អ​ត្រា​គ្រោះ​ថ្នា​ក់​ច​រា​ចរ​ណ៍​ក្នុង​ឆ្នាំ​២​០​១​៤​ មាន​ការ​កើន​ឡើង​

ទោះ​បី​ជា​នៅ​សល់​ជាង​១​ខែ​ទៀ​តនឹង​ត្រូ​វ​ផុត​ឆ្នាំ​២​​០​១​៤​ចូល​ឆ្នាំ​២០​១​៥​ក៏​ដោយ​ក៏​ម​ន្ត្រី​ជំ​នាញ​ផ្នែ​ក​ច​រា​ច​រ​ណ៍​បាន​លើក​ឡើង​ថា ​អ​ត្រា​គ្រោះ​ថ្នាក់​ច​រា​ច​រណ៍​នៅ​ក្នុ​ង​ឆ្នាំ​២​០​១​៤​នេះ​ មាន​​ការ​កើន​ឡើង​ គួ​ឲ្យ​កត់​ ស​ម្គា​ល់ ​បើ​ធៀប​ទៅ​នឹ​ង​ឆ្នាំ​២​០​១​៣ ​ក​ន្ល​ង​ទៅ​​។​

NPl-New-Copyrights-26-November-2014-12-24-05-10238 copy​លោក​ឧ​ត្ត​ម​សេ​នី​យ៍​ទោ ​អែល​ សំ​នាង​ ប្រ​ធា​ន​នា​យក​ដ្ឋាន​ស​ណ្តា​ប់​ធ្នា​ប់​ នៃ​អ​គ្គ​ស្នង​ការ​ដ្ឋា​ន​ការន​គ​រ​បាល​ជាតិ​ ក្នុង​ប​ទ​ស​ម្ភា​ស​ន៍​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កា​ល​​ពី​​ព្រឹ​ក​ថ្ងៃ​ទី​២​៦​ ខែ​វិ​​ច្ឆិ​កា​ ឆ្នាំ​២​០១​​៤​ឲ្យ​ដឹង​ថា ​អ​ត្រា​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍នៅ​ក្នុ​ង​ឆ្នាំ​២​០​១​​៤ ​នេះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០​១៣​ មាន​ការ​កើន​ឡើង​ចំ​នួន​ ៥​១​៨​លើក​ដែល​ចំ​នួន​គ្រោះ​ថ្នា​ក់​ច​រា​ចរ​ណ៍​ក្នុ​ង​ឆ្នាំ​២​០​១​៤​ មា​ន​ចំ​នួន​ ៤​៨​៤​០​លើ​ក​ ។​ ក្នុ​ង​នោះ​អ្ន​ក​ស្លា​ប់​មាន​ចំ​នួន​ ២​,​១​៤​៨​នា​ក់​ កើន​ ២​៤​៧​នាក់​ និ​ង​អ្នក​រ​បួស​មា​ន​ចំ​នួ​ន​ ៨​,​០​៥​៧​ កើន​ ៤​៤​៩​នាក់​ ហើ​យ​អ្ន​ក​ដែ​ល​ទ​​ទួល​គ្រោះ​ថ្នា​ក់​ច្រើ​ន​ជា​ង​គេ​មាន​ ក​សិ​ករ​ ក​ម្ម​ករ​ និង​សិ​ស្សា​នុ​សិ​ស្ស​ ។

លោក​ បា​នឲ្យ​ដឹង​ទៀត​ថា​ គ្រោះ​ថ្នា​ក់​ច​រា​ច​រណ៍​ភាគ​ច្រើ​ន​គឺ​ផ្តើម​ចេញ​ពី​ក​ត្តា​ម​នុស្ស​ និង​ក​ត្តា​គួប​ផ្សំ​មួយ​ចំ​នួន​ដូច​ជា​ ក​ត្តា​យា​ន​យន្ត​ និង​ក​ត្តា​ផ្លូវ​ថ្នល់​ ជា​ដើ​ម​ ។​

​ដោយ​សារ​តែ​កំ​ណើន​គ្រោះ​ ថ្នា​ក់​ច​រា​ច​រណ៍​បាន​កើត​ឡើង​ជា​បន្ដ​បន្ទា​ប់​ និង​មា​ន​ការ​ព្រួ​យ​បា​រម្ភ​ ក៏​ដូច​ជា​ ការ​ចំ​ណាយ ​ថ​វិកា​រាប់​លាន​ដុ​ល្លា​រ​ ក្នុង​មួយ​ឆ្នាំ​ៗ​នោះ​ ថ្នា​ក់​ដឹ​ក​នាំ ​នៃ​រា​ជ​រ​ដ្ឋា​ភិ​បាល​ តាម​រយៈ​ក្រ​សួង​ស្ថា​ប័ន​ ​ពាក់​ព័​ន្ធ​ ព្រម​ទាំង​ដៃ​គូ​ជា​អ​ង្គការ​ក្រៅ​រ​ដ្ឋា​ភិ​បាល​ បាន​ស​ហ​ការ​គ្នា​ ចូ​ល​រួម​រឹ​ត​ប​ន្ដឹង​ និង​ធ្វើ​ការ​ផ្ស​ព្វ​ផ្សា​យ ​ពី​ច្បាប់​ច​រា​ចរ​ណ៍ ​ផ្លូវ​គោក​ជា​បន្ដ​​ប​ន្ទា​ប់​ ។​

ជាក់​ស្ដែង​ កា​ល​ពី​ព្រឹក​ថ្ងៃ​ទី​២​៦​ ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២​០​១​៤​ អ​គ្គ​ស្ន​ង​ការ​ដ្ឋា​ន​ន​គ​រ​បាល​ជា​តិ​ បាន​រៀប​ចំ​កិ​ច្ច​ប្រ​ជុំ​ ដក​ ពិ​សោ​ធ​ន៍​កា​​រ​រឹ​ត​ប​ន្ដឹង​និង​ការ​អ​នុ​វត្ដ​ច្បាប់​ច​រា​ច​រណ៍​ផ្លូវ​គោក ​ប្រ​ចាំ​ឆ្នាំ​២​០​១​៤​ក្នុង​គោល​បំ​ណង​ ទី​១​ ការ​ផ្លា​ស់ប្ដូ​រ​ បទ​ពិ​សោ​ធន៍​ អំ​ពី​ការ​រឹត​ប​ន្ដឹង​ច្បា​ប់​លើ ​ក​ត្ដា​ ហា​និ​ភ័យ​ សំ​ខាន់​៣ ​គឺ​ការ​មិន​ពាក់​មួក​សុ​វ​ត្ថិ​ភាព​ ការ​បើក​បរ​ ក្រោម​ឥ​ទ្ធិ​ពល​នៃ​ជាតិ​​ស្រ​វឹង​ និង​ការ​បើក​បរ​ ហួស​ល្បឿន​កំ​ណត់​ ទី​២ ​លើក​ទឹក​ចិត្ដ​ដល់​ ប​ណ្ដា​ល​ខេ​ត្ដ​ ដែ​ល​ខិត​ខំ​អ​នុ​វត្ដ​ការ​រឹត​ប​ន្ដឹង​ ច្បា​ប់​ច​រា​ច​រណ៍​បាន​ល្អ​ ដោយ​ផ្ដល់​នូវ​ស​ម្ភា​រៈ​ ប​ម្រើ​ការ​អ​នុ​វត្ដ​ច្បាប់​ ច​រា​ចរ​ណ៍ ​មួយ​ចំ​នួន​  និង​ទី​៣ ​កា​រ​ផ្ស​ព្វ​ផ្សាយ​ជា​ផ្លូវ​ការ​នូវ​សៀវ​ភៅ​ណែ​នាំ ​ស្ដី​ពី​នី​តិ​វិ​ធី​រឹ​ត​ប​ន្ដឹង​ច្បាប់​ច​រា​ចរ​ណ៍​ផ្លូវ​គោក ​ចំ​នួន ​៣​ក្បាល​ ដូច​ជា ​នី​តិ​វិ​ធី​រឹ​ត​ប​ន្ដឹង​ ច្បាប់​ ស្ដី​ពី​ការ​មិន​ពាក់​មួក​សុ​វ​ត្ថិ​ភាព​ នី​តិ​វិ​ធី​រឹ​ត​ប​ន្ដឹ​ង​ច្បា​ប់​ ស្ដី​ពី​កា​រ​បើក​បរ​ ក្រោម​ឥ​ទ្ធិ​ពល​នៃ​ជា​​តិ​ស្រវឹ​ង​ និង​នី​តិ​វិ​ធី ​រឹត​ប​ន្ដឹ​ង​ច្បាប់​ ស្ដី​ពី​កា​រ​បើ​ក​ប​រ​លើស​ល្បឿន​កំ​ណត់​ ​។​

លោក​នាយ​ឧ​ត្ដម​សេ​នីយ៍​ យុន​ ឈុ​ន្នី​ អ​គ្គស្នង​ការ​រង​នគ​រ​បាល​ជាតិ​ បាន​ថ្លែង​ថា ​«​សិ​ក្ខា​សា​លា​ដ៏​មាន​ សារ​សំ​ខាន់​នេះ ​មាន​គោល​ បំ​ណង​ដក​ពិ​សោ​ធន៍​ កា​រ​រឹ​ត​ប​ន្ដឹ​ង​អ​នុ​វត្ដ​ច្បាប់​ ស្ដី​ពី​ច​រា​ច​រណ៍​ផ្លូវ​គោក​ ប្រ​ចាំ​ឆ្នាំ​២០​១៤​ ដើ​ម្បី​រ​ក​ឱ្យ​ឃើញ​ចំ​ណុច​ខ្លាំ​ង​ ខ្សោយ​ ប​ញ្ហា​ប្រ​ឈម​និង​កែ​លំ​អ​ដាក់​ចេញ​ដំ​ណោះ​ស្រាយ​ ឬ​ការ​ឆ្លើយ​ត​ប​ដ៏​មាន​ប្រ​សិ​ទ្ធ​ភាព​ ស​ម្រា​ប់​ពេល​អ​នា​គត​ ក្នុង​ភារ​កិ​ច្ច​ស្នូល​ រ​ប​ស់កង​ក​ម្លាំង​ន​គ​របា​ល​ច​រា​ច​រ​ណ៍​ផ្លូ​វ​គោក​ គឺ​ច្បាប់​ស្ដី​ពី​ច​រា​ច​រណ៍​ផ្លូ​វ​គោក​ ​»​ ​។​

នាយ​ឧ​ត្ដ​ម​សេ​នី​យ៍​រូប​នេះ​ ​បាន​ស​ង្កត់​ធ្ង​ន់ ​ទៀត​ថា​ ​«​ការ​ក​សាង​សុ​វ​ត្ថិ​ភា​ព​ច​រា​ច​រណ៍​ផ្លូ​វ​ គោក​ គឺ​ជា​ភា​រ​កិច្ច​ទ​ទួល​ ខុ​ស​ត្រូ​វ​ដ៏​ស្មុគ​ស្មាញ​  និ​ង​យូរ​អ​ង្វែង​ ។ កិ​ច្ច​ការ​នេះ ​ត​ម្រូ​វ​ឱ្យ​មាន​ ការ​ចូល​រួ​ម​ពី​ស​ង្គម​ទាំង​មូល​ ពី​អ្នក​ប្រើ​ប្រាស់​ ផ្លូ​វ​ទាំង​អ​ស់​ ។​ ក្រ​សួង​ម​​ហា​ផ្ទៃ​ និង​ក្រ​សួង​សា​ធារ​ណ​ការ​និង​ដឹក​ជ​ញ្ជូន​ មិន​អាច​បំ​ពេញ​ការ​ងារ​នេះ ​បាន​ដោយ ​ជោគ​ជ័យ​ទេ ​ប្រ​សិន​បើ​គ្មាន​ការ​ចូល​រួម​ពី​ស​ង្គម​ទាំង​មូល​ ប៉ុ​ន្ដែ​អ្វី​ដែ​ល​ជា​ការ​ទ​ទួល​ខុស​ត្រូ​វ​រ​បស់​យើង​ គឺ​ការ​ដឹក​នាំ ​អ​នុ​វត្ដ​ផែន​ការ​យុទ្ធ​សា​ស្ដ្រ​ដែល​បាន​ដាក់​ចេ​ញ ​ឱ្យ​ស​ម្រេច​បាន​ជោគ​ជ័យ​ នោះ​គឺ​ជា​យុទ្ធ​សា​ស្ដ្រ​ប​ម្រើ​ដល់​គោល​ដៅ ​ច​ម្បង​៣​ រួម​មាន​ ធ្វើ​ឱ្យ​អ្ន​ក​ប្រើ​ប្រាស់​ផ្លូវ​ មាន​សុ​វ​ត្ថិ​ភាព​ ធ្វើ​ឱ្យ​យាន​យន្ដ​មាន​សុ​វ​ត្ថិ​ភាព​ និ​ង​ធ្វើ​ឱ្យ​ផ្លូវ​មាន​សុ​វ​ត្ថិ​ភាព​» ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative