ឆ្នាំ​នេះ​ការ​ប​ង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ នៅ​ទូ​ទាំង​ប្រ​ទេស ​មាន​ការ​កើន​ឡើង​២៨​,​៤៤​ភាគ​រ​យ​

យោង​តាម​គេហ​ទំ​ព័រ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​២០​១៤​នេះ​ការ​ បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា ​ដោយ​ទទួល​បាន​លទ្ធ​ផល​យ៉ាង​ល្អ​ប្រ​សើរ​ បើ​ទោះ​បី​ករណី​គ្រឿង​ញៀន​នេះ ​កំ​ពុង​កើន​ឡើង​យ៉ាង​គំ​ហុក​នៅ​លើស​កល​លោក​​ក៏​ដោយ​។​

4E6588F2-98A4-4730-AA75-46023E751B78_w640_r1_s copyលោក​ឧត្តម​សេ​នីយ៍​ឯក​ ខៀវ​ សា​ម៉ន​ នា​យក​មន្ទីរ​ប្រ​ឆាំង​គ្រឿង​ញៀន ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​​បាលជាតិ ​មានប្រសា​សន៍​ថា ​ក្នុង​ឆ្នាំ​២០​១៤​នេះ ​ក​ម្លាំង​នគរ​បាល​យើង​បង្ក្រាប​បទ​ល្មើស​ គ្រឿង​ញៀន ​បាន​ចំ​នួន​ ៨៥​៨​ករ​ណី ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១​.​៩៣​៧​នាក់ ​និង​ចាប់​យក​វត្ថុ​តាង​​គ្រឿង​ញៀន ​គ្រប់​ប្រ​ភេទ​ស​រុប​ទម្ងន់​ជាង​ ៦​៥​គីឡូ​ក្រាម​ ។​

លោក​ នា​យក​មន្ទីរ​ប្រ​ឆាំង​គ្រឿង​ញៀន​បាន ​បន្ត​ថា​ចំ​នួន​នេះ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០​១៣ ​ក​ម្លាំង​នគរ​បាល​យើង​ប​ង្ក្រាប​បាន​ចំ​នួន​៨​៥​៨​ករ​ណី ​លើ​៦៦​៨​ក​រ​ណី ​កើន​១៩​០​ករ​ណី​ស្មើ​នឹង​២៨​,​៤៤​% ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំ​នួន​១.៩​៣៧​នាក់​ លើ​១.​៤០​៥​នាក់ ​កើន​៥​៣​២​នាក់​ ស្មើ​នឹង​៣៧​,​៨៦​%​ រឹប​អូស​បាន​វត្ថុ​តាង​គ្រឿង​ញៀន​គ្រប់​ប្រ​ភេទ​សរុប​ចំ​នួន​ជាង​៦៥​គី​ឡូ​ក្រាម​ លើ​៩​៤​គី​ឡូ​ក្រាម​ ថយ​ចុះ​២៩​គី​ឡូ​ក្រាម​ស្មើ​នឹង​៣០​,​១២​%​។​

ជា​មួយ​គ្នា​នោះ​ដែរ​ លោក​ ឧ​ត្តម​សេ​នីយ៍​ឯក​ ខៀវ​ សា​ម៉ន​ ក៏​បាន​ប​ញ្ជាក់​ផង​ដែរ​ថា ​ប​ញ្ហា​គ្រឿង​ ញៀន​នៅ​តែ​ជា​ប​ញ្ហា​ប្រ​ឈម​ដ៏​ស្មុគ​ស្មាញ​ស​ម្រាប់​ក​ម្ពុជា ​ក៏​ដូច​ជា​ប​ណ្ដា​ប្រ​ទេស​ទាំង​អស់​ក្នុង​តំ​បន់ ​និង​ពិ​ភព​លោក​ ដែល​កន្លង​មក​មាន​ការ​បង្ក្រាប​ក​ន្លែង​ផ​លិត​កែ​ឆ្នៃ​តូចៗ​ជា​ច្រើន​កន្លែង​ ថ្វី​បើ​កម្ពុជា ​មិន​មែន​ទី​ក​ន្លែង​ផ​លិត​គ្រឿង​ញៀន​ក៏​ដោយ​។​

Drug-arrest-Kratie copyលោក​ ក៏​បាន​បញ្ជាក់​ប​ន្ថែម​ពី​ប្រ​ភព​នាំ​គ្រឿង​ញៀន​ចូល​ក​ម្ពុជា​ថា ​ប្រ​ភព​គ្រឿង​ញៀន​នាំ​ចូល​ និង​ឆ្លង​កាត់​កម្ពុជា​ មាន​ដូច​ជា ​គ្រឿង​ញៀន​ប្រ​ភេទ ​កូ​កា​អ៊ីន​(​Co​caine​)​គឺ​មាន​ប្រ​ភព​មក​ពី​ប្រ​ទេស​ កូ​ឡាំ​ប៊ី​,​ ​ប៉េរ៉ូ​, ​បូ​ឡា​វី​ និង​អេ​ក្វា​ឌ័រ​ នាំ​ចូល​ប្រ​ទេស​កម្ពុជា​តាម​ផ្លូវ​អា​កាស ​ហើយ​បន្ដ​នាំ​ចេញ ​ទៅ​ប្រ​ទេស​ថៃ​តាម​ផ្លូវ​គោក​។

​ចំ​ពោះ ​គ្រឿង​ញៀន​ប្រ​ភេទ ​ហេ​រ៉ូ​អ៊ីន​(​He​ro​ine​)​ និង​មេ​តំ​ហ្វេ​តា​មីន​(​Me​tham​phe​ta​mine​) ​មាន​ប្រ​ភព​មក​ពី​តំ​បន់​ត្រី​កោណ​មាស​ ឆ្លង​កាត់​ប្រ​ទេស​ឡាវ ​បន្ដ​នាំ​ចូល​ប្រ​ទេស​កម្ពុជា ​តាម​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក​(​ព្រំ​ដែន​ខេត្ដ​ស្ទឹង​ត្រែង​និង​ខេត្ដ​ព្រះ​វិ​ហារ​)​ចូល​កម្ពុជា​មួយ​ចំ​នួន​តូច​ស​ម្រាប់​ចែក​ចាយ​ទី​ផ្សារ​ក្នុង​ស្រុក​ និង​មួយ​ចំ​នួន​ធំ​បន្ដ​នាំ​ចេញ​ទៅ​ប្រ​ទេស​ជិត​ខាង​តាម​ផ្លូវ​គោក​ និង​បណ្ដា​ប្រ​ទេស ​ក្នុង​តំ​បន់​ ផ្លូវ​អា​កាស​។ ​គ្រឿង​ញៀន​ប្រ​ភេទ​ មេ​តំ​ហ្វេ​តា​មីន​(Me​tham​phe​ta​mine​) ​មាន​ប្រ​ភព​មក​ពី​តំ​បន់​អា​ហ្រ្វីក​ ខាង​លិច​ នាំ​ចូល​តាម​ផ្លូវ​អា​កាស​ ចូល​ផ្ទៃ​ប្រ​ទេស​កម្ពុ​ជា​មួយ​ចំ​នួន​តូច​ស​ម្រាប់​ ចែក​ចាយ​ទីផ្សារ​ ក្នុង​ស្រុក​ និង​មួយ​ចំ​នួន​ធំ​បន្ដ​នាំ​ចេញ​ទៅ​ប្រ​ទេស​ជិត​ខាង​តាម​ផ្លូវ​គោក​ដែរ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative