ម​ជ្ឈ​ម​ណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​ទ​ទួល​បាន​ ក​ង្ហារ​​ទឹក​​ច​ល័ត​​ចំ​នួន​២​គ្រឿង​

មជ្ឈ​មណ្ឌ​ល​​ជា​តិ​​ផ្តល់​​ឈាម​ នៃ​​ក្រ​សួង​សុ​ខា​ភិ​បាល​កាល​ពីរ​សៀល​ថ្ងៃ​ទី​០១​ ខែធ្នូ ​​ឆ្នាំ​២០​១៤​ បាន​ទ​ទួល​អំ​ណោយ​ជា​​កង្ហារ​​ទឹក​​ច​ល័ត​​ចំនួន​២​គ្រឿង​​​ដើ​ម្បី​​ប្រើ​ប្រាស់​​ស​ម្រាប់ ការ​ចុះ​ទៅ​​​ទទួល​យក​​អំ​ណោយ​​ឈាម​​ដោយ​​ស្ម័គ្រ​ចិត្ត​​ពី​​ប្រ​ជា​ជន​ និង​​យុវ​ជន​​យើង​​នៅ​​ទី​​តាំង​​ច​ល័ត​ឆ្ងាយ​ៗ​។​

DSC_8366 copyលោ​ក​​ ជុង​ ​ហៀ​ង​ ថាវ​​សិទ្ធិ​ ​ប្រ​ធាន​​ផ្នែក​​ទី​ផ្សារ​ក្រុម​ហ៊ុន​​ N​V​C​ Co​r​po​ra​tion​ Vi​tal​ ​បាន​ប​ញ្ជាក់​​​​ថា ​ក្រុម​ហ៊ុន​​វី​​តា​ល់​ តែង​តែ​​រីក​រាយ​​ក្នុង​​ការ​សហ​ការ​​ឧប​ត្ថម្ភ​​គាំ​ទ្រ​​រាល់​​សក​ម្មភាព​​ស​ប្បុ​រស​​ធម៌​​នៅ​ក្នុង​​ស​ង្គម​ ពិ​សេស​​គឺ​​នៃ​​ការ​បរិ​ច្ចាគ​​ឈាម​​ផ្ទាល់​​តែ​ម្តង​ ដែល​ជា​​សក​ម្មភាព​​មនុ​​ស្ស​​ធម៌​ និង​​ស​ង្គ្រោះ​​​ជី​វិត​​ផង​ដែរ​។​

ស្រប​​ជា​មួយ​គ្នា​នេះ​ដែរ​ លោក​​វេជ្ជ​បណ្ឌិត​​ ហុក គីម​​ចេង​ ប្រ​ធាន​​មជ្ឈ​ម​ណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​ បាន​​ថ្លែង​អំ​ណរ​គុណ​​យ៉ាង​​ជ្រាល​ជ្រៅ​​ដល់​​ក្រុម​ហ៊ុន​​NVC​ Cor​po​ra​tion​ Vi​tal​ ដែល​​តែង​​ជា​​ដៃ​គូរ​​យ៉ាង​ស​កម្ម​​ក្នុង​ការ​​សហ​ការ​​ជា​មួយ​​មជ្ឈម​ណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​ ដើ​ម្បី​​លើក​ទឹក​ចិត្ត​​ប្រ​ជា​ជន​​ឲ្យ​​មាន​ការ​​កើន​ឡើង​​នូវ​​ការ​បរិ​ច្ចាគ​​ឈាម​​ដោយ​​ស្ម័គ្រ​ចិត្ត​​មិន​​គិត​​ក​ម្រៃ​​ក្នុង​ប្រ​ទេស​​កម្ពុជា​​យើង​។​

លោក​​វេជ្ជ​ប​ណ្ឌិត​ ​ហុក​ គីម​​ចេង ​​បាន​​ឲ្យ​​ដឹង​​ដែរ​​ថា​៖ ​“​ការ​ឧ​បត្ថម្ភ​​នូវ​​កង្ហារ​​នេះ​​ពិត​ជា​ប្រ​សើរ​​ណាស់​ ព្រោះ​ថា​នៅ​ពេល​ដែល​​ក្រុ​ម​ការ​ងារ​​ច​ល័ត​​របស់​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​ចុះ​ទៅ​​ទី​តាំង​​មួយ​ចំនួន​ ហើយ​​ម្យ៉ាង​​វា​​ជិត​​ដល់​​រដូវ​ប្រាំង​​ផង​ ​ដែល​​អាច​មាន​​លក្ខ​ណៈ​​ក្តៅ​ រឺ​​ហប់​ ដូច​នេះ​​ក​ង្ហារ​​ច​ល័ត​​នេះ​​ពិត​ជា​​បាន​​​ជួយ​​ឲ្យ​​បរិ​​យាស​ ក្លាយ​ជា​​ល្អ​ហើយ​​ស​ម្រួល​​ឲ្យ​​ស​ប្បុរ​ស​ជន​​ឲ្យ​​មាន​ការ​​ចូល​រួម​​ផង​ដែរ​។​

គួរ​ប​ញ្ជាក់​​ផង​ដែរ​ វី​​តា​ល់​​ចាប់​ផ្តើម​​សហ​ការ​​ឧ​ប​ត្ថម្ភ​​ស​កម្ម​ភាព​​របស់​​មជ្ឈ​មណ្ឌល​​ជាតិ​​ផ្តល់​​ឈាម​​តាំង​ពី​​ឆ្នាំ​២០​១១​មក​​ម្លេះ​ តាម​រយៈ​​មូល​និ​ធិ​២៥​៛​ របស់​​វី​តា​ល់​។ ​ជាង​នេះ​ទៅ​ទៀត​​វី​​តា​ល់​​តែង​តែ​​គាំ​ទ្រ​​សក​ម្ម​ភាព​​មនុ​ស្ស​ធម៌​ផ្សេង​ៗ​នៅ​ក្នុង​​សង្គម​ ជាក់​ស្តែង​​ការ​ឧ​បត្ថម្ភ​​ថ​វិ​ការ​​ទៅ​កាន់​​កាក​​ក្រ​​បាក​​ក្រ​ហម​​ក​ម្ពុជា​ មន្ទី​រ​ពេទ្យ​​គ​​ន្ធា​​បុ​​ប្ជា​ កុ​មារ​កំ​ព្រា​​ គ​​​ថ្លង់ ការកា​ពារ​​បរិ​​ស្ថាប​ និង​​ស​កម្ម​ភាព​​យុវ​ជន​​ជា​ច្រើន​​ផ្សេង​ទៀត​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative