ការ​អភិ​វឌ្ឍន៍​ថ្មី​រ​បស់​មន្ទីរ​ពេទ្យ​កុ​មារ​ជាតិ​ក្រោយ​ពី​ការ​ធ្វើ​កំ​ណែ​ទំ​រង់​

ប​ន្ទាប់​ពី​បាន​ប្រែ​ក្លាយ​ខ្លួន​ជា​គ្រឹះ​ស្ថាន​រដ្ឋ​បាល​សា​ធារ​ណៈ​រួច​មក​មន្ទីរ​ពេទ្យ​កុ​មារ​ជាតិ​ដែល​ជា​មន្ទីរ​ពេទ្យ​ថ្នាក់​ជាតិ​ដ៏​ធំ​នៅ​ប្រ​ទេស​កម្ពុ​ជា​បាន​នឹ​ង​កំ​ពុង​តែ​អភិ​វឌ្ឍន៍​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីៗ​ប​ន្ថែម​ទៀត​ដើ​ម្បី​ធ្វើ​ការ​ទាក់​ទាញ​អតិ​ថិ​ជន​មក​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង​ក្នុង​ការ​ចូល​រួម​ចំ​ណែក​កា​ត់​បន្ថយ​អ​ត្រា​ឈឺ​និង​ស្លាប់​របស់​កុ​មារ​នៅ​កម្ពុ​ជា​យើង​។​

IMG_1082 copyលោក​វេជ្ជ​បណ្ឌិត​ ញឹប អ​ង្គា​បុស្ស​ ប្រ​ធាន​មន្ទីរ​ពេទ្យ​កុ​មារ​ជាតិ​បាន​មាន​ប្រ​សា​សន៍​ថា​មន្ទីរ​ពេទ្យ​​កុ​មារ​​ជាតិ​​បច្ចុ​ប្បន្​ននេះ​​ជា​​គ្រឹះ​ស្ថាន​សា​ធារ​ណៈ​រដ្ឋ​បាល​​ដែល​​​បំ​រើ​ការ​​សំ​រាប់​​ព្យា​បាល​​ជំ​ងឺ​​កុ​មារ​​ចាប់​ពី​​កើត​​រហូត​ដល់​​អា​យុ​១៥​ឆ្នាំ​​គ្រប់​​ស្រ​ទាប់​វណ្ណៈ​​មិន​​រើស​អើង​​អ្នក​មាន​​អ្នក​ក្រ​​មិន​​ប្រ​កាន់​ពូជ​សា​សន៍​​មិន​​ប្រ​កាន់​​​និ​ន្នា​ការ​​នយោ​បាយ​​ចាប់​តាំង​ពី​​ឆ្នាំ​១៩​៨០​មក​​ម្លេះ​។​

លោក​បាន​បន្ត​ថា​នៅ​ពេល​​ចាប់​ផ្តើម​​ដំ​ណើ​ការ​​ជា​​លើក​ដំ​បូង​​មន្ទីរ​ពេទ្យ​​មាន​ការ​​ឧ​បត្ថម្ភ​​​ជា​​ឱ​សថ ​ស​ម្ភារៈ​​បរិ​ក្ខា​​ពី​​អង្​គការ​​ទ​ស្សន​​ពិ​ភព​លោក​​​អន្ត​រ​ជាតិ​។​ប៉ុ​ន្តែ​​ចាប់​តាំង​ពី​​ឆ្ន​​មាំ​១៩​៩៥​អង្គ​ការ​​នេះ​​បាន​​កាត់​ប​ន្ថយ​​ជំ​​នួ​យ​របស់ ​ខ្លួន​២០​%​ ជា​​រៀង​រាល់​ឆ្នាំ​​រហូត​ដល់​​ប​ញ្ច​ប់​​ជំ​នួយ​​ទាំង​ស្រុង​​នៅ​​ឆ្នាំ​២០​០០​។​លោក​​បាន​​ឲ្យ​​ដឹង​​ទៀត​ថា​​ចាប់​ពី​​ឆ្នាំ​២០​០០​មក​​រហូត​មក​ដល់​​ស​ព្វ​​ថ្ងៃ​​មន្ទីរ​ពេទ្យ​​បាន​ទ​ទួល​​ថវិ​កា​​ពី​​រាជ​រដ្ឋា​ភិ​បាល​​ដែល​មាន​​ក្រ​សួង​សុ​ខា​ភិ​បាល​​និង​​ក្រ​សួង​​សេដ្ឋ​កិច្ច​​និង​​ហិរ​ញ្ញ​វត្ថុ​​ជា​​អា​ណា​ព្យា​បាល​។​

ដោយ​មាន​ការ​ទំ​នុក​ចិត្ត​មក​លើ​សេ​វា​របស់​មន្ទីរ​ពេទ្យ​បាន​ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​ចូល​មក​ពិ​និត្យ​ពិ​គ្រោះ​ជំ​ងឺ​និង​សំ​រាក​ព្យាល​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​យ៉ាង​ច្រើន​។​

លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា​បច្ចុ​ប្បន្ន​នេះ​ស្ថាន​ភាព​ទូ​ទៅ​របស់​កុ​មារ​ចូល​មក​ពិ​និត្យ​ពិ​គ្រោះ​ជំ​ងឺ​និង​ព្យា​បាល​ជំ​ងឺ​នៅក្នុង​មន្ទីរ​ពេទ្យ​ឃើញ​ថា​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​គត់​សំ​គាល់​ដែល​តំ​រូវ​ឲ្យ​មន្ទីរ​ពេទ្យ​ចាំ​បាច់​អភិ​វឌ្ឍន៍​នូវ​ហេ​ដ្ឋា​រច​នា​ស​ម្ព័ន្ធ​នា​នា​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ឲ្យ​កាន់​តែ​មាន​សោ​ភណ្ឌ​ភាព​និង​រៀប​ចំ​ឲ្យ​មាន​ជា​បន្ទប់​វី​អាយ​ភី​ស្រស់​ស្អាត​សំ​រាប់​បំ​រើ​តាម​សេច​ក្តី​ត្រូវ​ការ​របស់​អតិ​ថិជន​ដែល​មាន​ជីវ​ភាព​ធូរ​ធារ​ដែល​មាន​បន្ទប់​ម្នាក់​ឯង​ផង​និង​ពីរ​នាក់​ផង​។​

លោក​វេជ្ជ​បណ្ឌិត​ ញឹប ​អង្គា​បុស្ស​ បាន​ពន្យល់​ថា«​ខ្ញុំ​យល់​ថា​ការ​ព្យា​បាល​ជំ​ងឺ​ដោយ​ការ​ប្រើ​ប្រាស់​ឪស​ថ​តែ​មួយ​មុខ​វា​មិន​គ្រប់​គ្រាន់​នោះ​ទេ​វា​ទាម​ទារ​នូវ​បរិ​ស្ថាន​នៅ​ជុំ​វិញ​ស្អាត​ផង​ដែរ​។​អ​ញ្ចឹង​ហើយ​បាន​ជា​យើង​រៀប​ចំ​សួន​ច្បារ​ស្អាត​ទីធ្លា​ធំ​ទូ​លាយ​ដោយ​មាន​ដាក់​របស់​របរ​សំ​រាប់​ឲ្យ​កុ​មារ​មក​លេង​និង​លំ​ហែ​កាយ​និង​ស្រូប​យក​ខ្យល់​អា​កាស​ដើ​ម្បី​ឲ្យ​ជំ​ងឺ​ឆាប់​ជា​សះ​ស្បើយ​»​។​

IMG_1078 copyលោក​បាន​ប​ញ្ជាក់​ថា​​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​មន្ទីរ​ពេទ្យ​នៅ​តែ​ទទួល​អ្នក​ជំ​ងឺ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​សំ​រាក​ព្យា​បាល​ដ​ដែល​ស្រម​ទៅ​តាម​គោល​ន​យោ​បាយ​របស់​ក្រ​សួង​សុ​ខា​ភិ​បាល​ក៏​ដូច​ជា​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជួន​ពួក​គាត់​ដោយ​ឥត​គិត​ថ្លៃ​ដែល​បច្ចុ​ប្បន្ន​នេះ​មាន​រហូត​ដល់​ទៅ​​ជាង​៥០​ភាគ​រយ​ជា​កុ​មារ​ក្រី​ក្រ​។​

តាម​របាយ​ការណ៍​បាន​ប​ង្ហាញ​ថា​មន្ទីរ​ពេទ្យ​​កុ​មារ​​ជាតិ​​ក្នុង​ឆ្នាំៗ​មាន​​កុ​មារ​​មក​​ទ​ទួល​​ពិ​គ្រោះ​​ជំងឺ​​ពី​៨​ម៉ឺន​​ទៅ​១២​ម៉ឺន​​នាក់​​និង​​សំ​រាក​​ព្យា​​បាល​​ពី​៧​ពាន់​​ទៅ​១​ម៉ឺន​​នាក់​។​ក្នុង​ចំ​ណោម​​អ្នក​ជំ​ងឺ​​សំ​រាក​​ព្យា​បាល​​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​​មាន​​ជាង​៥០​%​ជា​​កុ​មារ​​ក្រី​ក្រ​។​កុ​មារ​​ដែល​​សំ​រាក​​ព្យា​បាល​នៅ​ក្នុង​​មន្ទីរ​ពេទ្យ​​ភាគ​ច្រើន​​​ជា​​ជំ​ងឺ​​ផ្លូវ​ដ​ង្ហើម​​និង​​ជំ​ងឺ​​គ្រុន​​​ឈាម​​ជា​ដើម​។​

ឆ្លើយ​តប​ទៅ​នឹង​ចំ​នួន​អ្នក​ជំ​ងឺ​ដែល​ចេះ​តែ​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នេះ​ដែរ​លោក​វេជ្ជ​បណ្ឌិ​ត​ ញឹប ​អង្គា​បុស្ស​បាន​ឲ្យ​ដឹង​ទៀត​ថា​មន្ទីរ​ពេទ្យ​កុ​​មារ​ជាតិ​បាន​កំ​ពុង​សាង​សង់​ផ្លូវ​មួយ​ខ្សែរ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មាន​ប្រ​វែង​៩២​ម៉ែត្រ​ទទឹង​៣​ម៉ែត្រ​ដែល​មាន​ចាក់​ប្លង់​សេ​ប្រក់​ក្បឿង​សំ​រាប់​បញ្ជួន​អ្នក​ជំ​ងឺ​ទៅ​មក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ពី​អ​គារ​មិត្ត​ភាព​កម្ពុជា​កូ​រ៉េ​ទៅ​អគារ​អិល​ដោយ​សារ​​តែ​កន្លង​មក​ការ​បញ្ជួន​អ្នក​ជំ​ងឺ​ពី​អគារ​មួយ​ទៅ​អគារ​មួយ​ទៀត​ក្នុង​មន្ទីរ​ពេទ្យ​មាន​ការ​លំ​បាក​ច្រើន​ចំ​ណាយ​ពេល​វា​លា​យូរ​។​ដូច​នេះ​ការ​សាង​សង់​ផ្លូវ​នេះ​ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​ក្នុង​ការ​បញ្ជួន​អ្នក​ជំងឺ​បាន​ងាយ​ស្រួល​រហ័ស​មិន​ត្រូវ​កំ​ដៅ​និង​ភ្លៀង​ដើ​ម្បី​ជួយ​ស​ង្គ្រោះ​អ្នក​ជំ​ងឺ​បាន​ទាន់​ពេល​វា​លា​តាម​ប​ច្ចេក​ទេស។​

ទន្ទឹម​នឹង​អភិ​វឌ្ឍន៍​នូវ​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​នេះ​ដែរ​លោក​ប្រ​ធាន​មន្ទីរ​ពេទ្យ​កុ​មារ​ជាតិ​បាន​មាន​ប្រ​សា​សន៍​ថា​មន្ទីរ​ពេទ្យ​បាន​នឹង​កំ​ពុង​តែ​ពង្រឹង​នូង​គុណ​ភាព​ក្នុង​ការ​ផ្តល់​សេ​វា​និង​ក្រម​សី​ល​ធម៌​វិ​ជ្ជា​ជីវៈ​បុគ្គ​លិក​គ្រូ​ពេទ្យ​ផង​ដែរ​។​ក្នុង​នោះ​មន្ទីរ​ពេទ្យ​បាន​បង្កើត​ប​ណ្ណា​ល័យ​អេ​ឡេច​ត្រូ​និច​សំ​រាប់​ឲ្យ​បុគ្គ​លិក​គ្រូ​ពេទ្យ​និ​ស្សិត​ពេទ្យ​មក​ពី​តាម​ប​ណ្តា​សា​លា​ពេទ្យ​រដ្ឋ​និង​ឯក​ជន​ចុះ​មក​ធ្វើ​កម្ម​សិ​ក្សា​ស្រាវ​ជ្រាវ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative