បណ្តាញ​បាន​ក្លាយ​​ជា​មេ​បា​សម្រាប់​ភ្ជាប់​ចំ​ណង​ស្នេហ៍​កាន់​តែ​ពេញ​និ​យម​

ពី​សម័យ​បុ​រាណ​មនុស្ស​ប្រុស ​ស្រី​ទំ​នាក់​ទំ​នង​គ្នា​តាម​រយៈ​ក្រ​សែ​ភ្នែក​ បន្ទា​ប់​មក​ពួក​គេ​ទំ​នាក់​ទំ​នង​គ្នា​តាម​រយៈ​ចុត​ម៉ាយ​ ក្រោយ​មក​ទៀត​​ប្រើ​ប្រាស់​ទូរ​​ស័ព្ទ​ និង​ក្រោយ​មក​ដោយ​សារ​ប​ច្ចេក​វិទ្យា​កាន់​តែ​ជឿន​លឿន ​ពួក​គេ​មិន​សូវ​ប្រើ​ទូរ​ស័ព្ទ​ទៀត​នោះ​ទេ​ គឺ​ពួក​គេ​ប្រើ​ប្រាស់​ប​ណ្តាញ​ទំ​នាក់​ទំ​នង​សង្គម​ ​(​Face​book​) ​និង​បណ្តាញ​សង្គម​ដទៃ​ទៀត​ដូច​ជា​Tango​,​ Wilber​, ​Insta​gram​ជា​ដើម​សម្រាប់​ធ្វើ​​ទំ​នាក់​ទំនង​គ្នា​ជំនួស​វិញ​។​

008 copyលោក​ច្រាយ​ ចំ​ណាន​អ្នក​សរ​សេរ​សៀវ​ភៅ​​ទាក់​ទង​នឹង​ជី​វិត​គូ ​និង​ជា​អ្នក​​តាម​ដាន​ពី​ការ​វិវត្តន៍​រ​បស់​សង្គម​បាន​មាន​ប្រ​សា​សន៍​ថា ​ពី​មុន​ចង់​ចាប់​អារ​ម្មណ៍​លើ​អ្នក​ណាម្នាក់​ ទាំង​មនុ​ស្ស​ស្រី​ និង​មនុស្ស​ប្រុស​​ មិន​ដឹង​ទំ​នាក់​ទំ​នង​គ្នា​របៀប​ណា​ទ្បើយ​ មាន​តែ​ប្រើ​ប្រាស់​ក្រ​សែ​ភ្នែក​ ឬ​ជន​ជា​តោ​ភាគ​តិច​នៅ​ភាគ​ឥ​សាន្ត​ប្រើ​សម្លេង​ឧ​បក​រណ៍​ផ្លុំ​ជា​ការ​ណាស់​គ្នា​។​ចំ​ណែក​យុវ​វ័យ​នៅ​ទី​ក្រុង​គឺ​ប្រើ​ប្រាស់​​ម​ធ្យោ​បាយ​តាម​រយៈ​ការ​សុំ​លេខ​ទូរ​ស័ព្ទ​ ឬ​ជិះ​ម៉ូ​តូ​ញ៉ែ​ញ៉ង​​គ្នា​តាម​ផ្លូវ​ ប៉ុ​ន្តែ​ដោ​យ​សារ​ប៉ុ​ន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បណ្តាញ​ទំ​នាក់​ទំ​នង​សង្គម​ ​កាន់​តែ​មាន​ភាព​ពេញ​និ​យម​ យុវ​វ័យ​ទាំង​ទ្បាយ​តែង​តែ​ប​ង្កើត​គណ​នេយ្យ​ផ្ទាល់​ខ្លួន​​ដាក់​ទាំង​រូប​ថត​ ដាក់​ទាំង​អា​ស័យ​ដ្ឋាន​ មុខ​របរ​ ចំ​ណេះ​ដឹង​ទូ​ទៅ ​និង​លេខ​ទូរ​ស័ព្​ទ​នៅ​លើ​Pro​file​របស់​ខ្លួន ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​បំ​ណង​រក​សេ្ន​ហា ​ឬ​គូ​ជី​វិត ​អាច​ពិ​និត្យ​មើល​បាន​នូវ​រូប​ភាព​ទាំង​នោះ ​និង​អាច​ចាប់​ផ្តើម​ទំ​នាក់​ទំ​នង​គ្នា​បាន​ជា​លក្ខ​ណៈ​​ឯក​ជន​ និង​ងាយ​ស្រួល​ជាង​មុន​តាម​រយៈ​ការ​ឆាត​ ឬ​ឆ្លង​ឆ្លើយ​ជា​សម្លេង​ ឬ​ការ​សុំ​​លេខ​ទូរ​ស័ព្ទ​ ដើ​ម្បី​អាច​ទំ​នាក់​ទំ​នង​គ្នា​កាន់​តែ​ជិត​ស្និទ្ឋ​ជាង​មុន​។​

លោក​បន្ត​ថា​ “​នេះ​ជា​ស​ម័យ​ប​ច្ចេក​វិ​ទ្យា​ និង​ជា​សម័យ​សាក​លភា​វូប​នី​យកម្ម​ដែល​អ្វីៗ​មិន​​អាច​នៅ​មួយ​កន្លែង​ទៀត​នោះ​ទេ​។ ​ការ​វិ​វត្តន៍​នៃ​ច​រិក​សង្គម​បែប​នេះ​ហើយ​ ទើប​ធ្វើ​​ឲ្យ​អ្នក​មាន​បំ​ណង​ប​ង្កើត​ចំ​ណង​ស្នេ​ហា ​ឬ​ចង់​បាន​គូ​ជី​​វិត​កាន់​​តែ​មាន​ជំ​រើស​ច្រើ​ន​​ជាង​មុន​ មាន​ភាព​ងាយ​ស្រួល​ជាង​មុ​ន​ ក្នុង​ការ​ភ្ជាប់​និ​ស្ស័យ​រវាង​គ្នា​និង​គ្នា​”​។​

009តើ​ការ​ជួប​គ្នា​ឬ​ការ​ភ្ជាប់​ចំ​ណង​ទាក់​ទង​គ្នា​ឬ​ជា​រឿង​ខុស​ឆ្គង​ និង​មិន​គួរ​ប្រតិ​​បត្តិ​ឬ​?​ លោក​ច្រាយ​ ចំ​ណាន​បាន​មាន​ប្រ​សា​សន៍​ថា ​មាន​ច​ម្លើយ​ពីរ​ដោយ​ទ្បែក​ពី​គ្នា​ ទី​១​ មាន​មនុស្ស​មួយ​ចំ​នួន​បាន​លើក​ទ្បើង​​ថា​ ការ​ស្គាល់​គ្នា​ឬ​ចាប់​ផ្តើម​ស្នេ​ហា​តាម​រយៈ​ប​ណ្តាញ​សង្គម​ ជា​រឿង​គួរ​ឲ្យ​អៀន​​ខ្មាស​ នោះ​ជា​ការ​យល់​ឃើញ​មួយ​ដែល​មិន​ត្រឹម​ត្រូវ​ទេ ​ព្រោះ​ថា​ដោយ​សារ​មនុ​ស្ស​រវល់​ការ​ងារ​កាន់​តែ​ច្រើន​ សេដ្ឋ​កិច្ច​កាន់​តែ​រីក​ចំ​រើន​ បាន​ធ្វើ​ឲ្យ​មនុស្ស​រត់​តាម​ពេ​ល​វេ​លា ​ទើប​ពួក​គេ​មិន​មាន​ពេ​ល​វេ​លា​គ្រប់​គ្រាន់​ស​ម្រាប់​ទំ​នាក់​ទំ​នង​គ្នា​​ ដោយ​ការ​ជិះ​ម៉ូ​តូ​តាម​ញ៉ែ​ញ៉ង​នៅ​លើ​ផ្លូវ​ ឬ​ផ្លុំ​ខ្លុយ​ស៊ី​ញ៉ូ​គ្នា​ទៀត​ទ្បើយ​។​

ទ​ន្ទឹម​នឹង​នេះ​យុវ​ជន​សម័យ​បច្ចុ​ប្បន្ន​ ក៏​លែង​ទទួល​យក​សេ្ន​ហា​ឬ​ស​ម្រេច​ចិត្ត​រៀប​ការ​ តាម​រយៈ​ការ​ណែ​នាំ​ពី​ចាស់​ទុំ​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ត្រូវ​ស្គាល់​គ្នា​ ​ទំ​នាក់​ទំ​នង​គ្នា​ យល់​ចិត្ត​គ្នា​ជា​មុន​សិន​ ​ទើប​ស​ម្រេច​ចិត្ត​ចូល​ស្តី​ដណ្តឹង​រៀប​ការ​ ពិ​សេស​មនុស្ស​ស្រី​ក៏​កាន់​តែ​មាន​ចំ​ណេះ​ដឹង​ខ្ពស់ ​និង​មាន​ជំ​រើស​ក្នុង​ជី​វិត​ច្រើន​ជាង​មុន​ផង​ដែរ​។​

ទី២​ ការ​ទំ​នាក់​ទំ​នង​គ្នា​តាម​រយៈ​ប​ណ្តាញ​ទំ​នាក់​ទំ​នង​សង្គម​ ក៏​អាច​ជា​រឿង​​ខុស​ឆ្គង​ ប្រ​សិន​ជា​ភា​គី​ណា​មួយ​មិន​ស្មោះ​ត្រង់​ ដូច​ជា​ដាក់​រូប​ថត​ក្លែង​ក្លាយ​ ឬ​ជា​​មនុស្ស​មាន​បំ​ណង​មិន​ល្អ​​ ដូច​ជា​កា​ចង់​បោក​ប្រាស់​យក​ទ្បាន​ឬ​ម៉ូ​តូ​ពី​ភា​គី​ណា​មួយ​​ឬ​ក៏​ឈាន​ដល់​ការ​ចាប់​រំ​លោភ ​ហេតុ​នេះ​អ្នក​ប្រើ​ប្រាស់​ប​ណ្តាញ​ទំ​នាក់​ទំនង​សង្គម​​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ និង​ត្រូវ​ប្រា​កដ​ថា​មនុស្ស​ដែល​អ្នក​បាន​ស្គាល់​ ឬ​មនុស្ស​ដែល​អ្នក​គ្រោង​នឹង​ជួប​ជា​មនុស្ស​ប្រ​ភេទ​ណា​ជា​ដើម​។​

ហេតុ​ការណ៍​អា​ក្រក់​ ដែល​បាន​លើក​ទ្បើង​បែប​នេះ​ជា​រឿង​បាន​ និង​កំ​ពុង​កើត​​មាន​ក្នុង​សង្គម​ខ្មែរ​ ហេតុ​នេះ​យុវ​វ័យ​ត្រូវ​ចង​ចាំ​ថា ​លើ​លោក​នេះ​សុទ្ឋ​តែ​មាន​​រឿង​ល្អ​ និង​អា​ក្រក់​រត់​ទន្ទឹម​គ្នា​ជា​និច្ច​​។​ ប្រ​សិន​ជា​យើង​ប្រ​យ័ត្ន​ប្រ​យែង​គ្រប់​ពេល​​វេ​លា ​យើង​នឹង​មិន​ជួប​ហា​និ​ភ័យ​ច្រើន​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​ការ​ប្រ​ថុយ​ប្រ​ថាន​គឺ​ ជា​ហា​និ​ភ័យ ​និង​ជា​ការ​បរា​ជ័យ​ស​ម្រាប់​ជី​វិ​ត​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative