គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៧ធ្នូស្លាប់មនុស្ស៩នាក់និងរបួស២១នាក់

យោង​តាម​របាយ​ការ​នាយ​កដ្ឋាន​ស​ណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ​ថ្ងៃ​ទី​០៧ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅទូ​​ទាំង​ប្រ​ទេស ​១៤​លើក​ (​យប់​ ១២​លើក​)​,​ មាន​មនុស្ស​ស្លាប់​ ០​៩​នាក់​ (​ប្រុស​)​ និង​មាន​ម​នុស្ស​ របួស​ធ្ងន់​ ១១​នាក់​(​ស្រី​ ០១​នាក់​)​​ និង​ របួស​ស្រាល​ ១០​នាក់​ (​ស្រី​ ០៣​នាក់​ )​ ។​

រូបភាព បានមក Google

រូបភាព បានមក Google

ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង ​១៤​លើក​ បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ២២​គ្រឿង​ ក្នុង​នោះ​ម៉ូ​តូ ​១៦​គ្រឿង​ ​,​ រថ​យន្ត​ធុន​តូច​ ០៣​គ្រឿង​,​ រថយន្ត​ធុន​ធំ ​០២​គ្រឿង​,​ យាន​ផ្សេងៗ​ ០១​គ្រឿង​ ​។​

ប្រ​ភព​ខាង​លើ​ឲ្យ​ដឹង​បន្ត​ទៀត​ថា​មូល​ហេតុ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ គឺ​ ល្បឿន​ ០៥​លើក,​ មិន​គោរ​ព​សិទ្ធ​ ០១​លើក,​ មិន​ប្រកាន់​ស្ដាំ​ ០១​លើក,​ ប្រ​ជែង​គ្រោះ​ថ្នាក់​ ០២​លើក​,​ បត់​គ្រោះ​ថ្នាក់​ ០១​លើក,​ ស្រ​វឹង​ ០២​លើក,​ ចត​គ្មាន​ភ្លើង​សញ្ញា ​០១​លើក,​ សត្វ​គោ​រត់​ឆ្លង​ផ្លូវ​ ០១​លើក ​ក្នុង​នោះ​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​មិន​ពាក់​មួក​ ២១​នាក់​ (​យប់ ​១៤​នាក់​) ​។

​ចំ​ពោះ​រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ ​ឆ្នាំ​២០​១៤​នេះ ​សរុប​ចំ​នួន ​១​៧​៦​គ្រឿង ​ក្នុង​នោះ​មាន ​រថ​យន្ត​ទេស​ចរណ៍​គ្រូ​​សារ ​០៨​គ្រឿង​,​ រថ​យន្ត​ដឹក​ដំ​ណើរ​ធុន​តូច​ ៣៣​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ ៣៩​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ ​៩​៦​គ្រឿង​ ​។ រថ​យន្តទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អធិ​ការ​ដ្ឋាន​នគរ​បាល ​ស្រុក ​១៤​គ្រឿង ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ១​៦​២​គ្រឿង​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative