ក្រ​សួង​សុ​ខា​ភិ​បាល ​និង​​W​H​O​​ប្រ​កាស ​ឲ្យ​​ពល​រដ្ឋ​​ប្រុង​ប្រ​យ័ត្ន​ សុខ​ភាព​​ពេល​ អា​កាស​ធាតុ​​ចុះ​​ត្រ​ជាក់​

ក្រ​សួង​សុ​ខា​ភិ​បាល​​កម្ពុ​​ជា​ និង​​អង្គ​ការ​​សុខ​ភាព​​ពិ​ភព​លោក ​បាន​រួម​​គ្នា​​ប្រ​កាស ​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​​កម្ពុជា​ ត្រូវ​​ចេះ​​ថែរ​ក្សា​​សុខ​ភាព​ ក្នុង​អំ​ឡុង​ពេល​​កម្ពុជា​ មាន​​អា​កាស​ធាតុ​​ត្រ​ជាក់​ នៅ​​ច​ន្លោះ​ពេល​​ពី​​ខែ​ធ្នូ​​ដល់​​ខែ​មករា​ ឆ្នាំ​២​០​១​៥​។

23 copyយោង​តាម​​សេច​ក្តី​ប្រ​កាស​​ព័ត៌​មាន​​រួម​​របស់​​ក្រ​សួង​សុ​ខា​​ភិ​បា​ល​​កម្ពុជា​ និង​​អ​ង្គ​ការ​​សុខ​ភា​ព​​ពិ​ភព​លោក​​ចុះ​​ថ្ងៃ​ទី១​ ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ បាន​​ឲ្យ​​ដឹង​ថា ​វិ​ធាន​ការ​ណ៍​​សា​មញ្ញ​​មួយ​ចំ​នួន​ ដែល​​អ្នក​​អាច​អនុ​វត្ត​ ដើ​ម្បី​​ថែ​រក្សា​​ខ្លួន​​អ្នក​​និង​​អ្នក​​ដ​ទៃ​ទៀត​ គឺ​​ត្រូវ​​ស្វែ​ង​រក​​ការ​ព្យា​បាល​​វេជ្ជ​សាស្ត្រ​ នៅ​​គ្រឹះ​ស្ថាន​​សុខ​ភាព​​សា​ធា​រណៈ ​។ ​ប្រ​សិន​បើ​​អ្នក​មាន​​រោគ​ស​ញ្ញា​​ពិ​បាក​​ដក​ដ​ង្ហើម​ គ្រុន​ក្តៅ​ ក្អក​ ឈឺ​ក​ និង​​ឈឺ​​សាច់​ដុំ ​,​ ត្រូវ​ធ្វើ​​ដំ​ណើរ​​ទៅ​ណា ​មក​​ណា​​នៅ​ពេល ​ដែល​មាន​​សុខ​ភាព​​ល្អ​ ​,​ ពេល​​អ្នក​​ក្អក​ ឬ​​ក​ណ្តាស់ ​សូម​​ខ្ចប់​​មាត់​​​របស់​​អ្នក​​ជា​មួយ​​ក្រ​ណាត់​​ឬ​​កន្លែង​,​ លាង​​សម្អាត​ ដៃ​​របស់​​អ្នក​ ឲ្យ​​បាន​​ញឹក​ញាប់ ​ជា​មួយ​​សា​ប៊ូ​​និង​​ទឹក​ ជៀស​វាង​​ប៉ះ​​ភ្នែក​​ច្រ​មុះ​​និង​​មាត់​​របស់​​អ្នក​, ​ជៀស​វាង​​ទំ​នាក់​ទំ​នង​​យ៉ាង​​ជិត​ស្និទ្ធ​​ជា​មួយ​​អ្នក​​ឈឺ។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ​​លោក​​វេជ្ជ​បណ្ឌិត​​ម៉ម​ ប៊ុន​ហេង​​រដ្ឋ​មន្ត្រី​​សុ​ខា​ភិ​បាល​​ក៏​​ធ្លាប់​ បាន​​អំ​ពាវ​នាវ​​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ ពិ​សេស​​មនុ​ស្ស​​ចាស់​​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​​ថែរ​​រក្សា​​សុខ​ភាព​​របស់​​ខ្លួន​ ជៀស​វាង​​ពី​​ជំ​ងឺ​​ដ​​ង្កា​ត់​ផ្សេងៗ​។​

លោក​ វេជ្ជ​បណ្ឌិត​​ម៉ម​ ប៊ុន​ហេង​​បាន​​មាន​ប្រ​សា​សន៍​​ឲ្យ​​ដឹង​​នៅ​ពេល​ថ្មីៗ​នេះ​​ថា ​«​រដូវ​​ត្រ​ជាក់​​ជិត​​ចូល​មក​​ដល់​​ហើយ​ កាល​ណា​​អា​កាស​ធាតុ​​ត្រ​ជាក់​ មាន​​ជំ​ងឺ​​មួយ​​កើត​​ទ្បើង​​ពិ​សេស​​ចំ​ពោះ​​មនុស្ស​​ចាស់​ និង​​កុ​មារ​។​ជំ​ងឺ​​នោះ​​គឺ​​ជំ​ងឺ​​រលាក​​ផ្លូវ​ដ​ង្ហើម​ និង​​ផ្តា​សាយ ​ហេតុ​នេះ​​សូម​​បង​ប្អូន​​ប្រុង​ប្រ​យ័ត្ន​ ដោយ​​ទ​ទួល​ទា​ន​​ទឹក​​ក្តៅ​ និង​​ស្លៀក​ពាក់​ក្រាស់​ៗ​ ហើយ​​ពេល​យ​ប់​​ត្រូវ​​ប្រុង​ប្រ​យ័ត្ន​​កូន​ចៅ​​របស់​​យើង​ និង​​ត្រូវ​ដាក់​​ពួក​គេ​​ឲ្យ​​សម្រាក​​ក្នុង​​មុង​  និង​​ដណ្តប់​ភួយ ​ដើ​​ម្បី​​​កុំ​​​ឲ្យ​​រងា​»​។​

លោក​​រដ្ឋ​មន្ត្រី​​បាន​​បន្ត​ថា ​«​នៅ​​ស្រុក​​យើង ​ស​ង្កេត​ឃើញ​ថា​​មនុស្ស​​ចាស់​​តែង​មាន​​ប​ញ្ហា​​ច្រើន​ ហេតុ​នេះ​​សូម​​ពួក​គាត់​​ពាក់​អាវ​ក្រាស់​ៗ​ និង​​ដ​ណ្តប់​ភួយ​​នៅ​​ពេល​យប់​​ដើ​ម្បី​​ប​ង្ការ​​ការ​​រងា​​ខ្លាំង​ ដែល​​អាច​ធ្វើ​​ឲ្យ​​មាន​​ជំ​ងឺ​​ផ្លូវ​ដ​ង្ហើម​ និង​​ជំ​ងឺ​​ផ្តា​សាយ​»​។​

នៅ​​ប្រ​ទេស​​កម្ពុជា​ ​មនុស្ស​​ចាស់​​ត្រូវ​បាន​​គេ​​គិត​​ចាប់​ពី​​អា​យុ​៦០​ឆ្នាំ​​ទ្បើង​​ទៅ ​ស្រប​ពេល​​អា​យុ​​ជា​​មធ្យម​​របស់​​ប្រ​ជាព​លរដ្ឋ​ មាន​ការ​​កើន​​ទ្បើង​​ជា​​បន្ត​បន្ទាប់​​ក្នុង​​ប៉ុ​ន្មាន​​ឆ្នាំ​​ចុង​​ក្រោយ​នេះ ​ដោយ​សារ​​ការ​រីក​ចំ​រើន​​នៃ​​សេដ្ឋ​កិច្ច​ស​ង្គម​​កម្ពុជា​។​

ក្រ​សួង​​ធន​ធាន​ទឹក​​និង​​ឧ​ត្តុ​និ​យម​ កាល​ពី​ពេល​ថ្មីៗ​នេះ​​បាន​ចេញ​​សេច​ក្តី​ជូន​ដំ​ណឹង​​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​​ប​ង្កើន​​ការ​ប្រុង​ប្រ​យ័ត្ន​ ដោយ​សារ​​ចាប់​ពី​​ថ្ងៃ​ទី​២​ដល់​៨​​ធ្នូ​​ខាង​មុខ​ ប្រ​ទេស​​នេះ​​នឹង​រង​​នូវ​​ឥ​ទ្ឋិ​​ពល​​ខ្យល់​​ត្រ​ជាក់​ ដែល​​ធ្វើ​​ឲ្យ​​តំ​បន់​​ខ្ពង់​រាប​ ពិ​សេស​​ជួរ​​ភ្នំ​​ដង​រែក ​និង​​ដំ​បន់​​ខ្ពង់​រាប​​ដ​ទៃ​ទៀត​​អា​កាស​ធាតុ​​នឹង​​ចុះ​​ត្រ​ជាក់​​ដល់​១២​ទៅ ​ជាង​២០​អង្សា​​សេ ​ស​ម្រាប់​​តំ​បន់​​ភូមិ​ភាគ​​ក​ណ្តាល​​នៃ​​ប្រ​ទេស​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំសុភា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែធ្នូរ ឆ្នាំ២០១៤

Google Analytics Alternative