ប្រ​មុខ​​រាជ​រដ្ឋា​ភិ​បាល​​ ប្តេ​ជ្ញា​​ធ្វើ​ឲ្យ​​អ​ត្រា​​ឆ្លង​​ជំ​ងឺ​អេ​ដស៍​​នៅ​​កម្ពុជា​​ធ្លាក់​ចុះ​​ដល់​​អ​ត្រា​​សូន្យ​​

ប្រ​មុខ​រា​ដ្ឋា​ភិ​បាល​កម្ពុជា​ ស​ម្ដេច​​អគ្គ​មហា​សេ​នាប​តី​​តេ​​ជោ​ ហ៊ុន​ សែន ​បាន​​ប្តេ​ជ្ញា​​ថា​ នឹង​​ខិត​ខំ​​​ធ្វើ​យ៉ាង​ណា​​ឱ្យ​​អត្រា​​ឆ្លង​​ជំ​ងឺ​អេ​ដស៍​​នៅ​​កម្ពុជា ​ធ្លាក់​ចុះ​​ដល់​​អត្រា​​សូន្យ​​តែ​ម្តង​​​។​

4060fe391c copyសម្តេច​​តេ​​ជោ​​នា​យក​រដ្ឋ​មន្ត្រី​ បាន​​មាន​ប្រ​សា​សន៍​​បែប​នេះ ​ទៅ​កាន់​​លោក​ ស្ទី​វ​ ក្រូ​ស​ (​Steve​ Kraus​) ​នា​យក​​ប្រតិ​បត្តិ​​អង្គ​ការ​​យូ​​អិន​​អេ​ដស៍​​(​U​N​A​I​D​S​)​ ប្រ​ចាំ​​អា​ស៊ី​​ប៉ា​ស៊ី​ហ្វិក​ កាល​​រសៀល​​ថ្ងៃ​ទី​​៥​​ខែ​ធ្នូ​​នេះ​នៅ​​វិ​មាន​​សន្តិ​ភាព​​ទី​ស្តី​ការ​​នា​យក​រដ្ឋ​មន្ត្រី​​។​​

លោក​ អ៊ាង ​សុផ​ល្លែត​ ជំ​នួយ​ការ​​សម្ដេច​​តេ​​ជោ​​នា​យក​រដ្ឋ​មន្ត្រី ​បាន​​ប្រាប់​​អ្នក​យក​ព័ត៌​មាន​ នៅ​ក្រោយ​​ជំ​នួប​​នោះ​​ថា​ សម្ដេច​​តេ​​ជោ​​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​​មាន​ប្រ​សា​សន៍​ថា ​ប្រ​ទេស​​កម្ពុជា ​ពិត​​មាន​បទ​ពិ​សោ​ធន៍​​ជោគ​ជ័យ​ ក្នុង​ការ​​ទប់​ស្កាត់​​ការ​ឆ្លង​​រាល​ដាល​​នៃ​​មេ​រោគ​​អេដស៍​​។ ​ជោគ​ជ័យ ​ដែល​​កម្ពុជា​​ទ​ទួល​បាន​​នោះ ​គឺ​​ដោយ​សារ​​មាន​ការ​​ចូល​រួម​​ពី​លើ​​ដល់​​ក្រោម​ មាន​ន័យ​ថា ​ចាប់​ពី​​ថ្នាក់​ដឹក​នាំ​​កំ​ពូល ​រហូត​ដល់​​ស្ថា​ប័ន​​ពាក់​ព័ន្ធ​​ប្រ​ព័ន្ធ​​ផ្សព្វ​ផ្សាយ​​ម​ហា​ជន ​ប្រ​ជា​ជន​​គ្រប់​​ស្រ​ទាប់​​ជាន់​ថ្នាក់​ បាន​​ចូល​រួម​​ទាំង​អស់​គ្នា​​។​ ដូច​នេះ ​កម្ពុជា​​នឹង​​ចែក​រំ​លែក​​បទ​ពិ​សោ​ធន៍​​ទាំង​នេះ ​សម្រាប់​​កិច្ច​ប្រ​ជុំ ​ដែល​​ប្រ​ព្រឹត្ត​ធ្វើ​​នៅ​​ក្រុង​​បាង​កក ​ក៏​ដូច​ជា ​នៅ​​ហ្វី​លី​ពីន​ នា​ពេល​ខាង​មុខ​ ហើយ​​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ នឹង​​ចាត់​តាំង​​លោក​ អៀង ​មូ​លី ​ប្រ​ធាន​​អា​ជ្ញា​​ជាតិ​​ប្រ​យុទ្ធ​ប្រ​ឆាំង​​ជំ​ងឺ​អេ​ដស៍ ​និង​​លោក ​ម៉ម​ ប៊ុន​ហេង ​រដ្ឋ​មន្ត្រី​​ក្រ​សួង​សុ​ខា​ភិ​បាល ​ទៅ​​ចូល​រួម​​នៅ​​ទី​នោះ ​ដែល​​នឹង​​ប​ង្ហាញ​​ពី​បទ​​ពិ​សោ​ធន៍ ​និង​​ជោគ​ជ័យ​​របស់​​កម្ពុជា​​។​​​

សម្ដេច​​បាន​​មាន​ប្រ​សា​សន៍​​បន្ត​ថា ​សម្ដេច​​មាន​​មោទ​ន​ភាព​​ចំ​ពោះ​​កម្ពុជា​ ដែល​​ទោះ​​ជា​មាន​​និ​ន្នា​ការ​​ន​យោ​បាយ​​ខុស​គ្នា​​ក៏​ដោយ​ ប៉ុ​ន្តែ​​នៅ​ពេល​​មាន​​ប​ញ្ហា​​កើត​ឡើង ​គឺ​​ទាំង​អស់​គ្នា​​បាន​​ចូល​រួម​​ដោះ​ស្រាយ​​​ជា​មួយ​គ្នា​​។​ ក្នុង​ន័យ​នេះ ​សម្ដេច​​បន្ត​ថា​​នឹង​​ខិត​ខំ​​ធ្វើ​យ៉ាង​ណា​​ឱ្យ​​អត្រា​​ឆ្លង​​ជំ​ងឺ​អេ​ដស៍​​នេះ ​បាន​​ធ្លាក់​ចុះ​​ដល់​​អត្រា​​សូន្យ​​តែ​ម្តង​​​។​ សម្ដេច​​ក៏​បាន​​ថ្លែង​អំ​ណរ​គុណ ​និង​​ស្នើ​សុំ​​ដល់​​អង្គ​ការ​​ជា​​ដៃ​គូ​​បន្ត​​ជួយ​​ដល់​​កម្ពុជា​​ជា​​បន្ត​ទៀត​​។​​

លោក ​Steve​ Kraus​ បាន​​សំ​ដែង​​ការ​​សាទរ​​យ៉ាង​ខ្លាំង​ ចំ​ពោះ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​រ​វាង​​អង្គ​ការ​ U​N​A​I​D​S​ ​ និង​​រាជ​រដ្ឋា​ភិ​បា​ល​​កម្ពុជា ​ក្នុង​ការ​​ប្រ​យុទ្ធ​ប្រ​ឆាំង​​នឹង​​ជំ​ងឺ​អេ​ដស៍​​។​

លោក​​បាន​​កត់​សំ​គាល់​ថា ​ការ​ចូល​រួម​​គ្រប់​​ស​ក​ម្ម​​ភាព​​របស់​​ស​ម្តេច​​តេ​​ជោ ​ហ៊ុន ​សែន ​បាន​ធ្វើ​​ឲ្យ​​រាល់​​ការ​ងារ​​ទទួល​បាន​​ជោគ​ជ័យ​ ក្នុង​​ប​ញ្ហា​​នេះ​ហើយ ​ដែល​​បាន​ធ្វើ​ឱ្យ​​ប្រ​ជា​ជន​​កម្ពុជា​ ក៏​ដូច​ជា ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ ​មាន​ការ​​រីក​រាយ​​ជា​ខ្លាំង​​នូវ​​រាល់​​ស​កម្ម​ភាព​​របស់​​ស​ម្តេច​​តេ​​ជោ ​ហ៊ុន ​សែន ​ដែល​​សុទ្ធ​សឹង​​ជា​​ស​កម្ម​ភាព​​ប្រា​កដ​និ​យម​ ហើយ​​ស​កម្ម​ភាព​​ទាំង​នោះ ​បាន​​ចូល​រួម​ចំ​ណែក​​គាំ​ទ្រ​​ទៅ​ដល់​​ប​ញ្ហា​​សិទ្ធិ​ម​នុស្ស​​ផង​ដែរ​​។​ រាល់​​ស​កម្ម​ភាព​​ទាំង​នេះ ​ត្រូវ​បាន​​ទទួល​ស្គាល់ ​និង​​មើល​ឃើញ​​ពី​​បណ្ដា​​ប្រ​ទេស​​ក្នុង​​តំ​បន់ ​ក៏​ដូច​ជា​​ប្រ​ទេស​​ជា​​ស​មា​ជិក​​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​​ផង​ដែរ​​។​

លោក​ ស្ទី​វ ​ក្រូ​ស​ បាន​​សំ​ដែង​​នូវ​​ការ​អប​អរ​សា​​ទរ​ ដែល​​កម្ពុជា​​ទទួល​បាន​​ជោគ​ជ័យ​​លើ​​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​​ទប់​ស្កាត់​​ការ​ឆ្លង​​ ​ជំ​ងឺ​អេ​ដស៍​​។​ លោក​​បន្ត​ថា ​ប្រ​ទេស​​កម្ពុជា​​នៅ​ក្នុង​​ចំ​ណោម​​អ្នក​​ផ្ទុក​មេ​រោគ​​អេដស៍ ​គឺ​មាន​​ចំ​នួន ​៧០​ ភាគ​រយ​ បាន​​ចូល​មក​​ទទួល​​ការ​ព្យា​បាល ​ហើយ​​ការ​ឆ្លង​​រាល​ដាល​​នៃ​​ជំ​ងឺ​​នេះ ​ក៏​​ត្រូវ​បាន​​កាត់​បន្ថយ​​យ៉ាង​ច្រើន​​។​

លោក​ ស្ទី​វ​ ក្រូ​ស​ បាន​​គោ​រព​​ជំ​រាប​ជូន​​សម្ដេច​​ សូម​មេ​ត្តា​​បន្ត​ស​កម្ម​ភាព​ និង​​ភាព​​ច្នៃ​ប្រ​ឌិត​​ប​ន្ថែម​ទៀត ​ដើ​ម្បី​​ធ្​វើយ៉ាង​ណា​​ជួយ​​ទប់​ស្កាត់​​ការ​ឆ្លង​​ជំ​ងឺ​អេ​ដស៍ ​ដល់​​ប្រ​ជា​ជន​​កម្ពុជា​​។​ លោក ​ស្ទី​វ​ ក្រូ​ស​ ក៏​បាន​​កោត​សរ​សើរ ​ចំ​ពោះ​​ស​ម្ដេច​​តេ​​ជោ ​ហ៊ុន ​សែន​ ដែល​​បាន​​យក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​​ប្រ​ជា​ពល​រដ្ឋ​ ដែល​​ទ​ទួល​​រង​គ្រោះ​​ប៉ះ​ពាល់​​ដោយ​​គ្រឿង​ញៀន ​ដែល​​ប​ញ្ហា​​នេះ​ រាជ​រដ្ឋា​ភិ​បាល​ បាន​និង​​កំ​ពុង​មាន​​ស​កម្ម​ភាព​​យុទ្ធ​នា​ការ​ និង​​មាន​​យន្ត​ការ​​ដោះ​ស្រាយ​​ចំ​ពោះ​​អ្នក​ញៀន​​ថ្នាំ​ ដោយ​មាន​​ប្រ​សិទ្ធ​ភាព​​យ៉ាង​​ល្អ​​។​

ឆ្លៀត​ឱ​កាស​​នោះ ​លោក ​ស្ទី​វ​ ក្រូ​ស ​បាន​ស្នើ​​សុំ​​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ ជួយ​​ចែក​រំ​លែក​​នូវ​​បទ​ពិ​សោ​ធន៍​​តាម​រយៈ​​កិច្ច​ប្រ​ជុំ​​នៅ​​ទី​ក្រុង​​បាង​កក ​ក៏​ដូច​ជា​​នៅ​​ប្រ​ទេស​​ហ្វី​លី​ពីន​ នា​ពេល​ខាង​មុខ​ និង​​បាន​​គោ​រព​​ផ្ញើ​​សេច​ក្តី​​កោត​សរ​សើរ​​ចំ​ពោះ​​សម្ដេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត ​ប៊ុន ​រ៉ា​នី ​ហ៊ុន​សែន ​ដែល​​បាន​​ចូល​រួម​​យ៉ាង​ស​កម្ម​​​​ក្នុ្ង​ង​​ការ​ជួយ​​ដល់​​ប្រ​ជា​ពល​រដ្ឋ​​កម្ពុជា​ ពាក់​ព័ន្ធ​​នឹង​​​ជំ​ងឺ​អេ​ដស៍ ​ក៏​ដូច​ជា​​ពាក់​ព័ន្ធ​​នឹង​​ប​ញ្ហា​​គ្រឿង​ញៀន​​ផង​ដែរ​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១

Google Analytics Alternative