កម្ពុជា​ចំ​ណាយ​ថវិ​កា ​១​លាន​ដុ​ល្លារ​ ស​ម្រាប់​អប់​រំ ​ពី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រយៈ​ពេល​៥​ឆ្នាំនេះ​​

ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​ ២០​១០​-​២០​១៤ ​នេះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ បាន​ចំ​ណាយ​ថ​វិកា ​១​លាន​ដុ​ល្លារ​ដើ​ម្បី​កាត់​​បន្ថយ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ នៅ​​ទូ​​ទាំង​​ប្រ​​ទេស​​ ឲ្យ​​កាន់​​តែ​​ទាប​​បំ​​ផុត​​នោះ​​។​

រូបភាព ​សហការី

រូបភាព ​សហការី

លោក​ស្រី​ មឹន​ មាណ​វី ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​សា​ធារ​ណ​ការ​ និង​ដឹក​ជ​ញ្ជូន​ បាន​មាន​ប្រ​សា​សន៍​នៅ​ក្នុង​កម្ម​វិ​ធី​បិទ​ គម្រោង​សុវ​ត្ថិភាព​ ចរា​ចរណ៍ ​ការ​ឆ្លុះ​ប​ញ្ចាំង​ អំ​ពី​សមិទ្ធ​ផល​ រយៈ​ពេល​ ៥​ឆ្នាំ​នៃ​គម្រោង​ សុវ​ត្ថិ​ភាព​ ចរា​ចរណ៍​កម្ពុជា​ ថ្ងៃទី​២ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤ ​នា​សណ្ឋា​គារ​សាន់​វេ ​ឲ្យ​ដឹង​ថា ​ក្នុង​១​ឆ្នាំ​ថ​វិកា​ ប្រ​មាណ​ជា ​២០​ម៉ឺន​ដុ​ល្លារ​បាន​ចំ​ណាយ​ក្នុង​ការ​ងារ​អប់​រំ​ ពី​គ្រោះ​ ថ្នាក់​ច​រា​ចរណ៍ ​ហើយ​ថ​វិ​កា​របស់​ រាជ​រដ្ឋា​ភិ​បាល ​គឺ​សម្រាប់​តែ​ការ​ងារ​ អប់​រំ​ផ្សព្វ​ផ្សាយ​ ហើយ​ សម្រាប់​ស​កម្ម​ភាព​ផ្សេងៗ​ គឺ​យើង​មាន​ដៃ​គូ​នា​នា​​។​

លោក​ស្រី​ មឹន​ មាណ​វី​ បាន​បន្ត​ថា ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​ក​ន្លង​មក​ កម្ពុជា​បាន​អនុ​វត្ត​ និង​ទទួល ​បាន ​ស​មិទ្ធ​ផល​ចំ​នួន​ ៥​ចំណុច​ ទី​១​.​ មន្រ្តី​ប​ច្ចេក​ទេស​នៃ​ក្រុម​ការ​ងារ​ ស្នូល​របស់ ​គណៈ​កម្មា​ធិ​ការ​ ជាតិ​សុវ​ត្ថិភាព​ ច​រា​ចរណ៍​ផ្លូវ​គោក ​ទ​ទួល​បាន​ចំ​ណេះ​ដឹង​ និង​បទ​ ពិ​សោ​ធន៍​ល្អៗ​ ពី​ដៃ​គូ​អ​ភិ​វឌ្ឍន៍ ​សុវ​ត្ថិ​ភាព ​ច​រា​ចរណ៍ ​, ២​.​ ដក​ស្រង់​ពី​ការ​អ​នុវត្ត​គម្រោង​នេះ ​គណៈ​កម្មា​ធិ​ការ​ជាតិ​សុវ​ត្ថិ​ភាព​ ច​រា​ចរណ៍ ​ផ្លូវ​គោក ​ក៏​អាច​យក​ ចំ​ណុច​ល្អៗ​ ទៅ​ប​ញ្ចូល​ក្នុង​ខ្លឹម​សារ​មួយ​ចំនួន ​នៅ​ក្នុង​ការ​ធ្វើ​វិ​សោ​ធ​ន​កម្ម​ច្បាប់​ ច​រា​ចរណ៍​ផ្លូវ​គោក​បច្ចុ​ប្បន្ន​ ឲ្យ​ក្លាយ​ទៅ​ជាច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​,​ ៣.​ បាន​ធ្វើ​យុទ្ធ​នា​ការ​ ផ្សព្វ​ផ្សាយ ​​អប់​​រំ​អំ​ពី​សុវ​ត្ថិភាព​,​ ៤.​ បន្ថែម​លើ​យុទ្ធ​នា​ការ​ ក៏​បាន​ចុះ​ផ្សព្វ​ផ្សាយ​អប់​រំ​ផ្ទាល់ ​ពី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ ​និង​ទី៥​. ​ចំ​ពោះ​សក​ម្មភាព​រឹត​បន្តឹង​ច្បាប់​កំ​លាំង​នគរ​បាល​ចរា​ចរណ៍​ប្រ​មាណ​ជាង​ ៥២​០១​នាក់​ នៅ​ទូ​ទាំង​ ២៥​រាជ​ធា​នី​-​ខេត្ត​ បាន​ទទួល​ការ​បណ្តុះ​បណ្តាល​អំ​ពី​ការ​រឹង​បន្តឹង​ច្បាប់​នេះ​ផង​ដែរ​។​

លោក​ ស្ទី​វឹន​ អ៊ី​ឌីង​ប្រ​ធាន​ក្រុម​ការ​ងារ​ជំ​ងឺ​មិន​ឆ្លង​ និង​សុខ​ភាព​បរិ​ស្ថាន​ របស់​អង្គ​ការ​ សុខ​ភាព​ពិ​ភព​លោក​ បាន​មាន​ប្រ​សាសន៍​ថា ​ប្រ​ទេស​កម្ពុជា ​មាន​ភ័ព្វ​សំ​ណាង ​ដែល​ត្រូ​វបាន​ជ្រើស​រើស​ ដោយ​កម្ម​វិ​ធី​សុវ​ត្ថិភាព​ចរា​ចរណ៍​ផ្លូវ​គោក​សកល​ របស់​មូល​និ​ធិ ​ប៊្លូម​បឺគ​ភី​លែន​ត្រូ​ភី​ នៅ​ក្នុង​គម្រោង​ សុវ​ត្ថិ​ភាព​ចរា​ចរណ៍ ​១០​ប្រ​ទេស ​ដែល​មាន​ប្រ​ជា​ជន​ច្រើន​ មាន​ប្រ​ទេស​ប្រេ​ស៊ីល​, ​ចិន​,​ អេហ្ស៊ីប​, ​ឥណ្ឌា​, ​កេន​យ៉ា,​ មិច​ស៊ីកូ,​​ រុស្ស៊ី​ ទួរគី​ និង​ប្រទេស​ វៀត​ណាម​ ដែល​ប្រ​ទេស​ទាំង​ ១០​នេះ ​តំ​ណាង​ឲ្យ​អ្នក​ស្លាប់​ ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​រហូត​ដល់​ទៅ ​៤៨​ភាគ​រយ​ នៅ​លើ​ស​កល​លោក​។​

លោក​បន្ត​ថា ​“ស​ម្រាប់​ប្រ​ទេស​កម្ពុជា​ គ​ម្រោង​សុវ​ត្ថិភាព​ចរា​ចរណ៍​នេះ ​ផ្តោត​លើ ​កត្តា​ហា​និ​ភ័យ​ពីរ​ គឺ​៖ ​ការ​មិន​ពាក់​មួក​សុវ​ត្ថិភាព​ និង​ការ​បើក​បរ​ក្រោម​ ឥទ្ធិ​ពល​គ្រឿង​ស្រ​វឹង​។ ​គម្រោង​នេះ​មាន​ ៦​ស​មាស​ភាព​ គឺៈ​ ទី១​. ​ការ​សំ​រប​សំ​រួល​ និង​ការ​គ្រប់​គ្រង​, ​ទី២​. ​ច្បាប់​ចរា​ចរណ៍ ​និង​ការ​ស្វែង​រក​កា​គាំ​ទ្រ​មតិ​,​ ទី៣​.​ ការ​​អប់​រំ​ផ្សព្វ​ផ្សាយ​សង្គម​ និង​ការ​លើក​កំ​ពស់​ការ​យល់​ដឹង​,​ ៤​. ​ការ​រឹត​បន្តឹង​ច្បាប់​, ​ទី៥​. ​ការ​ត្រួត​ពិ​និត្យ​ តាម​ដាន ​និង​ទី៦​. ​ការ​វាយ​តំ​លៃ”​។​

សូម​បញ្ជាក់​ថា ​ក្នុង​ការ​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូ​ទាំង​ប្រ​ទេស ​ក្នុង​ស​កម្ម ភាព​ផ្សេងៗ​ ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ មូល​និ​ធិ​ប៊្លូម​បឺ​គ​ភី​លែន​ត្រូ​ភី ​បាន​ជួយ​ឧ​បត្ថម្ភ​ថ​វិកា ​របស់​ខ្លួន​ចំ​នួន​ប្រ​មាណ ​២៨​០​.០​០០​ដុ​ល្លារ​ (​២​សែន​ ៨​ម៉ឺន​ដុ​ល្លារ​អា​ម៉េ​រិក​)​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative