អ​គ្គី​ភ័​យ​ដ៏​កំ​ណា​ច​បំ​ផ្លា​ញ​តូប​លក់​ ដូរ​ជាង​៣០​០នៅ​ផ្សា​រ​ចា​ស់​​

អ​គ្គី​ភ័យ​ដ៏​កំ​ណា​ច​បាន​ឆា​ប​ឆេះ​តូប​អា​ជី​វ​ក​រ​ផ្សារ​ចា​ស់​ជា​ង​៣០​០​តូប​ ទាំង​ស្រុង​ក្នុ​ង​ចំ​ណោម​តូ​ប​ចំ​នួ​ន​ជាង​៩​០​០តូ​​បកា​ល​ពី​ព្រឹ​ក​ថ្ងៃ​ទី​២៤​ ខែ​ វិ​ច្ឆិ​កា​ ឆ្នាំ​២០​១៤​នេះ​ ​។​

F 02 copy​លោក​ឃួង​ ស្រេ​ង ​អ​ភិ​បាល​រង​រា​ជ​ធា​នី​ភ្នំ​ពេញ​ លោក​គួច​ ចំ​រើន​ អ​ភិ​បាល​ខ​ណ្ឌ​ដូន​ពេញ​ និ​ង​អា​ជ្ញា​ធ​រ​ពាក់​ព័​ន្ធ​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ ជួយ​អ​ន្ដ​រា​គ​មន៍​ តា​ម​រយៈ​ប​ញ្ជូន​រថ​យន្ដ​បា​ញ់​ ព​ន្លត់​ជា​ច្រើន​គ្រឿង​ជា​បន្ដ​ប​ន្ទាប់​។

​បើ​តាម​លោក​​​ ឃួង​ ស្រេង​ បាន​ប​ញ្ជាក់​នៅ​ក​ន្លែង​កើត​ហេតុ​ប្រា​ប់​ថា​ទំ​ហំ​នៃ​ការ​ឆាប​ឆេះ ​អស់​ពី​៥០​ ទៅ​៦០​ភាគ​រយ​ ហើយ​ឆេះ​ដំ​បូង​ចេញ​ពី​ក​ន្លែង​ តូប​លក់​ពូ​កនៅ​ក្នុង​ផ្សា​រ​ ។

លោក​យន់​ ចាន់​ដា​រា ​ប្រ​ធាន​ផ្សារ​ចាស់ ​បាន​បញ្ជា​ក់​ដែរ​ថា ​តូប​ទាំង​អស់​នៅ​ក្នុង​ ផ្សា​រ មា​ន​ចំ​នួន​  ៩១​៤​​តូ​ប​ ​ក្នុង​នោះ​តូប​លក់​ ដូរ​ជាង​៣០​០ ​ត្រូវ​បាន​ឆេះ​ទាំ​ងស្រុក​ខ​ណៈ ​ដែល​តូប​ផ្សេង​ទៀត​ បា​ន​ឆេះ​រោល​និ​ង​ប៉ះ​ពាល់​ខ្លះ​ៗ ​។

តែ​យ៉ាង​ណា​ក៏​ដោយ​ ចំ​ពោះ​គ្រោះ​អ​គ្គិ​ភ័យ​ ខាង​លើ​នេះ ​ទាំង​អា​ជ្ញា​ធរ​ និង​សម​ត្ថ​កិច្ច​មិន​ ទាន់​អាច​ប​ញ្ជាក់​ពី​​មូល​ហេតុ​ ពិត​ប្រាក​ដ​និង​ ទំ​ហំ​នៃ​ការ​ខូច​ខាត​បាន​ច្បាស់​នៅ​ឡើយ​នោះ​ទេ ​ដោយ​ស្ថិត​ ក្រោម​កា​រ​​ស្រា​វ​​ជ្រា​វ​​និង​​សួរ​នាំ ​តែ​បើ​តាម​សេ​ច​ក្ដី​រា​​យកា​រណ៍​ជា​ជំ​ហាន​ដំ​បូង​ បាន​អះ​អាង​ថា ​ប​ណ្ដាល​មក​ពី​ឆ្លង​ចរ​ន្ត​អ​គ្កី​ស​នី​ នៅ​ក្នុង​ផ្សា​រ​ក៏​ដោយ​។

F 03ក្រោយ​ពី​ការ​បាញ់​ព​​ន្ល​ត់ក​ម្លាំង​សម​ត្ថ​កិច្ច​ន​គរ​បាល​មូល​ដ្ឋាន​ក៏​ដូច​ជា​ក​ម្លាំង​កង​រាជ​អា​វុធ​ហត្ថ​ រួម​ទាំង​ប្រ​ជា​ជន​​ការ​ពារ​ខ​ណ្ឌ​ ក៏​បាន​ជួយ​ប្រ​មូល​ ​ជ​ញ្ជូ​ន​ឥ​វ៉ាន់​និង​ស​ម្ភារៈ​ រប​ស់​អា​ជីវ​ក​រ​ផ្សារ​ផង​ដែរ​។

ជា​មួយ​គ្នា​នោះ ​លោក​អ​ភិ​បាល​រង​រាជ​ធា​នី​ភ្នំ​ពេញ ​ក៏​បាន​អំ​ពាវ​ នាវ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​ មាន​ការ​ប្រុង​ប្រ​យ័ត្ន​ ចំ​ពោះ​ប​ញ្ហា​អ​គ្គិ​ភ័យ​ ជា​ពិ​សេ​ស រដូវ​ធ្លាក់​ខ្យល់​ ពី​ខាង​ជើង​ ហើយ​នៅ​តាម​ផ្ទះ​និង​ ក​ន្លែង​ អា​ជីវ​ កម្ម​ផ្សេង​ ត្រូវ​មាន​បំ​ពង់​ព​ន្លត់​អ​គ្គិ​ភ័យ​ដើ​ម្បី​ ជួយ​អ​ន្ដរា​គម​ន៍ជា​ប​ឋម​ដោយ​ខ្លួន​ឯង​ ខ​ណៈ​ដែល​រថ​យន្ដ​ព​ន្លត់​អ​គ្គិ​ភ័យ​ នៅ​ឆ្ងាយ​ពេក​។

តាម​ការ​ប​ញ្ជា​ក់​ពី​សម​ត្ថ​កិច្ច​ន​គរ​បាល​បាន​អោយ​ដឹង​ថា​ក្នុង​ប្រ​តិ​បត្តិ​ការ​ព​ន្លត់​អ​គ្គី​ភ័​យ​ខាង​លើ​នេះ​សម​ត្ថ​កិច្ច​បាន​ប្រើប្រា​ស់​រថ​យន្ត​ព​ន្លត់​អ​គ្កី​ភ័យ​ចំ​នួន​២៩​គ្រឿង​ក្នុង​នោះ​កា​រិ​យា​ល័យ​អ​គ្កី​ភ័យ​ក្រុង​១៩​គ្រឿង​ បា​ន​​ប្រើ​​ប្រា​ស់​ទឹក​អស់​ចំ​នួន​៩០​ឡាន ​ស្មើរ​នឹង​ ៣​៦០​ ម៉ែត្រ​​គីប​​ និង​ស្ថា​ប័ន​ផ្សេង​៥​គ្រឿង​ ទៀត​ ប្រើ​ទឹក​ចំ​នួន​១០​គ្រឿង​។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative