ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិ​ច្ច​​ដុត​​ក​ម្ទេច​​ឱស​ថ​ខូច​គុណ​ភាព​​ជាង​៥​តោន​​តំ​លៃ​​ជាង​១​លាន​​ដុល្លារ​

ឱ​សថ​​ខូច​គុណ​ភាព​​ជាង​៥​តោន​​ដែល​មាន​​តំ​លៃ​​ប្រ​មាណ​​ជាង​១​លាន​​ដុ​ល្លារ​ អា​មេ​រិក​​ត្រូវ​បាន​​ក​ម្លាំង​​នគរ​បាល​​ប្រ​ឆាំង​​​បទ​ល្មើស​​សេដ្ឋ​កិច្ច​​ក្រ​សួង​មហា​ផ្ទៃ​ បាន​​ដុត​​ក​ម្ទេច​ ចោល​​កាល​ពី​​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិ​​កា ​ឆ្នាំ​២០​១៤​  ដោយ​មាន​​ការ​ចូល​រួម​​ពី​​លោក​ មៀ​ច​ សុ​​ផា​​ណា ​អនុ​រដ្ឋ​លេ​ខា​ធិ​ការ​ ក្រ​សួង​ម​ហា​ផ្ទៃ​ លោក ​ឧ​​ត្ត​ម​​សេ​នីយ៍​​ឯក​ ជា​ សុ​​មេ​ធី ​អគ្គ​​ស្នង​ការ​រង​​នគរ​បាល​ជាតិ​ និង​​ជា​​ប្រ​ធាន​​នា​យក​ដ្ឋាន​​ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច​​ក្រ​សួង​មហា​ផ្ទៃ​ និង​​លោក​​ឧ​​ត្ត​ម​​សេ​នីយ៍​​ត្រី​ ឡុង ​ស្រេង​ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​​ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច​​ក្រ​សួង​មហា​ផ្ទៃ​ និង​​មាន​​ក​ម្លាំង​​សមត្ថ​កិច្ច​​ពាក់​ព័ន្ធ​ ជា​ច្រើន​​ទៀត​​ចូល​រួម ​។

​បើ​តាម​​លោtopelement copyក​​ឧ​​ត្ត​ម​​សេ​នីយ៍​​ត្រី​ ឡុង​ ស្រេង​ បាន​ឱ្យ​ដឹង​​ដែរ​​ថា​ មុន​នឹង​​ឈាន​ដល់​​ការ​ដុត​​ក​ម្ទេច​​ឱ​សថ​​ហួស​​កាល​បរិ​ច្ឆេទ​​ទាំង​អស់​នេះ ​គឺ​​កាល​ពី​​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ ឆ្នាំ​២០​១២​ ក​ម្លាំង​​សម​ត្ថ​កិច្ច​​នគរ​បាល​​នា​យក​ដ្ឋាន​​ប្រ​ឆាំង​​​បទ​ល្មើស​​សេដ្ឋ​កិច្ច​​ក្រ​សួង​មហា​ផ្ទៃ​ បាន​​ចុះ​​ប្រតិ​បត្តិ​​ការ​ឆែក​ឆេរ​​ទី​តាំង​​ស្តុក​ និង​​ចែក​ចាយ​​ឱ​សថ​​ហួស​​កាល​បរិ​ច្ឆេទ​ និង​​ឱ​សថ​​គ្មាន​​ច្បាប់​​អនុ​ញ្ញាត​ ស្ថិត​នៅ​​ចំ​ណុច​​ផ្ទះ​​លេខ​១៥​ ផ្លូវ​​លេខ​៣​១០​ ស​ង្កាត់​​ទួល​​ស្វាយ​ព្រៃ​​ទី១​ ខណ្ឌ​ចំ​ការ​មន​ ដោយ​មាន​​ការ​ឯក​ភាព​​ពី​​ស្ថា​ប័ន​​អយ្យ​ការ​​តាម​​ដី​កា ​លេខ​៧២​ អ​​.យ.​​ជ​ ចុះ​​ថ្ងៃទី​២២ ​ខែ​កញ្ញា​ ឆ្នាំ​ ២០​១២ ​និង​​បាន​ធ្វើ​ការ​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ឈ្មោះ​ ហៀក​ ចំ​រើន​ ហៅ ​ញ៉ា​ណ​ ភេទ​​ប្រុស​ អា​យុ ​៤៩​ឆ្នាំ​ ដើ​ម្បី​​យក​មក​​ធ្វើ​ការ​​សាក​សួរ​ ​។​

លោក​​បាន​​បន្ត​ថា ​ក្រោយ​ពេល​​សាក​សួរ​​រួច​ឈ្មោះ​ ហៀក ​ចំ​រើន​ ហៅ ​ញ៉ា​ណ​ បាន​​សារ​ភាព​ថា ​ខ្លួន​ និង​​ប្រ​ពន្ធ​​ឈ្មោះ​ ង្វៀង​ ង៉ុ​ក​​ម៉ា​យ​ បាន​​នាំ​ចូល ​ស្តុក​ និង​​ចែក​ចាយ​​ឱ​សថ​​ក្លែង​ក្លាយ​ ឱ​សថ​​ហួស​​កាល​បរិ​ច្ឆេទ​ និង​​ឱ​សថ​​គ្មាន​​ច្បាប់​​អនុ​ញ្ញាត​ ទើប​​ក​ម្លាំង​​សមត្ថ​កិច្ច​​បាន​ធ្វើ​ការ​​រឹប​អូស​​យក​មក​ធ្វើ​ការ​​ក​ម្ទេច​ចោល​​នា​ពេល​នេះ ​។

Pl-New-Copyrights-28-November-2014-17-30-14-48j275 copyលោក​ ឧ​ត្ត​​ម​​សេ​នីយ៍​​ឯក​ ជា ​សុ​​មេ​ធី ​បាន​​ឲ្យ​​ដឹង​ថា ​ឱ​សថ​​ខូច​គុណ​ភាព​​ទាំង​អស់​នោះ ​សរុប​​ជាង​ ៥​តោន​ ហើយ​​បើ​​គិត​​ជា​​ទឹក​ប្រាក់​​ប្រ​មាណ​​ជាង​ ១​លាន​​ដុ​ល្លារ​​អា​មេ​រិក​ ។លោក​ ឧ​ត្ត​ម​​សេនីយ៍​​ឯក​ ជា​ សុ​​មេ​ធី ​បន្ត​ថាការ​​ចរា​ចរ​​ឱ​សថ​​ក្លែង​ក្លាយ​​នៅ​តែ​​បន្តរ​​កើត​មាន​ ហើយ​​ឱ​​ថស​​ខ្លះ​​ក៍​​ជា​ការ​​ប្រ​​ឈម​​សម្រាប់​​ប្រ​ជា​ពល​រដ្ឋ​​ផង​ដែរ​ ។​ជាក់​ស្តែង​​នៅ​​ឆ្នាំ​២០​១៤​ស​មត្ថ​កិច្ច​​នា​យក​ដ្ឋាន​​ប្រ​ឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច​ ក្រ​សួងម​ហា​ផ្ទៃ​ ប​ង្ក្រាប​បាន​​បទ​ល្មើស​៤៦​ករ​ណី ​។​

ក្នុង​ការ​​ការ​ពារ​​ដល់​​ប្រ​ជា​ពល​រដ្ឋ​​លោក​ មៀ​ច ​សុ​​ផា​​ណា ​អនុ​រដ្ឋ​លេ​ខា​ធិ​ការ​​ក្រ​សួង​មហា​ផ្ទៃ​ បាន​ធ្វើ​ការ​​អំ​ពាវ​នាវ​ ដល់​​បង​ប្អូន​​ប្រ​ជា​ពល​រដ្ឋ​​ទាំង​អស់​ នៅ​ពេល​ដែល​​មាន​ការ​​សង្ស័យ​​ថា​ មាន​ការ​​នាំ​ចូល​​ស្តុក ​និង​​ចែក​ចាយ​​ឱ​សថ​​ហួស​​កាល​បរិ​ច្ឆេទ​ ឬ​​ជា​​ឱ​សថ​​ក្លែង​ក្លាយ​​នោះ ​ត្រូវ​​រាយ​​កាណ៍​​ទៅ​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធ​ ដើ​ម្បី​ឱ្យ​​ស​មត្ថ​កិច្ច​​មាន​​ចំ​ណាត់​ការ​​ទៅ​តាម​​នី​តិ​វិ​ធី​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៤

 

Google Analytics Alternative