ម​ន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​ចាប់​ផ្តើម​បើក​សេ​វា​ព្យា​បាល​ជំ​ងឺ​កាម​រោគ​ និង​សម្ភព​

ក្នុង​គោល​ដី​ព​ង្រីក​សេ​វា​កាន់​តែ​ស​ម្បូរ​បែប​ជូន​ប្រ​ជា​ពល​រដ្ឋ​ មន្ទីរ​ពេទ្យ​ព្រះ​ អង្គ​ឌួង ​ដែល​ពី​មុន​ត្រូវ​គេ​ស្គាល់​ថា​ ជា​មន្ទីរ​ពេទ្យ​មាន​តែ​ឯក​ទេស​ព្យា​បាល​ជំ​ងឺ​ត្រ​​ចៀក ​ច្រ​មុះ​ និង​បំ​ពង់​ក​នោះ ​ពេល​នេះ​មន្ទីរ​ពេទ្យ​នេះ​បាន​ពង្រីក​សេ​វា​ពិ​និត្យ​និង​ព្យា​​បាល​ជំ​ងឺ​កាម​រោគ​ និង​ផ្នែក​សម្ភព​ហើយ​។​

009 copyលោក​សា​ស្រ្តា​ចារ្យ​លូ ​លី​ឃាង​នា​យក​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​បាន​មាន​ប្រ​សា​​សន៍​ឲ្យ​គេហ​ទំ​​ព័រ​​សុខ​​ភាព​​កម្ពុជា​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ដោយ​បាន​ក្លាយ​ជា​គ្រឹះ​ស្ថាន​រដ្ឋ​បាល​សា​ធារ​ណៈ ​ដែល​មាន​ភាព​ស្វ័យ​ ក្នុង​ការ​គ្រប់​គ្រង​និង​អភិ​វឌ្ឈ​ន៍​មន្ទីរ​ពេទ្យ​ដោយ​ខ្លួន​ឯង​ មន្ទីរ​ពេទ្យ​បាន​និង​កំ​ពុង​ធ្វើ​ពិ​ធកម្ម​សេ​វា​ពិ​និត្យ​ ព្យា​បា​ល​ឲ្យ​កាន់​តែ​សម្បូរ​បែប​ ដើ​ម្បី​បំ​រើ​ការ​ពិ​និត្យ​ ព្យា​បាល​និង​វះ​កាត់​ជូន​ប្រ​ជា​ពល​រដ្ឋ​​តាម​គោល​នយោ​បាយ​ហិរញ្ញ​ប្បទាន​របស់​ក្រ​សួង​សុ​ខា​ភិ​បាល​ និង​ផ្តល់​ការ​ពិ​និត្យ​ ព្យា​បាល​អ្នក​ជំ​ងឺ​ក្រី​ក្រ​ដោយ​មិន​បង់​ថ្លៃ​

លោក​​បន្តថា​“​មន្ទីរ​ពេទ្យ​បាន​និង​កំ​ពុង​បាន​ពង្រីក​ការ​ព្យា​បាល​ជូន​ប្រ​ជា​ពល​​រដ្ឋ​លើ​ឯក​ទេស​ជំ​ងឺ​ត្រ​ចៀក​ ច្រ​មុះ ​និង​បំ​ពង់​ក ​ព្រោះ​ទី​នេះ​ជា​មន្ទីរ​ពេទ្យ​បង្អែ​ក​ឯក​ទេស​តែ​មួយ​គត់​របស់​កម្ពុជា​”​។​

បច្ចុ​ប្បន្ន​មន្ទី​រ​ពេទ្យ​ព្រះ​អង្គ​ឌួង​មាន​បុគ្គ​លិក​ពេញ​សិទ្ឋិ​ និង​បុគ្គ​លិក​ប​ណ្តែត​ចំ​នួន​ជាង​២០​០​នាក់​។​ លោក​សាស្រ្តា​ចារ្យ​លូ ​លី​ឃាង​បាន​បន្ត​ថា​ នៅ​ពេល​អា​គារ​ចក្ខុ​រោគ​មិត្ត​​ភា​​ព​​កម្ពុ​ជា ​កូ​រ៉េ​សាង​ស​ង់​រួច​ និង​ស​ម្ភោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ លោក​មាន​គំ​រោង​​ពង្រីក​សេ​វា​ពិ​និត្យ​ ព្យា​បាល​លើ​​ជំ​ងឺ​ឯក​ទេស​ផ្សេងៗ​ទៀត​ ដើ​ម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ និង​ផ្តល់​សេ​វា​ពិ​និត្យ​ ព្យា​បាល​ជូន​ដល់​ប្រ​ជា​ពល​រដ្ឋ​ប្រ​កប​ដោយ​គុណ​ភាព​​និ​ង​ប្រ​សិទ្ឋិ​ភាព​ខ្ពស់​។​

មន្ទីរ​ពេទ្យ​ប​ង្អែក​ថ្នាក់​ជាតិ​នា​នា ​បាន​ប្រែ​ក្លាយ​ជា​គ្រឹះ​ស្ថាន​រដ្ឋ​បាល​សា​ធា​រណៈ ​តាម​គោល​ន​យោ​បាយ​របស់​រជ​រដ្ឋា​ភិ​​បាល​កម្ពុជា ​ដែល​មាន​សម្តេច​អគ្គម​ហា​​សេន​បតី​តេ​ជោ​ហ៊ុន​ សែន​មាន​គោល​នយោបា​យ ​យក​មន្ទីរ​ពេទ្យ​ចិ​ញ្ចឹម​មន្ទីរ​ពេទ្យ​ខ្លួន​ឯង​ ដោយ​រដ្ឋា​ភិ​បាល​​ឬ​ក្រ​សួង​សុ​ខា​ភិ​បាល​ដើរ​តួ​នា​ទី​ជា​អ្នក​ផ្តល់​បុគ្គ​លិក​ និង​ជួយ​ចេញ​ថ្លៃ​ទឹក​ ភ្លើង​ និង​ប្រាក់​ខែ​បុគ្គ​លិក​ប៉ុ​ណ្ណោះ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ ​គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative