ក្រ​សួង​មហា​ផ្ទៃ​ ប្រ​កាស​ស​មាស​ភាព​គណៈ​កម្មា​ធិការ​ ប្រ​យុទ្ធ​ប្រ​ឆាំង​​ផលិត​ផល​​ក្លែង​ក្លាយ​

​​ក្រ​សួង​មហា​ផ្ទៃ​​កាល​ពី​​ព្រឹក​​ថ្ងៃទី​២៧​ ខែវិច្ឆិកា​ ​ឆ្នាំ​២០​១៤ បាន​ប្រ​កាស​​ស​មាស​ភាព ​គណៈ​កម្មា​​ធិការ​ប្រ​យុទ្ធប្រ​ឆាំង​​​ផ​លិត​​ផលក្លែង​ក្លាយ​ ដែល​​បង្ក​​គ្រោះ​ថ្នាក់​ មាន​​ហានិ​ភ័យ​​ខ្ពស់​ ដល់​​សុខ​ភាព​ និង​​សុវ​ត្ថិ​ភាព​​ស​ង្គម​នៅ​​ទី​ស្តី​ការ​​ក្រ​សួង​ម​ហា​ផ្ទៃ​ក្រោម​​អ​ធិប​តីភាព​លោក​​ឧប​នា​យក​រដ្ឋ​មន្ត្រី​ ស​ ខេង​​ រដ្ឋ​មន្ត្រី​​ក្រ​សួង​មហា​ផ្ទៃ​​និង​​លោក​​ហ្ស​ង់​ ក្លូដ ​ពឹ​​ម​​បឺ​ហ្វ​ (​Jean​ Claude​ POIM​BOEUF​) ​ឯក​អគ្គ​រដ្ឋ​ទូត​​បា​រាំ​ង​​ប្រ​ចាំ ​នៅ​​កម្ពុជា​​ តំណាង​​ក្រ​សួង​​សា្ថ​​ប័ន​​នា​នា​​និង​​មន្ត្រី​​ពាក់​ព័ន្ធ​​​ជា ​ច្រើន​​ទៀត​ ។​

T-0527 copyលោក​ ហ្ស​ង់​ ក្លូដ​ ពឹ​ម​​បឺ​​ហ្វ​​ (Jean​ Claude​ POIM​BOEUF​) ​បាន ​ស​ម្តែង​​ការ​ស្វា​គមន៍​ ក្នុង​ការ​​ប្រ​យុទ្ធ​ប្រ​ឆាំង​ ផ​លិត​ផល​​ក្លែង​ក្លាយ​ និង​​ប្តេ​ជ្ញា​ចិត្ត​​យ៉ាង​​មុត​មាំ ​រាល់​​ការ​លុប​បំ​បាត់​ ផ​លិត​ផល​​ ក្លែង​ក្លាយ​​គ្រប់​​ប្រ​ភេទ​ ។​លោក​​បាន​​បន្ត​ថា ​ដើ​ម្បី​​ដោះ​ស្រាយ​ ប​ញ្ហា​​សុខ​ភាព​​សា​ធារ​ណៈ ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ដ៏​​សំ​ខាន់​​មួយ​ ក្នុង​ការ​​ប្រ​យុទ្ធ​ប្រ​ឆាំង​​នឹង​ ផលិត​ផល​​ក្លែង​ក្លាយ​ បាន​​ប​ង្កើត​ឡើង ​រវាង​​បា​រាំង​ និង​​ប្រ​ទេស​​ជា​ច្រើន​​ទៀត​ រួម​ទាំង​​កម្ពុជា​​ផង​ដែរ​ ។​

ដោយ​សារ​តែ​​ផលិត​ផល​ ក្លែង​ក្លាយ​ បាន​​បង្ក​​គ្រោះ​ថ្នាក់​ និង​​មាន​​ហានិ​ភ័យ​​ខ្ពស់​ ដល់​​សុខ​ភាព ​និង​​សុវ​ត្ថិ​ភាព​ សង្គម​ ពិ​សេស​​សុខ​មាល​ភាព​​ប្រ​ជា​ពល​រដ្ឋ​ និង​​ដើ​ម្បី​​ចូល​រួម​​ប្រ​ឆាំង​ សក​ម្ម​ភាព​​ផ​លិត​ផល​​ក្លែង​ក្លាយ​​នៅ​​កម្ពុជា​ ក្រ​សួង​ ម​ហា​ផ្ទៃ​​បាន​ផ្តល់​​ជា​​អនុ​សាសន៍​ ០៦​ចំ​ណុច​ ដែល​ជា​​វិ​ធាន​ការ​ ប្រ​ឆាំង​​ផលិ​ត​ផល​​ក្លែង​ក្លាយ​ ។​

អនុ​សាសន៍​​ទាំង​ ០៦​ចំ​ណុច​ របស់​លោក​​ឧ​បក​​នាយក​រដ្ឋ​មន្ត្រី​ នោះ​​រួម​មាន​ ទី១​-​អា​ជ្ញា​​ធរ​មាន​​សមត្ថ​កិច្ច​ គ្រប់​លំ​ដាប់​ ថ្នាក់​ ត្រូវ​​ចាត់​វិធាន​ការ​ ប្រ​ឆាំង​​ផលិត​ផល​​ក្លែង​ក្លាយ​ និង​​ការ​បែង​ចែក​ គឺ​ជា​​វិធាន​ការ​​អា​ទិ​ភាព​ ក្នុង​ចំ​ណោម​​អា​ទិ​ភាព​ នា​នា​ របស់​​រាជ​រដ្ឋា​ភិ​បាល​។ ​ទី២​-​ប្រតិ​បត្តិ​​ការ​បង្ក្រាប​ និង​​ស៊ើប​អ​ង្កេត​ បទ​ល្មើស​​ពាក់​ព័ន្ធ​​ខាង​លើ ​ត្រូវ​ធ្វើ​ឡើង​ យ៉ាង​ ម៉ឺង​ម៉ាត់​ យុត្តិ​ធម៌​ មិន​​លំ​អៀង ​សំ​ដៅ​​ធា​នា​​ភស្តុ​តាង​​គ្រប់​គ្រាន់​ ដើ​ម្បី​​ផ្ត​ទ្ទា​​ទោស​​ជន​ឧក្រិ​ដ្ឋ​​ទាំង​នោះ។​ ទី៣​-​ភា្ន​ក់​​ងារ​ អ​នុវត្ត​​ច្បាប់​ ត្រូវ​​ធា​នា​​ឲ្យ​​បាន​​នូវ​​ភស្តុ​តាង​ និង​​​ជៀស​​វាង​​ដាច់​ខាត​ រាល់​​ការ​ស​ម្រប​ស​ម្រួល​ ក្រៅ​​ប្រ​ព័ន្ធ​​ណា​មួយ ​ដែល ​ធ្វើ​​ឲ្យ​​ជន​ល្មើស​​រួច​​ពី​​សំ​​ណាញ់​​ច្បាប់​។​ អា​ជ្ញា​​ធរ​មាន​​សម​ត្ថ​កិច្ច​ ដែល​​ចូល​រួម​​ផ្សំ​គំ​និត​ ត្រូវ​​ទ​ទួល​ពិ​ន័យ​ ឬ​​ផ្តន្ទា​ទោស ​តាម​ច្បាប់​។ ​ទី៤​-​ប​ណ្តា​​រាជ​ធា​នី​​ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ត្រូវ​​ត្រៀម​ល​ក្ខណៈ ​ចូល​រួម​ ក្នុង​ការ​​ផ្សព្វ​ផ្សាយ​ ឲ្យ​​បាន​​ទូ​លំ​ ទូ​លាយ​ នូវ​​យុទ្ធ​នា​​ការ​ប្រ​ឆាំង​​ផលិត​ផល​​ក្លែង​ក្លាយ​ ធ្វើ​យ៉ាង​ណា​​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​ បាន​​យល់​ច្បាស់​​អំ​ពី​​ផល​ប៉ះពាល់​ នៃ​​ការ​ប្រើ​ប្រាស់​​ផ​លិត​ផល​​ក្លែង​ក្លាយ​។ ​ទី៥​-​មន្ត្រី​​អ​នុ​វត្ត​​ច្បាប់​ ពាក់​ព័ន្ធ​​នា​នា​ ក៏​ត្រូវ​​មាន​ការ​​ប​ណ្តុះ​ប​ណ្តាល​ ប​ង្កើន​ សម​ត្ថ​ភាព​​ចំ​ណេះ​ដឹង​ អំ​ពី​​មុខ​ជំ​នាញ​​របស់​​ខ្លួន​ ស្រ​បតាម​​ការ​រីក​ចម្រើន​ នៃ​​សាក​ល​​ភា​​វូ​​នីយ​កម្ម​។ ​ចំ​ណែក​​ទី​៦​- ​គណៈ ​បញ្ជា​ការ​​ឯក​ភាព​ រាជ​ធា​នី ​ខេត្ត​ ត្រូវ​​ប្រ​មូល​ផ្តុំ​​នូវ​​សក​ម្ម​ភាព​ ប្រ​យុទ្ធ​​ប្រ​ឆាំង​នឹង​​ផលិត​ផល​​ក្លែង​ក្លាយ​ និង​​រាយ​ការណ៍​ នៅ​ក្នុង​​ដែន​​ស​មត្ថ​កិច្ច​​របស់​ខ្លួន​ ជូន​​គ​ណៈ​កម្មា​ធិ​ការ​ ព្រម​ទាំង​​ទ​ទួល​​​អនុ​វត្ត​​គោល​នយោ​បាយ​ និង​​វិ​ធាន​​ការ​បន្ត​។ ​ដែល​ ការ​ទទួល​បាន​​ជោគ​ជ័យ ​គឺ​​ត្រូវ​មាន​​ការ​ចូល​​រួម​សហ​កា​រ​​គ្នា​​ល្អ​ ទាំង​​ក្នុង​ប្រ​ទេស​ ក្នុង​​តំ​បន់ ​និង​​​សក​ល​លោក​​ទាំង​មូល​។

ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង នឹង​ផលិតផល​ក្លែងក្លាយ​នេះ លោក ហ្ស​ង់ ក្លូដ ពឹ​ម​បឺ​ហ្វ ថា បារាំង​ក៏បាន​គាំទ្រ​កម្ពុជា ក្នុង​វិស័យ​មួយចំនួន ក្នុងនោះ​មាន​ទាំង​ការបណ្តុះបណ្តាល មន្ត្រី​ទទួលបន្ទុក​ទប់ស្កាត់​ការជួញដូរ ការបង្ក្រាប និង​ការ ប​ញ្ច្រា​ប​អ្នកសម្រេចចិត្ត​នយោបាយ និង​សាធារណជន។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative