Adidas​គាំ​ទ្រ​យន្ត​ការ​ដំ​ឡើង​ប្រាក់​ឈ្នួល​អប្ប​បរ​មា​ និង​ស​ន្យា​ប​ន្ត​ការ​ប​ញ្ជា​ទិញ​ពី​កម្ពុជា​

​លោក ​វី​​លៀម​ អា​ឌឺ​សាន់​ អនុ​ប្រ​ធាន​ទ​ទួល​បន្ទុក​ផ្នែក​កិច្ច​ការ​ស​ង្គម​ និង​បរិ​ស្ថាន​ប្រ​ចាំ​តំ​បន់​អា​ស៊ី​បា​ស៊ី​ហ្វិច​របស់​ក្រុម​ហ៊ុន​អា​ឌី​ដាស​ បាន​មាន​ប្រ​សា​សន៍​ថា​ ​អា​ឌី​ឌាស​ (​Adi​das​)​សូម​គាំ​ទ្រ​យន្ត​ការ​ដំ​ឡើង​ប្រាក់​ឈ្នួល​អ​ប្ប​ប​រមា​របស់​រាជ​រដ្ឋា​ភិ​បាល​ និង​ស​ន្យា​បន្ត​ការ​បញ្ជា​ទិញ​ទំ​និញ​ពី​កម្ពុជា​បន្ត​ទៀត​។​

IMG_1036 copyលោក​មាន​ប្រ​សា​សន៍​បែប​នេះ​កាល​ពីរ​សៀល​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិ​កា​ ឆ្នាំ​២០​១៤​ ខណៈ​ពេល​ដែល​លោក​បាន​ជួប​ពិភក​សា​ការ​ងារ​ជា​មួយ​លោក​ អ៊ិត​ សំ​ហេង​​ រដ្ឋ​មន្ត្រី​ក្រ​សួង​កា​រងារ​ និង​ប​ណ្តុះ​ប​ណ្តាល​វិជ្ជា​ជីវៈ​នៅ​ទី​ស្តី​ការ​ក្រ​សួង​។​

លោក​វី​លៀម​ បាន​មាន​ប្រ​សា​សន៍​បន្ត​ថា ​«​លោក​គាំ​ទ្រ​ដែល​រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា​បាន​ធ្វើ​ឱ្យ​មាន​ស្ថេរ​ភាព​​ប្រា​កដ​ប្រ​ជា​ក្នុង​វិ​ស័យ​កាត់​ដេរ​ និង​ផលិត​ស្បែក​ជើង​នៅ​កម្ពុជា​»​។​

ប៉ុ​ន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៍​ដោយ​លោក​វី​លៀម​បាន​បង្ហាញ​ក្តី​ក​ង្វល់​ចំ​ពោះ​ករ​ណី​សហ​ជីព​ខាង​ក្រៅ​មួយ​ចំ​នួន​ ដែល​មិន​មាន​ភាព​ជា​តំ​ណាង​ក្នុង​រោង​ចក្​រសហ​គ្រាស​ បាន​ចូល​លូក​ដៃ​អុក​ឡុក​ ធ្វើ​ឱ្យ​មាន​ភាព​ច​លា​ចល​នៅ​តាម​រោង​ចក្រ​សហ​គ្រាស​នា​នា​ កាល​ពី​ពេល​កន្លង​មក​។ ​លោក​ក៏​បាន​សុំ​ឱ្យ​រាជ​រដ្ឋា​ភិ​បាល​ជួយ​ចាត់​វិ​ធាន​ការ​ចំ​ពោះ​ប​ញ្ហា​នេះ​ផង​ដែរ​។​

លោក​ វី ​លៀម ​បាន​ប​ង្ហាញ​ឆន្ទៈ​ចង់​ជួយ​ដល់​ផ​លិត​ភាព​កម្ម​ករ​ និង​ការ​ចែក​រំ​លែក​នូវ​បទ​ពិ​សោ​ធន៍​របស់​អា​ឡឺ​ម៉ង់​ក្នុង​ការ​រក្សា​ទំ​នាក់​ទំន​ងល្អ​រ​វាង​និ​យោ​ជក​ និង​សហ​ជីព​និ​យោ​ជិត​។​

លោក ​វី លៀម​ ​បាន​ប​ង្ហើប​ថា​ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​មាន​ការ​មក​ធ្វើ​ទ​ស្សនៈ​កិច្ច​ រ​បស់​អនុ​រដ្ឋ​ម​ន្រ្តី​អា​ឡឺ​ម៉ង់​នៅ​កម្ពុជា​ ឆ្លៀ​ត​ក្នុង​ឱ​កា​ស​នេះ ​លោក​ចង់​នាំ​សារ​ទៅ​ជ​ម្រាប​លោក​អនុ​រដ្ឋ​មន្រ្តី​ពី​ប​ញ្ហា​ប្រ​ឈម​ និង​ត​ម្រូវ​ការ​របស់​កម្ពុ​ជា​ក្នុង​វិ​ស័យ​វាយ​នភ័ណ្ឌ​កាត់​ដេរ​សំ​លៀក​បំ​ពាក់​ និង​ផលិ​តស្បែក​ជើង​នេះ។​

លោក​រដ្ឋ​ម​ន្រ្តី​បាន​ជ​ម្រាប​ជូន​ភ្ញៀវ​ថា​រាជ​រដ្ឋា​ភិ​បាល​បាន​ធ្វើ​កា​រយ៉ាង​ជិត​ស្និត​ជា​មួយ​អង្គ​ការ​ I​L​O​ និង​គ្រប់​ដៃ​គូ​ពាក់​ព័ន្ធ​ ដើ​ម្បី​ដោះ​ស្រាយ​រាល់​ប​ញ្ហា​ដែល​បាន​កើត​ឡើង​។ ឯ​ក​ឧត្ត​ម​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា ​យើង​បាន​កំណត់​យក​ដើម​ត្រី​មាស​ទី​៣​នៃ​ឆ្នាំ​នី​មួយ​ៗ​ជា​ការ​ចាប់​ផ្តើម​ពិ​ភា​ក្សា​ និង​សិក្សា​ស្រាវ​ជ្រា​វលើ​ស្ថា​ន​ភាព​ប្រាក់​ឈ្នួល​ កំ​ណត់​យក​ដើម​ត្រី​មាស​ទី​៤ជា​ពេល​ចេញ​ប្រ​កាស​ស្តី​ពី​ប្រាក់​ឈ្នួល​អប្ប​បរ​មា​ឆ្នាំ​ប​ន្ទាប់​ និង​ថ្ងៃ​ទី​០១​ ខែ​មករា​ នៃ​ឆ្នាំ​ប​ន្ទាប់​ជា​ពេល​ចាប់​ផ្តើម​អនុ​វត្ត​ប្រាក់​ឈ្នួល​ឆ្នាំ​ថ្មី​។​  លោក​រដ្ឋ​ម​ន្ត្រី​បាន​បន្ត​ថា​ការ​កំ​ណត់​ប្រាក់​ឈ្នួល​ពឹង​ផ្អែក​ទៅ​លើក​ត្តា​សេដ្ឋ​កិច្ច​ និងស​ង្គម​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ប្រាក់​ឈ្នួល​បាន​ដំ​ឡើង​ដល់​១២​៨​ដុ​ល្លា​អា​មេរិក​ បើ​យក​មក​បូក​ជា​មួយ​ប្រាក់​ធ្វើ​ការ​ទៀង​ទាត់​ ១០​ដុ​ល្លា​អា​មេ​រិក​ ថ្លៃ​ធ្វើ​ដំ​ណើរ​៧​ដុ​ល្លា​អា​មេ​រិក​ និង​ប្រាក់​អត្ថ​ប្រ​យោ​ជន៍​ផ្សេង​ៗ​ទៀត ​ស​រុប​ស​ម្រាប់​បង​ប្អូន​កម្ម​ករ​ម្នាក់​អាច​ទ​ទួ​ល​បាន​ច​ន្លោះ​ពី​ ១​៤​៥​ដល់​១​៥​០​ដុ​ល្លា​អា​មេ​រិក​ក្នុង​មួយ​ខែ​។​

លោក​រដ្ឋ​ម​ន្រ្តី​ក៏​បាន​ទាញ​ចំ​ណាប់​អារ​ម្មណ៍​ថា​ «​យើង​មិន​ធ្វើ​ឱ្យ​បាត់​បង់​ភាព​ប្រ​កួត​ប្រ​ជែង​ទី​ផ្សារ​ទេ ​រាជ​រដ្ឋា​ភិ​បាល​បាន​គិត​គូរ​ពី​ផ​លិត​ភាព​ និង​កំ​រិត​អតិ​ផរ​ណា​។​រាជ​រដ្ឋា​ភិ​បាល​ក៏​មាន​គោល​ន​យោ​បាល​សហ​ការ​ជា​មួយ​វិ​ស័យ​ឯក​ជន​លើក​ទឹក​ចិត្ត​ឱ្យ​ជួយ​ប​ណ្តុះ​ប​ណ្តាល​ជំ​នាញ​វិ​ជ្ជា​ជីវៈ​ ​“​ការ​វឹក​ហាត់​កូន​​ជាង​”​ ពិ​សេស​ជំ​នាញ​ប​ច្ចេក​ទេស​ថ្មីៗ​»​។​

លោក​រដ្ឋ​ម​ន្ត្រី​បាន​ប​ញ្ជាក់​ថា​ក្រ​សួង​ក៏​នឹង​ប្រ​ញាប់​ប​ញ្ចប់​សេច​​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហ​ជីព​ និង​ការ​ប​ង្កើត​ឱ្យ​មាន​នូវ​តុលា​ការ​ការ​ងារ​ស្រប​តាម​ស្តង់​ការ​អន្តរ​ជាតិ​ដើ​ម្បី​បំ​រើ​ផល​ប្រ​យោ​ជន៍​រួម​មួយ​​ហើយ​ក្រ​សួង​សូម​ស្វា​គម​ន៍​ជា​និច្​ចនូវ​បទ​ពិ​សោ​ធន៍​ល្អៗ​និង​រង់​ចាំ​ទ​ទួល​យក​ការ​ជួយ​ជ្រោម​ជ្រែង​ទាំង​ឡាយ​ពី​មិត្ត​អា​ឡឺ​ម៉ង់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative