គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២៨​ប​ណ្តាល​ឲ្យ​មនុ​ស្ស​ស្លាប់​១០​នាក់​និង​របួស​២២​នាក់​

តាម​របាយ​ការ​ពី​នា​យក​ស​ណ្តាប់​ធ្នាប់​នៃ​អគ្ក​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំ​​ង​ប្រ​ទេស​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​វិច្ឆិ​កា​ ឆ្នាំ​២០​១៤​បាន​កើត​ឡើង​ចំ​នួន​១៧​លើក​ យប់​០៩​លើក​, ​ប​ណ្តាល​អោយ​ម​នុស្ស​ស្លាប់​ចំ​នួន​១០​នាក់​ (​ស្រី​២​នាក់​) ​រ​បួស​ធ្ងន់​ ១៧​នាក់​(​ស្រី​៥​នាក់​)​,​និង​រ​បួស​ស្រាល​០៥​នាក់​(​ប្រុស​)​។​

20141025_08c_0 copyក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៧​លើក​នេះ​ ​បាន​បង្​កឲ្យ​ខូច​ខាត​យាន​យន្ត​ស​រុប​ ៣០​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូ​តូ​ចំ​នួន​១៧​គ្រឿង​,​រថ​យន្ត​ធុន​តូច​ចំ​នួន​០៨​គ្រឿង​,​រថ​យន្ត​ធុន​ធំ​៣​គ្រឿង​,​ យាន​ផ្សេងៗ​២​គ្រឿង​និង​អ្នក​ថ្មើរ​ជើង​១​នាក់​។​មូល​ហេតុ​ ដែល​ប​ណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ គឺ​ ល្មើស​ល្បឿន​០៤​លើក​,​មិន​គោរ​ព​ផ្លាក​សញ្ញា​១​លើក​,​មិន​គោ​រព​សិទ្ធិ​០៣​លើក​,​មិន​ប្រ​កាន់​ស្តាំ​០៤​លើក​,​ស្រ​វឹង​១​លើក​,​បើក​បរ​ង​ងុយ​ដេក​១​លើក​។​ក្នុង​នោះ​អ្នក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិភាព​ចំ​នួន​២៣​នាក់​(​យប់​១៨​នាក់​)​។​

ចំ​ពោះ​រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិ​កា​ ឆ្នាំ​២០​១៤​នេះ ​ស​រុប​ចំ​នួន​៥​៧​៤​ គ្រឿង​ ក្នុង​នោះ​មាន​​រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៦៣​គ្រឿង​,​ រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច​ ២​៤​៣​គ្រឿង​,​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​ធំ​១៣​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំ​នួន​៧៥ ​គ្រឿង​, ​រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ ​១​៨​០​ គ្រឿង​។​ រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ ចំ​នួន​ ៨៧​គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ខេត្ត​ ៤​៨​៧។​

ខេត្ត​ដែល​រង​គ្រោះ​ច្រើន​ជាង​គេ​រួម​មាន​ រាជ​ធានី​ភ្នំ​ពេញ​៤​លើក​ ស្លាប់​២​នាក់​រ​បួស​៤​នាក់​, ​ក​ណ្តាល​១ ​លើក​ ស្លាប់​៣​នាក់​,​ព្រៃ​វែង​២​លើក​ ស្លាប់​២នាក់​រ​បួស​៤​នាក់​,​ពោធិ៍​សាត់​​១​លើក​ ស្លាប់​២​នាក់​,​បាត់​ដំ​បង​១​លើក​ ស្លាប់​១​នាក់​,​និង​ខេត្ត​តា​កែវ​២​លើក​ រ​បួស​៥​នាក់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative