មន្ទីរ​សុ​ខា​ភិ​បាល​ ខេត្ដ​កោះ​កុង​ រៀប​ចំ​ទិ​វា​ពិ​ភព​លោក​ ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ ជំ​ងឺ​អេ​ដស៍​១​ធ្នូ​

នៅ​សាល​ម​ហោ​ស្រប​ខេត្ដ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ​ខែ​ធ្នូ​ ឆ្នាំ​២​០​១៤ ​ មន្ទីរ​សុ​ខា​ភិ​បាល ​ខេត្ដ​កោះ​កុង​ បាន​រៀបចំ​ពិ​ធី ​អប​អរ​សា​ទរ​ ទិ​វា​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជំ​ងឺ​អេ​ដស៍​១ធ្នូ​ ២០​១៤​ដោយ​មាន​ការ​ចូល​រួម​ពី ​លោក ​សាយ​ សុ​ជាតិ​ អភិ​បាល​រង​ខេត្ដ​ លោក​វេជ្ជ​បណ្ឌិត​ ទៅ ​ម៉ឹង​ ប្រ​ធាន​មន្ទីរ​សុ​ខា​ភិ​បាល​ខេត្ដ​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ ច្រើន​រូប​ ជា​ស​មា​ជិស​ មា​ជិ​កា ​និង​សិ​ស្សា​នុ​សិ​ស្ស​ប្រ​ពល​រដ្ឋ​ ដែល​មាន​ផ្ទុក​ជំ​ងឺ​ ជា​ច្រើន​នាក់​ទៀត​ផង​ ​។

CH-00167 copyលោក​វេជ្ជ​បណ្ឌិត​ ទៅ​ ម៉ឹង​ បាន​មាន​ប្រ​សាសន៍​ឱ្យ​ដឹង​ថា​ថ្ងៃ​នេះ ​ ជា​ថ្ងៃ​ដ៏​វិសេស​វិសាល​នឹង​សូម​ធ្វើ​ការ​ សម្ដែង​យ៉ាង​ជ្រាល​ជ្រៅ​ ចំ​ពោះ​បង​ប្អូន​ ជន​រួម​ជាតិ​ ទាំង​អស់​ដែល​បាន​មក​ចូល​រួម​ ដើ​ម្បី​ស្ដាប់​នូវ​ការ​ ទប់​ស្កាត់​ជំ​ងឺ​អេ​ដស៍​ នឹង​ការ​ពារ​ជំ​ងឺ​អេ​ដស៍​កុំ​ឱ្យ​ឆ្លង​ នឹង​ពិ​ការ​ពារ​ ជំ​ងឺ​អេ​ដស៍ ​ដើ​ម្បី​រក​ពី​ធី​កុំ​ឆ្លង​មេ​រោគ​អេ​ដស៍ ​មក​លើ​ខ្លួន​យើង​ ។​

លោក​បាន​បន្ត​ថា​ការ​រៀប​ចំ​ទិ​វា​នេះ​ឡើង​នេះ​ក្នុង​គោល​បំ​ណង​ ធ្វើ​យ៉ាង​ណា​ឱ្យ​មនុស្ស​ជាតិ​ គ្រប់​ស្រ​ទាប់​វណ្ណៈ​ យល់​ដឹង​អំ​ពី​គ្រោះ​ថ្នាក់​ នៃ​ការ​រីក​រាល​ដាល​នៃ​មេ​រោគ​នេះ ​ជា​ពិ​សេស ​ធ្វើ​​យ៉ាង​ណា​ឱ្យ​មនុស្ស​ គ្រប់​រូប​ត្រូវ​ ចេះ​បង្កា​ខ្លួន​ឯង ​កុំ​ឱ្យ​ឆ្លង​មេ​រោគ​អេ​ដស៍ ​ដ៏​កាច​សា​ហាវ​នេះ។​

លោក​បាន​បញ្ជាក់​ថា​ពិ​សេស ​គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​បង​ប្អូន​ ប្រ​ជា​ពល​រដ្ឋ​យើង​ ឆ្លង​មេ​រោគ​អេ​ដស៍​ថ្មីៗ​ ទៀត​ជាពិ​សេស​យុវ​វ័យ​ និង​ប្រ​ជា​ពល​រដ្ឋ​ចល័ត ​ស្ដ្រី​មាន​គ៍រ​ និង​ធ្វើ​ការ​ថែ​ទាំ ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យើង​ ដែល​បាន​ឆ្លង​មេ​រោគ​នេះ ​រួច​ហើយ​ ជួយ​ផ្ដល់​កំ​លាំង​ចិត្ដ​​ ដល់​ពួក​គាត់​ឱ្យ​មាន​ជី​វិត​ រស់​យូរ​អង្វែង​ ដើ​ម្បី​ឱ្យ​គាត់​បាន​ប្រ​កប​មុខ ​របរ​ចិ​ញ្ជឹម​ជី​វិត ​ក្រុម​គ្រួ​សារ​គាត់​។​

លោក​បាន​ណែ​នាំ​ដល់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​ មេ​ត្ដា​ស្វែង​យល់​ពី ​មេ​រោគ​អេ​ដស៍ ​ជំ​ងឺ​អេ​ដស៍ ​នឹង​ជួយ​អប់​រំ​ដល់​កូន​ចៅ ​ឱ្យ​ចេះ​បង្កា​ ដោយ​ខ្លួ​ឯង​ជា ​ពិ​សេស​យុវ​វ័យ ​ត្រូវ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ ឱ្យ​បាន​ខ្ពស់ ​មិន​ត្រូវ​មាន​ដៃ​គូរ​ ច្រើន​បើ​មាន​ដៃ​គូរ​ច្រើន​ ត្រូវ​ប្រើ​ស្រោម​អនា​ម័យ ​តែ​ចំ​ពោះ​ស្នេ​ហា ​ត្រូវ​ស្មោះ​១​ដល់​នឹង​១​ ។​

នៅ​ក្នុង​ឱ​កាស​នេះ​ដែរ​លោក ​សាយ ​សុ​ជាតិ​ បាន​ផ្ដាំ​ផ្ញើ​ បង​ប្អូន​ ដែល​មក​ចូល​រួម​ព្រម​ ទាំង​សិ​ស្សា​នុ​សិស្ស​ថា ​«​យើង​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា ​សព្វ​ថ្ងៃ​នេះ ​ជំ​ងឺ​អេ​ដស៍​ពុំ​ទាន់​មាន​ ឱ​សថ​ណា ​មក​ស​ម្រាប់​ព្យា​បាល​ ឱ្យ​ជា​សៈ​ស្បើយ​ នៅ​ឡើយ​ទេ ​ហើយ​អង្ក​ការ​ សុខ​ភាព ​ពិ​ភព​លោក ​កំ​ពុង​ស្រាវ​ជ្រាវ​រក​វ៉ាក់ ​សាំង​ចាក់​បង្កា ​ជំ​ងឺ​ដ៏​សា​ហាវ​នេះ ​តែ​ពុំ​ទាន់​បាន​ទទួល​លទ្ធ​ផល​ ជា​វិជ្ជ​មាន​នៅ​ឡើយ​ទេ ​ដូ​ច្នេះ​យើង​ទាំង​អស់​គ្នា​ ត្រូវ​មាន​ការ​ប្រុង​ ប្រ​យ័ត្ន​ឱ្យ​បាន​ខ្ពស់​ដោយ​ខ្លួន​ឯង​»​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative