អា​កាស​​ធាតុ​ចាប់​ផ្តើម​ត្រ​ជាក់​ រដ្ឋ​មន្រ្តី​សុ​ខា​ភិ​បាល​អំ​ពាវ​នាវ​ឲ្យ​ប្រ​ជា​ព​លរ​ដ្ឋយ​ក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​សុខ​ភាព​

ស្រប​ពេល​អា​កាស​ធាតុ​នៅ​កម្ពុជា​ចាប់​ផ្តើម​ចុះ​ត្រ​ជាក់​ និង​ត្រ​ជាក់​ខ្លាំង​នៅ ​ពេល​ខាង​មុខ​ រដ្ឋ​ម​ន្រ្តី​សុ​ខា​ភិ​បាល​លោក​វេ​ជ្ជ​ប​ណ្ឌិត​ម៉ម​ ប៊ុន​ហេង​បាន​អំ​ពាវ​នាវ​​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ ពិ​សេស​មនុស្ស​ចាស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរ​រក្​សាសុខ​ភាព​រប​ស់​ខ្លួន​ ដើ​ម្បី​ជៀស​វាង​ពី​ជំ​ងឺ​នា​នា​។

IMG_1161 copyលោក​វេជ្ជ​បណ្ឌិ​ត​ម៉ម​ ប៊ុន​ហេង​បាន​មាន​ប្រ​សា​សន៍​ឲ្យ​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ថា ​រដូវ​ត្រ​ជាក់​ជិត​ចូល​មក​ដល់​ហើយ​ កាល​ណា​អា​កាស​ធាតុ​ត្រ​ជាក់​ មាន​ជំ​ងឺ​មួយ​កើត​ទ្បើង​ពិ​សេស​ចំ​ពោះ​មនុស្ស​ចាស់​ និង​កុ​មារ​។​ជំ​ងឺ​នោះ​គឺ​ជំ​ងឺ​រលាក​ផ្លូវ​ដ​ង្ហើម ​និង​ផ្តា​សាយ​ ហេតុ​នេះ​សូម​បង​ប្អូន​ប្រុង​ប្រ​យ័ត្ន​ ដោយ​ទ​ទួល​ទាន​ទឹក​ក្តៅ​ និង​ស្លៀក​ពា​ក់​​ក្រាស់ៗ​ ហើយ​ពេល​យប់​ត្រូវ​ប្រុង​ប្រ​យ័ត្ន​កូន​ចៅ​របស់​យើង​ និង​ត្រូវ​ដាក់​ពួក​គេ​ឲ្យ​សម្រាក​ក្នុង​មុង​  និង​ដណ្តប់​ភួយ​ ដើ​ម្បី​កុំ​ឲ្យ​រងា​។​

លោក​បន្ត​ថា ​“​នៅ​ស្រុក​យើង​ ស​ង្កេត​ឃើញ​ថា​មនុស្ស​ចាស់​តែ​ង​មាន​​ប​ញ្ហា​ច្រើន​ ហេតុ​នេះ​សូម​ពួក​គាត់​ពាក់​អាវ​ក្រាស់​ៗ​ និង​ដណ្តប់​ភួយ​នៅ​ពេល​យប់​ដើ​ម្បី​ប​ង្ការ​ការ​រងា​ខ្លាំង​ ដែល​អាច​ធ្វើ​ឲ្យ​មាន​ជំ​ងឺ​ផ្លូវ​ដង្ហើ​ម​ និង​ជំ​ងឺ​​ផ្តា​ដ​សាយ​”​។​​

នៅ​ប្រ​ទេស​កម្ពុជា​ មនុ​ស្ស​ចាស់​ត្រូវ​បាន​គេ​គិត​ចាប់​ពី​អាយុ​៦០ឆ្នាំ​ទ្បើង​ទៅ ​ស្រប​ពេល​អា​យុ​ជា​ម​ធ្យម​របស់​ប្រ​ជា​ពល​រដ្ឋ​ មាន​ការ​កើន​ទ្បើង​ជា​បន្ត​ប​ន្ទាប់​ក្នុង​​ប៉ុ​ន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​សារ​ការ​រីក​ចំ​រើន​នៃ​សេដ្ឋ​កិច្ច​ស​ង្គ​មក​ម្ពុជា​។​

009 copyយើង​ស​ង្កេត​ឃើញ​ថា​ប៉ុ​ន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រ​ទេស​កម្ពុជា​បាន​ជួប​អា​​កាស​ធាតុ​ត្រ​ជាក់​ខ្លាំង​ជា​បន្ត​បន្ទាប់​ ប៉ុ​ន្​តែកម្ពុជា​មិន​មាន​ទិន្ន​ន័​យ​បញ្ជាក់​ពីម​​នុស្ស​ប៉ុ​ន្មាន​នាក់​បាន​ស្លាប់​ ឬ​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​អា​កាស​ធាតុ​បែប​នេះ​ទ្បើយ​។​

ក្រ​សួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​កាល​ពី​ពេល​ថ្មីៗ​នេះបាន​ចេញ​សេច​ក្តី​ជូន​​ដំ​ណឹង​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ ដោយ​សារ​ចាប់​ពី​ថ្ងៃ​ទី​២​ដល់​៨​ធ្នូ​ខាង​មុខ​ ប្រ​ទេស​នេះ​នឹង​រង​នូវ​ឥទ្ឋិ​ពល​ខ្យល់​ត្រជាក់​ ដែល​ធ្វើ​ឲ្យ​តំ​ប​ន់​ខ្ពង់​រាប​ ពិ​សេ​​ស​ជួរ​ភ្នំ​ដង​រែក​ និង​ដំ​បន់​ខ្ពង់​រាប​ដ​ទៃ​ទៀត​អា​កាស​ធាតុ​នឹង​ចុះ​ត្រ​ជាក់​ដល់​១២​​ទៅ​ជាង​២០​អង្សា​សេ​ សម្រា​ប់​តំ​បន់​ភូមិ​ភាគ​ក​ណ្តាល​នៃ​ប្រ​ទេស​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative