លោក​វេជ្ជ​បណ្ឌិត​ Beat​ Ri​chner​ បើ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ប្រ​គល់​ស​ញ្ជាតិ​ខ្មែរ​ឲ្យ​ខ្ញុំ​ ខ្ញុំ​ក៏​មិន​ប្រ​កែក​ដែរ​

លោក​មិន​មែន​ជា​ព្រះ​វេសន្ត​នោះ​ទេ ​តែ​លោ​ក​វេជ្ជ​បណ្ឌិត​Beat​ Ri​chner​ ប្រ​ធាន​មូល​និ​ធិ ​និង​ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ផា​ បាន​និង​កំ​ពុង​លះ​បង់​ជី​វិត​របស់​ខ្លួន​ ដើ​ម្បី​ស​ង្រ្គោះ​ជី​វិត​កុ​មារ​កម្ពុជា​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ប្រ​ទេស​ បើ​ទោះ​ជា​ពួក​គេ​មិន​មែន​ជា​ជន​រួម​ជាតិ​របស់​គាត់​ក៏​ដោយ។​

BeatKonzert39406 copyជា​អ្នក​មាន​ស្រុក​កំ​ណើត​នៅ​ទី​ក្រុង​ហ្សូ​រិក​ ប្រ​ទេស​ស្វីស​និង​បាន​បញ្ចប់​ការ​សិ​ក្សា​ផ្នែក​វេជ្ជ​បណ្ឌិត​ឯក​ទេស​ជំ​ងឺ​កុ​មារ​ នៅ​សា​កល​វិ​ទ្យា​ល័យ​ហ្សូ​រិក​ក្នុង​ឆ្នាំ​១​៩​៧​៣​ លោក​វេជ្ជ​បណ្ឌិត​បេ​អាត​ រីច​នើ​(​Beat​ Ri​chner​)​ត្រូវ​បាន​សា​កល​វិ​ទ្យា​ធិ​ការ​នៃ​វិ​ទ្យា​ល័យ​ហ្សូ​រិក​ ចាត់​​ឲ្យ​មក​បំ​ពេញ​បេសក​កម្ម​មនុស្ស​ធ៌ម​នៅ​ប្រ​ទេស​កម្ពុជា​ តាម​រយៈ​កាក​បាត​ក្រ​ហម​ប្រ​ទេ​​ស្វីស​ និង​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​លើក​តំ​បូង​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គ​ន្ឋ​បុប្ឆា​ចាប់​ពី​ឆ្នាំ​១៩​៧៤​ ដល់​ឆ្នាំ​១៩​៧៥​ និង​បាន​ចាក​ចេញ​ពី​កម្ពុជា​នៅ​មុន​ពេល​ខ្មែរ​ក្រ​ហម​ចូល​កាន់​កាប់​ក្រុង​ភ្នំ​ពេញ​។​

រយៈ​ពេល​១៦​ឆ្នាំ​កន្លង​មក ​គឺ​នៅ​កំ​ទ្បុង​ខែ​កញ្ញា​ ឆ្នាំ​១៩​៩១​ លោក​បាន​ធ្វើ​ដំ​ណើ​កំ​សាន្ត​នៅ​ទី​ក្រុង​ប៉ា​រីស​ ប្រ​ទេស​បារាំង​ជា​មួយ​ពួក​ម៉ាក​របស់​លោក​ ដែល​មាន​អា​ជីព​ជា​អ្នក​ច្រៀង​ចម្រៀង​អូ​ប៉េ​រ៉ា​ដ៏​ល្បី​។​ ជា​ការ​ចៃ​ដន្យ​នៅ​ពេល​នោះ​លោក​បាន​ជិះ​តាក់​ស៊ី ​ហើយ​អ្នក​បើក​តាក់​ស៊ី​នោះ​ជា​ជន​ជាតិ​ខ្មែរ​ ហើយ​អ្នក​បើក​តាក់​ស៊ី​បាន​និ​យាយ​ប្រាប់​លោក​ថា ​“​ស​ម្តេច​ព្រះ​បរម​រតន​កោ​ដ​នរោត្តម​ សី​ហ​នុ​ កំ​ពុង​ស្ថិត​នៅ​ទី​ក្រុង​ប៉ា​រីស​ ដើ​ម្បី​ច​ចារ​ក​សន្តិ​ភាព​សម្រាប់​កម្ពុជា​។ ​​ពេល​នោះ​លោក​បាន​ជួប​ស​ម្តេច​សី​ហនុ ​ហើយ​សម្តេច​ស្នើ​សុំ​ឲ្យ​លោក​មក​ជួយ​ជួស​ជុល​ និង​ដំ​ណើរ​ការ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ផា​ទ្បើង​វិញ។​ ប​ន្ទាប់​ពី​នោះ​នៅ​ខែ​ធ្នូ​ ឆ្នាំ​១៩​៩១​លោក​បាន​មក​កាន់​រាជ​ធានី​ភ្នំ​ពេញ ​និង​នៅ​ថ្ងៃ​ទី​១៥​ កុម្ភៈ​ឆ្នាំ​១៩​៩២ ​លោក​បាន​ចុះ​អនុ​ស្ស​រណៈ​ជា​មួយ​ក្រ​សួង​សុ​ខា​ភិ​បាល ​ដើ​ម្បី​ដំ​ណើរ​ការ​ជួស​ជុល​​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ផា​ទ្បើង​វិញ​។​

លោក​វេជ្ជ​ប​ណ្ឌិត​បេ​អាត​ រីច​នើ​បាន​រំ​លឹក​ថា ​“​ពេល​នោះ​មិត្ត​ភ័ក្ក​ខ្ញុំ​ និង​ខ្ញុំ​បាន​គិត​ថា​ប្រ​ហែល​ជា​ធ្វើ​មិន​កើត​នោះ​ទេ​ បើ​ផ្អែក​តាម​ស្ថាន​ភាព​នៅ​ពេល​នោះ ​តែ​ដំ​ណើរ​ការ​ជួស​ជុល​បាន​បន្ត​ និង​នៅ​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ផា​ត្រូវ​បាន​សម្ភោធ​និង​ដាក់​ឲ្យ​ដំណើរ​ការ ​ក្រោម​អធិប​តី​ភាព​សម្តេច​ព្រះ​នរោត្តម​សីហនុ ​លោក​យ៉ា​ស៊ូ​ស៊ី ​អា​កា​ស៊ី​ប្រ​ធាន​បេស​កកម្ម​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ប្រ​ចាំ​កម្ពុជា​ និង​សម្តេច​ជា ​ស៊ីម”​។​លោក​បាន​ញញឹម ​និង​សម្តែង​នូវ​មោទន​ភាព​ថា​“​គិត​ពី​ពេ​ល​នោះ​រហូត​មក​ទល់​ពេល​នេះ ​ខ្ញុំ​មិនដែល​បាន​គិត​ ខ្ញុំមិន​ដែល​ហ៊ាន​ស្រ​ម័យ​ថា​ខ្ញុំ​អាច​ពង្រីក​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ផា​រីក​ចំរើន​​ដល់​កម្រិត​សព្វ​ថ្ងៃ​នេះ​ទេ​”​។​​

បច្ចុ​ប្បន្ន​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​នៅ​រាជ​ធានី​ភ្នំ​ពេញ ​និង​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧ ​(​ដែល​គេ​និយម​ហៅ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​)​ មាន​គ្រែ​សរុប​ចំ​នួន​២​១​០​០​គ្រែ ​និង​បាន​បើក​ដំ​ណើរ​ការ​ពិ​និត្យ​ជំ​ងឺ​ក្រៅ​ជូន​កុ​មារ​​ចំ​នួន​១​៣​.​៥​លាន​នាក់ ​និង​កុ​មារ​សម្រាក​មន្ទីរ​ពេទ្យ​មាន​ជាង​១.៥​លាន​នាក់​ និង​ចំ​ណាយ​ថវិ​កា​ចំ​នួន​៥៦​០​លាន​ដុល្លារ​។​ក្នុង​ចំ​ណោម​ថ​វិ​កា​ដែល​បាន​ចំ​ណាយ​សរុប​  ដែល​​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ជួយ​ដល់​មន្ទីរ​ពេទ្យ​នេះ​ចំ​នួន​៣​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ​ដែល​ស្មើ​នឹង​៣​ភាគ​រយ​នៃ​ការ​ចំ​ណាយ​សរុប​។​ រដ្ឋា​ភិ​បាល​ស្វីស​ជួយ​បាន​៤​លាន​ដុល្លា​រ​ ដែល​ស្មើ​នឹង​៤.៥​ភាគ​រយ​ កាក​បាត​ក្រ​ហម​កម្ពុជា​បាន​ជួយ​៣​លាន​ដុល្លារ​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​នេះ ​មូល​និ​ធិ​បាយ័ន​ជួយ​ផ្តល់​មូល​និ​ធិ​២​លាន​ដុ​ល្លារ​ និង​បាន​ទទួល​ពី​ស​ប្បុរស​ជន​ស្វីស​ និង​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​ការ​ជួយ​ឧ​បត្ថម្ភ​ពី​ស​ប្បុ​រស​ជន​ខ្មែរ​កាន់​តែ​ច្រើន​ទ្បើង​។​

តើ​លោក​មាន​វិ​ធី​សាស្រ្ត​អ្វី​ ទើប​អាច​រក​បាន​ថវិ​កា​ដ៏​សន្ឋឹក​សន្ឋាប់​ ដើ​ម្បី​ដំ​នើរ​​កា​រ​មន្ទី​រពេទ្យ​នេះ​?​ លោក​វេជ្ជ​បណ្ឌិត​Beat​ Ri​chner​បាន​មាន​ប្រ​សា​សន៍​​ថា​ ជា​​រៀង​រាល់​ឆ្នាំ​ លោក​តែង​តែ​រៀប​ចំ​កម្ម​វិ​ធី​បី​ដង​ ដើ​ម្បី​ប្រាប់​ទៅ​ស​ប្បុ​រស​ជន​ស្វីស​ទី​១ ​គឺ​សរ​សេរ​សំ​បុត្រ​ប្រាប់​ទី​សប្បុ​រ​ស​ជន​ស្វីស​ ព្រោះ​លោក​មាន​សមា​ជិក​អ្នក​ឧ​បត្ថម្ភ​ធំ​ចំនួន​១០​.០០០​នាក់​ និង​ទី​២ ​លោក​បាន​ធ្វើ​សេច​ក្តី​ជូន​ដំ​ណឹង​តាម​រយៈ​កា​​សែត​ល្បីៗ​នៅ​ប្រ​ទេស​ស្វីស​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ សុក្រ​ និង​ថ្ងៃ​សៅរ៍​រៀង​រាល់​សប្តាហ៍ ​ដើ​ម្បី​ផ្តល់​ព៌ត​មាន​ពី​អ្វី​ដែល​លោក​បាន​ធ្វើ​ និង​ទី​៣ ​លោក​តែង​តែ​លេង​ភ្លេង​នៅ​ក្នុង​​ម​ហោ​ស្រព​ក្នុង​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧ ​ខេត្ត​សៀម​រាប​រៀង​រាល់​ថ្ងៃ​សៅរ៍ ​ដែល​ភាគ​ច្រើន​អ្នក​ចូល​ទស្ស​នា​ជា​ជន​បរ​ទេស ​ក្នុង​នោះ​២០​ភាគ​រយ​ជា​ជន​ជាតិ​ស្វីស​ ហើយ​ពេល​ពួក​គេ​បាន​ដឹង​ពី​ស្ថាន​ភាព​របស់​មន្ទី​រពេទ្យ​ ពួក​គេ​បាន​ផ្ញើរ​ថវិ​កា​ចូល​​មូល​និ​ធិ​តាម​ក្រោយ​។​

ជា​មួយ​នឹង​កិច្ច​ប្រឹង​ប្រែង​ដោយ​មិន​ចេះ​នឿយ​ ហត់​ ដើ​ម្បី​បុព្វ​ហេតុ​កុ​មារ​កម្ពុជា ​លោក​តែង​ទៅ​កាន់​ប្​រទេស​ស្វីស​មួយ​ឆ្នាំ​២​ដង​ ដើ​ម្បី​ប្រ​គុំ​តន្រ្តី​នៅ​តាម​ព្រះ​វិ​​ហារ​ធំ​ៗ ​និង​តាម​ទី​ក្រុង​ធំៗ​ដូច​ជា ​ទី​ក្រុង​ហ្សឺ​ណែវ​ ទី​ក្រុង​ហ្សូ​រីក​ ទី​ក្រុង​ប៊ែល ​ទី​ក្រុងទ្បូ​ហ្សាន​ជា​ដើម ​ដើ​ម្បី​ស្វែង​រក​ថវិ​កា​ដើ​ម្បី​ដំ​ណើរ​ការ​មន្ទី​រពេទ្យ​នេះ។​

នៅ​ពេល​សួរ​ថា​ហេតុ​អី​លោក​ចេះ​លេង​ភ្លេង​ ឬ​លេង​សែល​ទ្បូ​ស្ទាត់​ជំ​នាញ​ម្លេះ​?​លោក​វេជ្ជ​បណ្ឌិ​តBeat​ Ri​chner​បាន​មាន​ប្រ​សា​សន៍​ថា ​លោក​ចេះ​លេង​ភ្លេង​តាំង​ពី​អា​យុ​៩​ឆ្នាំ​ ដោយ​សារ​មាន​ទេព​កោ​សល្យ​ផ្នែក​នេះ។​ មិន​ត្រឹម​តែ​ចេះ​លេង​ភ្លេង​ទេ ​តែ​លោក​អាច​ដើរ​តួ​ជា​ត្លុក​សៀក​ផង​ ដែល​ធ្វើ​ឲ្យ​លោក​ល្បី​ទូ​ទាំង​ប្រ​ទេស​ ហើយ​ប្រ​ជា​ជន​ស្វីស​ទាំង​អស់​ស្គាល់​គាត់​។​ អញ្ចឹង​ហើយ​មុន​ឈាន​ជើង​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​១៩​៩២​ លោក​បាន​ទទួល​ការ​គាំ​ទ្រ​ថវិ​កា​១០​លាន​ដុល្លារ​រួច​ហើយ​ តែ​ពេល​នោះ​លោក​មិន​ទាន់​ច្បាស់​ខ្លួន​ឯង​ថា ​លោក​ក​សាង​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​បាន​ប៉ុ​ណ្ណា​ទ្បើយ​។​

លោ​ក​បន្ត​រំ​លឹក​ថា ​នៅ​ប្រ​ទេស​ស្វីស​ក្រៅ​ពី​បំ​ពេញ​ការ​ងារ​ជា​គ្រូ​ពេទ្យ​ លោ​ក​ក៏​បាន​លេង​សែល​ទ្បូ ​និង​ដើរ​តួ​ត្លុក​សៀក​ចាប់​តាំង​ពី​ឆ្នាំ​១៩​៧៦​ ដល់​ឆ្នាំ​១៩​៩១​ ដែល​​មួយ​ឆ្នាំ​លោក​អាច​លេង​សែល​ទ្បូ​ និង​ដើរ​តួ​ជា​ត្លុក​សៀក​បាន​៥០​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​ពេល​មាន​កម្ម​វិ​ធី​ធំៗ​ ពិ​សេស​ពេល​លោក​លេង​ម្តងៗ ​គឺ​គេ​ថត​ផ្សាយ​តាម​ទូរ​ទស្សន៍​ សម្រាប់​ដាក់​ក្នុង​កម្ម​វិ​ធី​សម្រាប់​កុមារ​។​ ​អញ្ចឹ​ង​ហើយ​ទើប​កុ​មារ​ស្វីស​គ្រប់​គ្នា​ស្គាល់​គាត់​ ដែល​ពេល​នោះ​កុ​មារ​ទាំង​នោះ​នៅ​​តូចៗ​ តែ​ពេល​នេះ​ពួក​គេ​ធំៗ​ហើយ​មាន​អាយុ​៤៥​ទៅ​៥៥​ឆ្នាំ​ហើយ​ អញ្ចឹង​ហើ​យ​កុ​មារ​ទាំង​នោះ​បាន​ជឿ​ជាក់​លោក​ និង​ផ្តល់​លុយ​ជូន​លោក​ស​ម្រាប់​ដំ​ណើរ​ការ​​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ផា​សព្វ​ថ្ងៃ​នេះ។​

ការ​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​មួយ​បាន​ទទួល​ជោគ​ជ័យ​ មិន​មែន​ជា​រឿង​សា​មញ្ញ​ពេក​នោះ​ទេ ​អញ្ចឹង​តើ​លោក​វេជ្ជ​បណ្ឌិត​Beat​ Ri​chne​rប្រើប្រាស់​វិ​ធី​សាស្រ្ត​អ្វី​​ដើ​ម្បី​ដំ​ណើរ​ការ​មន្ទីរ​ពេទ្យ​នេះ ​លោក​បាន​មាន​ប្រ​សា​សន៍​ថា ​មាន​ចំ​ណុច​ជា​ច្រើន​​ដែល​លោក​បាន​អនុ​វត្តន៍​នៅ​ទី​នេះ ​ទី១​ ការ​ផ្តល់​ឳ​សថ​ត្រឹម​ត្រូវ​គ្រប់​យ៉ាង​ គ្រប់​បរិ​ក្ខា​ពេទ្យ​ និង​ថ្នាំ​សង្កូវ​គឺ​មាន​ស្តង់​ដា​អន្តរ​ជាតិ​ដូច​នៅ​ប្រ​ទេស​ស្វីស​ ទី​២ ​វិ​ន័យ​​របស់​គ្រូ​ពេទ្យ​ គឺ​មិន​អនុ​ញ្ញាត​ឲ្យ​គ្រូ​ពេទ្យ​យក​លុយ​ពី​អ្នក​ជំ​ងឺ ​ឬ​ស​ម្លុត​អ្នក​ជំ​ងឺ​នោះ​ទេ ​និង​មិន​អនុ​ញ្ញាត​ឲ្យ​ពួក​គេ​បើក​គ្លី​និក​នៅ​ខាង​ក្រៅ​ទ្បើយ​ តែ​ពួក​គេ​ត្រូវ​តែ​ទទួល​បាន​ប្រាក់​ខែ​ដែល​អាច​រស់​នៅ​បាន​សម​រម្យ​ ទី៣ ​មាន​ការ​បំ​ពាក់​សម្ភារៈ ​បរិ​ក្ខា​ពេ​ទ្យ​ទំ​នើប​ៗ​ដូច​ជា​ MRI​, City​ Scan ​ម៉ា​ស៊ីន​ភ្ជិត​និង​វះ​កាត់​បេះ​ដូង​ ដែល​មាន​ភាព ​ទំ​នើប​និង​ថ្លៃ​ស​ម្រាប់​បំ​រើ​ឲ្យ​ការ​ធ្វើ​រោគ​វិ​និ​ច្ឆ័យ​ និង​ព្យា​បាល​ បាន​លទ្ឋ​ផល​ល្អ​​បើ​ធៀប​នឹង​ការ​ចំ​ណាយ​ គឺ​ថោក​ជាង​មន្ទីរ​ពេទ្យ​ល្បីៗ​នៅ​លើ​ពិ​ភព​លោក​ តែ​​សេ​វា​មាន​គុណ​ភាព​ដូច​គ្នា​។

ជាមួយ​នឹង​ការ​បើក​ទស្ស​នៈ​ទូ​លាយ​ស​ម្រាប់​កុមារ ​លោក​វេជ្ជ​បណ្ឌិត​ដែល​​ ប្រ​ជា​ជន​ខ្មែរ​មួយ​ចំ​នួន​ហៅ​លោក​ថា​ព្រះ​រូប​នេះ ​បាន​មាន​ប្រ​សា​សន៍​ថា ​“​ស​ម្រាប់​​ទ​ស្សនៈ​ខ្ញុំ​ ខ្ញុំ​យល់​ឃើញ​ថា​មិន​មែន​តែ​ប្រ​ទេស​កម្ពុជា​ទេ​ នៅ​ប្រ​ទេស​ទំ​នើប​ដូច​នៅ​​សហ​រដ្ឋ​អា​មេ​រិក​ក៏​ដោយ ​ស​ម្រាប់​កុ​មារ​ចាប់​ពី​កើត​ដល់​អា​យុ​១៦​ឆ្នាំ​ គឺ​ត្រូវ​តែ​ផ្តល់​​សេ​វា​ព្យា​បាល​ដោយ​ឥត​គិត​ថ្លៃ​”​។​លោក​ប​ន្ថែម​ថា ​“​នៅ​ប្រ​ទេស​កម្ពុជា​ ប្រ​សិន​​ជា​កុ​មារ​មិន​ទ​ទួល​បា​ន​សេ​វា​ព្យា​បាល​ដោយ​ឥត​គិត​ថ្លៃ​ នឹង​​មាន​កុ​មារ​រាប់​ពាន់​នាក់​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ខ្ញុំ​បាន​យល់​ថា ​មន្រ្តី​រាជ​រដ្ឋា​ភិ​បាល​មួយ​ចំ​នួន​បាន​ចាប់​ផ្តើម​ជឿ​ជាក់​បែប​នេះ ​និង​ចង់​ឲ្យ​ប្រ​ព័ន្ឋ​របស់​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​នៅ​តែ​ដំ​ណើរ​ការ​ដោយ​និ​រន្តរ​ភាព​”​។​

​ដោយ​បាន​និង​កំ​ពុង​លះ​បង់​អ្វីៗ​គ្រប់​យ៉ាង​ស​ម្រាប់​ ប្រ​ជា​ជាតិ​នេះ​តើ​លោក​បាន​ទ​ទួល​សញ្ជាតិ​កម្ពុជា​ឬ​នៅ​?​ លោក​វេជ្ជ​បណ្ឌិត​Beat​ Ri​chner​បាន​មាន​ប្រ​សា​សន៍​ថា​“​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ស​ញ្ជាតិ​ខ្មែរ​នៅ​ទ្បើយ​ទេ ​មិន​មាន​អ្នក​ណា​​ផ្តល់​ស​ញ្ជាតិ​ឲ្យ​ខ្ញុំ​នៅ​ទ្បើយ​ទេ​ ខ្ញុំ​នៅ​តែ​មាន​សញ្ជាតិ​ស្វីស​តែ​មួយ ​តែ​បើ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ប្រ​គល់​ស​ញ្ជាតិ​ខ្មែរ​ឲ្យ​ខ្ញុំ​ ខ្ញុំ​ក៏​មិន​ប្រ​កែក​ដែរ​”​។​លោក​បន្ត​ថា​ ​“ខ្ញុំ​រវល់​​ណាស់ ​ខ្ញុំ​មិន​ដែល​បាន​ចេញ​ទៅ​តាម​ខេត្ត​ណា​នោះ​ទេ ​ខ្ញុំ​មិន​ដែល​បាន​លឺ​ប្រ​ជា​ជន​​ហៅ​ខ្ញុំ​ថា​ព្រះ​ផ្ទាល់​មាត់​ទេ​ តែ​ខ្ញុំ​លឺ​គេ​​និ​យាយ​ពី​មាត់​មួយ​ទៅ​​មាត់​មួយ​ ហើយ​លឺ​ដល់​ខ្ញុំ​ និង​បាន​ឃើញ​តាម​ប្រ​ព័ន្ឋ​ប​ណ្តាញ​ទំ​នាក់​ទំ​នង​សង្គម​ ​វា​ជា​​ស​ន្តាន​ចិត្ត​ល្អ​ណាស់ ​។​វា​ជា​​ពាក្យ​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​រំ​ភើប​ណាស់​ តែ​សម្រាប់​ខ្ញុំ​គឺ​គិត​ថា ​ខ្ញុំ​ជា​គ្រូ​ពេទ្យ​កុ​មារ​មួយ​សាម​​ញ្ញ​ម្នាក់​ប៉ុ​ណ្ណោះ ​”​។​

មើល​ឃើញ​ការ​រីក​ចំ​រើន​របស់​មន្ទី​រ​ពេទ្យ​ និង​ឃើញ​កុ​មារ​មក​មន្ទីរ​ពេទ្យ​ កាន់​តែ​កើន​ទ្បើង​ៗ​ ទើប​លោក​បាន​ពង្រីក​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ទី​១​ដល់​ទី​៥​ និង​មាន​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧​នៅ​ខេត្ត​សៀម​រាប​ ហើយ​មន្ទីរ​ពេទ្យ​បាន​ពង្រីក​ចំនួន​បុគ្គ​​លិក​ និង​បំ​ពាក់​ម៉ា​ស៊ីន​ទំ​នើប​ៗ ​និង​ចេះ​តែ​ទិញ​ប​ន្ថែម​ពី​មួយ​ជំ​ហ៊ានៗ​ គឺ​ជា​ដំ​ណើរ​រីក​ចំ​រើន​។ ​ក្នុង​នាម​​ជា​គ្រូ​ពេទ្យ​លោក​មិន​ចង់​ឃើញ​កុ​មារ​ ដែល​មក​ដល់​មន្ទីរ​ពេទ្យ​ហើយ​យើង​ប្រ​កែក​មិន​ទទួល ​និង​មិន​មាន​ក​ន្លែង​​ស​ម្រា​ក​ព្យា​​បាល​នោះ​ទេ។​

ទោះ​ជា​មនុ​ស្ស​ជា​ច្រើន​រីក​រាយ​នឹង​សមិ​ទ្ឋិផ​លនេះ​ក្តី​ តែ​ក៏​មាន​ម​នុស្ស​មួយ​ចំ​នួន​មិន​បាន​រីក​រាយ​ពី​ស​មិទ្ឋិ​ផល​នេះ​ទេ​ ដោយ​លោក​វេជ្ជ​បណ្ឌិត​Beat​ Ri​chner​​បាន​រំលឹក​ថា ​ពេល​លោក​ពង្រីក​មន្ទីរ​ពេទ្យ​ម្តងៗ ​មាន​ទាំង​មន្រ្តី​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​(​W​H​O​)​ មន្រ្តី​អង្គ​ការ​UNI​CEF​ និង​ថ្នាក់​ដឹក​នាំ​ទី​ភ្នាក់​ងារ​សហ​ប្រ​តិ​​បត្តិ​ការ​អន្តរ​ជា​តិ​ស្វីស​បាន​តែង​តែ​ប្រ​ឆាំង​ និង​និ​យាយ​តាម​ទូរ​ទស្សន៍​ថា ​“​ការ​សង់​មន្ទីរ​ពេទ្យ​ជ័យ​​វ​រ្ម័ន​ទី៧​ខេត្ត​សៀម​រាប​ ជា​ការ​មិន​ចាំ​បាច់​ទេ ​ហើយ​កា​សែត​ឃេម​បូ​ឌា​ដេ​លី​ក៏​បាន​ដក​ស្រង់​សម្តី​ អ្នក​ជំ​នាញ​ការ​បរ​ទេស​ដែល​បាន​និ​យាយ​ថា ​ការ​សាង​សង់​មន្ទីរ​ពេទ្យ​នៅ​សៀម​រាប​មិន​ចាំ​បាច់​នោះ​ទេ​”​។​

លោក​វេជ្ជ​បណ្ឌិត​បាន​បន្ត​រំ​លឹក​ថា ​នៅ​ពេល​សម្ភោធ​មន្ទីរ​ពេទ្យ​គន្ឋ​បុ​ប្ឆា​ទី​២ ​នៅ​ជាប់​ព្រះ​បរ​មរាជ​វាំង ​ដែល​ពេល​នោះ​លោក​បាន​បំ​ពាក់​ម៉ា​ស៊ីន​City​ Scan​ជា​​លើក​តំ​បូង​នៅ​កម្ពុជា ​តែ​ពេល​នោះ​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ​ស្វីស​បាន​គ្រ​វី​ក្បា​ ល​និង​បាន​និ​យាយ​ថា ​“​នៅ​ស្រុក​ខ្មែរ​បំ​ពាក់​ម៉ា​ស៊ីន​បែប​នេះ​វា​ទំ​នើប​ពេក​ ទំ​នើប​​ហួស​ហេតុ ​និង​ថា​ស្រុក​ខ្មែរ​មិន​គួរ​មាន​ទេ ​វា​ជា​ការ​ខ្ជះ​ខ្ជាយ​ថ​វិ​កា​”​។​

​នៅ​ថ្ងៃ​សម្ភោធ​អា​គារ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ទី២​ ក្នុង​ឆ្នាំ​២០​០៦​នោះ​មាន​ការ​យាង​ចូល​រួម​ជា​អធិ​បតី​ពី​ព្រះ​មហា​ក្សត្​រនរោត្តម​ សីហនុ​ និង​​ប្រ​ធានា​ធិ​បតី​ស្វីស​​លោក ​Delamurar ​ពេល​នោះ​លោក​បាន​លើក​រឿង​នេះ ​ប្រាប់​ប្រ​ធា​នា​ធិ​បតី​ស្វីស​ ហើយ​លោក​ប្រ​ធា​នា​ធិ​បតី​បាន​ប្រាប់​លោក​ថា ​“​បើ​គេ​តិះ​ទៀន​អញ្ចឹង​ អ្នក​និ​យាយ​ហ្នឹង​ ពួក​អ្នក​ទាំង​ហ្នឹង​ គឺ​ជា​អ្នក​មាន​គំ​និត​ធ្វើ​អា​ណា​និ​គម​បែប​ថ្មី​ហើយ ​និង​ជា​អ្នក​ធ្វើ​មិន​ចង់​ដឹង​ មិន​ចង់​លឺ​ពី​ប​ញ្ហា​ជំ​ងឺ​នា​នា​របស់​ពិ​ភព​លោក​ តែ​ស​ម្រាប់​ខ្ញុំ​ដែល​មក​កម្ពុជា​ ធ្វើ​ការ​ព្បា​បាល​ជំ​ងឺ​នៅកម្ពុជា ​គឺ​ឲ្យ​មាន​ស្តង់​ដា​ដូច​គ្នា​នៅ​ប្រ​ទេស​ស្វីស​ ហើ​​យ​ទស្សន​វិជ្ជា​របស់​ខ្ញុំ​ គឺ​កុ​មារ​គ្រប់​ៗ​រូវ​មាន​ជី​វិ​តែ​មួយ​ទេ ​ទោះ​រស់​នៅ​ទី​ណា​ក៏​ដោយ ​ហើយ​គ្រប់​ជី​វិត​គឺ​មាន​តំ​លៃ​ដូចៗ​គ្នា​ មិន​ថា​ពួក​គេ​រស់​នៅ​ប្រ​ទេស​ណា​នោះ​ទេ​”​។​

ប៉ុ​ន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ផ្តល់​ជំ​នួយ ​ឬ​ស​ប្បុរស​ជន​ពី​ប្រ​ទេស​ស្វីស​ពួក​គេ​បាន​យល់​ថា ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ផា​កំ​ពុង​តែ​ធ្វើ​អី ​កំ​ពុង​តែ​ជួយ​អ្នក​ណា ​អញ្ចឹ​ង​ទើប​គេ​ជួយ​មូល​និ​ធិ​គន្ឋ​បុប្ឆា​រហូត​មក​ទល់​ពេល​នេះ ​បើ​មិន​ដូ​ច្នោះ​មន្ទីរ​ពេទ្យ​មិន​អាច​ដំ​ណើរ​ការ​ដល់​ពេល​នេះ​ទេ។​ធ្វើ​ការ​ជា​មួយ​កុ​មារ​ចាប់​តាំង​ពី​ឆ្នាំ​១៩​៩២​ និង​មក​ដល់​ឆ្នាំ​២០​១៤​នេះ ​តើ​លោក​ហត់​នឹង​ការ​ងារ​នេះ​ដែរ​ឬ​ទេ?​ លោក​វេជ្ជ​បណ្ឌិត​Beat​ Ric​hner​បាន​សើច​មុន​នឹង​ឆ្លើយ​ថា ​“​ពេល​ខ្លះ​ខ្ញុំ​ហត់​ដែរ ​តែ​ពេល​នេះ​ខ្ញុំ​មិន​ហត់​ទេ ​ខ្ញុំ​សប្បាយ​ចិត្ត​ ហើយ​អា​យុ​ខ្ញុំ​គឺ​បង​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ ដែល​ស​ម្តេច​អា​យុ​៦២​ឆ្នាំ​ តែ​ខ្ញុំ​អា​យុ​៦៧​ឆ្នាំ​ហើយ​”​។​

ម​នុស្ស​មិន​មែន​គ្រឿង​ម៉ា​ស៊ីន​ទេ ​អ្នក​ណា​ក៏​ចាស់​ អ្នក​ណា​ក៏​នឿយ​ហត់​ដែរ​ ហើយ​បុ​រស​ចំ​ណាស់​ពោរ​ពេញ​ ដោយ​សេច​ក្តី​ល្អ​រូប​នេះ​បាន​មាន​ប្រ​សា​សន៍​ថា ​“​ការ​មាន​លុយ​ចូល​មូល​និ​ធិ​នៅ​ទី​នេះ ​ដោយ​សារ​តែ​ខ្ញុំ​នៅ​ទី​នេះ​ តែ​ប្រ​សិន​ជា​ពេល​​អ​នា​គត​មន្ទីរ​ពេទ្យ​នេះ​មាន​ក​ញ្ចប់​ថវិ​កា​គ្រប់​គ្រាន់​ ហើយ​ថវិ​កា​នោះ​អាច​បាន​មក​ពី​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ ឬ​ជំ​នួយ​ពី​អង្គ​ការ​អន្តរ​ជាតិ​ផ្សេង​ៗ​គ្រប់​គ្រាន់​ ដែល​អាច​ធា​នា​នូវ​និ​រន្តរ​ភាព​​ស​ម្រាប់​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ ខ្ញុំ​សុំ​ពេល​ចូល​និ​វត្តន៍​ហើយ​ ពេល​នោះ​ហើយ​ខ្ញុំ​អាច​​ត្រ​​លប់​ទៅ​ផ្ទះ​វិញ​បាន​ហើយ​”​។​

មាន​ពាក្យ​ច​ចាម​អា​រ៉ាម​ជា​ច្រើន​បាន​​និ​យាយ​ថា​ លោក​មិន​យក​ប្រ​ពន្ឋ​ តើ​នោះ​ជា​ការ​ពិត​ឬ​ទេ​?​ លោក​បាន​ឆ្លើយ​ថា ​“​បាទ​ ខ្ញុំ​នៅ​លីវ​។​​​បើ​ខ្ញុំ​មាន​ប្រពន្ឋ​ មាន​កូន​ ខ្ញុំ​មិន​អាច​មក​ជួយ​ស្រុក​ខ្មែរ​បាន​ទេ ​ហើយ​បើ​មុន​មក​ស្រុក​ខ្មែរ​ឪ​ពុក​ម្តាយ​ខ្ញុំ​នៅ​រស់ ​ខ្ញុំ​ក៏​មិន​អាច​មក​ស្រុក​ខ្មែរ​បាន​ដែរ​ ព្រោះ​ខ្ញុំ​ត្រូវ​នៅ​​មើល​ថែរ​គាត់​”​។​លោក​បន្ថែម​ថា“​ខ្ញុំ​មាន​បង​ប្អូន​បួន​នាក់ ​គឺ​បង​ស្រី​ពីរ​នាក់​ជា​វេជ្ជ​បណ្ឌិត​ តែ​បាន​ចូល​និ​វ​ត្តន៍​ហើយ ​និង​​បង​ប្រុស​ម្នាក់​ជា​មេ​ធាវី ​ក៏​បាន​ចូល​និវត្តន៍​ដែរ​ ហើយ​បើ​ខ្ញុំ​ធ្វើ​ជា​វេជ្ជ​បណ្ឌិត​នៅ​ប្រ​ទេស​ស្វីស​ ខ្ញុំ​ត្រូវ​ដល់​អា​យុ​​ចូល​និ​វត្តន៍​ហើយ​”​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative