កុ​មារ​ក​ម្ពុ​ជា​៩​០​%​មាន​ប​ញ្ហា​សុ​ខ​ភាព​មាត់​ធ្មេញ​

ដោយ​សារ​តែ​កុ​មារ​ក​ម្ពុ​ជា​ចូល​ចិ​ត្ត​ញ៉ាំ​ជា​តិ​ស្ករ​ឬ​ប​ង្អែម​និង​មិន​បាន​ដុស​ធ្មេ​ញ​នៅ​ពេល​ក្រោ​យ​ទ​ទួល​ទាន​អា​ហារ​រួច​បាន​ធ្វើ​ឲ្យ​ពួក​គេ​ភាគ​ច្រើន​មា​ន​ជំ​ងឺ​មាត់​ធ្មេញ​។

IMG_3327 copyដោយ​មាន​កិ​ច្ច​កា​រ​ជា​មួយ​ក្រ​សួង​សុ​ខា​ភិ​បាល​ក​ម្ពុ​ជា​រា​ជ​រា​ដ្ឋា​​ភិ​បា​ល​ជ​ប៉ុ​ន​បា​ន​បង្កើ​ត​គំ​រោ​ង​ក​ម្ម​វិ​ធី​សិ​ក្សា​ស្រា​វ​ជា្រ​វ​និង​ការ​ប​ង្ការ​ជំ​ងឺ​ធ្មេញ​កុ​មារ​ក​ម្ពុ​ជា​។គំ​រោង​នេះ​មាន​រយះ​ពេ​ល​៥​ឆ្នាំ​គឺ​ចាប់​ពី​ឆ្នាំ​២០​១០​រ​ហូត​ដល់​ឆ្នាំ​២​០​១​៤​ខាង​មុខ​ដោ​យ​ចុះ​ពិ​និ​ត្យ​សុខ​ភាព​មាត់​ធ្មេ​ញ​នៅ​តាម​សា​លា​ប​ឋម​សិ​ក្សា​មួយ​ចំ​នួ​ន​នៅ​​ក្នុ​ង​ប្រ​ទេស​ក​ម្ពុ​ជា​។​

​គំ​រោ​ង​ខា​ង​លើ​​នេះ​ក្រុម​គ្រូ​ពេ​ទ្យ​ចំ​នួន​៤​នា​ក់​ម​ក​ពី​តា​ម​ប​ណ្តា​ម​ហា​វិ​ទ្យា​ល័យ​និង​សា​កល​វិ​ទ្យា​ល័យ​នៅ​ជ​ប៉ុន​បាន​ចុះ​សិ​ក្សា​ស្រា​វ​ជ្រា​វ​ស្តី​ពី​ជំ​ងឺ​មាត់​ធ្មេ​ញ​ដល់​កុ​មា​រ​ក​ម្ពុ​ជា​នៅ​តាម​សា​លា​ប​ឋ​ម​សិ​ក្សា​មួ​យ​ចំ​នួន​នៅ​ខេត្ត​សៀម​រាប​សំ​រា​ប់​ឆ្នាំ​២​០​១​០​,​២​០​១​១​,​២​០១​៣​និ​ង​២​០​១​៤​។​សំ​រាប់​នៅឆ្នាំ​២​០​១​២​នេះ​ក្រុ​ម​ការ​ងារ​រប​ស់​លោ​កចុះ​ស្រា​វ​ជ្រា​វតា​ម​សា​លា​ប​ឋ​ម​សិ​ក្សា​នៅ​រា​​​ជ​ធា​នី​ភ្នំ​ពេញ​។​ដូច​ជា​នៅ​សា​លា​ប​ឋ​ម​សិ​ក្សា​ភ្នំ​ដូន​ពេ​ញ​,​ម​តេ​យ្យ​សា​លា​វត្ត​កោះ​និ​ង​ម​តេ​យ្យ​សា​លា​៨​មី​នា​ជា​ដើម​។​

លោក​បណ្ឌិត​ ហ៊ី​រ៉ូ ​ស៊ី​អ៊ី​វ៉ា​ ​សា​គី អង្គ​ភា​ព​វិ​ភាគ​សុខ​ភាព​មាត់​ធ្មេញ​ផ្នែក​ថែ​ទាំ​សុខ​ភាព​មាត់​ធ្មេ​ញ​នៃ​នា​យក​ដ្ឋា​នទ​ន្តពេទ្យ​កុ​មា​រនិង​ជា​អ្នក​ដឹក​នាំ​គំ​រោង​ស្រា​វ​ជ្រា​វ​នេះ​បា​ន​ឲ្យ​ដឹង​ថា​តាម​រ​បាយ​ការ​ណ៍​ដែល​ក្រុម​ការ​ងារ​យើង​បាន​ចុះសិ​ក្សា​ស្រា​វ​ជ្រា​វ​ក្នុង​ឆ្នាំ​២០​១០​និង​ឆ្នាំ​២​០​១​១​នៅ​ខេត្ត​សៀម​រាប​អាច​ប​ញ្ជាក់​បាន​មាន​កុ​មារ​ក​ម្ពុ​ជា​ប្រ​មាណ​៩​០​%​មាន​ប​ញ្ហា​សុខ​ភាព​មាត់​ធ្មេញ​ដោយ​សារ​ពួក​គេ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ឬ​ប​ង្ហែម​ហើយ​មិន​ទំ​លាប់​ដុស​ធ្មេញ​មុន​ពេល​ញ៉ាំ​ឬ​ក្រោយ​ញ៉ាំ​អាហារ​។​ប៉​ន្តែ​បើ​ដុស​ធ្មេញ​គឺ​គែប្រើ​ប្រាស់​ច្រាស​ដុស​ធ្មេញ​រួម​គ្នា​រ​វាង​ឪ​ពុក​ម្តាយ​និង​កូន​ៗ​។​ជាង​នេះ​ទៅ​ទៀ​ត​នៅ​ក​​ម្ពុ​ជា​នៅ​មិន​ទាន់​មានសា​លា​ប​ង្រៀន​សំ​រា​ប់​ឲ្យ​កុ​មារ​ចេះ​ដុ​ស​ធ្មេញ​ឲ្យ​បាន​ត្រឹម​ត្រូ​វ​នៅ​ឡើយ​ទេ​។

​លោក​ប​ន្តថា​នៅ​ប្រ​ទេស​ក​ម្ពុ​ជា​ឪ​ពុក​ម្តា​យ​ភាគ​ច្រើ​ន​នៅ​មិន​ទា​ន់​បាន​យ​ល់​ដឹង​ពីរ​បៀប​ថែ​ទាំ​ធ្មេញ​នៅ​ឡើយ​។​ដូច​នេះ​យើង​គួរ​តែ​ប​ញ្ជ្រា​ប​ប​ញ្ហា​នេះ​ដល់​ពួក​គាត់​ដើ​ម្បី​ឲ្យ​គាត់​អប់​រំ​បន្ត​ដល់​កូន​ចៅ​រ​បស់​គាត់​។​ប្រ​ជា​ពល​រដ្ឋ​ក​ម្ពុ​ជា​រស់​នៅ​តាម​ជន​បទ​ភាគ​ច្រើ​ន​មិន​បាន​យល់​ដឹង​ពីរ​បៀប​សំ​អាត​ធ្មេញ​ឲ្យ​បាន​ស្អាត​នោះ​ទេ​មាន​គ្រួ​សារ​ខ្លះ​មិន​មាន​ច្រាស​ដុស​ធ្មេញ​ផង​។ប៉ុ​ន្តែ​បច្ចុ​ប្ប​ន្ន​នេះ​នៅ​តាម​លំ​នៅ​ដ្ឋាន​នី​មួយ​ៗ​មាន​ថ្នាំ​និ​ង​ច្រាស​ដុស​ធ្មេញ​ព្រោះ​ពួក​គាត់​គិត​ថា​ធ្មេញ​មាន​សារៈ​សំ​ខាន់​សំ​រាប់​សុខ​ភាព​គាត់​ដោយ​សារ​គាត់​បាន​ទ​ទួល​នូវ​ការ​អប់​រំ​តាម​រយះ​ប្រ​ពន័្ធ​ផ្ស​ព្វ​ផ្សាយ​។​រី​ឯ​នៅ​តាម​សា​លា​រៀន​ទាំង​រដ្ឋ​និង​ឯក​ជន​បាន​ប​ង្ហាត់​ប​ង្រៀន​កុ​មារ​ឲ្យ​ចេះ​ពីរ​បៀប​សំ​អាត​ធ្មេញ​និង​ដុស​ធ្មេញ​ឲ្យ​បាន​ស្អាត​។​

នៅ​ឆ្នាំ​២០​១០​ក្រុម​ការ​ងារ​បាន​ចុះ​ពិ​និ​ត្យ​សុខ​ភាព​មាត់​ធ្មេញ​ដល់​សិ​ស្សា​នុ​សិ​ស្ស​នៅ​ខេត្ត​សៀម​រាប​ចំ​នួន​៥​១​៨​នាក់​ក្នុ​ង​នោះ​អាយុ​៣​ឆ្នាំ​មាន​១​៦​១​នាក់​មាន​ជំ​ងឺ​ពុក​ធ្មេញ​៩​៥​.​៧​%​អា​យុ​៥​ឆ្នាំ​មាន​២​២​០​នាក់​មាន​ជំ​ងឺ​៩​៨​.​៦​%​និង​អា​យុ​១​២​ឆ្នាំ​១​៣​៧​នា​ក់​មា​ន​ជំ​ងឺ​ពុក​ធ្មេញ​៩​៦​.​៤​%​។​នៅ​ឆ្នាំ​២០​១១​ធ្វើ​នៅ​ខេ​ត្ត​សៀុម​​រាប​ដែរ​មាន​ចំ​នួន​កុ​មារ​៦​៥​៦​នាក់​ក្នុង​នោះកុ​មា​រ​​អា​យុ​៣​ឆ្នាំ​មាន​១​៦​៧​នាក់​ហើយ​រក​ឃើញ​មាន​ជំ​ងឺ​ពុក​ធ្មេញ​៩៥​%​កុ​មារ​អា​យុ​៥​ឆ្នាំ​២​៦​៧​នា​ក់​មាន​៩​៩​%​និង​កុ​មារ​អា​យុ​១​២​ឆ្នាំ​២​២​២នាក់​មាន​ជំ​ងឺ​មាត់​ធ្មេញ​៩​៨​%​។ចំ​ណែក​ការ​ស្រាវ​ជ្រាវ​និង​ពិ​និ​ត្យ​សុខ​ភាព​មាត់​ធ្មេញ​នៅ​ភ្នំ​ពេញ​បាន​ចំ​នួន​ជាង​៧០​០​នា​ក់​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative