តើ​គួរ​រក្សា​ស្នេ​ហា​អ្នក​ដូច​ម្តេច​ឲ្យ​មាន​ភាព​គង់​វង្ស​

ពេល​ប​​ង្កើត​ស្នេ​ហា​ទ្បើង​ អ្នក​ណា​ក៏​ចង់​រក្សា​វា​ឲ្យ​មាន​ភាព​គង់​វង្ស​ និង​មាន​សុភ​​មង្គល​ជា​មួយ​គ្នា​ដែរ​ ប៉ុ​ន្តែ​ការ​រក្សា​ស្នេ​ហា​ឲ្យ​មាន​ភាព​ស្រស់​បំ​ព្រង​ មិន​ប្រា​ក​ដ​ថា​​គ្រប់​គ្នា​អាច​ធ្វើ​បាន​នោះ​ទេ ​ព្រោះ​លើ​កំ​ណាត់​ផ្លូវ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​កាន់​ដៃ​គ្នា​​មួយ​ជី​វិត​ពិត​ជា​មាន​រឿង​ច្រើន​ណាស់​ត្រូវ​ឆ្លង​កាត់​។​

007 copyនៅ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ក្នុង​ដំ​ណើរ​ជី​វិត​ ពិត​ណាស់​នឹង​មាន​រឿង​រ៉ាវ​ជា​ច្រើន​ត្រូវ​កើត​ទ្បើង​ ប​ន្ទាប់​ពី​អ្នក​ទាំង​ពីរ​ចាប់​ដៃ​គ្នា​ជា​គូ​ស្នេហ៍​ ឬ​គូ​ស្វា​មី​ភ​រិ​យា ​ព្រោះ​អ្នក​ទាំង​ពីរ​អាច​មាន​ប្រ​ភេទ​ឈាម​ខុស​គ្នា​ កើត​ក្នុង​គ្រួ​សារ​ខុស​គ្នា​ទទួល​​ការ​ប្រៀន​ប្រ​ដៅ​ខុស​គ្នា​ រស់​នៅ​ក្នុង​​ប​រិ​ស្ថាន​ខុស​គ្នា​ រៀន​នៅ​សា​លា​ខុស​គ្នា​ជា​ដើម​។​

​ទំ​នាស់​ក្នុង​ស្នេ​ហា​យុវ​វ័យ​ ឬ​ក្នុង​រង្វង់​គ្រួ​សារ​ ភាគ​ច្រើន​កើត​ទ្បើង​ដោយ​​សារ​ការ​ប្រ​ច័ណ្ឌ​ ដោយ​សារ​អត្ត​ច​រិក​ផ្ទាល់​ខ្លួន​ ដោយ​សារ​កត្តា​សេដ្ឋ​កិច្ច​ ក​ត្តា​សម្ព័ន្ឋ​ភាព​ភេទ​ កត្តា​សា​សនា ​កត្តា​ន​យោ​បាយ​ និង​ត​ក្តាប​ន្ទាប់​បន្សំ​មួយ​ចំនួន​ទៀត​ ប៉ុ​ន្តែ​ប្រ​សិន​ជា​អ្នក​ទាំង​ពីរ​ប​ង្កើត​ចំ​ណង​ស្នេហ៍​រួច​ហើយ​ អ្នក​ទាំង​ពីរ​ត្រូវ​ចាំ​ថា​ពេល​មាន​ប​ញ្ហា​ត្រូវ​តែ​អង្គុយ​ចុះ ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិ​វិ​ធី ​និង​ប្រើ​ចិត្ត​ត្រ​ជាក់ ​ហើយ​ត្រូវ​ចង​ចាំ​ថា​ “​គ្មាន​ប​ញ្ហា​អ្វី​មិន​អាច​រក​ដំ​ណោះ​ស្រាយ​បាន​នោះ​ទេ​ ប្រ​សិ​ន​ជា​អ្នក​ទាំង​ពីរ​មាន​ឆន្ទៈ​ចង់​ដោះ​ស្រាយ​វា​។ ​ផ្ទុយ​ទៅ​វិញ​ប្រ​សិន​ជា​អ្នក​ទាំង​ពីរ​មាន​ចេត​នា​ចង់​បែប​គ្នា​ អ្នក​ទាំង​ពីរ​នឹង​គ្មាន​ឆន្ទៈ​ចង់​ដោះ​ស្រាយ​វា​នោះ​ទ្បើយ​”​។​

តើ​មនុ​ស្ស​ពីរ​នា​ក់​អាច​ស្រ​លាញ់​គ្នា​ និង​អាច​ចាប់​ដៃ​គ្នា​រឹត​ចំ​ណង​ស្នេ​ហា​ឲ្យ​ស្ថិត​ស្ថេរ​គង់​វង្ស​បាន​ដោយ​របៀប​ណា​?​ លោក​ច្រាយ​ ចំ​ណាន​អ្នក​និ​ពន្ឋ​សៀវ​ភៅ​២​៧​ចំ​ណុច​គួរ​ពិ​ចារ​ណា​មុន​ចូល​ខ្លោ​ទ្វារ​អា​ពាហ៍​ពិ​ពាហ៍ ​សៀវ​ភៅ​សិ​ល្បៈ​ស​ម្រប​ខ្លួន​ចូល​គ្រួ​សា​រ​ថ្មី​ និង​សៀវ​ភៅ​សិ​ល្បៈ​ចង​ចិត្ត​ដៃ​គូ​ជី​វិត​ក្រោយ​រា​ត្រី​អា​ពាហ៍​​ពិ​​ពាហ៍ ​បាន​មាន​ប្រ​សា​សន៍​ប្រាប់​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​មនុស្ស​នៅ​លើ​លោក​នេះ ​កើត​មក​បាន​យក​កញ្ចប់​ពីរ​មក​ជា​មួយ​ គឺ​កញ្ចប់​ល្អ​និង​កញ្ចប់​​អា​ក្រក់​ តែ​មនុស្ស​ម្នាក់ៗ​ចង់​យក ​និង​ចង់​បាន​តែ​កញ្ចប់​ល្អ​តែ​ប៉ុ​ណ្ណោះ​ តែ​អ្នក​ទាំង​ពីរ​ត្រូវ​​ចង​ចាំ​ថា​ “​ប្រ​សិន​ជា​លើ​លោក​នេះ​មាន​តែ​រឿង​​ល្អៗ​ទាំង​អស់​ មិន​មាន​រឿង​អា​ក្រក់​ខ្លះ​ ក៏​យើង​មិន​ដឹង​សេច​ក្តី​ល្អ​មាន​រូប​ភាព​បែប​ណា​ទ្បើយ​”​។​

ហេតុ​នេះ​ដើ​ម្បី​រក្សា​ក្តី​ស្រ​លាញ់​ឲ្យ​បាន​ស្ថិត​ស្ថេរ​គង់​វង្ស​ អ្នក​ទាំង​ពីរ​ត្រូវ​តែ​ចេះ​ទទួល​យក​ទាំង​ចំ​ណុច​ល្អ​ និង​ចំ​ណុច​អា​ក្រក់​ និង​ត្រូវ​បើក​ចិត្ត​ទូ​លាយ​មើល​ពី​ចំ​ណុច​ល្អ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ច្រើន​។ ​ចំ​ណែក​ចំ​ណុច​អា​ក្រក់​របស់​គ្នា​ អ្នក​ទាំង​ពីរ​អាច​កែ​ប្រែ​ និង​អាច​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ធ្វើ​ទ្បើង​ដោយ​សន្តិ​​​វិ​ធី ​ប្រ​សិន​ជា​អ្នក​ទាំង​ពីរ​មិន​ចូល​ចិត្ត​ចំ​ណុច​អ្វី​មួយ​។​

009 copyអ្នក​និ​ពន្ឋ​រូប​នេះ​បាន​ប​ញ្ជាក់​ថា ​“​ពេល​មាន​ទំ​នាស់​គ្នា​ ដាច់​ខាត​កុំ​ចង់​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​សោះ ​ព្រោះ​ក្នុង​សេច​​ក្តី​ស្នេ​ហា​គ្មាន​ឈ្នះ​ គ្មាន​ចាញ់ ​និង​គ្មាន​យុត្តិ​ធ៌ម​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​បើ​ភា​គី​ទាំង​ពីរ​ចង់​បាន​យុត្តិ​ធ៌ម​ គឺ​មាន​តែ​ធ្វើ​ឲ្យ​ស្នេ​ហា​អ្នក​ទាំង​ពីរ​ប្រេះ​ស្រាំ​ប៉ុ​ណ្ណោះ​”​។​លោក​ប​ន្ថែម​ថា​“​គូ​ស្នេហ៍​មួយ​ចំ​នួន​ដែល​ប្តី​ប្រ​ព​ន្ឋ​ឬ​គូ​សង្សារ​ មាន​តំ​ណែង​ធំៗ​ក្នុង​​ក្រុម​ហ៊ុន ​ឬ​ក្រ​សួង​ស្ថា​ប័ន​រដ្ឋ​ តែង​តែ​មិន​សូវ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​អាង​ខ្លួន​ថា​ខ្លួន​ជា​អ្នក​មាន​អំ​ណាច ​និង​មាន​ប្រាក់​ខែ​ច្រើន​អាច​ផ្គត់​ផ្គង់​ខ្លួន​ឯង​បា​ន​ ហេតុ​នេះ​មិន​ចាំ​ចាច់​មក​ស​ម្រប​ស​ម្រួល​ជា​មួយ​ប្តី​ ឬ​​ប្រ​ព​ន្ឋ​ខ្លួន​។​ការ​គិត​បែប​នេះ​ពិត​ជា​រឿង​ខុស​ឆ្គង​”​។​

ខុស​ឆ្គង​ត្រង់​ថា ​ទី១​ ដើ​ម្បី​រក្សា​ស្នេ​ហា​បាន​គង់​វង្ស​ គឺ​ត្រូវ​ស​ម្រប​គ្នា​ យល់​​ចិត្ត​គ្នា​ និង​អ​ធ្យា​ស្រ័យ​ឲ្យ​គ្នា​ ទី​២​ អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​លើ​មូល​ដ្ឋាន​ឈ្នះ​ ឈ្នះ​ ពោល​គឺ​មិន​មាន​អ្នក​ណា​ឈ្នះ​ អ្នក​ណា​ចាញ់​ទ្បើយ​ ពោល​គឺ​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ​អ្វី​ៗ​ ដើ​ម្បី​សេច​ក្តី​សុខ​ និង​សុភ​មង្គល​​រួម​របស់​គ្នា​ និង​ទី​៣ ​រស់​នៅ​ជា​មួយ​គ្នា​គឺ​​ត្រូវ​បំ​ពេ​ញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះ​អ្នក​ទាំង​ពីរ​មិន​មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​ទេ ​ដូ​ច្នេះ​ប្រ​សិន​ជា​ឃើញ​មាន​ចំ​ណុច​ខ្វះ​ខាត​អ្វី​មួយ​ អ្នក​ត្រូវ​បំ​ពេញ​ឲ្យ​គ្នា​ មិន​មែន​ត្រូវ​ដំ​កើង​ឬក​ពារ​ ឬ​យក​ឋា​នៈ​យស​ស័ក្តិ​មក​អាង​ឬ​ឆ្មើង​ក​ន្រ្ទើង​ចំ​ពោះ​គ្នា​ទ្បើយ​។​

អ្នក​និ​ពន្ឋ​សៀវ​ភៅ​ស្តី​ពី​ជី​វិត​គ្រូ​សារ​រូប​នេះ​បាន​បន្ត​ថា​ ក្នុង​សេច​ក្តី​ស្នេ​ហា​តែង​បង្កប់​នូវ​រស​ជាតិ​ផ្អែម​ និង​ល្វីង​ជា​មួ​យ​​គ្នា​ ដូ​ច្នេះ​ដើ​ម្បី​​ទ​ទួល​បាន​ភាព​ផ្អែម​ល្ហែម​ អ្នក​ទាំង​ពីរ​ត្រូវ​តែ​រួម​ដៃ​គ្នា​ក​សាង​សុភ​មង្គល​ពិត​ប្រា​កដ​ ព្រោះ​អ្នក​ទាំង​ពីរ​ប្រា​កដ​ជា​ធ្វើ​បាន​ ​ប្រសិ​ន​ជា​អ្នក​ទាំង​ពីរ​ពិត​ជា​មាន​ឆ​ន្ទៈ​បំ​ពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ តាម​រយៈ​រូប​មន្ត​ដ​ដែល​ៗ​ ​“​គឺ​អ​ធ្យា​​ស្រ័យ​គ្នា​ យោគ​យល់​គ្នា​ និង​មើល​គ្នា​ក្នុង​រូប​ភាព​វិជ្ជ​មាន​ និង​​បំ​ពេញ​ចំ​ណុច​ខ្វះ​ខាត​ចំ​ពោះ​គ្នា​ទៅ​វិញ​ទៅ​មក​”​។​

លោក​ច្រាយ​ ចំ​ណាន​បាន​ប​ញ្ជាក់​ថា​ ​“​គូ​ស្នេហ៍​ទាំង​ទ្បាយ​ត្រូវ​ចង​ចាំ​ថា​ដោយ​សារ​ម​នុស្ស​មាន​ភាព​ខុស​គ្នា​ទាំង​នេះ​ហើយ​ ទើ​ប​ធ្វើ​ឲ្យ​ស​ង្គម​ម​នុស្ស​និង​ពិ​ភព​លោក​មាន​ព៌ណ​សម្បុ​រ​ចម្រុះ​ មាន​រស​និយម​ និង​ពោរ​ពេញ​មាន​អត្ថ​ន័យ​ស​ម្រាប់​ជី​វិត​”​។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative