អា​គារ​ភ្នែក​មិត្ត​ភាព​កម្ពុជា ​កូ​រ៉េ​តំ​លៃ​ជាង​៥​លាន​ដុល្លារ​នឹង​បើក​ស​ម្ភោធ​នៅ​ដើម​ឆ្នាំ​២០​១៥​ខាង​មុខ​

អា​គារ​​ភ្នែក​មិត្ត​ភាព​កម្ពុជា​ កូ​រ៉េ​ដែល​ជា​ជំ​នួយ​រដ្ឋា​ភិ​បាល​កូ​រ៉េ ​តាម​រយៈ​ទី​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កូរ៉េ ​នឹង​ប្រា​រព​ពិ​ធី​បើក​ស​ម្ភោធ​នៅ​ដើម​ឆ្នាំ​២០​១៥​ខាង​មុខ​នេះ​។​

007 copyលោក​សា​ស្រ្តា​ចារ្យ​លូ ​លី​ឃាង​ប្រ​ធាន​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​ ទី​ដែល​មន្ទីរ​ពេទ្យ​ភ្នែក​មិត្ត​ភាព ​កូ​រ៉េ​កំ​ពុង​ត្រៀម​ប​ញ្ចប់​ការ​សាង​សង់​បាន​មាន​ប្រ​សា​សន៍​ឲ្យ​គេ​​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​កាល​ពី​ចុង​ស​ប្តាហ៍​មុន​ថា ​ការ​សាង​សង់​អា​គារ​ភ្នែក​មិត្ត​​ភាព​កម្ពុជា​ កូ​រ៉េ​នឹង​ប​ញ្ចប់​ការ​សាង​សង់​នៅ​ខែ​ធ្នូ​នេះ ​ហើយ​ការ​សម្ភោធ​នឹង​អាច​ធ្វើ​ទ្បើង​នៅ​ខែ​ម​ករា​ឬ​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០​១៥​ខាង​មុខ​នេះ ​ព្រោះ​បច្ចុ​ប្បន្ន​យើង​​កំ​ពុង​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​ភា​គី​កូ​រ៉េ​ប្រ​ចាំ​កម្ពុជា​ ដែល​ចង់​បាន​ប្រ​ធាន​ទី​ភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កូ​រ៉េ​(​KO​I​C​A​)​មក​ចូល​រួម​។​

លោក​បន្ត​ថា​ ​“​ដោយ​សារ​មន្ទីរ​ពេទ្យ​បាន​ក្លាយ​ជា​គ្រឹះ​ស្ថាន​រដ្ឋ​បាល​សា​ធារណៈ ​ទើប​អា​គារ​​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​មាន​សេ​វា​ផ្សេងៗ​ទៀត ​ក្រៅ​ពី​ឯក​ទេស​ភ្នែក​ ដែល​យើង​បាន​គ្រោង​ពី​តំ​បូង​ ​”​។​លោក​បន្ត​ថា​ “​ខ្ញុំ​កំ​ពុង​រៀប​ចំ​ព​ង្រីក​ឯក​ទេស​ជំ​ងឺ​​ដទៃ​ទៀត ​ដើ​ម្បី​បំ​រើ​ប្រ​ជា​ពល​រដ្ឋ​ តែ​ពេល​នេះ​ខ្ញុំ​កំ​ពុង​ព​ង្រឹង​ស​មត្ថ​ភាព​ និង​ព​ង្រឹង​​ក្រ​មសីល​ធ៌ម​របស់​គ្រូ​ពេទ្យ​ ដើ​ម្បី​ពួក​គេ​អាច​បំ​ពេញ​ការ​ងារ​ជូន​ប្រ​ជា​ពល​រដ្ឋ​ប្រ​​កប​ដោយ​​ប្រ​សិទ្ឋិ​ភាព​ខ្ពស់​”​។​

ដោយ​បាន​ចុះ​អនុ​ស្សរ​ណៈ​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ភ្នែក​គី​ម​(​K​IM ​H​O​S​P​I​T​A​L​)​ នៅ​ប្រ​ទេស​កូ​រ៉េ ​មន្ទីរ​បាន​ប​ញ្ជូន​គ្រូ​ពេទ្យ​មួយ​ចំ​នួន ​ចេញ​ទៅ​ប​ណ្តុះ​ប​ណ្តាល​នៅ​ប្រ​​ទេស​កូ​រ៉េ​ជា​បន្ត​បន្ទាប់​ហើយ​លើ​ជំ​នាញ​មួយ​ចំ​នួន​ដូច​ជា ​ឯក​ទេស​ចក្ខុ​រោគ ​ដាក់​ថ្នាំ​ស​ណ្តំ​ផ្នែក​ចក្ខុ​រោគ​ បន្ទប់​វះ​កាត់​ផ្នែក​ចក្ខុ​រោគ ​ដើ​ម្បី​ពួក​គេ​មក​អាច​បំ​ពេញ​ការ​​ងារ​ទី​នេះ​បាន​ល្អ​ និ​ង​អាច​ធ្វើ​ជា​គ្រូ​បង្គោល​ស​ម្រាប់​បណ្តុះ​បណ្តាល​និ​ស្សិត​រយៈ​ពេល​១​ឆ្នាំ​ស​ម្រាប់​វេជ្ជ​ប​ណ្ឌិត​ថ្នាក់​ឯក​ទេស​ និង​រយៈ​ពេល​៦​ខែ​ស​ម្រាប់​គិ​លានុ​បដ្ឋាក​។​លោក​សាស្រ្តា​ចារ្យ​លូ ​លី​ឃាង​បញ្ជាក់​ឲ្យ​ដឹង​។​

009 copyលោក​បន្ត​ថា ​អា​គារ​នេះ​មាន​កំ​ពស់​៤​ជាន់​ ដោយ​ជាន់​ផ្ទាល់​ដី​នឹង​ប្រើ​ប្រាស់​ស​ម្រាប់​និង​ចំ​ណាយ​ប្រាក់​សាង​សង់​ចំ​នួន​៥​.​៥​លាន​ដុ​ល្លារ​ និង​ជំ​នួយ​ពី​មន្ទីរ​ពេទ្យ​ភ្នែក​គីម​២​.​៥​​លាន​ដុ​ល្លារ​ស​ម្រាប់​ប​ណ្តុះ​ប​ណ្តាល​ធន​ធាន​មនុស្ស​ ផ្នែក​ចក្ខុ​រោគ​នៅ​ទី​នេះ​បន្ថែម​ទៀត​ ដែល​ការ​បណ្តុះ​ប​ណ្តាល​នេះ​ធ្វើ​ទ្បើង​ ក្រោម​កិច្ច​សហ​ការ​ពី​សា​កល​វិ​ទ្យា​ល័​យ​វិ​ទ្យា​សាស្រ្ត​សុ​ខា​ភិ​បាល​។​

លោក​សាស្រ្តា​ចារ្យ​លូ ​លី​ឃាង​បាន​បន្ត​ថា​ ការ​ពង្រឹង​ស​មត្ថ​ភាព​និង​ក្រម​សី​ល​ធ៌ម​ ធ្វើ​ទ្បើង​ដើ​ម្បី​ឆ្លើយ​តប​គោល​ន​យោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​ ដែល​បាន​ចាត់​ទុក​វិ​ស័យ​សុ​ខា​ភិ​បាល​ជា​អា​ទិ​ភាព​ ដែល​វិ​ស័យ​នេះ​ស្ថិត​ក្នុង​មុំ​មួយ​នៃ​មុំ​ទាំង​បួន​នៃ​យុទ្ឋ​​សាស្រ្ត​ចតុ​កោណ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​។​មន្ទីរ​ពេទ្យ​បាន​និង​កំ​ពុង​​ពង្រីក​សេ​វា​ព្យា​បាល​ជំ​ងឺ​កាម​រោគ​ និង​បាន​និង​កំ​ពុង​ផ្តល់​សេ​វា​សម្ភព​ដែល​អាច​វះ​កាត់​ស្រ្តី​សម្រាល​កូន​ និង​អាច​មាន​សម​ត្ថ​ភាព​វះ​កាត់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ដែល​សម្រា​​ល​កូន​មិន​ចេញ​បាន​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative