គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ថ្ងៃ​ទី​២៥​ប​ណ្តាល​ឲ្យ​ម​នុស្ស​ស្លាប់​៤​នាក់​និង​រ​បួស​​៨​នាក់​

យោង​តាម​របាយ​ការណ៏​ពី​នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់​ នៃ​អគ្គ​ស្នង​ការ​ដ្ឋា​ន​នគរ​បាល​ជាតិ ​នៅ​ថ្ងៃ​ទី​២​៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០​១៤​នេះ ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​នៅ​ទូ​ទាំង​ប្រ​ទេស​ចំនួន​០៨​លើក​ យប់​០៤​លើក ​បណ្តាល​អោយ​មនុស្សស្លា​ប់​ចំ​នួន​០៤​នាក់​ ប្រុស​ របួស​ធ្ងន់​ ០៦​នាក់​ស្រី​២​នាក់​ និង​របួស​ស្រាល​០២​នាក់ ​ភេទ​ប្រុស​។​

ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ០៨​លើក​នេះ ​បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប​ ១២​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​០៧​គ្រឿង​ រថយន្ត​ធុន​តូច​០៤​គ្រឿង​,យា​ន​ផ្សេងៗ​១​គ្រឿង​និង​ថ្មើរ​ជើង​២​នាក់​។​

រូបភាព ដកស្រង់ពី Google

រូបភាព ដកស្រង់ពី Google

មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ គឺ​ល្មើស​ល្បឿន​​ ០៦​លើក​ ប្រ​ជែង​គ្រោះ​ថ្នាក់​០១​លើក ​និង​កត្តា​យា​ន​​យន្ត​១​លើក​។​ក្នុង​នោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​ដោយ​មិន​បាន​ពាក់​មួក​សុវ​ត្ថិភាព​ចំនួន​១០​នាក់​(​យប់​០៥​នាក់​) ​។
​ចំ​ពោះ​រថយន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អ​ង្គភាព​ប្រ​ចាំ​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិ​កា ​ឆ្នាំ​២០​១៤​នេះ ​សរុប​ចំនួន ​៧៧​៩​គ្រឿង​ ក្នុង​នោះ​មាន​ រថ​យន្ត​ទេស​ចរណ៍​គ្រូ​សារ​ ៦៥​គ្រឿង​, រថ​យន្ត​ដឹក​ដំ​ណើរ​ធុន​ តូច​ ៣៩៥​គ្រឿង​រថ​យន្ត​ដឹ​ក​អ្នក​ដំ​ណើរ​ធុន​ធំ ​០២​គ្រឿង​ រថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ចំនួន ​៨៣​គ្រឿង​ រថ​យន្ត​ ដឹក​ទំ​និញ​ធុន​ធំ​ ២៣៤​គ្រឿង​។ រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រា​ក់​ពិ​ន័យ​រួច​នៅ ​អធិ​ការ​ដ្ឋាន​នគ​របាល​ ស្រុក​ ចំនួន​ ១១​គ្រឿង​ នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ចំ​នួន​ ៧៦​៨​គ្រឿង​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative