រាជ​រដ្ឋា​ភិ​បាល​ចេញ​អនុ​ក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​និង​ការ​ចាត់​ចែង​សេ​​វា​បង្រៀន​តាម​គ្រឹះ​ស្ថាន​ឋម​សិ​ក្សា​សា​ធារ​ណៈ​

រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​បាន​ចេញ​អនុ​ក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​និង​ការ​ចាត់​ចែង​សេ​វា​បង្រៀន​តាម​គ្រឹះ​ស្ថាន​ឋម​សិ​ក្សា​សា​ធារ​​ណៈ​ដើ​ម្បី​ការ​គ្រប់​គ្រង​និង​ការ​ចាត់​ចែង​សេ​វា​ប​ង្រៀន​តាម​គ្រឹះ​ស្ថាន​មួយ​នេះ​ឲ្យ​មាន​និ​រន្តរ​ភាព​និង​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​

៥ copyយោង​តាម​អនុ​ក្រឹត្យ​ដែល​ចុះ​ហត្ថ​លេ​ខា​ដោយ​ស​ម្តេច​តេ​ជោ​ ហ៊ុន​សែន​ ចុះ​ថ្ងៃ​ទី​០៣​ធ្នូ​ឆ្នាំ​២០​១៤​បាន​ឲ្យ​ដឹង​ថា​អនុ​ក្រឹត្យ​នេះ​មាន​៧​ជំ​ពូក​ធំៗ​ចែក​ចេញ​ជា​៣០​មា​ត្រា​ដែល​មាន​គោល​ដៅ​ដើ​ម្បី​កំ​ណត់​នូវ​ភារ​កិច្ច​កំ​ណត់​របស់​មន្ត្រីរាជ​ការ​សំ​រាប់​ការ​ងា​រដ្ឋ​បាល​និង​ការ​ងារ​បង្រៀន​តាម​គ្រឹះ​ស្ថាន​ប​ឋម​សិ​ក្សា​សា​ធា​រណៈ​។​បែប​បទ​និង​នី​តិ​វិ​ធី​នៃ​ការ​ប្រើ​ប្រាស់​គ្រូ​បង្រៀន​ជាប់​កិច្ច​ស​ន្យា​ដើ​ម្បី​បំ​ពេញ​ប​ន្ថែម​លើ​សេ​វា​បង្រៀន​គ្រឹះ​ស្ថាន​បឋម​សិ​ក្សា​សា​ធា​រណៈ​ដែ​ល​ជួប​ការ​ខ្វះ​ខាត​គ្រូ​បង្រៀន​ជា​មន្ត្រី​រាជ​ការ​។​ភារ​កិច្ច​បន្ថែម​និង​ភារ​កិច្ច​ថ្នាក់​គួប​សំ​រាប់​មន្ត្​រីរាជ​ការ​ដែល​បាន​អនុ​វត្ត​ពេញ​លេញ​ភារ​កិច្ច​កំ​ណត់​របស់​ខ្លួន​រួច​ហើយ​។​ប្រាក់​កំ​រ៉ៃ​សំ​រាប់​គ្រូ​បង្រៀន​ជាប់​កិច្ច​សន្យា​និង​មន្ត្​រីរា​ជកា​រ​ដែល​បាន​អនុ​វត្ត​ភា​រ​កិច្ច​បន្ថែម​និង​ភារ​កិច្ច​ថ្នាក់​គួប​និង​ការ​គ្រប់​គ្រង​និង​ការ​តាម​ដាន​ត្រួត​ពិ​និត្យ​និង​វាយ​តំ​លៃ​ការ​ងារ​បង្រៀន​តាម​កិច្ច​សន្យា​និង​ការ​អនុ​វត្ត​ភារ​កិច្ច​កំ​ណត់​ភារ​កិច្ច​បន្ថែម​និង​ភារ​កិច្ច​ថ្នាក់​គួប​។​

តាម​អនុ​ក្រឹត្យ​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​ចំ​ណោម​៧​ជំ​ពូក​នោះ​ក្នុង​ ជំ​ពូក​ទី​១​បាន​លើក​ឡើង​ពី​ បទបញ្ញាតិទូទៅដែល​មាន​៤​មាត្រា​ជំ​ពូក​ទី​២​ ស្តី​ពី​ភារ​កិច្ច​របស់​មន្ត្រី​រាជ​ការ​សំ​រាប់​ការ​ងារ​រដ្ឋាប​ល​និង​ការ​បង្រៀន​ដែល​មាន​៨​មា​ត្រា​។​ជំ​ពូក​ទី​៣​ស្តី​ពី​បែប​បទ​និង​នី​តិ​វិ​ធី​ស្តី​ពី​ការ​ប្រើ​ប្រាស់​គ្រូ​បង្រៀន​ជាប់​កិច្ច​ស​ន្យា​មាន​៥​មា​ត្រា​។​ជំ​ពូក​ទី​៤​ស្តី​ពី​ភារ​កិច្ច​បន្ថែម​និង​ភារ​កិច្ច​ថ្នាក់​គួប​សំ​រាប់​មន្ត្​រីរាជ​ការ​មាន​៨​មា​ត្រា​។​ជំ​ពូក​ទី​៥​ស្តី​ពី​ប្រាក់​កំ​រ៉ៃ​សំ​រាប់​គ្រូ​បង្រៀន​ជាប់​កិច្ច​ស​ន្យា​និង​មន្ត្​រីរាជ​ការ​ដែល​បាន​អនុ​វត្ត​ភារ​កិច្ច​បន្ថែម​និង​ភារ​កិច្ច​ថ្នាក់​គួប​មាន​៤​មា​ត្រា​ជំ​ពូក​ទី​៦​ស្តី​ពី​ការ​គ្រប់​គ្រង​និង​ការ​តាម​ដាន​ត្រួត​ពិ​និត្យ​និង​វាយ​តំ​លៃ​ការ​ងារ​បង្រៀន​តាម​កិច្ច​សន្យា​និង​ការ​អនុ​វត្ត​ភារ​កិច្ច​កំ​ណត់​ភារ​កិច្ច​បន្ថែម​និង​ភារ​កិច្ច​ថ្នាក់​គួប​មាន​៣​មាត្រា​និង​ជំ​ពូក​ទី​៧​ស្តី​ពី​អវ​សាន​ប​ញ្ញាតិ​មាន​២​មា​ត្រា​។​

អនុ​ក្រឹត្យ​នេះ​បាន​ណែ​នាំ​ឲ្យ​រដ្ឋ​មន្ត្រី​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រ​សួង​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​រដ្ឋ​មន្ត្រី​ក្រ​សួង​អប់​រំ​យុវ​ជន​និង​កី​ឡា​រដ្ឋ​មន្ត្រី​ក្រ​សួង​មុខ​ងារ​សា​ធា​រណៈ​និង​រដ្ឋ​មន្ត្រី​គ្រប់​ក្រ​សួង​និង​ប្រ​ធាន​ស្ថា​ប័ន​ពាក់​ព័ន្ធ​ត្រូវ​ទទួល​បន្ទុក​អនុ​វត្ត​អនុ​ក្រឹត្យ​នេះ​តាម​ភារ​កិច្ច​រៀងៗ​ខ្លួន​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថ​លេ​ខា​នេះ​ត​ទៅ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative