ការ​ទ​ទួល​ទាន​ប៊ី​ចេង​ប​ង្ក​ជា​ជំ​ងឺ​ច្រើន​ប្រ​ភេទ​

ប៊ី​ចេង​ជា​ធាតុ​ផ្សំ​ដ៏​សំ​ខាន់​នៃ​មុខ​ម្ហូប​ខ្មែរ​ និង​ជា​រស​និ​យម​របស់​ប្រ​ជា​ជន​ខ្មែរ​ ដែល​ពួក​គេ​មិន​ដឹង​ថា​ការ​ទ​ទួល​ទាន​ប៊ី​ចេង​បង្ក​ជា​ជំងឺ​ និង​រោគ​សញ្ញា​ច្រើន​ប្រ​ភេទ​នោះ​ទេ​។​

009 copyអ្នក​ស្រី​វេជ្ជ​បណ្ឌិត​លី​ ស្រី​វី​ណា​ នា​យក​គ្លី​និក​លី​ ស្រី​​វី​ណា​ បាន​មាន​ប្រ​សា​​សន៍​ឲ្យ​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ថា​ នៅ​ប​ណ្តា​ប្រ​ទេស​នៅ​តំ​​បន់​អឺ​រ៉ុប​ នៅ​ប្រ​ទេស​ជ​ប៉ុន​ ដែល​ជា​ប្រ​ភេទ​ផ​លិត​ប៊ី​ចេង​ច្រើន​នោះ ​ពួក​គេ​មិន​ទ​ទួល​ទាន​ប៊ី​ចេង​នោះ​ទេ​ ព្រោះ​​ការ​ទ​ទួល​ទាន​ប៊ី​ចេង​បង្ក​ជា​រោគ​ស​ញ្ញា​ និង​មាន​ផល​ប៉ះ​ពាល់​សុខ​ភាព​យ៉ាង​ច្រើន​ ។​គេ​ឲ្យ​ឈ្មោះ​ជំ​ងឺ​ប​ណ្តាល​មក​ពី​ការ​ទ​ទួល​ទាន​ប៊ី​ចេង​ថា ​ ​Chines​ Re​stau​rant​ ​Syn​drome​ ព្រោះ​នៅ​ប្រ​ទេស​ចិន​ធ្លាប់​មាន​ក​រណី​រោគ​ស​ញ្ញា​និង​ជំ​ងឺ​​ដែល​ប​ណ្តាល​មក​ពី​ការ​ទ​ទួល​ទាន​ប៊ី​ចេង ​ទើប​គេ​ហៅ​វា​ថា ​Chines​ Res​tau​rant​ Syn​drome​។​

​ការ​ទ​ទួល​ទាន​បី​ចេង​យូៗ​ទៅ​ប​ណ្តា​ល​ឲ្យ​ អ្នក​ខ្លះ​រាក​ ក្អួ​ត ចុក​ពោះ ​ឈឺ​ក្បាល​ លើស​ឈាម ​ញ័រ​ទ្រូង​។ ​វា​ជា​ប​ណ្តុំ​នៃ​រោគ​សញ្ញា​ វា​មិន​មែន​ជា​ជំ​ងឺ​ទេ។​

អ្នក​ស្រី​បន្ត​ថា ​“​អ្នក​ដែល​ប្រ​ឈម​មុខ​នឹង​ជំ​ងឺ​លើស​សម្ពាធ​ឈាម​ ទឹក​នោម​​ផ្អែម​​ យក​ល្អ​ បើ​ជៀង​វាស​បាន​សូម​កុំ​ទទួល​ទាន​ប៊ី​ចេង​ ហើយ​ឥ​ទ្បូវ​ម​នុស្ស​ឆ្លាត​ ណា​ស់ ​ពេល​ដឹង​ម​នុស្ស​កាន់​តែ​ច្រើន​ដឹង​ពី​ផល​អា​ក្រក់​របស់​ប៊ី​ចេង​ គេ​បាន​ធ្វើ​ជា​ដុំ​​ស៊ុប​ខ្ន​ តែ​ការ​ពិត​អា​នោះ​ជា​ប៊ី​ចេង​ដ​ដែល​”​។​អ្នក​ស្រី​បន្ត​ថា​ “​ដុំ​ស៊ុប​ខ្ន​ ឬ​រ៉ូដ​ឌី​សុទ្ឋ​​តែ​ជា​ប៊ី​ចេង​ គ្រាន់​តែ​គេ​ប្តូរ​ឈ្មោះ​​ប៉ុ​ណ្ណោះ​”​។​

008 copyអ្នក​ស្រី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ដោយ​សារ​តែ​ចំ​ណី​អា​ហារ​មាន​សារៈ​សំ​ខា​ន់​ និង​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ធ្ងន់​ធ្ងរ​ ទើប​នៅ​ប្រ​ទេស​គេៗ​ប​ង្កើត​អា​ជ្ញា​ធ​រ​ចំ​ណី​អា​ហារ​ ដើ​ម្បី​គ្រប់​គ្រង​ការ​ផ​លិត ​និង​ការ​នាំ​ចូល​ពី​ក្រៅ​ប្រ​ទេស​ ដែល​អា​​ហារ​ធ្វើ​ឲ្យ​ម​នុស្ស​ឈឺ ​ហើយ​រាល់​ថ្ងៃ​នេះ​នៅ​លើ​ពិ​ភព​លោក​អ្វី​ដែល​ធ្វើ​ឲ្យ​ម​នុស្ស​ឈឺ​គឺ​ដោយ​សារ​អា​​ហារ​។​ អ្នក​ស្រី​បន្ត​ថា ​យើង​មិន​អាច​មិន​ញុំា​អា​ហារ​នោះ​ទេ ​តែ​​យើង​ត្រូ​វញុំា​ឲ្យ​ឆ្លាត​វាង​វៃ ​ដើ​ម្បី​ឲ្យ​យើង​រស់​ហើយ​កុំ​ធ្លាក់​ខ្លួន​ឈឺ ​គឺ​យើង​ត្រូវ​ទ​ទួ​ល​ទាន​អា​ហារ​ល្អៗ​ ចំ​អិន​ល្អៗ​។​

តើ​ធ្វើ​ដូច​ម្តេច​ដើ​ម្បី​អាច​ញុំា​អា​ហារ​បាន​ល្អ​ និង​មាន​សារ​ជាតិ​គ្រប់​គ្រាន់​ អ្នក​ស្រី​លី ​ស្រី​វី​ណា​ បាន​បន្ត​ថា​ បើ​យើង​ញុំា​បន្លែ​ យើង​កុំ​ចៀន​វា​ យើង​ស្រុះ​វា​ទៅ ​បន្លែ​ខៀវ​ដែល​មាន​វីតា​មីន​សេ ​តែ​ពេល​យើង​ស្រុះ​វា​ទៅ​វី​តា​មីន​នោះ​ងាប់​អស់​ហើ​យ​ អញ្ចឹង​យើង​ត្រូវ​ញុំា​ឆៅ​ ហើយ​បើ​ញុំា​ឆៅ​ខ្លាច​មាន​មេ​រោគ​ ខ្លាច​មិន​ស្អាត​ អញ្ចឹង​សុំ​កុំ​នាំ​គ្នា​ដុត​សំ​រាម​ ព្រោះ​មិន​ចាំ​បាច់​តែ​មាន​មេ​រោគ​ទេ ​មាន​តែ​លោ​ហៈ​ចេញ​ពី​​សំ​រាម​ហ្នឹង​ ក៏​ធ្វើ​ឲ្យ​ចុក​ ធ្វើ​ឲ្យ​ឈឺ​ពោះ​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative