គ្រោះ​ថ្នា​ក់​ច​​រា​ចរ​ណ៍​ថ្ងៃ​ទី​២៤​វិ​ច្ឆិ​កា​ស្លាប់​មនុ​ស្ស​៨​នាក់​និង​រ​បួស​១១​នាក់​

ថ្ងៃ​ទី​២​៤​ ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២០​១៤ ​មាន​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍ ​នៅ​ទូ​ទាំ​​ង​ប្រ​ទេស ​១០​លើក​ (​យប់​ ០៧​លើក​), ​មាន​ម​នុស្ស​ស្លាប់​ ០៨​នាក់ ​(​ប្រុស​​) ​និង​មាន​មនុស្ស​ រ​បួស​ធ្ងន់​ ១១​នាក់​(​ស្រី​ ០​១​នាក់)​ ។​

images copyយោង​តាម​រ​បាយ​ការ​ណ៍​រ​បស់​នា​យក​ដ្ឋាន​ស​ណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ក្នុង​គ្រោះ​ថ្នាក់​ច​រា​ច​រណ៍​ទាំង​ ១០​លើក​ បាន​បង្​កឲ្យ​ខូច​ខាត​យាន​​យន្ត​ស​រុប​ ២០​គ្រឿង​ ក្នុង​នោះ​ម៉ូ​តូ​ ១០​គ្រឿង​ , រថ​យន្ត​ធុនតូ​ច ​០៩​គ្រឿង​, រ​ថ​យ​​ន្ត​​ធុន​ធំ ​០១​គ្រឿង​ ។​ ប្រ​ភព​ខាង​លើ​ឲ្យ​ដឹង​បន្ត​ទៀត​ថា​មូល​ហេតុ ​ដែល​ប​ណ្តា​ល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ គឺ​ ល្បឿន ​០៥​លើ​ក,​ មិន​គោ​រព​សិទ្ធិ​ ០១​លើក​, មិន​ប្រ​កាន់​ស្ដាំ​ ០​២​លើក​, ​ប្រ​ជែង​គ្រោះ​ថ្នាក់​ ០១​លើក​, បត់​គ្រោះ​ថ្នា​ក់​ ០១​លើ​ក ក្នុង​នោះ​ជិះ​ម៉ូ​តូ​គ្រោះនាក់​មិន​ពាក់​មួក​ ១៧​នាក់​ (​យប់​ ១៣​នាក់​) ​។

​ចំ​ពោះ​រ​​ថយន្ត​ដែល​ត្រូវ​ផាក​ពិ​ន័យ​នៅ​អង្គ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី​២៤ ​ខែ​វិ​ច្ឆិ​កា​ ឆ្នាំ​២០​១៤​នេះ ​ស​រុប​ចំ​នួន ​៧១​០​គ្រឿង​ ក្នុង​នោះ​មាន​ រ​ថ​យន្ត​ទេស​ចរ​ណ៍​គ្រូសារ​ ៣៩​គ្រឿង​, រ​ថយន្ត​​ដឹក​អ្នក​ដំ​ណើរ​ធុន​តូច​ ៤០​០​គ្រឿង​, ​រ​ថ​យន្ត​ដឹក​ទំ​និញ​ធុន​តូច​ ១​២​៨​គ្រឿង​, ​រថ​យ​ន្តដឹក​ទំ​និញ​ធុ​នធំ​ ១​៤​៣​គ្រឿង ​។ រថ​យន្ត​ទាំង​អស់​ត្រូវ​បាន​បង់​ប្រាក់​ពិ​ន័យ​រួច​នៅ ​អ​ធិ​កា​រដ្ឋាន​ន​គរ​បាល ​ស្រុក​ ១៦​គ្រឿង,​ ស្នង​ការ​ដ្ឋាន​នគ​របាល​ខេត្ត​ ៦​៦​៤​គ្រឿង ​និង​នៅ​នា​យក​ដ្ឋាន​ស​ណ្ដាប់​ធ្នាប់​ ៣០​ គ្រឿង​ ។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative