ពល​រដ្ឋ​​កម្ពុ​ជា ស្លាប់​​​ជាង​ ១២​​ម៉ឺន​​នាក់​ ដោយ​សារ​​ជំ​ងឺ​អេ​ដស៍​ក្នុង​រយៈ​ពេល​ជាង​ ២០​ឆ្នាំ​

លោក​​វេជ្ជ​ប​ណ្ឌិត​ ទា​ ផល្លា​ អនុ​ប្​រធាន​​អា​ជ្ញា​ធរ​​ជាតិ​​ប្រ​យុទ្ធ​​នឹង​​ជំ​ងឺ​អេ​​ដស៍ ​បាន​​ឲ្យ​​ដឹង​ថា ​​ ក្នុង​​រយៈ​ពេល​​ជាង​ ២០ ​ឆ្នាំ​​មក​នេះ ​ប្រ​ជា​ពល​រដ្ឋ​​កម្ពុ​​ជា​​ជាង ​១៩​ម៉ឺន​​នាក់​ បាន​​ឆ្លង​​ជំ​ងឺ​អេ​ដស៍​ ក្នុង​នោះ​ ស្លាប់​​អស់​​ប្រ​ហែល​​ជាង ​១២​ម៉ឺន​​នាក់​។​

index copyលោក​បាន​បន្ត​ថា​ពាក់​ព័ន្ធ​នឹង​ប​ញ្ហាន​​ដែរ​​រាជ​រដ្ឋា​ភិ​បាល​ គ្រោង​នឹង​​ប​ញ្ចប់​​ការ​រីក​​រាល​ដា​ល​​នៃ​​ជំ​ងឺ​អេដ​​ស៍ ​នៅ​ត្រឹម​​ឆ្​នាំ​២​០​២០​ ខាង​មុខ​ ខ​ណៈ​ពេល​ដែល​ ​ពិ​ភព​លោក​មាន​គំ​រោង​ប​ញ្ចប់​​ជំ​ងឺ​អេដ​ស៍​​នេះ​នៅ​​ឆ្នាំ​​២០​៣០​​ខាង​មុខ​នេះ។​

លោក​វេជ្ជ​ប​ណ្ឌិត​ ទា​ ផ​ល្លា​ បាន​មាន​ប្រ​សា​សន៍​បែប​​នេះ​កាល​ពី​រ​សៀល​​ថ្ងៃ​ទី​​២​៧​ ខែ​វិច្ឆិ​កា​ ឆ្នាំ​​២០​១៤​​ នៅ​​ក្រ​សួង​​ការ​ងារ​ និង​​ប​ណ្តុះ​ប​ណ្តាល​​វិជ្ជា​ជីវៈ​ក្នុង​ពិ​ធី​​ប្រ​គល់​​ប័​ណ្ណ​សរ​សើរ​​ដល់​​សហ​គ្រាស​ គ្រឹះ​ស្ថាន​ ដែល​មា​ន​ស្នា​ដៃ​​ល្អ​ ក្នុង​​ការ​ងារ​​ឆ្លើយ​តប​​ការ​​រាល​ដាល​​មេ​រោគ​​អេ​ដស៍​ និង​​ជំ​ងឺ​អេ​ដស៍​​នៅ​​ក​ន្លែង​ធ្វើ​កា​រ​ និង​​ការ​ជំ​រុញ​​កម្ម​វិ​ធី​​ធ្វើ​តេ​ស្ត​​ឈាម​​ដោយ​​ស្ម័គ្រ​ចិត្ត​​នៅ​​ក​ន្លែង​ធ្វើ​ការ​ ក្នុង​​ព្រះ​រា​​ជា​ណា​ចក្រ​​កម្ពុ​ជា​​ក្រោម​អធិ​ប​តី​ភាព​លោក​ អ៊ិត សំ​ហេង​ រដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ងារ​និង​ប​ណ្តុះ​ប​ណ្តាល​វិ​ជ្ជា​ជីវៈ​។​​

លោក​​វេជ្ជ​ប​ណ្ឌិត​ ទា​ ផល្លា​ បាន​​ឲ្យ​​ដឹង​ថា ​ជំ​ងឺ​អេ​ដស៍​​បាន​​ចូល​មក​ក្នុង​​ប្រ​ទេស​​កម្ពុ​​ជា​ ជាង ​២០​ឆ្នាំ​​មក​ហើយ​ដោយ​បាន​​ឆ្លង​​ដល់​​ពល​រដ្ឋ​​កម្ពុ​ជា​​ប្រ​មាណ​​ជា​ ១៩​ម៉ឺន​​នាក់​ ក្នុង​នោះ​​ស្លាប់​​អស់​​ប្រ​ហែល​​ជាង​ ១២​ម៉ឺន​​នាក់​ ហើយ​​នៅ​រស់​​មាន​​ជាង​ ៧​ម៉ឺន​​នាក់​ ក្នុង​នោះ​​មាន​​មួយ​ចំ​នួន​​ជា​​បុគ្គ​លិក​​កម្ម​ករ​ ហើយ​​គ្រូ​ពេ​ទ្យ​​ស្លាប់​ និង​​គ្រូ​ប​ង្រៀន​​ស្លាប់​ ដោយ​​ជំ​ងឺ​អេដស៍​​ផង​ដែរ​​​។

លោក​​ អ៊ិត​ សំ​ហេង​ បាន​​មាន​ប្រ​សា​សន៍​ថា​ ក្រោម​ការ​ដឹក​នាំ​​ប្រក​​​ដ​ដោយ​​ប្រ​សិទ្ធ​ភាព​​ខ្ពស់​​របស់​​ប្រ​មុខ​​រាជរ​ដ្ឋា​ភិ​បាល​​កម្ពុជា​ ​បាន​ធ្វើ​​ឲ្យ​​កម្ពុជា​ ទទួល​បាន​​ពាន​រង្វាន់​​គោល​ដៅ​​សហ​ស្ស​វត្ស​​ទី​​៦ ​កាល​ពី​​ឆ្នាំ​​២០​១០​ នៅ​​ទី​ក្រុ​ង​​ញូ​យ៉ក​ ក្នុង​ការ​​កាត់​បន្ថយ​​អ​ត្រា​​នៃ​​ការ​​រាល​ដាល​​មេ​រោគ​​អេ​ដស៍​ និង​​ជំ​ងឺ​អេ​ដស៍​ ឲ្យ​​ធ្លាក់​​ចុះក្រោម​ ១​ភាគ​រយ​​។​​

លោក​រដ្ឋ​ម​ន្ត្រី​បាន​​បន្ត​ថា ​“ ​អ្វី​​ដែល​ជា​​ព័ត៌​មាន​​​សារៈ​សំ​ខាន់ ​ស​ម្រាប់​ធ្វើ​​ការ​ងារ​​ប្រ​យុទ្ធ​​នឹង​​មេ​រោគ​​អេដស៍​ និង​​ជំ​ងឺ​អេដស៍​ យើង​​បាន​​ដឹង​ឮ ​និង​​ជ្រួត​ជ្រាប​​ជា​​ហូរ​ហែ​​មក​ហើយ ​ហើយ​​ជា​​​ច្រើន​ដង​ យើង​​ក៏​បាន​​ចូល​រួម​​សក​ម្មភា​ព​ផង​ដែរ​​។ ​ប៉ុ​ន្តែ​​មាន​​ចំ​ណុច​​កាន់​តែ​​សំ​ខាន់​ និង​​មាន​​អត្ថ​ន័យ​​ដ៏​​ខ្លាំង​ក្លា​​ទៀត​​នោះ ​គឺ​​ស្មារ​តី​​ទ​ទួល​ខុស​ត្រូវ​​ក្នុ​ង​​ការ​ងារ​ មាន​ចិត្ត​ទូ​លំ​ទូ​លាយ​ ប្រ​កប​ដោយ​​គុណ​ធម៌ ​ពោរ​ពេញ​​ដោយ​​ក្តី​​ស្រ​លាញ់​​ចំ​ពោះ​​អ្នក​រង​គ្រោះ​ និង​​អ្នក​​រង​​ផល​ប៉ះ​ពាល់​​ដោយ​សារ​​មេ​រោគ​​អេ​ដស៍​​។​​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative