រដ្ឋ​ម​ន្រ្តី​សុ​ខា​ភិ​បាល​អំ​ពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​គោ​រព​ច្បាប់​ច​រា​ចរ​ណ៍​

​ប​ន្ទាប់​ពី​មើល​ឃើញ​ជន​រង​​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ច​រា​ច​រណ៏​ ​ដេក​រ​ណូក​​រ​ណែល​នៅ​ម​ន្ទីរ​ពេទ្យ​រុ​ស្ស៊ី​ លោក​វេជ្ជ​ប​ណ្ឌិត​ម៉ម​ ប៊ុន​ហេង​រដ្ឋ​ម​ន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល​បាន​អំ​ពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​គោ​រព​ច្បាប់​ច​រា​ចរណ៏​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

IMG_1169 copy​លោក​រដ្ឋ​ម​ន្រ្តី​បាន​មាន​ប្រ​​​សា​​​ស​ន៍​​​ ឲ្យ​ដឹង​ប​ន្ទាប់​ពី​ចុះ​សួរ​សុខ​​ទុ​ក្ខ​​គ្រូ​​ពេ​ទ្យ​​និ​ង​​អ្នក​ជំ​ងឺ ​និង​រង​រ​បួស​ដោយ​សារ​គ្រោះ​ថ្នាក់​ច​រា​ច​រណ៏​កាល​ពី​ថ្ងៃ​ទី​២៤​ វិ​ច្ឆិ​កា​ក​ន្លង​មក​​ថា​ នេះ​ជា​ការ​ព្រួយ​បា​រម្ភ​ដ៏​ធំ​មួយ​រប​ស់​រាជ​រដ្ឋា​ភិ​បាល​ អំ​ពី​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៏​និង​ គ្រោះ​ថ្នាក់​ផ្សេងៗ​ដែ​ល​ប៉ះ​ពាល់​ដល់​អា​យុ​ជី​វិត​ប្រ​ជា​ពល​រដ្ឋ​។ ​លោក​បន្ត​ថា​ គ្រោះ​ថ្នាក់​ច​រា​ច​រណ៏​បាន​ និង​កំ​ពុង​ប​ណ្តាល​ឲ្យ​បះ​ពាល់​​សេ​​ដ្ឋ​កិច្ច​ស​ង្គម​យ៉ាង​ធ្ងន់​ធ្ងរ​ ទី​១​ គឺ​បាត់​បង់​អា​យុ​ជី​វិត​បើ​ជា​ប្តី​ ឬ​ប្រ​ពន្ឋ​​ បាត់​បង់​អ្នក​រក​ចំ​ណូល​សំ​រាប់​គ្រួ​​សារ​ ធ្វើ​ឲ្យ​គ្រួ​សារ​ជួប​ការ​លំ​​បាក​​ ទី​២​​ បើ​​អ្នក​​បាក់​​បែក​​គឺ​​អ្នក​​ខ្លះ​អាច​ជួស​ជុល​បាន​ តែ​ក៏​ខាត​បង់​ពេល​វេ​លា ​ថ​វិ​កា​មួយ​រយៈ ​និង​ខ្លះ​ទៀត​បាក់​បែក​ហើយ ​មិន​អា​ច​ជួស​ជុល​បាន​ក៏​ពិ​កា​មួយ​ជី​វិត​ ហើយ​បើ​ប៉ះ​ពាល់​ខួ​រ​ក្បាល​អាច​ប​ណ្តា​ល​ឲ្យ​ដៃ​ជើង​កំ​រើក​លែង​រួច​។

​លោក​បន្ត​​ថា​​ ​“​​គ្រោះ​​ថ្នាក់​​ច​​រា​​​ច​រ​ណ៏​​បាន​​ធ្វើ​​ឲ្យ​​បាត់​​បង់​​សុខ​​ភា​ព​​ផង​​ ​បាត់​​បង់​​ចំ​​​ណូល​​គ្រួ​​សារ​​ផ​ង​​ និង​​បាត់​​បង់​​សុ​ភ​​ម​​ង្គ​ល​​គ្រួ​​សា​​​រ​ផង​​ ហើយ​​បើ​​ក​រ​​ណី​​បែប​​នេះ​​មាន​​​កា​ន់​​តែ​​ច្រើន​​គឺ​​បាត់​​បង់​​សេ​​ដ្ឋ​​កិ​ច្ច​​ជា​តិ​រ​​បស់​​យើង​​”​​។​​លោក​​ប​ន្ត​​ថា​​“​​ខ្ញុំ​​សូម​​អំ​​ពា​​វ​​​នា​​វ​ឲ្យប្រ​ជា​ពល​រដ្ឋ​គោ​រព​ជី​វិត​ខ្លួន​ឯង​សិន​ ​កុំ​​ទាន់​​គិត​​រឿង​​អី​​ និង​​គោ​រ​ព​​អ្នក​​ដ​​ទៃ​​គឺ​​គោ​​រព​​ច្បាប់​​ មួក​​សុ​​វត្ថិ​​ភាព​​បើ​​ បើក​ម៉ូ​តូ ​និង​ពាក់​ខ្សែ​ក្រ​វ៉ាត់​បើ​បើក​ទ្បាន​ និង​កុំ​បើ​ក​លឿន​។ បើ​មិន​បើ​ក​​លឿន​មិន​មា​ន​ប​ញ្ហា​អី​ទេ​ គឺ​យើង​អាច​ទប់​បាន​ ពិ​សេស​ត្រូវ​គោរ​ព​ជី​វិ​ត​ខ្លួន​ឯង​ជា​តំ​បូង​ និង​ត្រូវ​ដឹង​ថា​បើ​លឿន​គ្រោះ​ថ្នាក់​នឹង​ស្លាប់​ហើយ​”​។​​

​លោក​វេ​ជ្ជ​ប​ណ្ឌិត​ម៉ម​ ប៊ុន​ហេង​បាន​បន្ត​ថា ​លោក​ឃើញ​អ្នក​ខ្លះ​បើក​លឿន​ៗ​ណាស់​នៅ​ពេល​យប់​ទាំង​ទ្បាន​ ទាំង​ម៉ូ​តូ​ ពិ​សេស​ពេល​យប់​ផឹក​ស្រា​ សូម​កុំ​ផឹក​ស្រា​ហើយ​បើក​ទ្បាន​ឲ្យ​សោះ ​ហើយ​បើ​យក​ស្រួល​កុំ​ផឹក​តែ​ម្តង​ ព្រោះ​ផឹក​ស្រា​វា​​ខូច​សុខ​ភាព​ផង​ បាត់​បង់​ស្មា​រតី​ផង​ និង​បើយើង​បើក​ទ្បាន​បុក​ទ្រូង​ផ្លូវ​រាល់​យប់​។​​នេះ​គ្រោះ​ថ្នាក់​តែ​ខ្លួន​ឯង​ ចុះ​បើ​បុក​គេ​វា​មិន​អន្ត​រាយ​ដល់​គេ​ប​ន្ថែម​ទៀត​ ដូ​ច្នេះ​សូម​​កុំ​ផឹក​ស្រា​នៅ​ពេល​បើក​បរ​។

លោក​សា​​ស្រ្តា​​ចា​រ្យ​ងី ​ម៉េង​នា​យក​ម​ន្ទី​រ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​ សូ​វៀត​បាន​មាន​​ប្រ​សា​សន៍​ថា ​ពី​មួ​យ​​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ​ ម​ន្ទីរ​ពេទ្យ​ទ​ទួល​អ្នក​រង​រ​បួស​ដោយ​គ្រោះ​ថ្នាក់​​ច​រា​ច​រណ៏​កើន​ទ្បើង​រ​ហូត​ ។​ជា​ម​ធ្យម​ក្នុង​មួយ​ថ្ងៃ​ មាន​អ្នក​រង​រ​បួសដោ​យ​សារ​គ្រោះ​ថ្នាក់​ច​រា​ច​​រណ៏​ចូល​ស​ម្រាក​ក្នុង​ម​ន្ទី​រ​ពេទ្យ​នេះ​ពី​៧​ ទៅ​១០​នាក់​។​លោក​បន្ត​ថា ​ម​ន្ទីរ​ពេ​ទ្យ​មាន​គ្រែ​ ស​ម្រាប់​ផ្នែក​រង​រ​បួស​ដោយ​សារ​គ្រោះ​ថ្នាក់​ច​រា​ច​រណ៏​ និង​គ្រោះ​ថ្នាក់​ផ្សេង​​ៗ​ចំ​នួន​៥០​គ្រែ​ តែ​មាន​អ្នក​រង​រ​បួស​ស​ម្រាក​រ​ហូត​ដល់​៦០​នាក់​ឬ​ច្រើន​ជាង​នេះ ​​ដែល​ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​ខ្លះ​ពិ​បា​ក​រ​ក​ក​ន្លែង​ស​ម្រាក​។​

លោក​ប​ន្ត​ថា​ ដោយ​សារ​ការ​ព​ង្រីក​សេ​វា​ផ្សេង​ៗ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​​ប​ង្កើន​គុណ​ភាព​ព្យា​បាល​ម​ន្ទីរ​ពេទ្យ​ មាន​អ្នក​ជំ​ងឺ​ស​ម្រាក​លើស​១​០​០​ភាគ​រយ​ ដូច​ជា​ថ្ងៃ​នេះ​(​ថ្ងៃ​ទី​២​៤​ វិ​ច្ឆិ​កា​)​មាន​អ្នក​ជំ​ងឺ​ស​ម្រាក​ក្នុង​ម​ន្ទីរ​ពេទ្យ​ចំ​នួន​៥​៦​០​នាក់​ ខ​ណៈ​ម​ន្ទី​រពេ​ទ្យ​មាន​គ្រែ​ស​រុប​ចំ​នួន​៥​០​០​គ្រែ​ប៉ុ​ណ្ណោះ​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative