អ្នក​​ផ្ទុក​មេ​រោគ​​អេ​ដស៍​​​២​២​៨​៨​​នាក់​​នៅ​​ខេត្ត​​ក​ណ្តាល​ទ​ទួល​បាន​អំ​ណោយ​ពី​កាក​បាទ​ក្រ​ហ​មកម្ពុជា​

សម្តេច​កិត្តិ​​ព្រឹទ្ធ​​ប​ណ្ឌិត​​ប៊ុន​ ​រ៉ា​នី​​ហ៊ុន​ ​សែន​​ ​ ឥ​ស្សរ​​ជន​​ឆ្នើម​​ថ្នាក់​​ជាតិ​​ នៃ​​វេ​ទិ​កា​​ភាព​​ជា​​អ្នក​​ដឹក​​នាំ​​តំ​បន់​​អា​ស៊ី-​​ប៉ា​ស៊ី​ហ្វិក​​ស្តី​​ពី​​មេ​រោគ​​ អេដស៍​/ ​​ជំ​ងឺ​អេ​ដស៍​​ប្រ​ចាំ​​កម្ពុជា​ និង​ជា​ប្រ​ធាន​​កាក​​បាទ​​ក្រ​ហម​​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​០១​ខែ​ធ្នូ​ ឆ្នាំ​២០​១៤​ បាន​​អ​ញ្ជើញ​​ជា​​អ​ធិ​​បតី​​ភាព​​ដ៏​​ខ្ពង់​​ខ្ពស់​​បំ​ផុត​​ ក្នុង​ទិ​វា​​ពិ​ភព​​លោក​​ប្រ​យុទ្ធ​​ប្រ​ឆាំង​​នឹង​​មេ​រោគ​​អេ​ដស៍​​១​ធ្នូ​​ និង​​ចែក​​អំ​ណោយ​​ដល់​​គ្រួ​សារ​​អ្នក​​ផ្ទុក​មេ​រោគ​​អេ​ដស៍​​ចំ​នួន​​២​.​២​៨​៨​​នាក់​​ នៅ​​ខេត្ត​​ក​ណ្តាល​។​

1 copyលោក​​ផៃ​ ប៊ុ​ន​​ឈឿន​ ​ប្រ​ធាន​​កិ​ត្តិយស​​​សា​ខា​កាក​​បាទ​​ក្រ​ហម​​ខេត្ត​​ក​ណ្តាល​​មាន​​ប្រ​សា​សន៍​​ថា​ ​អ្នក​​ផ្ទុក​​មេ​រោគ​អេ​ដស៍​​ដែល​​ត្រូវ​​មក​​ទ​ទួល​​អំ​ណោយ​​នា​ពេ​ល​នេះ​​ មាន​​ចំ​នួន​​២.​២​៨​៨​​គ្រួ​សារ​ ​ ម​​ក​ពី​​ក្រុង​តា​​ខ្មៅ​ ​និង​​១០​​ស្រុក​​ទៀត​​ របស់​​ខេត្ត​​ក​ណ្តា​ល​​​។​

អំ​ណោយ​​ដែល​ត្រូវ​ចែក​ ​ដល់​​គ្រួ​សារ​​អ្នក​​ផ្ទុក​​មេ​រោគ​​អេដស៍​​ទាំង​​២​.​២​៨​៨​​គ្រួ​សារ​ ​ដោយ​​គ្រួ​សារ​​នី​មួយៗ​​ទ​ទួ​ល​បាន​​អង្ក​​រ​​៣​០​​គី​ឡូ​​ក្រាម​,​​ មី​១​​កេស​,​​ត្រី​ខ​​១០​​កំ​ប៉ុង​​,​ឃីត​​១​​កញ្ចប់​ ​ដែល​​មាន​​មុង​១​​ ភួយ​១​ ​​ក្រ​មា​១ ​​សា​រុង​១​​ ថ​វិ​កា​​២​​ម៉ឺន​រៀ​ល​ និង​​ក្រ​ណាត់​​ស​​១​​ដុំ​ ​ក្នុង​​នោះ​​ក៏​​មាន​​ថ​វិ​កា​១​​ម៉ឺន​រៀល​​ដែរ​​ ដែល​​​ជា​​អំ​ណោយ​​របស់​​ស​ម្តេច​​តេ​ជោ ​​និង​​ស​ម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​ប៊ុន​​ រ៉ា​នី​​ហ៊ុន​​​ សែន​​។​​អំ​ណោយ​​ដែល​​ត្រូវ​​ចែក​​ជូន​​នា​​ពេល​​នោះ ​​អង្ករ​​ ជា​​អំ​ណោយ​​របស់​​ រ​ដ្ឋា​​ភិ​បាល​​នៃ​​សា​ធារ​ណ​​រដ្ឋ​​ប្រ​ជា​មា​​និត​ចិន​​ តាម​​រយៈ​​រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​ ជូន​​ដល់​​កាក​បាទ​​ក្រ​ហម​​កម្ពុជា​​ ​។ ​ចំ​ណែក​​ស្បៀង​​ សំ​ភារៈ​​ និង​​ថ​វិ​កា​​ ជា​​អំ​ណោយ​​របស់​​ស​ប្បុរ​​ស​​ជន​នា​នា​ ​តាម​​រយៈ​​កាក​​បាទ​​ក្រ​ហម​ក​​ម្ពុជា​​។​

ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ា​នី​ហ៊ុន​ សែន ​បាន​ថ្លែង​ថា​​« ​​បើ​​យើង​​គ្រាន់​​តែ​​និ​យាយ​​ថា ​​យើង​​បាន​​ខិត​​ខំ​ប្រឹង​​ប្រែង​​ក្នុង​​ការ​​ទប់​​ស្កាត់​​ការ​​រីក​រាល​​នៃ​​មេ​រោគ​អេដស៍ ​​នោះ​​វា​​មិន​​គ្រប់​​គ្រាន់​​ទេ​ ​វា​​ទៀម​​ទា​ការ​​ចូល​​រួម​​ពី​​គ្រប់​​មជ្ឈ​​ដ្ឋាន​ ​ទាំង​​រាជ​​រដ្ឋា​​ភិ​​បាល​​ អា​ជ្ញា​ធរ​​ជាតិ​​ប្រ​យុទ្ធ​​ប្រ​ឆាំង​​និង​​មេ​រោគ​/​​ជំ​ងឺ​អេ​ដស៍​​ ដៃ​​គូ​​អភិ​វឌ្ឍន៍​​ អង្គ​ការ​​ស​ង្គម​​ស៊ី​វិល​​ ជា​​ពិ​សេស​​គឺ​​ប្រ​ជា​ពល​​រដ្ឋ​​តែ​​ម្តង​​ ទើប​​យើង​​បាន​​ជោគ​​ជ័យ​​»​។​​សម្តេច​​បន្ត​​ថា​ ​បើ​​តាម​​តួ​លេខ​​ជាក់​​ស្តែង​ ​មាន​​អ្នក​​ផ្ទុក​​មេ​រោគ​អេ​ដស៍​​ទាំង​​អស់​​ប្រ​មាណ​​៧០​.​១៨​៥​​នាក់​ ​ក្នុង​​នោះ​​មាន​​ស្ត្រី​ចំ​នួន​​៣៧​.​​៧៦​៥​​នាក់ ​​ និ​ង​ស្ត្រី​​មាន​​ផ្ទៃ​ពោះ​​ផ្ទុក​​មេ​រោគ​អេ​ដស៍​​ចំ​នួន​​១​.០​៤​៤​នាក់​​។​អ​ត្រា​នេះ​​បាន​​ប​ញ្ជាក់​​យ៉ាង​​ច្បាស់​​ថា​ ​មាន​​ការ​​ថយ​ចុះ​​ជាង​​៥០​​ភាគ​រយ​​ ដែល​​តួ​លេខ​​នេះ​​បាន​​ទ​ទួល​​ស្គាល់​​ និង​​ការ​​កោត​​សរ​សើរ​​ពី​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​ និង​​បាន​​ផ្តល់​​រ​ង្វាន់​​ដល់​​ក​ម្ពុជា​​ចំ​ពោះ​​ការ​​ធ្វើ​​អោយ​​បាន​​ស​ម្រេច​​នូវ​​ គោល​ដៅ​​អភិ​វឌ្ឍន៍​​សហ​សវ​ត្ស​​ទី​៦​​​។​

សម្តេច​​បញ្ជាក់​​ថា​ ​ទន្ទឹម​​​នឹង​​​ជោគ​​​ជ័យ​​ដ៏​​ធំ​ធេង​​ យើង​​ក៏​​ត្រូវ​​មាន​​​ការ​​ប្រុង​​ប្រ​យ័ត្ន​​ខ្ពស់​​ផង​​ដែរ​​ ​ពី​ព្រោះ​​ថា​​យើង​​អាច​​ភ្លេច​អេ​ដស៍ ​​តែ​​អេ​ដស៍​​មិន​​ភ្លេច​​យើង​​ឡើយ​​។​ យើង​​ទាំង​​អស់​​គ្នា​​ត្រូវ​​យក​​ចិត្ត​​ទុក​​ដាក់​​ខ្ពស់​​ និង​​មាន​​ភារ​​កិច្ច​​ទប់​​ស្កាត់​​អោយ​​បាន​​ជោគ​​ជ័យ​ ​និង​​ស​ម្រេច​​គោល​​ដៅ​​ឆ្នាំ​​២០​២០​ ​ខាង​​មុខ​​ គឺ​​គ្មាន​​ការ​​ឆ្លង​​ថ្មី​ ​គ្មាន​​ការ​​រើស​​អើង​ ​និង​​គ្មាន​​ការ​​ស្លាប់​​។​

បញ្ហា​​ជំ​ងឺ​​អេ​ដស៍​​នេះ​ដែរ​ សម្តេច​​កិត្តិ​​ព្រឹ​ទ្ធ​​ប​ណ្ឌិត​​ ​ប៊ុន​​ រ៉ា​នី​ហ៊ុន ​សែន​បាន​​ប​ញ្ជាក់​ថា​ ជំ​ងឺ​​អេ​ដស៍​​ គឺ​នៅ​​តែ​​ជា​ក្តី​កង្វល់​​ដ៏​ធំ​ធេង​​សំ​រាប់​យើង​​ទាំង​អស់​​គ្នា​ និង​រាជ​​រដ្ឋា​ភិ​បាល​ ថ្វី​​ត្បិត​​កម្ពុជា​​បាន​​ធ្លាក់​​ចុះ​​ជា​បន្ត​បន្ទាប់​​មែន​ ​ប៉ុ​ន្តែ​​វា​នៅ​តែ​​ជា​ក្តី​កង្វល់​​រួម​​ របស់​​យើង​​នៅ​​ឡើយ ​​ព្រោះ​​ថា​​សំ​រាប់​ប្រ​ទេស​​កម្ពុជា​​ដែល​​កំ​ពុង​​ស្ថិត​​ក្នុង​តំ​ណាក់​​កាល​ក​សាង​​និង​​ អភិ​វឌ្ឍន៍​​ជាតិ​នោះ​​ ប៉ុ​ន្តែ​​ធន​​ធាន​​ម​នុស្ស​ត្រូវ​​បាន​​បំ​ផ្លាញ​​មួយ​​ចំ​ណែក​​ ដោយ​​សារ​មេ​រោគ​​អេ​ដស៍​​នេះ​ ​ហើយ​​ដែល​​ប​ញ្ហា​​អេ​ដស៍​នេះ ​វា​​បាន​​បង្ក​​ឱ្យ​​មាន​​ជំ​ងឺ​​ រ៉ាំ​រ៉ៃ​​ទាម​​ទារ​​ឱ្យ​មាន​ពេល​​វេ​លា​ថែ​​ទាំ​​និង​ព្យា​បាល​​ដ៏​យូរ​​ធ្វើ​​ឱ្យ​ខាត​បង់​​ ទាំង​ពេល​វេ​លា​​ ធន​​ធាន​​ ក្នុង​​ក្រុម​គ្រួ​សារ​​និង​​ស​ង្គម​​ជាតិ​​ព្រម​​ទាំ​ង​ឈាន​​ទៅ​​បាត់​​បង់​​ស​មា​ជិក​​ក្នុង​ ​គ្រួ​សារ​​ថែម​​ទៀត​​ផង​​។​

សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​​ប្រ​ធាន​​ធ្វើ​​ការ​​អំ​ពាវ​នាវ​​ជំ​រុញ​​ការ​ ​លើក​​កំ​ពស់​ស្មារ​តី​​បំ​ផុស​​ទាក់​​ទាញ​​ឱ្យ​ក្មួយៗ​ជា​យុវ​ជន​ មាន​ការ​​ចូល​​រួម​​ទាំង​​អស់​គ្នា​​ប្រ​កប​ដោយ​​មន​​សិ​កា​ថែម​​ទៀត ​​ក្នុង​ការ​​អនុ​វត្ត​យុទ្ធ​​សាស្ត្រ​​ប្រ​មូល​​ផ្តុំ​កំ​លាំង​​ ស​រុប​រួម​​គ្នា​​ទប់​​ស្កាត់​​ការ​​រីក​​រាល​​ដាល​​មេ​រោគ​​អេ​ដស៍​​តាម​​រយៈ​​ការ​​បំ​ផុស​​ លើក​​ទឹក​​ចិត្ត​​ឱ្យ​​ម្នាក់​ៗ​​ហ៊ាន​​​​​និ​យាយ​​ការ​​ពិត​​ពី​​ជំ​ងឺ​​ អេ​ដស៍​ ​ជា​ពិ​​សេស​​សូម​​កុំ​ឱ្យ​មាន​​ការ​​រើស​​​អើង​ ​ចំ​ពោះ​​អ្នក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​ ​និង​​អ្នក​​កើត​​អេ​ដស៍​​ ផ្ទុយ​​ទៅ​វិញ​​ត្រូវ​​ចេះ​​ជួយ​​ពួក​​គេ​ទាំង​ស្មា​រតី​ ​និង​សំ​ភារៈ​​ ដើ​ម្បី​​ឱ្យ​​ពួក​​មាន​​​ជំ​នឿ ​​លើ​​ខ្លួន​​ឯង​​ ចេះ​​ជួយ​​ដល់​​ក្រុម​គ្រួ​សារ​ ​និង​​ធ្វើ​អ្វីៗ​​ដែល​​មាន​​ប្រ​យោ​ជន៍​​ដល់​​សង្គម​​។​

2 copyម្យ៉ាង​​ទៀត ​​ស​ម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត​​បាន​​ណែ​​នាំ​ដល់​​យុវ​ជន​​ទាំង​​អស់​​សូម​​កុំ​ភ្លើត​​ ភ្លើន​​ភ្លេច​​ខ្លួន​​ ដែល​​នាំ​​ឱ្យ​ឆ្លង​​មេ​រោគ​​អេ​ដស៍​​ ចូល​​ផ្ទះ​​បំ​ផ្លាញ​​ជី​វិត​​ខ្លួន​​ឯង​​ផង​​និង​​បំ​ផ្លាញ​​សុភ​មង្គល​​ក្នុង​​ក្រុម​​ គ្រួ​សារ​​ផង​​ដែរ​​ និង​​បាន​​សំ​ណូម​ពរ​​ដល់​​បង​​ប្អូន​​មាន​​ផ្ទុ​ក​និង​​អ្នក​កើត​ជំ​ងឺ​អេ​ដស៍​​ទាំង​​អស់​ឱ្យ​​ ចូល​​កាន់​​តែ​ស​កម្ម​​ថែម​​ទៀត​​ក្នុង​​សង្គម​​ជា​មួយ​​និង​​ការ​​តាំង​ចិត្ត​ខ្ពស់​ដោយ​​ ប្រែ​ក្លាយ​​ខ្លួន​​ពី​​អ្នក​​​បង្ក​ការ​រីក​​រាល​​ដាល​​មេ​រោគ​​អេ​ដស៍ ​​ក្លាយ​ជា​អ្នក​​ជួយ​ទប់​​ស្កាត់​ដ៏​​សកម្ម​នៃ​​ការ​រីក​រាល​​ដាល​នៃ​​មេ​រោគ​នេះ​​ព្រម​ទាំង​​ ធ្វើ​អ្វីៗ​​ដែល​​ផ្តល់​​ផល​​ប្រ​យោ​​ជន៍​​ដល់​​ក្រុម​​គ្រួ​សារ​​និង​​សង្គម​​ជាតិ​​។​

សម្តេច​​សំ​ណូម​​ពរ​​អោយ​​អា​ជ្ញា​ធរ​​មូល​​ទាំង​​អស់​​ទូ​ទាំង​​ប្រ​ទេស​​កម្ពុជា​​ សូម​​ចុះ​​ទៅ​​តាម​​ទី​ជន​​បទ​​ជិត​​ឆ្ងាយ​​ស្វែង​​រក​​ជន​​ចាស់​​ជ​រា​គ្មាន​​ទី​ពឹង​​ កុ​មារ​​កំ​ព្រា​​ និង​​ចាស់​​ជរា​​ដែល​​មើល​​ថែ​​ទាំ​​ចៅ​​កំ​ព្រា​​តូចៗ ​​ដែល​​ឪ​ពុក​​ម្តាយ​​របស់​គេ​​បាន​​ស្លាប់​​ដោយ​​ជំ​ងឺ​អេ​ដស៍​​ ដើ​ម្បី​​ងាយ​​ស្រួល​​ក្នុង​​ការ​​ផ្តល់​អំ​ណោយ​​ជួយ​​ស​ង្គ្រោះ​​អោយ​​បាន​​ទាន់​​ពេល​​វេ​លា ​​ និង​​ផ្តល់​​សេ​វា​​ផ្សេង​ៗ​​​។

​ក្នុង​ពិ​ធី​​នោះ​​ដែរ​​ សម្តេច​​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិ​ត​ប៊ុន​​ រ៉ា​នី​​ហ៊ុន​​ សែន​​ ប​ញ្ជាក់​​ថា​ ​ក្រៅ​​ពី​​ស្លាប់​​ដោយ​​ជំ​ងឺ​​អេ​ដស៍​​ ប្រ​ជា​​ពល​​រដ្ឋ​​កម្ពុជា​​មួយ​​ចំ​នួន​​បាន​​ស្លាប់​​ដោយ​ ​គ្រោះ​​ថ្នាក់​​ច​រា​ចរ​ណ៍​​ជា​​រៀង​​រាល់​​ថ្ងៃ​​​​។

​សម្តេច​​បាន​​អំ​ពាវ​​នាវ​អោយ​​ប្រ​ជា​ពល​​រដ្ឋ​​ទាំង​​អស់​​ដែល​​ធ្វើ​​ដំ​ណើរ​​តាម​​ ដង​​​ផ្លូវ​​ត្រូវ​​ប​ង្កើន​​ការ​​ប្រុង​​ប្រ​យ័ត្ន​ ដោយ​​គោ​រព​​ច្បាប់​​ចរា​ចរណ៍​​ ពេល​​ជិះ​​ម៉ូ​តូ​​​​ត្រូវ​​ពាក់​​មួក​​សុវ​​ត្ថិ​ភាព​,​​ អ្នក​​ជិះ​រ​ថ​យ​ន្ត​​ត្រូវ​​ពាក់​​ខ្សែ​ក្រ​វ៉ាត់​ ​កុំ​បើក​បរ​​ហួស​​ល្បឿន​​កំ​ណត់​​ កុំ​​សេព​​គ្រឿង​​ស្រ​វឹង​​ និង​​មិន​​ត្រូវ​​ផ្ទុក​​លើស​​ទំ​ងន់​​ឡើយ​​​ ។

នៅ​ក្នុង​ឪ​កាស​នោះ​ដែរ​ក្នុង​នាម​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ឥ​ស្សរ​​ជន​​ឆ្នើម​​ថ្នាក់​​ជាតិ​​ នៃ​​វេ​ទិ​កា​​ភាព​​ជា​​អ្នក​​ដឹក​​នាំ​​តំ​បន់​​អា​ស៊ី​-​​ប៉ា​ស៊ី​ហ្វិក​​ស្តី​​ពី​​មេ​រោគ​​ អេ​ដស៍​/​ ​ជំ​ងឺ​​អេ​ដស៍​​ប្រ​ចាំ​​កម្ពុជា​ បាន​​ផ្ញើ​​សារ​​ជូន​​ជន​​រួម​​ជាតិ​​ទាំង​​មូល​​ចំ​នួ​ន​​៥​​ចំ​នុច​​៖​ ទី​១​-​ ​ត្រូវ​​ចេះ​​ស្វែង​​យល់​​ពី​​មេ​រោគ​​អេ​ដស៍​​ និង​​ចេះ​​ការ​ពារ​​ខ្លួន​​កុំ​​អោយ​​ឆ្លង​​ជា​​ដាច់​​ខាត ​​ទី​២-​​មិន​​ត្រូវ​​រើស​​អើង​​អ្នក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍ ​​និង​​អ្នក​​ជំ​ងឺ​អេ​ដស៍​​ជា​​ដាច់​​ខាត​ ​​ទី​៣​​-អ្នក​​ផ្ទុក​​មេ​រោគ​​អេ​ដស៍​​ទាំង​​ឡាយ​ ​ត្រូវ​​ទៅ​​ទ​ទួល​​យក​​សេ​វា​​ថែ​​ទាំ​​​ពី​ម​ណ្ឌល​​សុខ​​​ភាព​​អោយ​​បាន​​ទៀត​​ទាត់​​ និង​​មិន​​ត្រូវ​​ច​ម្លង​​ទៅ​​អ្នក​​ដទៃ​​ ទី​៤​-​​ចំ​ពោះ​​ស្ត្រី​មាន​​ផ្ទៃ​ពោះ ​​សូម​​ទៅ​ពិ​និត្យ​​ពោះ​​អោយ​​បាន​​ទៀត​ទាត់​​ ដើ​ម្បី​​ទ​ទួល​យក​​សេ​វា​​ការ​ពារ​​ និង​​ការ​​ឆ្លង​​ពី​​ម្តាយ​​ទៅ​​ទា​​រក​​ ទី​ ៥-​​ ត្រូ​វ​ប្តេ​ជ្ញា​​ទាំង​​អស់​​គ្នា​ក្នុ​ង​ការ​​ប្រ​យុទ្ធ​​ប្រ​ឆាំង​​ នឹ​ង​មេ​រោគ​​អេ​ដស៍​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative