​សមា​គម​​គ្រូ​ពេទ្យ​​ស្ម័គ្រ​​ចិត្ត​​កម្ពុ​ជា​​បើក​សន្និ​សី​ទ​​ទន្ត​សា​ស្រ្ត​​អន្តរ​ជាតិ​​ និង​​សន្និ​សិទ​​វិទ្យា​សា​ស្រ្ត​​សុ​ខា​​​ភិបាល​​លើក​​ទី​​១​

សមា​គម​​គ្រូ​ពេទ្យ​​ស្ម័គ្រ​​ចិត្ត​​កម្ពុជា​​សហ​ការ​​ជា​​មួយ​​ គណៈ​​ទន្ត​​ពេទ្យ​​កម្ពុជា​ កាល​ពី​​ថ្ងៃ​​ទី​​២៨​​ ខែ​​វិច្ឆិ​កា​​ ឆ្នាំ​​២០​១៤​​ បាន​រៀប​ចំ​សន្និ​សីទ​​​ទន្ត​សាស្រ្ត​​អន្តរ​ជាតិ​​ ការ​​តាំង​​ពិ​ព័​រណ៍​​ផ​លិត​​ផល ​​ស​ម្ភារៈ​​ទន្ត​​សាស្រ្ត​​លើក​​ទី​​៦​​ និង​​សន្និ​សីទ​​វិ​ទ្យា​សាស្រ្ត​​សុ​ខា​​ភិ​បាល​​លើក​​ទី​១​ ​នៅ​ស​ណ្ឋា​គារ​ភ្នំ​ពេញ​ក្រោម​អ​ធិប​តី​​ភាព​លោក​​ ហ៊ុន​​ ម៉ា​ណែត​​ ​។​

8 copyបើ​តាម​​លោក​​​សា​​ស្រ្តា​​​ចារ្យ​​វេជ្ជ​​ប​ណ្ឌិត​​ ហង្ស​ ​ច័ន្ទ​វរៈ ​​ប្រ​ធាន​​ស​មា​​គម​​​គ្រូ​ពេទ្យ​​ស្ម័គ្រ​​ចិត្ត​​កម្ពុជា​​បាន​​ឱ្យ​​ដឹង​​ថា​​ ការ​​ប្រា​រព្ធ​​ធ្វើ​សន្និ​សីទទន្ត​​​សាស្រ្ត​​អន្តរ​​ជាតិ ​​​ការ​​​តាំង​​​ពិ​​ព័​​រណ៍​​​ផ​លិត​​​ផល​​ ​ស​​ម្ភារៈ​​​ទន្ត​​សាស្រ្ត​​​លើក​​​ទី​​​៦​​​ និង​​​សន្និ​​សីទ​​វិ​ទ្យា​​សាស្រ្ត​​សុ​ខា​ភិ​បាល​​លើក​​ទី​១ ​​ក្រោម​​ប្រ​ធាន​​បទ​​​«​ ព​ង្រឹង​​សម​ត្ថភាព​​ គ្រូ​ពេទ្យ​​ដើ​ម្បី​​សុខ​​មាល​ភាព​ »​​ក្នុង​​​គោល​​​បំ​ណង​​ផ្តល់​​ចំ​ណេះ​​ដឹង​​ថ្មី​ៗ​​ទាន់​​ស​ម័យ​​កាល​​ជឿន​​លឿន​​នៃ​​ប​ច្ចេក​​ វិ​ទ្យា​​វេ​ជ្ជ​​សាស្រ្ត​​ពិ​ភព​​លោក​​ដល់​​គ្រូ​ពេទ្យ​​ដែល​​បាន​​ចូល​​រួម​​ក្នុង​​សិ​ក្ខា​ ​សា​លា​​នេះ​​ដើ​ម្បី​​លើក​កំ​ពស់​​សម​ត្ថភាព​​ជំ​នាញ​​ប​ន្ថែម​​ ​​ ​។

លោក​​ ហ៊ុន ​ម៉ា​ណែត ​​ បាន​​វាយ​​តំ​លៃ​​ខ្ពស់​​ចំ​ពោះ​​ការ​​រៀប​ចំ​​សន្និ​សីទ​​ដ៏​​មាន​​សារៈ​​សំ​ខាន់​​នេះ​​ ដើ​ម្បី​​ផ្តល់​​​ចំ​ណេះ​​ដឹង​​ និង​​ប​ង្កើន​​សម​ត្ថ​ភាព​​របស់​​គ្រូ​ពេទ្យ​​របស់​​សមា​គម​​គ្រូ​ពទ្យ​​ស្ម័គ្រ​​ចិត្ត​​ កម្ពុជា​ ​ដែល​​កិច្ច​​ការ​​ចូល​​រួម​​ចំ​ណែក​​ក្នុង​​ការ​​ព​ង្រឹង​​ប្​រព័ន្ធ​​ថែ​​ទាំ​​សុខភាព ​​ការ​​លើក​​កំ​ពស់​​ស្ថាន​ភាព​​សុខ​ភាព​ ​និង​​ការ​​កាត់​​បន្ថយ​​ភាព​​ក្រី​ក្រ​​របស់​​ប្រ​ជា​ពល​រដ្ឋ​​កម្ពុជា​​ ដែល​​ទាំង​​អស់​​នេះ​​សុទ្ធ​​តែ​​គោល​​ដៅ​​យុទ្ធ​សាស្រ្ត​​របស់​​រាជ​​រដ្ឋា​ភិ​បាល​​ កម្ពុជា​​ដែល​​បាន​​នឹង​​កំ​ពុង​​ធ្វើ​​កំ​ណែ​​ទំ​រង់​​ស៊ី​ជំ​រៅ​​ និង​​អនុ​វត្ត​​ដើ​ម្បី​​សុ​ខុ​​មាល​​ភាព​​របស់​​ប្រ​ជា​ជន​​កម្ពុជា​​។​

លោក​បា​ន​​មាន​​ប្រ​សាសន៍​​ថា​ ​ការ​​ផ្តល់​​សេ​វា​​កម្ម​​សុ​ខា​ភិ​បាល​​ត្រូវ​​ឈរ​​លើ​​ទស្ស​នៈ​​នៃ​​ការ​​ធ្វើ​​ឱ្យ​​ ប្រ​ជា​ជន​​បាន​​ទ​ទួល​​ផល​​ល្អ​​គ្រប់​​ៗ​​គ្នា​ ​ហើយ​​គ្រូ​ពេទ្យ​​ត្រូវ​​គោ​រព​​នូវ​​ក្រម​​សីល​ធម៌​​វិ​ជ្ជា​​ជីវៈ​​សុ​ខា​ភិ​បាល​​ឱ្យ​​ស្រប​ ​ទៅ​​នឹង​​ប្រ​សា​សន៍​​ដ៏​​ថ្លៃ​​ថ្លា​​របស់​​ស​ម្តេច​​តេ​ជោ ​​ហ៊ុន​ សែន​​ ប្រ​មុខ​​រាជ​​រដ្ឋា​ភិ​បាល​​ដែល​​បាន​​ថ្លែង​​ថា​ ​ការ​​គោ​រព​​ក្រម​​សីល​​ធម៌​​វិជ្ជា​​ជីវៈ​​សុ​ខា​ភិ​បាល​​គឺ​​ជា​​ក​តព្វ​កិច្ច​​របស់​​ មន្ត្រី​​សុ​ខា​​ភិ​បាល​​គ្រប់​​លំ​ដាប់​​ថ្នាក់​​ដែល​​ត្រូវ​​អនុ​វត្ត​​យ៉ាង​​ម៉ឺង​​ម៉ាត់​បំ​ផុត​​។​លោក​​ បាន​​បន្ថែម​​ថា​ ​ការ​​ចូល​​រួម​​លើក​​កម្ពស់​​គុណ​​ភាព​​បណ្តុះ​​ប​ណ្តាល​​វិ​ទ្យា​​សាស្ត្រ​​សុ​ខា​ភិ​បាល​​ ឱ្យ​​កាន់​​តែ​​ប្រ​សើរ​ ​គឺ​ជា​​ការ​​រួម​ចំ​​ណែក​​ក្នុង​​ទិស​​ដៅ​​អភិ​វឌ្ឍ​​ធន​ធាន​​មនុ​ស្ស​​នៅ​​ក្នុង​​វិ​ស័យ​​នេះ ​​សំ​ដៅ​​ផ្តល់​​សេ​វា​​កម្ម​​សុ​ខា​ភិ​បាល​​ប្រ​កប​​ដោយ​​ប្រ​សិទ្ធ​​ភាព​​ជូន​​ដល់​​ប្រ​ជា​ជន​ ​ជា​​ពិ​សេស​​ប្រ​ជា​​ពល​រដ្ឋ​​នៅ​​តាម​​ទី​​ជន​​បទ​​។​

លោក​​ ហ៊ុន ​ម៉ា​ណែត​ បាន​​ប​ញ្ជាក់​​ថា​​ កា​រ​​ចុះ​​ធ្វើ​​សក​ម្មភាព​​ចុះ​​ជួយ​​ប្រ​ជា​ពល​រដ្ឋ​ ​គឺ​​ជា​​ការ​​ប្រ​មូល​​កំ​លាំង​​ស្ម័គ្រ​​ចិត្ត​​និង​​ជា​​យន្ត​ការ​​ប្រ​មូល​​ផ្តុំ​​គ្រប់​ ​ផ្នែក​​ដើ​ម្បី​​ធ្​វើ​សក​ម្មភាព​​មនុស្ស​​ធម៌​​ជួយ​​ប្រ​ជា​​ពល​រដ្ឋ​​តាម​​គោល​​ដៅ​​ជន​​បទ ​​សំ​ដៅ​​កាត់​​បន្ថយ​​ភាព​​ក្រី​ក្រ​​ប្រ​ជា​​ពល​រដ្ឋ​​ដែល​​ជា​​ការ​​ងារ​​អា​ទិ​ភាព​​មួយ​​ របស់​​រាជ​​រដ្ឋា​ភិ​បាល​​កម្ពុជា​​។​

សូម​​បញ្ជាក់​​ថា​​ ក្រោយ​​ពិ​ធី​​បើក​​សន្និ​សីទ​​​ទន្ត​​សាស្រ្ត​​អន្តរ​ជាតិ​​ ការ​​តាំង​​ពិ​ព័រណ៍​​ផលិត​​ផល​ ​ស​ម្ភារៈ​​ទន្ត​​សាស្រ្ត​​លើក​​ទី​៦​ ​និង​​សន្និ​សីទ​​វិ​ទ្យា​សា​ស្រ្ត​សុ​​ខាភិ​បាល​​លើក​ទី១​ ​ក្រោម​​ប្រ​ធាន​​បទ​​ ព​ង្រឹង​​ស​មត្ថ​ភាព​​ គ្រូ​ពេទ្យ​​ដើ​ម្បី​​សុខ​​មាល​ភាព​​ ក៏​​មាន​​ការ​​ធ្វើ​​បទ​​ប​ង្ហាញ​​របស់​​សាស្រ្តា​​ចារ្យ​​វេជ្ជ​​ប​ណ្ឌិត​​ឯក​​ទេស​ ​ដូច​​ជា​ ​ការ​​ព្យា​បាល​​ និង​​ថែ​​ទាំ​​ជម្ងឺ​​ ទឹក​​នោម​​ផ្អែម​​ ម​ហា​​រីក​​ពោះ​​វៀន​ធំ​​ រ​លាក​​ខ្នែង​​ពោះ​​វៀន​​ត​ម្រង​​នោម​​ លើស​​ស​ម្ពាធ​​ឈាម​ ​និង​​ជ​ម្ងឺ​​ដាច់​​សរ​សៃ​​ឈាម​​ការ​​ និង​​ការ​​ទ​ស្សនា​​ការ​​តាំង​​ពិ​ព័​រណ៍​​ផ​លិត​​ផល ​​ស​ម្ភារៈ​​ទន្ត​​សាស្រ្ត​​ផង​​ដែរ​​​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative