គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ថ្ងៃ​ទី​០១​ធ្នូ​ប​ណ្តាល​ឲ្យ​មនុ​ស្ស​ស្លាប់​១០​នាក់​និង​រង​រ​បួស​២៥​នាក់​

តាម​របាយ​ការ​ណ៍​ពី​នាយ​កដ្ឋាន​ស​ណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​នៅ​ទូ​ទាំង​ប្រ​ទេស​កាល​ពី​ថ្ងៃ​ទី​០១ ​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​បាន​កើត​ឡើង​ចំ​នួន ​១៨​លើក​ យប់​០៩​លើក​, ​ប​ណ្តាល​អោយ​មនុ​ស្ស​ស្លាប់​ចំ​នួន​១០​នាក់​ (​ស្រី​១​នាក់​) ​រ​បួស​ធ្ងន់​ ១៤​នាក់​ ​(​ស្រី​២​នាក់​)​ និង​រ​បួស​ស្រាល​១១​នាក់​ (​ស្រី​៦​នាក់​) ​។​

04_01_2011_HOUR_TRAFICE  copyក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៨​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​​យន្ត​ស​រុប​ ៣០​គ្រឿង ​ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​២៦​គ្រឿង​, ​រថ​យន្ត​ធុន​តូច​ចំ​នួន​០២​គ្រឿង​,​ រថ​យន្ត​ធុន​ធំ២​គ្រឿង​ និង​អ្នក​ថ្មើរ​ជើង​១​នាក់​ ។ ​មូល​ហេតុ​ដែល​ប​ណ្តាល​ឲ្​យមាន​គ្រោះ​ថ្នាក់​គឺ ​ល្មើស​ល្បឿន​ ០​៤​លើក​,​ មិន​គោ​រព​សិទ្ធ​០២​លើក​,​ មិន​ប្រ​កាន់​ស្តាំ​០៣​លើក,​ ស្រ​វឹង​២​លើក​,​ប្រ​ជែង​គ្រោះ​ថ្នាក់​៣​លើក​,​ បត់​គ្រោះ​ថ្នាក់​២​លើក​,​ រថ​យន្ត​ថយ​កិន​ក្មេង​១​លើក​, ​ជិះ​ម៉ូ​តូធ្លាក់​ស្ពាន​១​លើក​ ។​ក្នុង​នោះ​អ្នក​ជិះ​ម៉ូ​តូ​ គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិ​ភាព​ចំ​នួន​២៦​នាក់​ (​យប់​១៨​នាក់​)​ ។​

ចំ​ពោះ​រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​០​១​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​នេះ ​ស​រុប​ចំ​នួន​៤​៥​៤​ គ្រឿង​ ក្នុង​នោះ​មាន​ រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៦៣​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច​ ១​២​៨​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំ​នួន​៧៦​ គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ ​១​៨​៧​ គ្រឿង​ ។​ រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អ​ធិ​ការ​ដ្ឋាន​នគ​របាល​ស្រុក​ ចំ​នួន ​៣០ ​គ្រឿង ​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៣​៧​៦​គ្រឿង​ និង​នៅ​នាយក​ដ្ឋាន​ស​ណ្តាប់​ធ្នាប់​៤៨​គ្រឿង​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំសុភា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែធ្នូរ ឆ្នាំ២០១៤

Google Analytics Alternative