លោក​​វេ​ជ្ជ​ប​ណ្ឌិត​Beat​ Richner​ប្រែ​ក្លាយ​ទី​ព្រះ​សូត្រ​របស់​ព្រះ​មហា​ក្សត្រ​ធ្វើ​ជា​សារៈ​មន្ទីរ​

រំលឹក​កាល​ពី​​ ៧ឆ្នាំ​ មុន​ពេល​ដែល​ស​ម្តេច​តេ​ជោ​ហ៊ុន​ សែន​​មាន​បំ​ណង​ប្រែ​ក្លាយ​អា​គារ​មួយ​ នៃ​អតី​តៈ​មន្ទីរ​ពេទ្យ​ព្រះ​កេ​តុ​មា​លា​ធ្វើ​ជា​សារៈ​មន្ទីរ​  លោក​វេជ្ជ​ប​ណ្ឌិត​បេ​អាត​ រីច​នើ​ប្រ​ធាន​មូល​និ​ធិ​និង​ជា​ស្ថាប​និក​ម​ន្ទីរ​ពេទ្យ​គន្ឋ​បុ​ប្ឆា​​បាន​និង ​កំ​ពុង​ជួស​ជុល​អា​គារ​ជា​សារៈ​មន្ទី​រ​ ប​ន្ទាប់​ពី​អាក់​ខាន​រយៈ​ពេល​៧​ឆ្នាំ​។​

លោក​វេជ្ជ​បណ្ឌិត​ បេ​អាIMG_1191 copyត​ រីច​នើ​(Beat​ Rich​ner)​បាន​មាន​ប្រ​សា​សន៍​ឲ្យ​​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២​៧​ វិច្ឆិកា​ កន្លង​មក​ថា ​អា​គារ​នេះ​ជា​អា​គារ​មួយ​របស់​មន្ទីរ​ ពេទ្យ​ព្រះ​កេ​តុ​មា​លា​ និង​ជា​ក​ន្លែង​ព្រះ​សូត្រ​ព្រះ​ក​រុ​ណា​បរ​មនាថ​ ន​រោត្តម​សី​ហ​មុនី ​ព្រះ​ម​ហា​ក្សត្រ​នៃ​ព្រះ​រា​ជា​ណ​ចក្រ​កម្ពុជា​។​លោក​រំ​លឹក​ថា ​កាល​ពី​ឆ្នាំ​២០​០៧​ ពេល​ព្រះ​ម​ហា​ក្សត្រ​យាង​ ចូល​រួម​ពិ​ធី​ស​ម្ភោធ​ដាក់​ឲ្យ​ដំ​ណើរ​ការ​អា​គារ​មន្ទី​រ​ពេ​​ទ្យ​​គន្ឋ​ទី​៥​ និង​មាន​ការ​អម​ដំ​ណើរ​ដោយ​ស​ម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណាច​ក្រ​កម្ពុជា​។លោក​បន្ត​ថា​ ពេល​យាង​ទត​អា​​គារ​នេះ​ព្រះ​ម​ហា​ក្សត្រ​កម្ពុជា​បាន​ប្រាប់​​លោក​ថា ​អា​គារ​នេះ​ជា​អា​គារ​ផ្នែក​សម្ភធ​ នៃ​មន្ទីរ​ពេទ្យ​ព្រះ​កេ​តុ​មា​លា ​ហើយ​ព្រះ​អង្គ​ព្រះ​សូត្រ​នៅ​ទី​នោះ​។​

លោក​បន្ត​ថា ​“​ពេល​នោះ​ស​ម្តេច​តេ​ជោ​ហ៊ុន​ សែន​បាន​ចាប់​អារ​ម្មណ៍​និង​បាន​​មាន​ប្រ​សាសន៍​ថា ​កុំ​យក​អាគារ​នេះ​ទៅ​ធ្វើ​អី​ ថ្ងៃ​ក្រោយ​ទៅ​យក​ធ្វើ​ជា​សារៈ​មន្ទីរ​តែ​ម្តង​ទៅ​ ដោយ​សារ​ចង​ចាំ​សម្តី​នេះ ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ជួស​ជុល​ទ្បើង​វិញ​ធ្វើ​ជា​សារៈ​មន្ទីរ​នា​ពេល​នេះ​ទោះ​ជា​អត់​ថ​វិ​កា​ក្តី​”​។លោក​បន្ត​ថា​“​បើ​សួរ​ខ្ញុំ​ថា​ហេតុ​អី​មិន​ធ្វើ​តាំង​ពី​ពេ​ល​នោះ​មក​ តែ​ខ្ញុំ​ចង់​ប្រា​ប់​ថា​ថ​វិ​កា​របស់​​មន្ទីរ​ពេទ្យ​មាន​បំ​រ៉ុង​ទុក​តែ​៤ ​ទៅ​៦​ខែ​មុន​ប៉ុ​ណ្ណោះ​នា​ឆ្នាំ​កន្លង​មក​ ទើប​តែ​ឆ្នាំ​នេះ​ខ្ញុំ​មាន​ថ​វិកា​ត្រៀម​មួយ​ឆ្នាំ​ជា​មុន​ ទើប​ខ្ញុំ​ស​ម្រេច​ចិត្ត​ចំ​ណាយ​ថ​វិកា​ជួស​ជុល​អា​គារ​នេះ​ជា​សារៈ​មន្ទី​រ​ ហើយ​ឆ្នាំ​នេះ​ខ្ញុំ​ក៏​បាន​សាង​សង់​អា​គារ​សម្ភព​ថ្មី​មួយ​ទៀត ​នៅ​ខេត្ត​សៀម​​រាប​”​។​

​លោក​វេជ្ជ​បណ្ឌិត​ Beat Richner ​បាន​បន្ត​ថា ​ការ​ជួស​ជុ​ល​​អា​​គារ​នេះ​បាន​ ចាប់​ផ្តើម​កាល​ពី​ដើម​ ខែ​តុលា​ កន្លង​មក​នេះ​ និង​គ្រោង​បញ្ចប់​ការ​ជួស​ជុល​នៅខែ​​តុលា ឆ្នាំ​២០​១៥​ ដោយ​គ្រោង​ចំ​ណាយ​ថវិ​កាស​រុប​ចំ​នួន​១​លាន​ដុ​ល្លារ​អា​មេ​រិក​។​ អាគារ​នេះ​មាន​កំ​ពស់​២​ជាន់​​ ដោយ​ជាន់​ក្រោម​សម្រាប់​ដាក់​ឯក​សារ​ និង​ជាន់​ទី​១​សម្រា​ប់​ ធ្វើ​ជា​សារៈ​មន្ទីរ​ ដើ​ម្បី​ទុក​ជា​ការ​គោ​រព​និង​រំ​លឹក​អនុ​ស្សាវ​រីយ៍ ​ដែល​កាល​ណោះ​​សម្តេច​ព្រះ​ម​ហាក្ស​ត្រី ​ព្រះ​វរៈ​រាជ​ជាតិ​ខ្មែរ​ន​រោត្តម​ មុនី​នាថ​ សី​ហនុ​ព្រះអង្គ​បាន​ ប្រ​សូត្រ​ព្រះបុ​ត្រា​មួយ​ ដែល​ជា​ព្រះ​មហា​ក្សត្រ​ខ្មែរ​បច្ចុ​ប្បន្ន​នេះ។​ លោក​បន្ត​ថា ​ទម្រង់​អា​គារ​នេះ​នឹង​ត្រូវ​រក្សា​ទុក​ក្នុង​រច​នាប​ថ​ដើម​ទាំង​អស់ ​សូ​ម្បី​តែ​ឥដ្ឋ​។

លោក​បន្ត​ថា ​ការ​យក​អា​គារ​នេះ​ធ្វើ​ជា​សារៈ​មន្ទីរ​ គឺ​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​​ចំ​នួន​គ្រែ​ឬ​វិ​សាល​ភាព​របស់​មន្ទីរ​ពេទ្យ​គន្ឋ​បុ​ប្ផា​នោះ​ទេ ​ដោយ​សារ​អ្វីៗ​នៅ​ក្នុង​អា ​គារ​នេះ​ត្រូវ​បាន​រើ​ទៅ​កាន់ ​អា​គារ​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ទី៤​រួច​ហើយ​។ពី​មុន​អា​គារ​នេះ​ជា​កន្លែង​ស​ម្រាក​ដែល​មាន​គ្រែ​មួយ​ចំនួន ​និង​ជា​ក​ន្លែង​សង្រ្គោះ​បន្ទាន់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖គ​ង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative