គ្រូ​ពេទ្យ​អា​មេ​រិក​មួយ​ក្រុម​មក​ជួយ​ពិ​និត្យ​ ព្យា​បាល​និង​វះ​កាត់​ជំ​ងឺ​ច្រ​មុះ​ត្រ​ចៀក​និង​បំ​ពង់​ក​

ក្រុម​គ្រូ​ពេទ្យ​ជំ​នាញ​ត្រ​ចៀក​ច្រ​មុះ ​និង​បំ​ពង់​ក​មួយ​ក្រុ​ម​បាន​និង​កំ​ពុង​ចំ​ណា​យ​ពេល​៥​ថ្ងៃ​នៅ​កម្ពុជា​ ដើ​ម្បី​ជួយ​ពិ​និត្យ​ ព្យា​បាល ​​និង​វះ​កាត់​ជំ​ងឺ​ខាង​លើ​នៅ​មន្ទី​រ​​ពេទ្យ​ព្រះ​អង្ឌ​ឌួង​។​

IMG_1263លោក​សា​ស្រ្តា​ ចារ្យ​​លូ លី​​ឃាង​ប្រ​ធាន​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​បាន​មាន​ប្រ​​សា​​​សន៍​ឲ្យ​គេ​ហ​ទំ​ព័រ​សុខ​ភាព​កម្ពុជា​ដឹង​នៅ​ព្រឹកថ្ងៃ​ទី​៤​ ធ្នូ​នេះ​ថា ​ក្រុម​គ្រូ​ពេទ្យ​ជំ​​នាញ​នេះ​មក​ពី​អង្គ​ការ​ត្រ​ចៀក​ ច្រ​មុះ ​បំ​ពង់​ក​សាក​ល​របស់​អា​មេ​រិក​បាន​មក​ជួយ​​ពិ​និត្យ​ ព្យា​បាល​និង​វះ​កាត់​ជំ​ងឺ​ត្រ​ចៀក​បំ​ពង់​ក​ ដល់​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​មួយ​ឆ្នាំ​  ចំ​​នួន​ពីរ​ដង​នៅ​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​ ហើយ​ការ​មក​មួយ​លើក​នេះ ​ពួក​គាត់​មក​មាន​​គ្នា​ចំ​នួន​៤​នាក់​ ដែល​អាច​ផ្តល់​កា​​ពិ​និត្យ​ជូន​អ្នក​ជំ​ងឺ​បាន​ប្រ​មាណ​៥០​០​នាក់​និង​អាច​​វះ​កាត់​ជូន​អ្នក​ជំ​ងឺ​បាន​ប្រ​​មាណ​ពី​២០​ទៅ​៣០​នាក់​។លោក​បន្ត​ថា ​ក្នុង​បេស​ក​​កម្ម​លើក​មុន​ៗ​ គ្រូ​ពេទ្យ​ក្រុម​នេះ​មក​ជួយ​ព្យា​បាល​តែ​ផ្នែក​ត្រ​ចៀក​ទេ ​តែ​មក​​លើក​នេះ​គឺ​ពួក​គាត់​មក​ជួយ​វះ​កាត់​ជំងឺ​ម​ហា​រីក​ត្រ​ចៀក​ ច្រ​មុះ​បំ​ពង់​ក។​

លោក​បន្ត​ថា​​ ​“​ក្រុម​គ្រូ​ពេទ្យ​​នេះ​បាន​មក​ជួយ​ពិ​និត្យ​ ព្យា​បាល​និង​វះ​កាត់​នៅ​​មន្ទីរ​ពេទ្យ​នេះ​តាំង​ពី​ឆ្នាំ២០​០៨​ ហើយ​គាត់​ជួយ​អ្នក​ជំ​ងឺ​បាន​ច្រើន​ណាស់​ ពិ​សេស​ពួក​គាត់​មក​ជួយ​ផ្តល់​បទ​ពិ​សោធន៍​ និង​ចំ​ណេះ​ដឹង​ដល់​គ្រូ​ពេទ្យ​ខ្មែរ​នៅ​ទី​នេះ​ឲ្យ​​មាន​​សម​ត្ថភាព​កាន់​តែ​ប្រ​សើរ​ទ្បើង​ផង​ដែរ​”​។​

លោក​សាស្រ្តា​ចារ្យ​លូ ​លី​ឃាង​បាន​បន្ត​ថា​ ការ​ពិ​និត្យ​ព្យា​បាល​ និង​វះ​កាត់​​នេះ​គឺ​មន្ទីរ​ពេទ្យ​បាន​តម្រូវ​ឲ្យ​អ្នក​ជំ​ងឺ ​ជួយ​បង់​ហិរ​ញ្ញ​ប្ប​ទាន​ដល់​មន្ទីពេទ្យ​ស​ម្រា​ប់​អ្នក​មាន​លទ្ឋ​ភាព​ ប៉ុ​ន្តែ​ស​ម្រាប់​អ្នក​ជំ​ងឺ​ក្រី​ក្រ​មន្ទីរ​ពេទ្យ​មិន​ត​ម្រូវ​ឲ្យ​បង់​ថ្លៃ​នោះ​​ទេ ​ដោយ​សារ​មន្ទីរ​ពេទ្យ​មាន​មូល​និ​ធិ​សម​ធ៌ម​ របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ជួយ​គ្រប​ដណ្តប់​ ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រ​ជា​ពល​រដ្ឋ​។​លោក​បន្ត​ថា ​រាជ​​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​កំ​ណត់​យក​វិ​ស័យ​សុ​ខា​ភិ​បាល​ និង​ការ​លើក​កំ​ពស់​សុខ​ភាព​​ប្រ​ជា​ពល​រដ្ឋ​ដាក់​ក្នុង​មុំ​មួយ​ ក្នុង​ចំ​ណោម​មុំ​ទាំង​បួន​នៃ​យុទ្ឋ​សាស្រ្ត​ចតុ​កោណ​រប​ស់​រាជ​រដ្ឋា​ភិ​បាល​អា​ណត្តិ​ទី​៥​នេះ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative