គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​ទី​២៧​វិ​ច្ឆិកា​ស្លាប់​មនុ​ស្ស​៣នាក់​និង​របួស​៧​នាក់​

តាម​របាយ​ការ​ណ៍​ពី​នាយ​ក​ដ្ឋាន​ស​ណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​កាល​ពី​ថ្ងៃទី​២៧​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០​១៤​ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ នៅ​ទូ​ទាំង​ប្រ​ទេស​ចំនួ​០៩​លើក​ យប់​០៣​លើក​, ប​ណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​០៣​នាក់​ (​ស្រី​២នាក់​)​ របួស​ធ្ងន់​ ០៥​នាក់​(​ប្រុស​) ​និង​របួស​ស្រាល​០២​នាក់​ (​ស្រី​២​នាក់​)​ ។​

រូបភាព សហការី

រូបភាព សហការី

ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ០៩​លើក​នេះ​ បាន​បង្​កឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ១៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​០៦​គ្រឿង​ រថ​យន្ត​ធុន​តូច​០២​គ្រឿង​ រថ​យន្ត​ធុន​ធំ​២​គ្រឿង​ យាន​ផ្សេងៗ​៤​គ្រឿង​។ ​មូល​ហេតុ​ដែល​ប​ណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ​ល្មើស​ល្បឿន​ ០២​លើក​, ​ប្រ​ជែង​គ្រោះ​ថ្នាក់​០២​លើក​, និង​កត្តា​យាន​យន្ត​១​លើក​, មិន​គោរព​សិទ្ធ​២​លើក​, ​មិន​ប្រ​កាន់​ស្តាំ​១​លើក​, ​បញ្ហា​សុខ​ភាព​ ។​ ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិ​ភាព​ចំ​នួន​០៦​នាក់​ (​យប់​០​២​នាក់​) ​។​

ចំ​ពោះ​រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​នៅថ្ងៃ​ទី​២៧​ ខែ​វិច្ឆិ​កា​ ឆ្នាំ​២០​១៤​នេះ ​ស​រុប​ចំ​នួន ​៦​១​៨​ គ្រឿង​ ក្នុង​នោះ​មាន​ រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៤៦​គ្រឿង​, ​រថ​យន្ត​ដឹក​ដំ​ណើរ​ធុន​តូច​ ២​៥​៨​គ្រឿង​, រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំ​នួន​១២​០ ​គ្រឿង​,​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​ធំ​ ១៩៤​ គ្រឿង។ ​​រថ​យន្តទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អ​ធិការ​ដ្ឋាន​នគ​រ​បាល​ស្រុក​ ចំនួន​ ១០៤​ គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៤​៨​៧​ និង​នៅ​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​២៧​គ្រឿង​។

​សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative