ក្នុង​១​ថ្ងៃ​មាន​អ្នក​ជំ​ងឺ​ផ្លូវ​ចិត្ត​ចំ​នួន ​២​៥​០​នាក់​មក​ទទួល​សេ​វា​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​-​ខ្មែរ​សូ​វៀត​

លោក​វេជ្ជ​បណ្ឌិត​បេន​បូ​នី​អនុ​ប្រ​ធាន​ផ្នែក​ជំ​ងឺ​ផ្លូវ​ចិត្ត​និង​ជា​ឯក​ទេស​វិ​កល​វិ​ទ្យា​មន្ទីរ​ពេទ្យ​មិត្ត​ភាព​-​ខ្មែរ​សូ​វៀត​បាន​និ​យាយ​ថា​បច្ចុ​ប្បន្ន​នេះ​មាន​អ្នក​ជំ​ងឺ​មក​ទទួល​សេ​វា​ផ្នែក​ជំ​ងឺ​ផ្លូវ​ចិត្ត​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​-​ខ្មែរ​សូ​វៀត​ចំនួន​២​៥​០​នាក់​ក្នុង​មួយ​ថ្ងៃៗ​។​

10649542_401719803312308_6756123061684235691_n copyលោក​វេជ្ជ​បណ្ឌិត​ បេន ​បូ​នី​ បាន​បន្ត​ថា​សេ​វា​ផ្នែក​ពិ​គ្រោះ​ជំ​ងឺ​ផ្លូ​វ​ចិត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩​៩៥​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​-​ខ្មែរ​សូ​វៀត។​ការ​បង្កើត​សេ​វា​នេះ​ឡើង​គឺ​ក្នុង​គោល​បំ​ណង​ដើ​ម្បី​ធ្វើ​ការ​ព្យា​បាល​ដល់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យើង​ដែល​មាន​ប​ញ្ហា​ផ្លូវ​ចិត្ត​ឲ្យ​រស់​នៅ​មាន​លក្ខ​ណៈ​ល្អ​ប្រ​សើរ​ឡើង​វិញ។​លោក​បាន​បន្ថែម​ថា​សេ​វា​ផ្នែក​ពិ​គ្រោះ​ជំ​ងឺ​ផ្លូវ​ចិត្ត​នេះ​បែង​ចែក​ជា​ពីរ​ផ្លែក​គឺ​ផែ្នក​ពិ​គ្រោះ​ជំ​ងឺ​ក្រៅ​និង​សំ​រាក​ពេទ្យ​។​

គេ​កាត់​សំ​គាល់​ឃើញ​ថា​ចាប់​តាំង​ពី​មាន​សេ​វា​នេះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​-​ខ្មែរ​សូ​វៀត​នៅ​ឆ្នាំ​១៩​៩៥​មក​ចំ​នួន​អ្នក​ជំ​ងឺ​ដែល​មក​ទទួល​សេ​វា​នេះ​មាន​ការ​កើន​ឡើង​ដោយ​សារ​ពួក​គេ​មាន​ទំ​នុក​ចិត្ត​មក​លើ​សមត្ថ​ភាព​របស់​គ្រូ​ពេទ្យ​។​

លោក​វេជ្ជ​បណ្ឌិត​ បេន ​បូ​នី ​បាន​ឲ្យ​ដឹង​ទៀតថា​​បច្ចុ​ប្បន្ន​នេះ​ចំ​នួន​អ្នក​ជំ​ងឺ​កាន់​តែ​មាន​ការ​កើន​ឡើងៗ​មក​ទទួល​សេ​វា​នៅ​ផ្នែក​ជំ​ងឺ​ផ្លូវ​ចិត្ត​នេះ​ពោល​គឺ​ក្នុង​១​ថ្ងៃ​ជា​មធ្យម​មាន​ចំ​នួន​អ្នក​ជំ​ងឺ​មក​ពិ​គ្រោះ​ក្រៅ​ប្រ​មាណ​២​៥​០​នាក់​និង​អ្នក​ជំ​ងឺ​សំ​រាក​ពេទ្យ​ពី​៦​-​៨​នាក់​។​លោក​បាន​ប​ញ្ជាក់​ថា​ចំ​នួន​អ្នក​ជំ​ងឺ​ទាំង​នេះ​មាន​ការ​កើន​ឡើង​ហើយ​ការ​កើន​ឡើង​នេះ​ដោយ​សារ​តែ​អ្នក​ជំ​ងឺ​ដឹង​ថា​នៅ​ប្រ​ទេស​កម្ពុជា​មាន​សេ​វា​ព្យា​បាល​ជំ​ងឺ​ផ្លូវ​ចិត្ត​តែ​មួយ​គត់​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​-​ខ្មែរ​សូ​វៀត​ហើយ​សេ​វា​នេះ​អនុ​វត្ត​បាន​ល្អ។​ការ​ពង្រឹង​សេ​វា​បាន​ល្អ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​មាន​ទំ​នុក​ទុក​ចិត្ត​មក​លើ​សេ​វា​យើង​។​

ពាក់​ព័ន្ធ​ទៅ​នឹង​មូល​ហេតុ​ដែល​ប​ណ្តាល​ឲ្យ​មាន​ជំ​ងឺ​ផ្លូវ​ចិត្ត​លោក​វេជ្ជ​បណ្ឌិត​ បេន ​បូ​នី ​បាន​ព​ន្យល់​ថា​មាន​ក​ត្តា​ជា​ច្រើន​ដែល​ប​ណ្តាល​ឲ្យ​មាន​ជំ​ងឺ​នេះ​តែ​កត្តា​សំ​ខាន់ៗ​មាន​ចំ​នួន​៣​យ៉ាង​គឺ​ទី​កត្តា​សង្គម​កត្តា​ចិត្ត​សាស្ត្រ​និង​កត្តា​ជីវ​សាស្ត្រ​។

លោកសាស្ត្រាចារ្យងីម៉េងប្រធានមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀតបានមានប្រសាសន៍ថាដោយសារតែបច្ចុប្បន្ននេះវិស័យវេជ្ជសាស្រ្តមានការរីកចំរើនឥតឈប់ឈរដែលទាមទារឲ្យគ្រូពេទ្យបង្កើនសមត្ថភាពដើម្បីធ្វើយ៉ាងណាឲ្យដើរទាន់សភាពការណ៍។គ្រូពេទ្យនៅមន្ទីរពេទ្យរបស់លោកក៏ត្រូអភិវឌ្ឍន៍សមត្ថភាពទៅតាមជំនាញនីមួយៗដែរព្រោះមន្ទីរពេទ្យយើងត្រូវបានគេចាត់ទុកជាមន្ទីរពេទ្យមួយសំរាប់បណ្តុះបណ្តាលផ្នែកជំនាញថែទាំជំងឺ។លោកសាស្ត្រាចារ្យបានបន្តថាការអភិវឌ្ឍន៍សមត្ថភាពនិងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អប្រសើរគឺជាកត្តាសំខាន់ណាស់ក្នុងការបង្កើននូវជំនឿទុកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យមកទទួលសេវានៅមន្ទីរពេទ្យយើង។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative