គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍​ថ្ងៃ​ទី​០២​ធ្នូ​ប​ណ្តាល​ឲ្យ​មនុ​ស្ស​ស្លាប់​៥​នាក់​និង​រ​បួស​១១​នាក់​

​តាមរ​បាយ​ការ​ពី​នា​យក​សណ្តាប់​ធ្នាប់​នៃ​អគ្ក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ នៅ​ថ្ងៃ​ទី​០២​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រ​ទេស​ចំ​នួន​០៨​លើក​ យប់​០៣​លើក​, ​ប​ណ្តាល​អោយ​មនុ​ស្ស​ស្លាប់​ចំ​នួន​០៥​នាក់​ (​ស្រី​០១​នាក់​) ​របួស​ធ្ងន់​ ០​៥​នាក់​​(ស្រី​០១​នាក់​),​ និង​ រ​បួស​ស្រាល​០៦​នាក់​(​ស្រី​០១​នាក់​)​។​

រូបភាព សហការី

រូបភាព សហការី

ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ០៨​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​  បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្​តស​រុប​១៥​​គ្រឿង​ក្នុង​នោះ​មាន​ម៉ូតូ​ចំ​នួន​១០​គ្រឿង​,​រថ​យន្ត​ធុន​តូច​ចំ​នួន​០៣​គ្រឿង​,​រថ​យន្ត​ធុន​ធំ​០១​គ្រឿង​, ​និង​យាន្ត​ផ្សេងៗ​ ០១​គ្រឿង​។​ មូល​ហេតុ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ​ល្មើស​ល្បឿន ​០៤​លើក​,​ មិន​គោរព​សិទ្ធ​ ០១​លើក​, ​ស្រ​វឹង​ ០១​លើក​,ប្រ​ជែង​គ្រោះ​ថ្នាក់​ ០១​លើក,​កត្តា​ផ្លូវ​ ០១​លើក។​

​ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិ​ភាព​ចំ​នួន​០៦​នាក់​(​យប់​០៣​នាក់​)​ ។​ រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​ស​រុប​ចំ​នួន​ ៦​៤​៨​គ្រឿង​ ក្នុង​នោះ​មាន​ រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៦២​គ្រឿង​, ​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច​ ២​៨៦​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំ​នួន​២​៨៦​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ​១៩​៣ ​គ្រឿង​។​ រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អ​ធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ ចំ​នួន​១​៨​៩​ គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៤​២​៧​គ្រឿង​ និង​នៅ​នាយ​កដ្ឋាន​ស​ណ្តាប់​ធ្នាប់​៣២​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative