ឆ្នាំ​២០​១៥​ស៊ី​ម៉ាក់​គ្រោង​នឹង​បោស​សំ​អាត​ផ្ទៃ​ដី​មាន​មីន​ និង​​គ្រាប់​​​យុទ្ធ​​ភ័​ណ្ធ​​មិន​ទាន់​​ផ្ទុះ​ជាង​២០​០​​គី​ឡូ​ម៉ែត្រ​​ក្រ​ឡា​

តាម​ផែន​ការ​នៅ​​ឆ្នាំ​​២០​១៥​​ខាង​មុខ ​មជ្ឈ​មណ្ឌល​​ស​ក​ម្ម​ភាព​​ក​ម្ចាត់​មីន​​កម្ពុជា ​ហៅ​​កាត់​ ស៊ី​ម៉ាក់​ នឹង​​បង្កើន​​ទំ​ហំ​​ផ្ទៃ​ដី​​ក្នុង​ការ​​បោស​សម្អាត​​មីន​ និង​​គ្រាប់​​យុទ្ធ​​ភ័​ណ្ធ​​មិន​ទាន់​​ផ្ទុះ​ ដល់​​ទៅ​​ជាង​ ២​០០​​គី​ឡូ​ម៉ែត្រ​​ក្រ​ឡា ​ដោយ​​ត្រូ​វ​​ចំ​ណាយ​​ប្រាក់​​ប្រ​មាណ ​១៤​​លាន​​ដុ​ល្លា​​អា​មេ​រិក​​។​

1 copyលោក​ ហេង​ រ​ត​នា​ប្រតិ​ភូ​រាជ​រដ្ឋា​ភិ​បាល​ទទួល​បន្ទុក​ជា ​អគ្គ​នា​យក​​មជ្ឈ​មណ្ឌល​​សក​ម្ម​ភាព​​ក​ម្ចាត់​មីន​​កម្ពុជា​ បាន​មាន​ប្រ​សា​សន៍​ថា ​ឆ្នាំ​​២០​១៤​ ផ្ទៃ​ដី​​ដែល​​មជ្ឈ​មណ្ឌល​​ត្រូវ​​រំ​ដោះ ​និង​​បោស​ស​ម្អាត​​គ្រាប់​មីន​ និង​​គ្រាប់​​មិ​ន​ទាន់​​ផ្ទុះ​ មាន​​ទំ​ហំ​​ត្រឹម​​ជាង​ ៨០​​គី​ឡូ​​ម៉ែត​​ក្រ​ឡា​​ប៉ុ​ណ្ណោះ​​។​ គិត​​ត្រឹម​​ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​​២​០​១៤​​នេះ ​មជ្ឈម​ណ្ឌល​​បាន​​អនុ​វត្ត​​លើស​​ផែន​ការ​​រហូត​ដល់​​ទៅ​ជិត​​១០%​ ដោយ​​ផ្ទៃ​ដី​​ត្រូវ​​បោស​សម្អាត​​មាន​​ទំ​ហំ​​រហូត​ដល់​​ទៅ​​ជាង​ ៩០​​គី​ឡូ​ម៉ែត្រ​​ក្រ​ឡា​​។​ ដូច​នេះ​លោក​​រំ​ពឹង​ថា ​ក្នុង​​ឆ្នាំ​​២០​១៤​​នេះ ​មជ្ឈ​មណ្ឌល​​អាច​អនុ​វត្ត​​លើស​​ផែន​ការ​​ចន្លោះ​​ពី​ ១៥​​ទៅ​​២០​%​​​។​

កាល​ពី​ឆ្នាំ​២០​១៣​កន្លង​ទៅ​ស៊ី​ម៉ាក់​បាន​ធ្វើ​ការ​បោស​សំ​អាត​ផ្ទៃ​ដី​មាន​គ្រាប់​មីន​ឲ្យ​បាន​៨២​គី​ឡូ​ម៉ែត្រ​កា​រ៉េ​និង​រុក​រក​គ្រាប់​មីន​ប្រ​មាណ​ជាង​១០​ម៉ឺន​គ្រាប់​បាន​ចំ​ណាយ​ថវិ​កា​ប្រ​មាណ​១៣​,​៥​លាន​ដុ​ល្លា​អា​មេ​រិក​សំ​រាប់​ប្រតិ​បត្តិ​ការ​រួម​ទាំង​អស់​ក្នុង​នោះ​មាន​ការ​បោស​សំ​អាត​ផ្ទៃ​ដី​មាន​គ្រាប់​មីន​៨២​គី​ឡូ​ម៉ែត្រ​កា​រ៉េ​ ការ​​អប់​រំ​និង​ការ​ហ្វឹក​ហ្វាត់​ក​សាង​សមត្​ថភាព​មន្ត្រី​ស៊ី​ម៉ាក់​។​

d copyគួរ​​បញ្ជាក់​ថា ​ក្នុង​​រយៈ​ពេល​​ជាង ​២០​​ឆ្នាំ​​កន្លង​មក​នេះ ​មជ្ឈ​ម​ណ្ឌ​ល​​សកម្ម​ភាព​​ក​ម្ចាត់​មីន​​កម្ពុជា ​ហៅ​​កាត់ ​C​M​A​C​ បាន​ធ្វើ​ការ​​បោស​សម្អាត​​ផ្ទៃ​ដី​​មាន​​គ្រាប់​មីន​ និង​​គ្រាប់​​យុទ្ធ​​ភ័​ណ្ឌ​​មិន​ទាន់​​ផ្ទុះ​ បាន​​ទំ​ហំ​​ប្រ​មាណ ​២៧​០​០​​​​គី​ឡូ​​ម៉ែត្រ​​ក្រ​ឡា​​។​ ដោយ​ឡែក​​ចំ​ពោះ​​គ្រាប់​មីន​ និង​​គ្រាប់​​យុទ្ធ​​ភ័​ណ្ឌ​​មិន​ទាន់​​ផ្ទុះ​ ដែល​​មជ្ឈ​មណ្ឌល​​បាន​​កម្ទេច​ចោល ​គឺ​មាន​​ចំ​នួន​​ស​រុប​​ជាង ​២​​លាន​ ៥​​សែន​ ៨​​ម៉ឺន​​គ្រាប់​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative