គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៤​ធ្នូ​ប​ណ្តាល​ឲ្យ​ម​នុស្ស​ស្លាប់​៥​នាក់​និង​របួស​២២​នាក់​

យោង​តាម​របាយ​ការណ៍​របស់​នា​យក​ដ្ឋាន​ស​ណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូ​ទាំង​ប្រ​ទេស​កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​ធ្នូ ​ឆ្នាំ​២០​១៤​ បាន​កើត​ឡើង​ចំ​នួន ​១៣​លើក​ (​យប់ ​០៧​លើក​)​,​ មាន​មនុ​ស្ស​ស្លាប់​ ០៥​នាក់​ (​ស្រី ​០២​នាក់​)​ រង​របួស​ធ្ងន់​ ១០​នាក់​ (​ស្រី​ ម្នាក់​)​ និង​រង​របួស​ស្រាល ​១២​នាក់​ (​ស្រី ​០៣​នាក់​) ​។​

images copyក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៣​លើក ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ២២​គ្រឿង​ ក្នុង​នោះ​ម៉ូតូ​ ១៥​គ្រឿង​,​ រថ​យន្ត​ធុន​តូច​ ០២​គ្រឿង​,​ រថ​យន្ត​ធុន​ធំ ​០៥​គ្រឿង ​និង​អ្នក​ថ្មើរ​ជើង​ម្នាក់។​ ប្រ​ភព​ខាង​លើ ​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ គឺ​បណ្តាល​មក​ពី​ កត្តា​ល្បឿន​ ១០​លើក​, ​ស្រវឹង​ ០២​លើក ​និង​កត្តា​យាន​យន្ត​០១​លើក​ ក្នុង​នោះ​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​មិន​ពាក់​មួក​​សុវ​ត្ថិភាព​១៩​នាក់​ (​យប់​ ០៩​នាក់​) ​។​

ចំ​ពោះ​រថ​យន្ត​ ដែល​ទ​ទួល​រង​ការ​ផាក​ពិ​ន័យ ​នៅ​អង្គ​ភាព​ នា​ថ្ងៃ​ទី​០៤​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​មាន​ចំ​នួន​ ៨​៥​៩​គ្រឿង​ គឺ​រថ​យន្ត​ទេស​ចរណ៍​គ្រួ​សារ​ ៦២​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច ​៤​៣​២​គ្រឿង,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ ១​៣​១​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​ធំ​ ១៧​គ្រឿង ​និង​រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ ​២១​៧​គ្រឿង ​។​ រ​ថ​យន្ត​ទាំង​អស់​ខាង​លើ​ បាន​បង់​ប្រាក់​ពិ​ន័យ​រួច​រាល់​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៦​​​៧​៥​គ្រឿង,​ នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ ១​៤​៨​គ្រឿង​ និង​នៅ​នា​យក​ដ្ឋាន​ស​ណ្តាប់​ធ្នាប់​​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative