ក្រ​សួង​ការ​ងា​រ​ផ្តល់​​ប័ណ្ណ​សរ​សើ​រ​​ជូន​​សហ​គ្រាស​គ្រឹះ​​ស្ថាន​​ចំ​​​នួន​​១២​៤​គ្រឹះ​ស្ថាន​ដែល​មាន​​​ស្នា​ដៃ​​ល្អ​​ក្នុង​ការ​​ទប់​ស្កាត់​​ ​មេ​រោគ​​អេដ​ស៍​

ក្រ​សួង​​ការ​ងារ​បាន​ផ្តល់​​ប័ណ្ណ​សរ​សើរ​​ជូន​​សហ​គ្រាស​ គ្រឹះ​ស្ថាន​ ចំ​នួន​ ១២​៤​ គ្រឹះ​ស្ថាន​ ដែល​មាន​​ស្នា​ដៃ​​ល្អ​​ក្នុង​ការ​​ទប់​ស្កាត់​​ការ​​រាល​ដាល​​មេ​រោគ​​អេ​ដស៍ ​និង​​ជំងឺ​អេ​ដស៍​ នៅ​​កន្លែង​ធ្វើ​ការ​ ស​ម្រាប់​​ឆ្នាំ​​២០​១៤​​នេះ​​។

IMG_1052 copyពិ​ធី​ប្រ​គល់​នេះ​បាន​ប្រា​រព្វ​ធ្វើ​ឡើ​ង​កាល​ពី​រ​សៀល​ថ្ងៃ​ទី​២៧ ​ខែ​​វិ​ច្ឆិកា ​ឆ្នាំ​២០​១៤​នៅ​ទី​ស្តី​ការ​ក្រ​សួង​ក្រោម​អធិ​បតី​ភាព​លោក ​អ៊ិត ​សំ​ហេង ​រដ្ឋ​មន្ត្​រីក្រ​សួង​ការ​ងារ​និង​ប​ណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​។​

លោក​ស្រី ទេព ​គីម​វណ្ណា​រី ​តំ​ណាង​ភា​​គី​សហ​ជីព​បាន​មាន​ប្រ​សាសន៍​ថា​ពិ​ធី​ផ្តល់​ប័​ណ្ណ​ស​សើរ​នា​ពេ​​លនេះ​បាន​ប​ញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​និង​លើក​ទឹក​ចិត្ត​ដល់​រោង​ចក្រ​សហ​គ្រាស​និង​គ្រឹះ​ស្ថាន​ដែល​បាន​អនុ​វត្ត​បាន​ល្អ​ក្នុង​ការ​​ទប់​ស្កាត់​​ការ​​រាល​ដាល​​មេ​រោគ​​អេដស៍ ​និង​​ជំ​ងឺ​អេដស៍ ​នៅ​​កន្លែ​ង​ធ្វើ​ការ​។​

លោក​ស្រី​បាន​បន្ត​ថា​ក្រ​សួង​ការ​ងារ​បាន​ចេញ​ប្រ​កាស​លេខ​០​៨​៦​ក​.​ក​.ប​.វ​/​ប្រក​ចុះ​ថ្ងៃ​ទី​៣ ​ខែឧ​សភា​ ឆ្នាំ​២០​០៦​ស្តី​ពី​ការ​ប​ង្កើត​គ​ណៈ​កម្ម​ក​ការ​អេដស៍​នៅ​តាម​រោង​ចក្រ​សហ​គ្រាស​និង​គ្រឹះ​ស្ថា​ននិង​ការ​ទប់​ស្តាត់​ជំ​ងឺ​អេ​ដស៍​នៅ​ក​ន្លែង​ការ​ងារ​។លោក​ស្រី​បាន​ប​ន្ថែម​ថា​ប្រ​កាស​នេះ​សំ​ដៅ​ធ្វើ​ឲ្​យសុខ​ភាព​និង​សុវ​ត្តិ​ភាព​ការ​ងារ​ល្អ​នៅ​ក​ន្លែង​ការ​ងារ​។​លោក​ស្រី​ថា​«​បើ​កាល​ណា​កម្ម​ករ​និ​យោ​ជិត​មាន​សុខ​ភាព​ល្អ​នោះ​នឹង​ធា​នា​នូវ​ជីវ​ភាព​រស់​នៅ​ល្អ​បង្កើ​ន​នូវ​ធន​ធាន​ម​នុស្ស​ជំ​នាញ​វិ​ជ្ជា​ជីវៈ​ប​ង្កើន​ទំ​នាក់​ទំ​នង​ល្អរ​វាង​កម្ម​ករ​និ​យោ​ជិត​និង​ និ​យោ​ជក​ធ្វើ​ឲ្យ​ផ​លិត​ភាព​និង​ប្រ​កួត​ប្រ​ជែង​បាន​នៅ​លើ​ទី​ផ្សារ​ការ​ងារ​»​។​

លោក​ស្រី​បាន​ប​ញ្ជាក់​ថា​«​ទាំង​នេះ​គឺ​ជា​កត្តា​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ការ​ងារ​ទប់​ស្តាត់​ការ​រា​ដាល​មេ​រោគ​អេ​ដស៍​ពិត​ជា​អាច​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​ដល់​ឆ្នាំ​២០​១៥​ដែល​ប្​រទេស​កម្ពុជា​នឹង​ធ្វើ​សមា​ហរ​ណ​កម្ម​សេដ្ឋ​កិច្ច​អា​ស៊ាន​សំ​រាប់​ការ​ងារ​ល្អ​ប្រ​សើរ​»​។​

ទាក់​ទិន​នឹង​ជំ​ងឺ​អេ​ដស៍​នេះ​ដែរ​លោក​ទន្ត​បណ្ឌិត​ ឡេង​ តុង​ ប្រ​ធាន​​នា​យក​ដ្ឋាន​​ពេទ្យ​​ការ​ងារ​ នៃ​​ក្រ​សួង​​ការ​ងារ ​និង​​ប​ណ្តុះ​ប​ណ្តាល​​វិ​ជ្ជា​ជីវៈ ​បាន​​មាន​ប្រ​សាសន៍​ថា ​ការ​ពិត​​ច្បាប់​​របស់​​យើង​ គឺ​​យើង​​បើក​ចំ​ហរ​​អ្នក​​ផ្ទុក​មេ​រោគ​​អេដស៍​​ទាំង​អស់ ​គឺ​​យើង​​ផ្តល់​​ការ​ងារ​​ឲ្យ​​គាត់​​ជា​ធ​ម្មតា​ ហើយ​​បើ​​យោង​តាម​​គោល​ការណ៍​​ពិ​ភព​លោក​​ស្តី​ពី​​ការ​ងារ​​នៃ​​អង្គ​ការ​​ពល​កម្ម​​អន្តរ​ជាតិមាន ​១០ ​ចំណុច​ ក្នុង​ ១០​ ចំ​ណុច​​នោះមាន ​១ ​ចំ​ណុច ​គឺ​​យើង​​មិន​អាច​​ធ្វើ​តេ​ស្ត​​ឈាម​​រក​​មេ​រោគ​​អេ​ដស៍​ ដើ​ម្បី​​ប​ញ្ឈប់​​កម្ម​​ករ​ពី​​ការ​ងារ​​ទេ​​​។​

IMG_1054 copyលោក​​ បន្ត​ថា ​​ពួក​គាត់​​អាច​ធ្វើ​​កា​រ​​បាន​ ហើយ​​នៅ​តាម​​សហ​គ្រាស​ គ្រឹះ​ស្ថាន​​មួយ​ចំ​នួន​ គឺ​​ពួក​គាត់​​បាន​​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង​ណាស់​​ចំ​ពោះ​​អ្នក​​ដែល​មាន​​ផ្ទុក​មេ​រោគ​​ អេដស៍​ គឺ​​ផ្តល់​​សេ​វា​​ព​ន្យារ​កំ​ណើត​ ទុក​ពេល​​វេ​លា​​ឲ្យ​​ទៅ​​ទ​ទួល​​ថ្នាំ​​ព​ន្យារ​​ជី​វិត​​ផង​ដែរ​​​”​។​​​

លោក​ អ៊ិត ​សំ​ហេង​ រដ្ឋ​មន្ត្រី​ក្រ​សួង​​ការ​ងារ​ និង​​ប​ណ្តុះ​ប​ណ្តាល​​វិ​ជ្ជា​ជីវៈ​ បាន​អំ​ពាវ​នាវ​ដល់​សហជី​ព​ ​សូម​ធ្វើ​ការ​​សហការ​ល្អ​ជា​មួយ​ សហ​គ្រាស​​គ្រឹះ​ស្ថាន​ ​ក្នុង​​ ការ​ងារ​​ឆ្លើយ​តប​​ការ​​រាល​ដាល​​មេ​រោគ​​អេដស៍​ និង​​ជំ​ងឺ​អេ​ដស៍ ​នៅ​​កន្លែង​ធ្វើ​ការ​ កាន់​តែ​ខ្លាំង​ក្លា​​។​លោក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា​ទាំ​ង​ស​ហ​គ្រាស​គ្រឹះ​ស្ថាន​និង​កម្ម​ករ​និ​យោ​ជិត​ទាំង​អស់​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គណ​កម្ម​ការ​អេដស៍​មាន​គោល​នយោ​បា​អេ​ដស៍​និង​កម្ម​វិ​ធី​អប់​រំ​ផ្សព្វ​ផ្សាយ​អេ​ដស៍​ប្រ​ចាំ​គ្រឹះ​ស្ថាន​ដោយ​ស្រប​ទៅ​តាម​ប្រ​កាស​លេខ​០​៨​៦​របស់​ក្រ​សួង​ព្រម​ទាំង​ចូល​រួម​ក្នុង​កម្ម​វិ​ធី​ផ្តល់​ប្រឹ​ក្សា​ធ្វើ​តេ​ស្ត​ឈាម​រក​មេ​រោគ​អេដស៍​ស្វាយ​ដោយ​ស្មគ្រ័​ចិត្ត​តាម​រយ​ជួស​ឈា​ម​ម្រាម​ដៃ​ដើម្បី​ងាយ​ទ​ទួល​បាន​ការ​ព្រា​បាល​ទាន់​ពេល​វេ​លា។​

គួរ​ប​ញ្ជា​ក់​ថា​ការ​ផ្តល់​ប័​ណ្ណ​សសើរ​ដល់​សហ​គ្រាស​រោង​ចក្រ​និង​គ្រឹះ​ស្ថាន​ដែ​លា​មន​ស្នា​ដៃ​ល្អ​ក្នុងកា​ត​ទ​​ប់​ស្កាត់​ជំ​ងឺ​អេ​ដស៍នេះ​បាន​ធ្វើ​តាំង​ពីឆ្នាំ​​២០​០៩​ហើយ​រហូត​មក​ដល់​ឆ្នាំ​២០​១៤​នេះ​មាន​ស​រុប​ចំ​នួន​ជាង​៦០​០​ដែល​ទ​ទួល​បាន​ប័​ណ្ណ​ស​សើរ​ពី​ក្រ​សួង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤

 

Google Analytics Alternative