កម្ពុជា​មាន​ការ​រីក​ចំ​រើន​ច្រើន​ក្នុង​ការ​កាត់​ប​ន្ថយ​អ​ត្រា​ជក់​បា​រី​

លោក​​វេជ្ជ​បណ្ឌិត​ អ៊ឹង ​ភី​រុន ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​ មាន​ប្រ​សា​សន៍​បច្ចុ​ប្បន្ន​នេះ ​ប្រ​ទេស​កម្ពុជា​មាន​ការ​រីក​ចំ​រើន​ច្រើន​ក្នុង​ការ​ប​ន្ថយ ​អត្រា​ជក់បា​រី​ទាំង​បុ​រស​និង​ស្ត្រី​។​​

1531847_405788282904223_6208765995878644009_n copyលោក​បាន​មាន​ប្រ​សា​សន៍​បែប​នេះ​នៅ​ក្នុង​​ជំ​នួប​​ជា​មួយ​​លោក ​វេជ្ជ​ប​ណ្ឌិត​ ​A​r​m​a​n​d​o​ ​P​e​r​o​g​a​ តំ​ណាង​​អង្គ​ការ​សុខ​ភាព​ពិ​ភព​លោក​ទ​ទួល​បន្ទុក​ផ្នែក​ថ្នាំ​ជក់​នៅ​ប្រ​ទេស​កម្ពុជា​នៅ​ទី​ស្តី​ការ​ក្រ​សួង​កាល​ពី​ចុ​ង​ស​ប្តាហ៍​ក​ន្លង​ទៅ​នេះ​។​

នៅ​ក្នុង​ជំ​នួប​នោះ​លោក​វេជ្ជ​ប​ណ្ឌិត​ អ៊ឹង ​ភី​រុណ បានជំ​រាប​ជួន​ភ្ញៀវ​ថា​ក្រោយ​ពី​​ប្រ​ទេស​​កម្ពុជា​​​បាន ​ចុះ​ហត្ថ​លេ​ខា​​លើ​​អនុ​សញ្ញា​​ស្តី​ពី​​ការ​​ត្រួត​ពិ​និត្យ​ថ្នាំ​ជក់​​ជា​មួយ​​អង្គ​ការ​​សុខ​ភាព​​ពិ​ភព​លោក​ក្នុង​រយៈ​ពេល​ប៉ុ​ន្មាន​ឆ្នាំ​​ក​ន្លង​មក​នេះ​មាន​ការ​​​រីក​ចម្រើន​​បាន​ជា​​ច្រើន​។​​លោក​បាន​បន្ត​ថា ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​នៅ​ប្រ​ទេស​កម្ពុជា​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​។​ជាក់​ស្តែង​បើ​តាម​ការ​អង្កេត​ស្រាវ​ជ្រាវ​នៅ​ទូ​ទាំង​ប្រ​ទេស​អំ​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​រយៈ​ពេល​៥​ ឆ្នាំ​២០​០៥​ ដល់​ឆ្នាំ​២០​១០​ទៅ​ល់ើ​មនុ​ស្ស​ពេញ​វ័យ​ដោយ​​វិ​ទ្យា​ស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រ​សួង​ផែន​ការ​បាន​ប​ង្ហាញ​ថា​អត្រា​ប្រេ​វ៉ា​ឡង់​នៃ​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ជក់​ក្នុង​ចំ​ណោម​មនុស្ស​ពេញ​វ័យ​អា​យុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​បាន​ថយ​ចុះ​៥​,​៦​៨​%​ពោល​គឺ​ពី​៤​៨​,​៩​៨​%​មក​នៅ​ត្រឹម​៤៣​,៣%​ចំ​ពោះ​បុរស​និង​២,៩​%​ពោល​គឺ​២០​,៣​%​មក​នៅ​ត្រឹម​១៧​,២%​ចំពោះ​ស្ត្រី​។​

លោក​បាន​ប​ន្តែម​ថា​មូល​ហេតុ​ចំ​​បង​បំ​ផុត​ដែល​នាំ​ឲ្យ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​នេះ​គឺ​ដោយ​សារ​តែ​លទ្ធ​ផល​នៃ​យុទ្ធ​នា​ការ​ការ​អប់​រំ​សុខ​ភាព​អំ​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​នៅ​សហ​​គ​មន៍​ដោយ​ផ្តើម​ចេញ​ពី​ការ​ផ្តល់​វគ្គ​ប​ណ្តុះ​ប​ណ្តាល​អំ​ពី​ការ​លះ​បង់​ការ​ជក់​បា​រី​ការ​ប​ង្កើត​ទី​ក​ន្លែង​គ្មាន​ផ្សែង​បា​រី​នៅ​ទី​ក​ន្លែង​ធ្វើ​ការ​និង​ទី​សា​ធារ​ណៈ។​

ទ​ន្ទឹម​នឹង​គ្នា​នោះ​ដែរ​យើង​បាន​សំ​រេច​នូវ​ស​មិទ្ធ​ផល​ជា​ច្រើន​ក្នុង​ការ​ទប់​ស្កាត់​ប​ញ្ហា​ថ្នាំ​ជក់​នេះ​រួម​មាន​ការ​ដាក់​ចេញ​នូវ​​​វិ​ធាន​ការ​​បាន​ជា​ច្រើន​​ថែម​ទៀត​​ដូច​ជា​ ការ​ដាក់​ចេញ​​នូវ​​អនុ​​ក្រិ​ត្យ​​ស្តី​ពី​​ការ​បោះ​​ពុ​ម្ភ​​សារ​​ប្រ​មាន​​សុខ​ភាព​​លើ​​កញ្ចប់​​បា​រី​ និង​អនុ​ក្រឹត្យ​​ស្តី​ពី​​វិ​ធាន​​ការ​ហាម​​ខាត​​ចំ​ពោះ​​ការ​ផ្សាយ​ពា​ណិជ្ជ​កម្ម​ ហើយ​​និង​​វិ​ធាន​ការ​ ការ​ហាម​​ជក់​​និង​​កា​បង្ហុយ​ផ្សែង​​បារី​​នៅ​​ទី​កន្លែង​​ធ្វើ​ការ​ និង​​ទី​កន្លែង​​សា​ធារ​ណៈ​​រួម​ជា​មួយ​​និង​​វិ​ធាន​ការ​​ជា​ច្រើន​​ថែម​ទៀត​​ ​។

​ជា​ការ​ឆ្លើយ​តប​តំ​ណាង​អង្ក​ការ​សុខ​ភាព​ពិ​ភព​លោក​បាន​សំ​ដែង​នូវ​ការ​កោត​សរ​សើរ​ដល់​ក្រ​សួង​ដែល​បាន​ខិត​ខំ​ធ្វើ​ការ​ងារ​នេះ​បាន​ល្អ​ប្រើ​សើរ​ប៉ុ​ន្តែ​លោក​បាន​ស្នើ​ឲ្យ​ក្រ​សួង​បន្ត​ប្រឹង​ប្រែង​ប​ន្ថែម​ទៀត​ដើ​ម្បី​ឲ្យ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​នៅ​ក​ម្ពុជា​កាន់​តែ​មាន​ការ​ថយ​ចុះ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤

Google Analytics Alternative