លោក​​ហ៊ុន​ ម៉ា​​នី​ ដឹក​នាំ​​ក្រុម​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​ ចុះ​ជួយ​​ព្យា​បាល​​ជំ​ងឺ​​ជួន​​ប្​រជា​ពល​រដ្ឋ​ ២២​៥៤​នាក់ ​ដោយ​​ឥត​គិត​ថ្លៃ​

លោក​ ហ៊ុន​ ម៉ា​​នី​ តំ​ណាង​រាស្ត្រ​​ខេត្ត​កំ​ពង់​ស្ពឺ​ និង​​ជា​​ប្រ​ធាន​​សហ​ភាព​​សហ​ព័ន្ធ​​យុវ​ជន​​កម្ពុជា​កាល​ពី​ពេល ​ថ្មីៗ​នេះ​​ បាន​​ដឹក​នាំ​​ក្រុម​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​ ចុះ​ទៅ​ពិ​និត្យ​​ព្យា​បាល​​ជម្ងឺ​ និង​​ចែក​​ថ្នាំ​​ជូន​​ដោយ​​ឥត​គិត​ថ្លៃ​​ដល់​​ប្រ​ជា​ពល​រដ្​ឋ​ចំ​នួន​២២​៥៤​នាក់​​មក​ពី​២៧​ភូមិ​​នៅ​ក្នុង​​ឃុំ​​​និ​ពា្វ​ន ​​ស្រុក​​គង​ពិសី​ ខេត្ត​កំ​ពង់​ស្ពឺ​។​

unnamed copy copyលោក​​លេង​ ផា​​លី​ ប្រ​ធាន​​ក្រុម​ការ​ងារ​​ក្រុម​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​​របស់ ​លោក ​ហ៊ុន ​ម៉ា​​នី​​ បាន​លើក​ឡើង​​ពីរ​បាយ​ការណ៍​​ស្តី​ពី​លទ្ធ​ផល​​ការ​ងារ​​ដែល​​បាន​​អនុ​វត្ត​​កន្លង​មក ​​រហូត​មក​ដល់​​បច្ចុ​ប្បន្ន​នេះ​​ថា​​ការ​ចុះ​​ព្យា​បាល​​ជំ​ងឺ​​ជូន​​បង​ប្អូន​​ប្រ​ជា​ពល​រដ្ឋ​​នេះ​​យើង​​បាន​​ស​ហ​ការ​​ជា​មួយ​​អា​ជ្ញា​ធរ​​មូល​ដ្ឋាន​​គ្រប់​​ជាន់​ថ្នាក់​​ក្នុង​​ខេត្ត​កំ​ពង់​ស្ពឺ​​ហើយ​​ជា​ល​ទ្ឋ​​ផល​​ក្នុង​​រយៈ​ពេល ​១៨​ខែ​​ស្មើ​នឹង​ ២៩​លើក​​ដោយ​​គិត​​ត្រឹម​​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិ​កា ​ឆ្នាំ​២០​១៤ ​មាន​​ប្រ​ជាពល​រដ្ឋ​នៅ​ក្នុង​​ស្រុក​​ឳ​​រ៉ា​ល់​​ ស្រុក​​គង​ពិសី ​ខេត្ត​កំ​ពង់​ស្ពឺ​សរុប​ ចំ​នួន​១៧​៨៣៩​នាក់​ បាន​ទទួ​ល​​ការ​ព្យា​បាល​​ជំ​ងឺ​​ដោយ​​ឥត​គិត​ថ្លៃ​​ពី​​សំ​ណាក់​​ក្រុម​គ្រូ​ពេទ្យ​​ពី​លោក​ ហ៊ុន​ ម៉ានី​។

លោក​​វេជ្ជ​បណ្ឌិត​ គឹម​ សូរិ​យា ​ប្រ​ធាន​​ក្រុម​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត ​បាន​​មាន​​ប្រាសា​សន៍​​ថា​​ប្រ​ភេទ​​ជម្ងឺ​​ដែល​​ក្រុម​គ្រូ​ពេទ្យ​​បាន​​ជួប​ប្រ​ទះ​​ពេល​​ចុះ​​ព្យា​បាល​​មាន​ដូច​ជា ​ជម្ងឺ​​ផ្លូវ​ដង្ហើម ​ជ​ម្ងឺ​​ប្​រដាប់​​រំ​លាយ​​អា​ហារ​ ជម្ងឺ​​សើ​​ស្បែក​ ជម្ងឺ​​ធ្លាក់​ស ​ជម្ងឺ​​កម​រមាស់ ​ជម្ងឺ​​ព្រូន​ ជម្ងឺ​​ស្លេក​ស្លាំង​ ជម្ងឺ​​សន្លាក់​ឆ្អឹង​ ជម្ងឺ​​រលាក​​ថ្លើម​ ជម្ងឺ​​កាម​រោគ ​ជម្ងឺ​គ្រុន​ចាញ់ ​ជម្ងឺ​គ្រុន​ឈាម ​ជម្ងឺ​​ភ្នែក​។​ល។​

លោក​​ ហ៊ុន​ ម៉ា​​នី​ បាន​​សំ​ដែង​​នូវ​​ការ​​កោត​​ស​​សើរ​​ចំ​ពោះ​​ក្រុម​ការ​ងារ​​គ្រូ​ពេទ្យ​​ស្ម័គ្រ​ចិត្ត​​ដែល​​ដឹក​នាំ​​ដោយ​​​លោក​​លេង​​ផា​​លី​​និង​​លោក​​វេជ្ជ​បណ្ឌិត​​គឹម​​សូ​​រី​​យា​​ដែល​​បាន​​ខិត​ខំ​​បំ​ពេញ​ការ​ងារ​​បាន​ល្អ​​ប្រ​សើ​​រ​ក្នុង​ការ​​ចុះ​ជួយ​​ពិ​និត្យ​​ព្យា​បាល​​ជំ​ងឺ​​ជួន​​បង​ប្អូន​​ប្រ​ជា​ពល​រដ្ឋ​​យើង​​ដោយ​​ឥត​​គិ​​ថ្លៃ​​ ដែល​​តាម​​លទ្ធ​ផល​​ក្រុម​ការ​ងារ​​បាន​បង្ហាញ​​ថា​​ គ្រាន់​តែ​​ក្នុង​​រយៈពេល​១៨​ខែ​​សោះ​​ក្រុម​ការ​ងារ​​យើង​​បាន​​ចុះ​​ពិ​និត្យ​​ព្យា​បាល​​ជំ​ងឺ​​ជួន​​ប្រ​ជា​ពល​រដ្ឋ​​បាន​​ចំ​នួន​១​៧៨​៣៩​នាក់។​លោក​​បាន​​មាន​ប្រ​សាសន៍​ថា​​នេះ​​គឺ​ជា​​ចំនួន​​ដ៏​​ច្រើន​​ហើយ​​លទ្ធ​ផល​​ទាំង​អស់​នេះ​​គឺ​​ដោយ​សារ​តែ​​ការ​ខិត​ខំ​​របស់​​ក្រុម​ការ​ងារ​​យើង​​យ៉ាង​សកម្ម​។​

លោក​ ​ហ៊ុន ​ម៉ា​នី​​ បាន​​មាន​ប្រ​សាសន៍​​ឲ្យ​​ដឹង​ថា​​ការ​​ចុះជួយ​​ព្យា​បាល​​ជំ​ងឺ​​និង​​ផ្តល់​​ថ្នាំ​ពេទ្យ​​នេះ​​គឺ​​ក្នុង​​គោល​បំ​ណង​​ដើ​ម្បី​​ជួយ​​សំ​រាល​​ដល់​​ការ​លំ​បាក​​របស់​​បង​ប្អូន​​ប្រ​ជា​ពល​រដ្ឋ​​យើង​​ពិ​សេស​​លោក​តា​​លោក​យាយ​​ដែល​មាន​​វ័យ​​ចំ​ណាស់​​មិន​អាច​​ធ្វើ​ដំ​ណើរ​​បាន​​ឆ្ងាយ​។​ជាង​នេះ​ទៅ​ទៀត​​អាច​​ចំ​ណេញ​​ពេល​​វា​​លា​​ក្នុង​​ការ​រក​​ទ​ទួល​ទាន​​និង​​ធ្វើ​​ឲ្យ​​ពួក​គាត់​​មាន​​សុខ​ភាព​​ល្អ​ជា​​ប្រ​ចាំ​​ដោយ​​មិន​ចាំ​បាច់​​ចំ​ណាយ​​ទៅ​លើ​​ទិញ​​ថ្នាំ​ពេទ្យ​​និង​​ក្រុម​គ្រូ​ពេទ្យ​​ព្រម​ទាំង​​ធ្វើ​​ឲ្យ​​ពួក​គាត់​​មាន​​សុខ​​ភាព​ល្អ​​និង​​សន្សំ​សំ​ចៃ​​ថវិ​កា​​បាន​​ថែម​​ទៀត​ផង​។​លោក​​បាន​​បន្ថែម​ថា ​យើង​​នៅ​តែ​​បន្ត​​ខិត​ខំ​​ព្យា​យាម​​ផ្តល់​​សេ​វា​​សុខ​ភាព​​ជូន​​ប្រ​ជា​ពល​រដ្ឋ​​អោយ​បាន​​ប្រ​សើរ​​ត​ទៅ​ទៀត​​ដើ​ម្បី​​ចូល​រួម​ចំ​ណែក​​ក្នុង​ការ​​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​​របស់​​ប្រ​ជាពល​រដ្ឋ​​ស្រប​តាម​​គោល​នយោ​បាយ​​របស់​​រាជ​​រដ្ឋា​ភិ​បាល​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative