គ្រោះ​ថ្នាក់​ច​រា​ចរណ៍​ថ្ងៃ​ទី​២៦​វិ​ច្ឆិកា​ស្លាប់​ម​នុស្ស​៣​នាក់​និង​របួស​១៦​នាក់​

តាម​របាយ​កា​រណ៏​ពី​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​កា​រដ្ឋា​ន​ន​គរ​បាល​ជាតិ​ នៅ​ថ្ងៃ​ទី​២​៦ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០​១៤​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រ​ទេស​ចំនួន​១១​លើក​ យប់​០៦​លើក​ បណ្តាល​អោយ​មនុ​ស្ស​ស្លាប់​ចំនួន​០៣​នាក់​ (​ប្រុស​)​ របួស​ធ្ងន់​ ០​៨​នាក់​ស្រី​៣​នាក់​ និ​ង​របួស​ស្រាល​០៨​នាក់​ (​ស្រី​២​នាក់​)​។​

Accident-Fpm-20131 copyក្នុង​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​ទាំង​ ១១​លើក​នេះ​ បាន​បង្កឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ១៨​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​១៣​គ្រឿង​ រថ​យន្ត​ធុន​តូច​០៤​គ្រឿង​,យាន​ផ្សេង​ៗ​១​គ្រឿង​ ។​

មូល​ហេតុ ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ គឺ​​ដោយ​សារ​ល្មើស​ល្បឿន​ ០៦​លើក​ មិន​គោ​រព​សិទ្ធិ​២​លើក​,​ប្រ​ជែង​គ្រោះ​ថ្នាក់​០១​លើក​ ស្រ​វឹង​១​លើក​ និង​ក​ត្តា​ផ្លូវ​១​លើក​។ ក្នុង​នោះអ្នក​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិ​ភា​ព​ចំ​នួន​១៧​នាក់​(​យប់​១៣​នាក់​)​។​

ចំ​ពោះ​រថ​យន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០​១៤​នេះ ​សរុប​ចំនួន​ ៦​៣៨​ គ្រឿង​ ក្នុង​នោះមាន​ រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៦២គ្រឿ​ង​, ​រថ​យន្ត​ដឹក​ដំ​ណើរ​ធុន​តូច​ ២​១២​គ្រឿង​រថ​យន្ត​ដឹក​អ្នក​ដំ​ណើរ​ធុន​ធំ ​១០ ​គ្រឿង​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំ​នួន​១២​៧ ​គ្រឿង​ រថ​យន្ត​ដឹក​ទំនិញ​ធុន​ធំ​ ២​២​៧ ​គ្រឿង​។ ​រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អ​ធិកា​រដ្ឋាន​នគ​របាល​ស្រុក​ ចំ​នួន​ ៥​៥​ គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ៥​៤​៦​ ​និង​នៅ​នា​យក​ដ្ឋាន​ស​ណ្តាប់​ធ្នាប់​ចំ​នួន​៣៧​គ្រឿង​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative