សិ​ស្សា​នុ​សិ​ស្ស​និង​បុគ្គ​លិក​ណា​ហ្គា​វើល​ចូល​រួម​ដាំ​កូន​ឈើ​ដើ​ម្បី​ការ​ពារ​និង​ថែរ​ក្សា​​បរិ​ស្ថា​ន​

ក្នុង​គោល​បំ​ណង​ដើ​ម្បី​កាត់​ប​ន្ថយ​ប​ញ្ហា​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​ដើ​ម្បី​អប់​រំ​ក្មេង​ជំ​នាន់​ក្រោយ​ស្តី​ពី​សារ​សំ​ខាន់​នៃ​ការ​ថែរ​ក្សា​បរិ​ស្ថាន​បុគ្គ​លិក​ក្រុម​ហ៊ុន​​​ណា​ហ្គា​វើល​ និង​សិ​ស្សា​នុ​សិ​ស្ស​ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​នាំយក​កូន​ឈើ​មួយ​ចំ​នួន​ទៅ​ដាំ​នៅ​ក្នុង​បរិ​វេន​សា​លា​ប​ឋម​សិ​ក្សា​​ស្លែង​​ ស្ថិត​ក្នុង​ភូមិ​ស្លែង​ ឃុំ​ជី​បាល​ ស្រុក​​ស្រី​ស​ន្ធ​រ​ ខេត្ត​កំពង់​ចាម​​​។

PR-Picture for trees planting2 copyលោក​ James​ Ma​ ប្រ​ធាន​ផ្នែក​ទំ​នាក់​ទំ​នង​បុគ្គ​លិក​និង​ការ​ងារ​ស​ង្គម​របស់​ណា​ហ្គា​វើល​បាន​មាន​ប្រ​សា​សន៍​ថា​« ​ការ​ដាំ​កូន​ឈើ​នេះ​ គឺ​មាន​គោល​បំ​ណង​ដើ​ម្បី​កាត់​បន្ថយ​ប​ញ្ហា​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​ដើ​ម្បី​អប់​រំ​ក្មេង​ជំ​នាន់​ក្រោយ​ស្តី​ពី​សារ​សំ​ខាន់​នៃ​ការ​ថែរ​ក្សា​បរិ​ស្ថាន​។ ​​កម្ម​វិ​ធី​ដាំ​កូ​ន​ឈើ​ នឹង​អាច​ផ្តល់​ជា​ម្លប់​ស​ម្រាប់​សិ​ស្សា​នុ​សិ​ស្ស​ និង​​ជា​ប្រ​ភព​វី​តា​មីន​C ​សម្រាប់​សិ​ស្សា​នុ​សិស្ស​ ទៅ​ថ្ងៃ​អនាគត​ផង​ដែ​រ»។​លោក​បាន​បន្ថែម​ទៀត​ថា​« ​ដូច្នេះ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​​ ​បុគ្គ​លិក​​ក្រុម​ហ៊ុន​​ណា​ហ្គា​វើល​​បាន​នាំ​យក​កូន​ឈើ​​ទៅ​​ដាំ​នៅ​បរិ​វេន​សា​លា​បឋម​សិ​ក្សា​ស្លែង​ ដោយ​មាន​ការ​ចូល​រួម​ ពី​បុគ្គ​លិក​ ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ លោក​គ្រូ​អ្នក​គ្រូ​ និង​សិ​ស្សា​នុ​សិស្ស​ជិត​២២​៥​នាក់​»​។​

ប្រ​ភេទ​ឈើ ​ដែល​ដាំ​ក្នុង​កម្ម​វិ​ធី​នេះ​មាន​ដូច​ជា ​កូន​ស្វាយ ​កូន​ខ្នុរ​ និង​កូន​ឬ​ស្សី​។​ មុន​ពេល​ កម្ម​វិ​ធី​ដាំ​កូន​ឈើ​ចាប់​ផ្តើម​ បុគ្គ​លិក​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ លោក​គ្រូ​អ្ន​ក​គ្រូ​ និង ​សិ​ស្សា​នុ​សិស្ស​បាន​សំ​អាត​បរិ​ស្ថា​ន​នៅ​ជុំ​វិញ​សា​លា​រៀន​ ដែល​មាន​សំ​រាម​ និង​ ថង់​ផ្លាស់​ស្ទិ​ក។ គោល​បំ​ណង​នៃ​ការ​សំ​អាត​បរិ​ស្ថា​ន​​គឺដើ​ម្បី​អប់​រំ​សិស្សា​នុ​សិស្ស​ ឲ្យ​មាន​ការ​ ទទួល​ខុស​ត្រូ​វ​ និង​ យក​ចិត្ត​ទុក​ដា​ក់​បរិ​ស្ថាន​នៅ​ជុំវិញ​ខ្លួន​ដែល​កំ​ពុង​រស់​នៅ ​និង​ដើ​ម្បី​ជៀស​វាង​ បាន​ពី​ជម្ងឺ​ផ្សេង​​ៗ​។​

​លោក​ វិន​ វា​ស​នា​ នា​យក​សា​លា​បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ដល់​ក្រុម​ហ៊ុន​ ណា​ហ្គា​វើល​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​សិស្សា​នុ​សិស្ស​ក្រី​ក្រ​នៅ​ក្នុង​ប្រ​ទេល​កម្ពុជា​ ដោយ​បាន​ផ្តល់​ជា​សម្ភារ​សិ​ក្សា​ និង​ការ​លើក​ទឹក​ចិត្​តផ្សេង​ៗ​ទៀត​។ លោក​បាន​បន្ថែម​ទៀត​ថា​ ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ជា​ក្រុម​ហ៊ុន​ដំ​បូង​គេ​និង​ទី១​ដែល​បាន​មក​ចែក​សម្ភា​រសិក្សា​ និង​ដាំ​កូន​ឈើ ​នៅ​ក្នុង​តំ​បន់​នេះ ​ព្រោះ​គាត់​មិន​ដែល​ឃើញ​មាន​ក្រុម​ហ៊ុន​ណា​មក​តំ​បន់​នេះ​ទេ​ពី​មុន​មក​។​

លោក ​Jonathan​ ប្រ​ធាន​ផ្នែក​និរន្តរ​ភាព​បរិ​ស្ថាន​ របស់​ក្រុម​ហ៊ុន​ ណា​ហ្គា​វើល​បាន​មាន​ប្រ​សាសន៍​ផ្តាំ​ផ្ញើ​ដល់​សិស្សា​នុសិស្ស​ឲ្យ​ចេះ​ថែរ​ក្សា​កូន​ឈើ ​និង​ស្រ​លាញ់ ​បរិ​ស្ថាន​ លើស​ពី​នេះ​ទៀត​គាត់​បាន​ប្រាប់​ដល់​សិស្ស​អំ​ពីរ​បៀប​ស្រោច​ទឹក​កូន​ឈើ ​និង​របៀប​ ថែ​ទាំ​ផង​ដែរ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative