ម្រេច​​កំ​ព​ត​​ជា​ប់​​ចំ​ណា​​ច់​​ថ្នាក់​​ជា​​ម្រេច ​មាន​គុណ​​ភាព​ល្អ​​ជាង​គេ​​នៅ​លើ​​ពិ​ភព​លោក​ ​(នៅ​​បា​រាំ​ង​​ម្រេច​​​កំ​ពត​១​គី​ឡូ​​តំ​លៃ​២​៣​០​ដុ​ល្លា​)​​

រ​ដ្ឋ​ម​ន្ត្​រីក្រ​សួង​​ពា​ណិ​ជ្ជ​កម្ម​​បាន​​​អះ​អាង​ថា​​ម្រេច​​កំ​ពត​​ជាប់​​ចំ​ណា​​ច់​​ថ្នាក់​​ជា​​ម្រេច​​មាន​គុណ​​ភាព​ល្អ​​ជាង​គេ​​នៅ​លើ​​ពិ​ភព​លោក​​ហើយ​​មាន​​តំ​លៃ​​ខ្ពស់​​ថែម​​ទៀត​ផង​​ដោយ​​ក្នុង​​ម្រេច​១គី​ឡូ​​ល​ក់​​នៅ​​ស្រុក​​បា​រាំង​​តំ​លៃ​២​៣​០ដុ​ល្លា​អា​មេ​រិ​ក​។

លោក​​ទេ​​សេ​ដ្ឋ​​ម​ន្ត្រី​​ ​ស៊ុន​ ចាន់​ថុល​​ បាន​​មាន​ប្រ​សា​សន៍​​បែប​នេះ​​កាល​ពី​​ចុង​​ស​ប្តា​ហ៍​​ក​ន្លង​ទៅ​នេះ​​នៅ​​ម​ជ្ឈ​ម​ណ្ឌ​ល​​​​ប្រតិ​ប​ត្តិ​កា​រ​​ក​ម្ពុ​ជា‑​កូ​រ៉េ​​ក្នុង​​ក​ម្ម​វិ​ធី​​ស្តី​ពី​​ស​ប្តា​ហ៍​​ស​ហ​គ្រិន​ភាព​​​ពិ​ភព​លោក​​ក​ម្ពុ​ជា​​ដែល​​រៀប​ចំ​ឡើង​​ដោយ​​ស​ហ​គ្រិន​​វ័យ​ក្មេ​ង​​ក​ម្ពុ​ជា​។

​លោក​​បាន​​ប​ន្ត​ថា​​យើង​​កំ​ពុង​​ជួយ​​ផ្ស​ព្វ​ផ្សា​យ​​យី​ហោ​​កេ​​រ៍​​ឈ្មោះ​​រូប​ភាព​​ប្រ​ទេស​​យើង​​ឲ្យ​​ពិ​ភ​ព​លោក​​គេ​​ស្គា​​ល់​ពី​​ផ​​លិ​​ផល​ល្អ​ៗ​រ​បស់​​ក​ម្ពុ​ជា​​មិ​ន​មែន​ជា​​ប្រ​ទេ​ស​​ដែ​ល​​​ដើរ​ទៅ​​ជាន់​មីន​​និង​​សោ​ដ​នា​​កម្ម​​ប្រ​ល័យ​ពូ​ជ​សា​សន៍​​នោះ​ទេ​។​លោ​ក​ថា​​ស​ព្វ​ថ្ងៃ​នេះ​​ម្រេច​​កំ​ព​ត​​និង​​ស្ក​រ​ត្នោត​​កំ​ព​ង់​ស្ពឺ​​ក្រ​សួង​​បាន​​បិទ​​ស្លាក​​ស​ញ្ញា​​​សំ​គា​ល់​​ជា​​ផ​លិត​ផល​​ស​ម្គាល់​​ភូ​មិ​សា​ស្ត្​រ​(​G​I​)​រួ​ច​ហើយ​​ក្រ​សួង​​មា​ន​​គំ​រោង​​បន្ត​​បិទ​​ស្លាក​​សំ​គាល់​​នេះ​​លើ​​ប​ង្កង​​នៅ​​ខេត្ត​តា​កែវ​​ពង​​ទា​​កូន​​នៅ​​តា​កែ​វ​ធូ​​រ៉េ​​ន​ កំ​ពត​ ណែម​​ស្ទឹង​ត្រែង​​និង​​ក្រ​ឡាន​​នៅ​​ខេត្ត​ក្រ​ចេះ​​ជា​ដើ​ម​។

​ផ​លិ​ត​ផល​​ម្រេច​​កំ​ពត​ ត្រូវ​បាន​​ចុះ​ប​ញ្ជី​​ជា​​ផ្លូវ​ការ​​ជា​​ផ​លិត​ផល​​ស​ម្គាល់​​ភូមិ​សា​ស្ត្រ​ (​G​I​)​ នៅ​​ក្រ​សួង​ពា​ណិ​ជ្ជ​កម្​ម ​កា​ល​ពី​​ឆ្នាំ​២​០​០​៧​ក​ន្លង​ទៅ​។​កិ​ត្តិ​សព្ទ​​ទាំង​នេះ ​បាន​ធ្វើ​​ឲ្យ​​ត​ម្លៃ​​ម្រេច​​កំ​ពត​​មាន​ការ​​កើន​ ឡើង​ជា​​បន្តប​ន្ទាប់​ និង​​យ៉ាង​​ឆាប់​រ​ហ័​ស​។​ ផ្តើ​ម​ចេញ​ពី​​ចំ​ណុច​នេះ​ ទើប​​ធ្វើ​​ឲ្យ​​ក​សិ​ករ​ និង​​ពា​ណិ​ជ្ជ​ករ​​ជា​តិ ​និង​​អ​ន្ត​រ​ជាតិ​​ជា​ច្រើន​​ផ្តោត​​ការ​ចាប់​អារ​ម្មណ៍​​យ៉ាង​ខ្លាំ​ង​ ងា​ក​​មក​​វិ​និ​យោគ​ និង​​ដាំ​​ដុះ​​ម្រេច​​កំ​ពត​​ឡើង​វិញ​។

​លោក​ ងួន ​ឡាយ ​ប្រ​ធាន​​ស​មាគ​ម​លើក​ក​ម្ពស់​​ម្រេ​ច​​កំ​ពត​​បាន​​ឲ្យ​​ដឹង​ថា ​ស​មា​ជិក​​ក​សិ​ករ​​ដាំ​​ម្រេច​​នា​ពេល​នេះ​​ បាន​​កើន​ឡើង​​យ៉ាង​​លឿន​​ ​​រ​ហូត​ដល់​២​១​៥​ គ្រួ​សារ​ ពោល​​គឺ​មាន​​កំ​ណើន​​ជាង​​ទ្វេ​ដង​​ខណៈ​​កាល​ពី​៧​ឆ្នាំ​មុន​​មាន​​ក​សិ​ក​រ​​ដាំ​​ម្រេ​ច​​ត្រឹ​ម​តែ​១​០​៤​គ្រួ​សារ​​ប៉ុ​​ណ្ណោះ​។

លោក​ ងួន​ ឡាយ ​បាន​​ប​ន្ត​ថា ​«​ត​ម្លៃ​ ម្រេច​​យើង​​បាន​កំ​ណត់​​ហើយ​​ឆ្នាំ​២​០១​៥​ ស​ម្រាប់​​ម្រេច​ខ្មៅ​ ១៥​​ដុ​ល្លារ​ ម្រេច​​ក្រ​ហម​ ២​៥​ដុ​ល្លា​រ ​និង​​ម្រេច​ស ​២​៥​ ដុ​ល្លា​រ​​តែ​​យើង​ អត់​​ទាន់​​ទ​ទួល​​កុង​ត្រា​​ទេ​។​

លោក​ ហៃ ​លី​​អ៊ាង ​ប្រ​ធាន​​អ​គ្គ​នា​យក​​ក្រុម​ហ៊ុន​ C​o​n​f​i​r​e​l​ ជា​​ក្រុម​ហ៊ុន​​ដ៏​​ធំ​​មួ​យ​​ដែល​​គេ​​ស្គាល់​​ច្បាស់​​តាម​រ​យៈ​​ការ​កែ​ច្នៃ​​ទឹក​ត្នោត​​កំ​ពង់​ស្ពឺ​​ចេ​ញ​​ជា​​ផ​លិ​ត​​ច្រើន​​មុខ​​ក៏​បាន​​ងាក​​មក​​ចាប់​អារ​ម្ម​ណ៍​​ក្នុង​ការ​​បោះ​ទុន​​វិ​និ​យោ​គ​​លើ​​ដាំ​​ម្រេ​ច​​ផង​ដែរ​។​ ប​ច្ចុ​ប្ប​ន្ន​​ក្រុម​ហ៊ុន​​នេះ​​មាន​​ផ្ទៃ​ដី​​ដាំ​​ម្រេច​​រួច​ហើយ​​ស​រុប​​ចំ​នួន​៣​៣​​ហិ​​ក​​តា ​ក្នុង​​នោះ ​១​៣​ហិ​ក​តា​​ស្ថិ​ត​នៅ​​ជើង​ភ្នំ​​​វ​ល្លិ​​ក្នុ​ង​​ខេ​ត្ត​កំ​ពត​ និ​ង​២០​ ហិ​ក​តា​​ទៀត​​ស្ថិត​ក្នុង​​ស្រុ​ក​​ដំ​ណាក់​​ច​​ង្ហើ​​រ​​ក្នុ​ង​​ខេ​ត្ត​​កែប​។

​លោក​​ ហៃ​ ​លី​អ៊ាង ​បាន​ប​ញ្ជា​ក់​ថា​ម្រេច​​កំ​ព​ត​​គឺ​ជា​​បេ​តិ​ក​ភ​ណ្ឌ​​រ​បស់​​ប្រ​ទេស​​ក​ម្ពុ​ជា​​យើង​​មួយ​​ដែល​​លើក​ស្ទួយ​​មិ​ន​​គ្រា​ន់​តែ​​ឈ្មោះ​​ប្រ​ទេស​​ក​ម្ពុ​ជា​​យើង​​ទេ​​ជា​ពិ​សេ​ស​​សេ​ដ្ឋ​កិ​ច្ច​​យើ​ង​​ទៀត ​ព្រោះ​​ជា​​ស្តេច​​ម្រេ​ច​​នរ​ណា​​ក៏​​​ទ​ទួល​ស្គា​ល់​ ដែរ​​ថា​ ម្រេច​​ហ្នឹ​ង​​ជា​​ម្រេច​​ឆ្ងា​ញ់​​ដែល​មាន​​គុ​ណ​ភាព​​ល្អ​ ប្រ​កួត​ប្រ​ជែង​​នៅ​លើ​​ទី​ផ្សា​រ​​អ​ន្ត​រ​ជាតិ​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative