JICA ​​ប្រ​​គ​​ល់​​ពាន​​រង្វាន់​​ដល់​​កម្ម​​វិ​​ធី​​ជាតិ​​ប្រ​​​យុទ្ឋ​​នឹង​​ជំ​​ងឺ​​របេង​​ក​​ម្ពុជា​​

ក្នុង​គោល​ដៅ​លើក​ទឹក​ចិត្ត​ចំ​ពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និង​​ការ​សម្រេ​ច​បាន​​ របស់​កម្ម​វី​ធិ​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​រ​បេង​ ក្នុង​ការ​កាត់​ប​ន្ថយ​អត្រា​ឈឺ​និង​ស្លាប់​ ទី​ភ្នា​ក់​ងារ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ អន្តរ​ជាតិ​ជប៉ុន​(​JA​CA​)​បាន​ប្រ​គល់​ពាន​រង្វាន់​​ដល់​កម្ម​វិ​ធី​ជាតិ​កំ​ចាត់​រោគ​របេង​នៃ​ក្រ​សួង​សុ​ខា​ភិ​បាល​។

IMG_1261 copyលោក​វេជ្ជ​បណ្ឌិត​ម៉ៅ ​តាន់​អ៊ាង​ ប្រ​ធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​​របេ​ង និង​ហង់​សិន ​ក្រ​សួង​សុ​ខាភិ​បាល​បាន​មាន​ប្រ​សា​សន៍​ឲ្យ​គេហ​ទំ​ព័រ​សុខ​ភា​ព​ក​ម្ពុជា​ដឹង​ក្នុង​ពិ​ធី​ប្រ​គល់ ​​និង​ទទួល​ពាន​ និង​ប័ណ្ណ​សរ​សើរ​ពី​​ប្រ​ធាន​អង្គ​ការ​JI​CA​នា​ព្រឹក​ថ្ងៃ​ទី​៣​ ធ្នូ​នេះ ​ដោយ​បាន​ស​ម្តែង​អំ​ណរ​គុណ​ដល់​អង្គ​ការ​JI​CA​ ដែល​​បាន​ស​ម្រេច​ផ្តល់​ពាន​រង្វាន់​នេះ​ដល់​កម្ពុជា​ និង​បាន​លើក​ទ្បើង​ពី​ស​មិទ្ឋិ​ផ​ល​ជាច្រើន​ដែល​កម្ម​វិ​ធី​ជាតិ​ស​ម្រេច​បាន​ដូច​ជា ​បាន​ព​ង្រីក​សេ​វា​ដូត​ស៍​គ្រប់​ម​ណ្ឌ​ល​សុខ​ភាព​ទាំង​អស់​នៅ​ឆ្នាំ​២០​០៤​ និង​មាន​សេ​វា​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​របេង​នៅ​​តា​ម​មូល​ដ្ឋាន​សុ​ខា​ភិ​បាល​ចំ​នួន​១៣​១៤​ក​ន្លែង​ទូ​ទាំង​ប្រ​ទេស​ និង​ដោយ​ទ្បែក​រយៈ​ពេ​ល​៩​ខែ​ដើម​ឆ្នាំ​នេះ ​កម្ម​វិ​ធី​ជាតិ​បាន​រក​ឃើញ​អ្នក​ជំ​ងឺ​របេង ​គ្រប់​ប្រ​ភេទ​ចំ​នួន​៣២​៣៧​២​ករណី​ជា​ដើម​។​

លោក​បន្ត​ថា ​“​ឆ្នាំ​២០​១៤​នេះ​ជា​ឆ្នាំ​ដ៏​ប្រ​សើរ​ ដែល​កម្ម​វិ​ធី​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​របេង​ នៃ​ក្រ​សួង​សុ​ខា​ភិ​បាល​ បាន​ទទួល​ពាន​រង្វាន់​ជើង​ឯក​ក្នុង​ការ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​របេង​ពី​អង្គ​ការ​US​AID​, ​និង​បាន​ទ​ទួល​ពាន​ពី​អង្គ​ការ​JI​CA​ បាន​ផ្តល់​ប័ណ្ណ​សរ​​សើរ​ទទួល​ស្គាល់​ស្នា​ដៃ​ស្ថា​ប័ន​ ជូន​មជ្ឈ​មណ្ឌល​ប្រ​យុទ្ឋ​ជំ​ងឺ​របេង​និង​ហង់​សិន​”​។​

លោក​បន្ត​ថា​ ​“ការ​ឧ​បត្ថម្ភ​ពី​អង្គ​ការ​JI​CA​ និង​រាជរ​ដ្ឋា​ភិ​បាល​ជប៉ុន​ គឺ​ជា​​ប្រ​ភព​ធន​​ធាន​ដ៏​​ច​ម្បង​នៃ​កម្ម​វិ​ធី​ជាតិ​កំ​ចាត់​ជំ​ងឺ​របេង​ ក្នុង​ចំ​ណោម​ភា​គី​សំ​ខាន់ៗ​របស់​កម្ម​វិធី​ជាតិ​”​។​

លោក​ អ៊ី​​ហ្សា​គី​ ហ៊ី​រ៉ូ​ស៊ិ​(​I​za​ki​ Hi​ro​shi​)​ប្រ​ធាន​តំ​ណាង​អង្គ​ការ​JI​CA​ ប្រ​ចាំ​​កម្ពុជា​បាន​មាន​ប្រ​សា​សន៍​ថា ​ការ​ប្រ​គល់​ពាន​រង្វាន់​ស្នា​ដៃ​ស្ថា​ប័ន​នេះ ​ត្រូវ​ធ្វើ​ទ្បើង​​ជា​រៀង​រាល់​ឆ្នាំ​ ចំ​ពោះ​ការ​រំ​លឹក​ខ្លួប​នៃ​ការ​បង្កើត​ទី​ភ្នាក់​ងារ​សហ​ប្រ​តិ​បត្តិ​ការ​អន្ត​​រ​ជាតិ​នៃ​ប្រ​ទេស​ជប៉ុន ​ដើ​ម្បី​ទទួល​ស្គាល់​ទាំង​បុគ្គល​ និង​អង្គ​ភាព​ដែល​មាន​ទំ​នាក់​ទំ​នង​ជា​មួយ​JI​CA​ ហើយ​បាន​ចូល​រួម​ក្នុង​ការ​ងារ​អភិ​វឌ្ឈន៍​ ដែល​ត្រូវ​បាន​ទទួល​ស្គា​ល់​ថា​វា​មាន​សារៈ​សំ​ខាន់។​ លោក​បន្ត​ថា​ឆ្នាំ​នេះ​JI​CA​ បាន​សម្រេច​ចិត្ត​ ប្រ​គល់​ពាន​រង្វាន់​ស្នា​ដៃ ​ស្ថា​ប័ន​ជូន​មជ្ឈ​មណ្ឌល​ជាតិ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​របេង​ និង​ហង់​សិន​ ដោយ​បាន​ជ្រើស​​រើស​បុ​គ្គល​ចំ​នួន​២២​នាក់​ និង​៧​អង្គ​ភាព​ទូ​ទាំង​ពិ​ភព​លោក​។​

លោក​បន្ត​ថា“​សមិ​ទ្ឋិផល​ដ៏​ជោគ​ជ័យ​ ក្នុង​ការ​ទប់​ស្កាត់​ជំ​ងឺ​របេង​នេះ​ត្រូ​វ​បា​ន​ទទួល​ស្គាល់​ក្នុង​ចំ​ណោម​ដៃ​គូ​អភិ​វឌ្ឈន៍​នា​នា​ ហើយ​ជា​ឧ​ទា​ហរណ៍​ដ៏​ល្អ​សម្រា​ប់​ប្រ​ទេស​ផ្សេង​ៗ​ទៀត​ ក្នុង​ការ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​នេះ​”។​

លោក​វេជ្ជ​បណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​នាំ​នូវ​ប្រ​សា​សន៍​សម្តែង​ការ​​កោត​សរ​សើរ​ ពី​សំ​ណាក់​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ប្រ​មុខ​នៃ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ជូន​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​កម្ម​វិ​ធី​ជាតិ​ ដៃ​គូ​អភិ​វឌ្ឈន៍​នា​នា ​មន្រ្តី​កម្ម​វិ​ធី​ជាតិ​កំ​ចាត់​រោគ​របេង ​និង​មន្រ្តី​មូល​ដ្ឋាន​ដែល​បាន​រួម​កំ​លាំង​គ្នា​បំ​ពេញ​ការ​​ងារ​ដ៏​ល្អ​ និង​សម្រេច​បាន​នូវ​ស​មិទ្ឋិ​​ផល​យ៉ាង​ធំ​ធេង​ ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ក្នុង​ការ​ប្រ​យុទ្ឋ​ជំ​ងឺ​របេង​ ហើយ​បាន​ទទួល​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​។​ លោក​បន្ត​ថា ​ការ​ងារ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​របេង​ ជា​ការ​ងារ​ទាម​ទារ​ពេល​វេ​លា ​ការ​អត់​ធ្មត់​ និង​មាន​រយៈ​ពេល​យូរ​ ដូ​ច្នេះ​រាជ​រដ្ឋា​ភិ​បាល​ជប៉ុន​ ដែល​ធ្លាប់​មាន​បទ​ពិ​សោ​ធន៍​ធ្វើ​ការ​ងារ​នេះ ​បាន​ជួយ​កម្ពុជា​យ៉ាង​ច្រើន​ក្នុង​ការ​ប្រ​យុទ្ឋ​នឹង​ជំ​ងឺ​នេះ។​

លោក​បន្ត​ថា ​“​យើង​ត្រូវ​តែ​រក​អ្នក​កើត​ជំ​ងឺ​របេង​ឲ្យ​បាន​អស់​ និង​ព្យា​បាល​ឲ្យ​ជា​សះ​ស្បើយ​ ព្រោះ​ជំ​ងឺ​របេង​មិន​កើន​នោះ​ទេ​។​ករណី​ដែល​យើង​រក​ឃើញ​អ្ន​ក​ជំ​ងឺ​របេង​ច្រើន​ មក​ពី​យើង​ពង្រីក​សេ​វា​របស់​យើង​ដល់​មូល​ដ្ឋាន​ តាម​រយៈ​ការ​​ប្រើ​ប្រាស់​ម៉ា​ស៊ីន​G​ Ex​pert​ដែល​អាច​រក​ឃើញ​មេ​រោគ​​របេង​បាន​រហ័ស​”​។​លោក​បន្ត​ថា ​“​ការ​ប្រ​យុទ្ឋ​ជំ​ងឺ​របេង​ជា​ការ​ងារ​ស្វិត​ស្វាញ​ ព្រោះ​ការ​ព្យា​បាល​មាន​រយៈ​ពេល​​យូរ​ តែ​ជា​កុ​សល​ជំ​ងឺ​របេង​អាច​ព្យា​បាល​បាន​ជា​សះ​ស្បើយ​ ខុស​ពី​ជំ​ងឺ​អេ​ដស៍​ដែល​មិន​អាច​ព្យា​បាល​បាន​ជា​សះ​ស្បើយ​”​។​

លោក​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា ​បច្ចុ​ប្បន្ន​នេះ​ក្រ​សួង​សុ​ខា​ភិ​បាល​មិន​អនុ​ញ្ញាត្ត​ឲ្យ​គ្លី​​និក​ឯក​ជន​ ឬ​ឳ​សថ​ស្ថាន​លក់​ថ្នាំ​របេង ​និង​ធ្វើ​ការ​ព្យា​បាល​ជំ​ងឺ​របេង​នោះ​ទេ ព្រោះ​ការ​ព្យា​បាល​ជំ​ងឺ​របេង​ត្រូវ​តែ​ម៉ត់​ចត់​ មាន​តំ​លៃ​ខ្ពស់​ និង​ទាម​ទារ​ពេល​វេ​លា​​ច្រើន​ ហេតុ​នេះ​ទើប​រាជ​រដ្ឋា​ភិ​បាល​ បាន​គ្រប​ដណ្តប់​មូល​និ​ធិ​សម​ធ៌ម​ជូន​ប្រ​ជា​ពល​​រដ្ឋ​ ដោយ​មិន​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​បង់​ថ្លៃ​ក្នុង​ការ​ពិ​និត្យ​ និង​ព្យា​បាល​ជំ​ងឺ​របេង​ទ្បើយ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative