រយៈ​ពេល​៥​ខែអ​ន្តោ​ប្រ​វេសន៍​ខុស​ច្បាប់​១១​៦៨​នាក់​ត្រូវ​បាន​ប​ង្ក្រាប​ភាគ​ច្រើន​ជា​ជន​ជាតិ​វៀត​ណាម​

ក្នុង​រយៈ​ពេល​៥​ខែ​គិត​​ចាប់​ពី​​ខែ​​កក្ត​ដា​ ឆ្នាំ​​២០​១៤ ​រហូត​មក​ដល់​​បច្ចុ​ប្បន្ន​​នេះ​មាន​ជន​អន្តោ​ ប្រ​វេ​សន៍​​ខុស​ច្បាប់​​ប្រ​មាណ​​១១​៦៨​​នាក់​ហើយ​ ត្រូ​វ​បាន​កម្លាំង​​នា​យក​ដ្ឋាន​​អ​ន្តោ​ប្រ​វេសន៍​ នៃ​​ក្រ​សួង​មហា​ផ្ទៃ​ បើក​​យុទ្ធ​នា​ការ​​ចុះ​ប​ង្ក្រាប​ និង​ បាន​ធ្វើ​​សំ​ណុំ​បែប​បទ​​ចាត់​​វិ​ធាន​កា​រណ៍​​បញ្ជូន​​ ទៅ​កាន់​​ស្រុក​កំ​ណើត​​របស់​​ពួក​គេ​​វិញ​​ជា​​ប​ណ្តើរៗ​​​។​

immirgrant01-12014-1-December-2014-21-34-05-37667 copyក្នុង​ចំ​ណោម​ជន​អ​ន្តោ​ប្រ​វេស៍​ដែល​បាន​​ឃាត់​ខ្លួន​​​​ចំនួន​​១១​៦៨​​នាក់​នោះ ​ស​រុប​​ទាំង​អស់​​២៥​​ស​ញ្ជាតិ​ ក្នុង​នោះ​​មាន​​ជន​ជាតិ​​ចិន​ ថៃ ​ឡាវ ​ហ្វី​លី​ពីន​ កូ​រ៉េ ​អា​មេរិ​ក ​ជប៉ុន ​ម៉ា​ឡេ​ស៊ី ​កា​​មេ​​រ៉ូ​ន​ គី​​នេ​រ​ នី​​ហ្សេ​​រី​​យ៉ា​ ហ្គា​​ណា ​រួម​ទាំង​​ជន​ជាតិ​​ផ្សេង​ៗ​ ទៀត​​ជា​ច្រើន​​​។​​

បើ​តាម​​លោក​ អ៊ុក​ ហៃ​​សី​លា ​ប្រ​ធាន​​ផ្នែក​​ស៊ើប​អង្កេត​ និង​​អនុ​វត្ត​​នី​តិ​វិ​ធី ​នៃ​​អគ្គ​នា​យក​ដ្ឋាន​​ជន​អន្តោ​ប្រ​វេ​សន៍​​រាជ​ធា​នី ​បាន​​ថ្លែង​ប្រាប់​​ឲ្យ​​ដឹង​​​ថា ​ក្នុង​​កិច្ច​ប្រតិ​បត្តិ​ការ​​នេះ​ ក​ម្លាំង​​នគរ​បាល​​ជន​អន្តោ​ប្រ​វេ​សន៍ ​បាន​​រក​ឃើញ​​ជន​ជាតិ​​វៀត​ណាម​ រស់​នៅ​​ខុស​ច្បាប់​​ច្រើន​ជាង​គេ ​ដែល​មាន​​រហូត​ដល់​​ទៅ​​៩​៦០​​នាក់​​។​ លោក​​បន្ត​ថា ​ក្នុង​ចំ​ណោម​​ជន​អន្តោ​ប្រ​វេ​សន៍​​ខុស​ច្បាប់​​១១​៦៨​​នាក់​នេះ​ នា​យក​ដ្ឋាន​​បាន​​ចាប់​ប​ញ្ជូន​​ពួក​គេ​​ទៅ​​ស្រុក​កំ​ណើត​​វិញ​​ជា​​បន្ត​បន្ទាប់​​ហើយ​ ដោយ​ឡែក​​ជន​​ដែល​​នៅ​​សេ​ស​សល់​​មាន​​ប្រ​មាណ​​តែ​​៧៨​​នាក់​​ប៉ុ​ណ្ណោះ​​។​

លោក​ អ៊ុក ​ហៃ​​សី​លា ​បាន​​បញ្ជាក់​ថា ​«​​យើង​​ចុះ​ប​ង្ក្រាប​​ករ​ណី​នេះ ​បាន​ស​ម្រេច​ គឺ​​ដោយ​សារ​តែ​​ថ្នាក់​ដឹក​នាំ​​បើក​​យុទ្ធ​នា​​ការ​ធ្វើ​ជំ​រឿន ​ទើប​​យើង​​អាច​​ប្រ​មូល​​ជន​អ​ន្តោ​ប្រ​វេ​សន៍​​ខុស​ច្បាប់​​ទាំង​នោះ ​បញ្ជូន​ទៅ​​ប្រ​ទេស​​របស់​​ពួក​គេ​​វិញ​​»​​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ជន​អ​ន្តោ​ប្រ​វេ​សន៍​ទាំង​នោះ​ភាគ​ច្រើន​​អ្នក​វិ​និ​យោគ​ និង​​សិប្ប​ករ​​នៅ​​ប្រ​ទេស​​កម្ពុជា​ ច្រើន​តែ​​ជួល​​ជន​បរ​ទេស​​ដែល​​គ្មាន​​លិ​ខិត​ឆ្លង​ដែន​​ត្រឹម​ត្រូវ​ មក​​ធ្វើ​ការ​​​នៅ​​កន្លែង​​របស់​​ពួក​គេ ​។​មិន​ត្រឹម​តែ​​ប៉ុ​ណ្ណោះ​ ម្ចាស់​​អា​ជីវ​កម្ម​​តែង​តែ​​ជួយ​​លាក់​បាំង​​ជន​​ខុស​ច្បាប់​​ទាំង​នោះ ​ដើ​ម្បី​​ទទួល​ពួក​គេ​​ធ្វើ​ការ​​នៅ​​ក​ន្លែង​​របស់​​ខ្លួន​។​

លោក​បាន​បន្ថែម​ថា​«​នេះ ​គឺ​ជា​​ករ​ណី​​ខុស​ច្បាប់​ អី​ចឹ​ង​​គ្រាន់​តែ​​សំ​ណូម​ពរ​​ដល់​​អ្នក​ធ្វើ​អា​ជីវ​កម្ម​​ធំ​ៗ ​រួម​ទាំង​​ថៅ​កែ​​ក្រុម​ហ៊ុន​​នៅ​ក្នុង​​ស្រុក​​ខ្មែ​រ​​ផង​ដែរ​ គួរ​តែ​​ជួល​​ពល​ករ​​ស្រប​ច្បាប់​ ឬ​​បើ​​អាច​​គួរ​តែ​​ជួល​​កម្ម​ករ​​នៅ​​ស្រុក​​ខ្មែរ​ ដើ​ម្បី​​ទប់​ស្កាត់​​កុំ​​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​​កម្ពុជា ​ឆ្លង​ដែន​​ខុស​ច្បាប់​​ទាំង​​ប្រ​ថុយ​ប្រ​ថាន ​ទៅ​រក​​ការ​ងារ​​ធ្វើ​​នៅ​​ប្រ​ទេស​​គេ​​នោះ​​»​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative