អគ្គី​ភ័យ​បំ​ផ្លាញ​តូប​និង​ផ្ទះ​នៅ​ផ្សារ​ក​អ​ណ្តើក​គិត​ជា​ទឹក​ប្រាក់​អស់​ជិត​៣​លាន​ដុល្លា​

​តាម​របា​យ​ការ​ណ៌​របស់​លោក​ ចាន់​ រ៉ាន់​ អភិ​បាល​នៃ​គណ​អភិ​បាល​ស្រុក​ កំពង់​ត្របែក​ បាន​ឲ្យ​ដឹង​ថា​អគ្គី​ភ័យ​ដែល​បាន​ឆាប​ឆេះ​នៅ​ក្នុង​ផ្សារ​កអណ្តើក​កាល​ពី​រា​ត្រី​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិ​កា ​ឆ្នាំ​២០​១៤​វេ​លា​ម៉ោង​១២​និង​៥៥​រំលង​អា​ធ្រា​ត្រ​នោះ​បាន​បំ​ផ្លាញ​តូប​ចំ​នួន​១៩​៥​តូប​និង​ផ្ទះ​ចំនួន​២៤​ខ្នង​សរុប​ការ​ខូច​ខាត​ទាំង​អស់​ចំ​នួន​២៨​៣០​៦០​០​ដុល្លា​អា​មេ​រិ​ក​។

Hong-0568 copyf

រ​បាយ​​កា​រណ៍​ដ​ដែល​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ផ្សា​រក​អ​ណ្តើក ​​មាន​តូប​អា​ជីវ​ករ​ ស​រុប​ចំនួន​២​៦៦​តូប​តែ​អគ្គី​ភ័យ​បំ​ផ្លាញ​អស់​ទាំង​ស្រុង​ចំ​នួន​១៩៥​តូប​ គិត​ជា​ទឹក​ប្រាក់​ស្មើ​និង​១៣​៨០​៦០​០​ និង​​ដុល្លារ​អា​មេ​រិក​និង​ ផ្ទះ​អស់​ចំនួន​២៤​ខ្នង​ គិត​ជា​ទឹ​​កប្រាក់​ចំនួន​១៤​៥០​០០​០ ​ដុល្លារ​អា​មេ​រិក​សរុប​ទាំង​អស់​ចំ​នួន​២៨​៣​០​៦០​០​ដុ​ល្លា​អា​មេ​រិក​។​

លោក​អ​ភិ​បាល​ស្រុក​បាន​ប​ញ្ជាក់​នៅ​ក្នុង​រ​បាយ​ការណ៍​នោះ​ថា​មូល​ហេតុ​ដែល​អគ្គី​ភ័យ​ឆាប​ឆេះ​នេះ​ប​ណ្តាល​មក​ពី​ឆ្លង​ចរ​ន្ត​អ​គ្គី​សនី​។

​លោក​ ចាន់​ វ៉ាន់​ បាន​​ឲ្យ​​ដឹ​ង​​ទៀត​​ថា ការ​​ខូច​​​ខាត​​ធំ​​ធេង​​បែប​​នេះ ​គឺ​​មក​​ពី​​រ​ថយន្ត​​ពន្លត់​​អគ្គិ​ភ័យ​​មាន​​ការ​​យឺត​​យ៉ាវ​​ក្នុង​​ការ​​ចេញ​​មក​​ អន្ត​រាគ​មន៍​ គឺ​​ដោយ​​សារ​​តែ​រ​ថយ​ន្ត​​នៅ​​ឆ្ងាយ​​ពី​​កន្លែង​​កើត​​ហេតុ ​ហើយ​​គ្រោះ​​មហ​ន្ត​រាយ​​កើត​​ឡើង​​នៅ​​ពេល​​យប់​​ផង​ ទើប​ធ្វើ​​ឲ្យ​​ម្ចាស់​​តូប​​ទៅ​​ប្រ​មូល​​អី​វ៉ាន់​​មិន​​ទាន់​។

​បន្ទាប់​ពី​មាន​អគ្គី​ភ័យ​កើត​ឡើង​លោក​ ស្បោង​ សា​រ៉ា​ត់​ ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ខេត្ត​ និង​លោក ​ហាស់ ​សា​រ៉េត​ អភិ​បាល​ នៃ​គណៈ​អភិ​បាល​ខេត្ត​ព្រៃ​វែង​ និង​ប្រតិ​ភូម​អម​ដំណើរ​ បាន​អញ្ជើញ​ចុះ​ត្រួត​ពិ​និត្យ​ទី​តាំង​ផ្សា​រ​កអ​ណ្តើក​ ដែល​ត្រូវ​អគ្គី​ភ័យ​ឆាប​ឆេះ។​

ជា​មួយ​គ្នា​នោះ​ដែរ​លោក​ ហាស់ ​សា​រ៉េត​ អភិ​បាល​ខេត្ត​បាន​ចូល​រួម​សោក​ស្តាយ​ ជា​មួយ​បង​ប្អូន​អា​ជីវ​ករ​លក់​ដូរ​ក្នុ​ង​ផ្សារ​ក​អណ្តើក​។

នៅ​​ក្នុង​ឪ​កាស​នោះ​ដែរ​លោក​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ខេត្ត​និង​លោក​អភិ​បាល​ ខេត្ត​បាន​ធ្វើ​ការ​ផ្តាំ​ ផ្ញើរ​ទៅ​ដល់​បង​ប្អូន​អា​ជីវ​ក​រលក់​ដូរ​នៅ​ពេល​បង​ប្អូន​ឈប់​លក់​មុន​និង​ចេញ​ត្រូវ​ត្រួត​ពិ​និត្យ​បា​រ៉ែត​ភ្លើង​ត្រួត​ពិ​និត្យ​ធូក​ទាន​ ហើយ​ត្រូវ​មាន​បំ​ពង់​ពន្លត់​អគ្គី​ភ័យ​យ៉ាង​តិច​បំ​ផុត​មួយ​តូប​ត្រូវ​មាន​១​បំពង់​ ដើ​ម្បី​ងាយ​ស្រួល​បង​ប្អូន​ស​ង្គ្រោះ​បាន​ទាន់​ពេល​វេ​លា​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative