គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​៣​ធ្នូ​ប​ណ្តាល​ឲ្យ​មនុ​ស្ស​ស្លាប់​ម្នាក់​និង​រ​បួស​១៤​នាក់​

គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រ​ទេស​កាល​ពី​ថ្ងៃ​ទី​០​៣​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤ ​បាន​កើត​ឡើង​ចំនួន​ ១០​លើក​ (​យប់​០២​លើក​),​ មាន​មនុ​ស្ស​ស្លាប់​ម្នាក់​ (​ប្រុស​)​ រង​របួស​ធ្ងន់​ ១២​នាក់ ​(​ស្រី​០៣​នាក់​)​ និង​រង​របួស​ស្រាល ​០២​នាក់​ (​ប្រុស​)​។​

20141025_08c_0 copyយោង​តាម​របាយ​កា​រណ៍​របស់​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ទាំង ​១០​លើក ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ១៧​គ្រឿង​ ក្នុង​នោះ​ម៉ូតូ ​០៩​គ្រឿង,​ រថ​យន្ត​ធុន​តូច​ ០៤​គ្រឿង​,​ រថ​យន្ត​ធុន​ធំ ​០២​គ្រឿង,​ យាន​ផ្សេងៗ​ ០២​គ្រឿង​ និង​អ្នក​ថ្មើរ​ជើង​ម្នាក់ ​។ ប្រ​ភព​ខាង​លើ ​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ គឺ​ប​ណ្តាល​មក​ពី ​កត្តា​ល្បឿន​ ០៦​លើក​,​ មិន​គោ​រព​សិទ្ធ​ ០២​លើក​, ​មិន​ប្រ​កាន់​ស្តាំ​ ០១​លើក​ និង​កត្តា​យាន​យន្ត​ ០១​លើក​ ក្នុង​នោះ​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​មិន​ពាក់​មួក​សុវ​ត្ថិភា​ព ០៧​នាក់​ (​យប់​ ០៣​នាក់​) ​។​

ចំ​ពោះ​រថ​យន្ត​ ដែល​ទទួល​រង​ការ​ផាក​ពិ​ន័យ​ នៅ​អង្គ​ភាព​ នា​ថ្ងៃ​ទី​០៣​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​មាន​ចំ​នួន​ ៦​៨​១​គ្រឿង​ គឺ​រថ​យន្ត​ទេស​ចរណ៍​គ្រួ​សារ​ ១​១​៦​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច ​២​៥​៥​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ ១​០​១​គ្រឿង​, ​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​ធំ ​១៩​គ្រឿង​ និង​រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ​ ១​៩​០​គ្រឿង​ ​។​ រថ​យន្ត​ទាំង​អស់​ខាង​លើ ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​រាល់ ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៦​៤​៣​គ្រឿង​ និង​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ ៣៨​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative