រដ្ឋ​ម​ន្រ្តី​សុ​ខា​ភិ​បា​លៈ​ខ្ញុំ​ធ្វើ​ពេ​ទ្យ​ ខ្ញុំ​ចង់​ឲ្យ​គេ​សរ​សើរ​ពេ​ទ្យ ​ខ្ញុំ​ចង់​រ​ក្សា​កិ​ត្តិ​យស​ពេ​ទ្យ​

​ក្នុង​ឳ​កាស​ចុះ​ពិ​និ​ត្យ​ និង​សួរ​សុខ​ទុក្ខ​គ្រូ​ពេ​ទ្យ​ និង​អ្នក​ជំ​ងឺ​នៅ​ម​ន្ទី​រពេ​ទ្យ​មិត្ត​ភាព​ខ្មែរ​ សូ​វៀត​លោក​វេ​ជ្ជ​ប​ណ្ឌិត​ ម៉ម​ ប៊ុន​ហេង​ រដ្ឋ​ម​ន្រ្តី​សុ​ខា​ភិ​បាល​បាន​មាន​​ប្រ​សា​សន៍​ថា ​ខ្ញុំ​ធ្វើ​ពេ​ទ្យ​ ខ្ញុំ​ចង់​ឲ្យ​គេ​សរ​សើរ​ពេ​ទ្យ​ ខ្ញុំ​ចង់​រ​ក្សា​កិ​ត្តិ​យស​ពេ​ទ្យ​។​

IMG_1158 copy​លោក​វេ​ជ្ជ​ប​ណ្ឌិត​ ម៉ម​ ប៊ុន​ហេង​ បា​ន​មាន​ប្រ​សា​​សន៍​ឲ្យ​ដឹង​ប​ន្ទា​ប់​ពី​ចុះ​ពិ​និ​ត្យ​ និង​សួ​រ​សុខ​ទុក្ខ​គ្រូ​ពេ​ទ្យ​ និង​អ្នក​ជំ​ងឺ​ នា​ព្រឹក​ថ្ងៃ​ទី ​​២៤ ​វិ​ច្ឆិ​កា​នេះ​ថា ​លោក​តែង​តែ​ចុះ​មក​កាន់​ម​ន្ទី​រពេ​ទ្យ​ ដែល​លោ​ក​តែង​ធ្វើ​ជា​ប្រ​ចាំ​ទៅ​តា​​មប​ណ្តា​​ខេ​ត្ត​ តាម​អ​ង្គភាព​ និង​នៅ​ម​ន្ទី​រពេ​ទ្យ​ថ្នាក់​ជាតិ​នា​រាជ​ធា​នី​ភ្នំ​ពេ​ញ ​ដើ​ម្បី​ពិ​និ​ត្យ​​សួរ​សុខ​ទុក្ខ​គ្រូ​ពេ​ទ្យ​រ​បស់​យើង​​ផង​ ដើ​ម្បី​សួ​រ​​សុ​ខ​​ទុក្ខ​អ្នក​ជំ​ងឺ​រ​បស់​យើង​ផង​ និង​ចង់​លើក​ទឹក​ចិត្ត​ម​ន្រ្តី​សុ​ខា​ភិ​បាល​ និង​ប្រ​ជា​ពល​រដ្ឋ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ជិត​ស្និ​ទ្ឋិ​គ្នា​។​ ពេល​គ្រូ​ពេទ្យ​និង​អ្នក​ជំ​ងឺ​​ជិត​ស្និ​ទ្ឋិ​គ្នា​ ដូច​ជា​យើង​នៅ​ក្នុង​គ្រួ​សារ​តែ​មួយ ​ពេល​ឈឺ​អី​អ្នក​ជំ​ងឺ​អាច​និ​យា​យ​អស់​ប្រាប់​គ្រូ​ពេទ្​យ ហើយ​ពេល​គ្រូ​ពេទ្យ​ដឹង​ពី​អ្នក​ជំ​ងឺ​អស់​ គ្រូ​ពេទ្យ​អាច​ជួយ​ព្យា​បាល​តាម​​ល​ទ្ឋ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។ ​បើ​ធ្វើ​មិន​បាន​គ្រូ​ពេទ្យ​អាច​ព​ន្យល់​គាត់​ថា ​ខ្ញុំ​អា​ច​ព្យា​បាល​បាន​ត្រឹម​នេះ​ល​ទ្ឋ​ផល​បាន​ប៉ុន​នេះ ​ដែល​ធ្វើ​ឲ្យ​អ្នក​ជំ​ងឺ​មាន​ស​ង្ឃឹម​ និង​ព​ង្រឹង​ទំ​នុក​ទុក​ចិត្ត​គ្នា​រ​វាង​គ្រូ​ពេទ្យ​និង​អ្នក​ជំ​ងឺ​។​

លោក​បន្ត​ថា ​“​ខ្ញុំ​បាន​សួរ​អ្នក​​ជំ​ងឺ​អំ​ពី​គ្រូ​ពេទ្យ​រ​បស់​យើង​ ហើយ​គាត់​បាន​ឆ្លើយ​ថា​គ្រូ​ពេទ្យ​យើង​ធ្វើការ​បាន​ល្អ​ ​ខ្ញុំ​ស​ប្បាយ​រីក​រាយ​ ព្រោះ​ខ្ញុំ​ធ្វើ​ពេទ្យ​ ខ្ញុំ​ចង់​ឲ្យ​គេ​សរ​សើរ​ពេទ្យ​ ខ្ញុំ​ចង់​រ​​ក្សា​កិ​ត្តិ​យស​ពេទ្យ។ ដូច្នេះ​បាន​ជា​ខ្ញុំ​ចង់​មក​មើល​ជា​និច្ច​កាល​ ដើ​ម្បី​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្រូ​ពេទ្យ​ខ្ញុំ​ និង​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ ​ដើម្បី​ប្រ​ជា​ ពល​រដ្ឋ​ដឹង​ថា​ពេ​ទ្យ​យើង​ខ្ញុំ​ធ្វើ​ការ​ល្អ​ គោ​រព​បាន​នូវ​សី​ល​ធ៌ម​វិ​ជ្ជា​ជី​វៈ​រ​បស់​គាត់​”​។​​លោក​ប​ន្ថែម​ថា ​“​ពេ​ទ្យជា​ពេ​ទ្យ​របស់​ប្រ​ជា​ជន​ ពេ​ទ្យ​ជា​ពេទ្យ​រ​បស់​រា​ជ​រដ្ឋា​ភិ​បា​​ល ​អ​នុ​វត្ត​ន៍​តាម​គោ​ល​ន​យោ​បាយ​រប​ស់​រាជ​រ​ដ្ឋា​ភិ​បាល​ ដើ​ម្បី​បំ​រើ​ប្រ​ជា​ព​ល​រដ្ឋ​ប្រ​​កប​ដោយ​គុណ​ភាព​ ប្​រសិ​ទ្ឋិ​ភាព​ និង​សម​ធ៌ម​ ដូ​ច្នេះ​ទើប​ខ្ញុំ​មិន​ចង់​អ​ង្គុយ​​តែ​នៅ​កា​រិ​យា​​ល័យ​ទេ ​សំ​ខាន់​ចុះ​ជាប់​​ជា​មួ​យបង​ប្អូន ​មិន​មែន​តែ​នៅ​ភ្នំ​ពេញ​នោះ​ទេ​ នៅ​តាម​ប​ណ្តា​ខេ​ត្ត​ក៏​ដូ​ច​គ្នា​”​។​

IMG_1176 copy​លោក​វេ​ជ្ជ​ប​ណ្ឌិ​ត​ ម៉ម​​ ប៊ុន​ហេង​បាន​បន្ត​ថា ​តាម​រយៈ​កា​​រចុះ​ជា​ប់​​ជា​​មួ​យ​​គ្រូ​​ពេ​ទ្យ​នៅ​តាម​ប​​ណ្តា​ខេត្ត​ និង​រា​​ជ​ធា​​នី​​ភ្នំ​ពេ​ញ ​ហើយ​ពេល​លោក​សួរ​អ្នក​​ជំ​​ងឺ ​អ្នក​​ជំ​ងឺ​ឆ្លើ​យ​ថា​គ្រូ​ពេទ្យ​យើង​ធ្វើ​កា​រងារ​បាន​ល្អ​ គាត់​ស​ប្បាយ​ចិត្ត​។ ​ពេល​នេះ​លោក​​មក​ពេទ្យ​ម​ជ្ឈឹម ​គឺ​ឃើ​ញ​ហើ​យ​អ្នក​ជំ​ងឺ​កើន​ទ្បើង​ជា​ប្រ​ចាំ​ទាំង​សម​ត្ថ​ភាព​នៃ​ការ​ ពិ​និ​ត្យ​ ព្យា​បាល​ និ​ង​ក្រម​សី​ល​ធ៌ម​វិ​ជ្ជា​ជី​វៈ​។​

​លោក​សា​ស្រ្តា​ចា​រ្យ​ងី ​ម៉េង​ នា​យក​ម​ន្ទី​រពេ​ទ្យ​មិត្ត​ភាព​ខ្មែរ​ សូ​វៀត​បា​នមាន​​ប្រ​សា​សន៍​ឲ្យ​ដឹង​ថា ​​ម​ន្ទី​រ​ពេ​ទ្យ​មិត្តភា​ព​ខ្មែរ​ សូ​វៀត​មាន​​គ្រែ​ស​រុប​ចំ​នួន​៥​០​០គ្រែ​ និង​មាន​គ្រ​ប់​សេ​វា​ឯក​ទេស​នា​នា​។​ទ​ន្ទឹ​ម​នឹង​នេះ​ម​ន្ទីរ​ពេ​ទ្យ​បាន​ និង​កំ​ពុង​ទ​ទួល​អ្នក​ជំ​ងឺ​កើន​ទ្បើង​ប្រ​មាណ​​២០​ភាគ​រយ​ប្រ​ចាំ​ឆ្នាំ​។លោក​បន្ត​ថា​ ​ការ​កើន​ទ្បើ​​ង​នូវ​ចំ​នួន​អ្នក​ជំ​ងឺ​ក្នុង​ម​ន្ទី​រពេ​ទ្យ​ ដោយ​សារ​កត្តា​សំ​ខាន់​ៗ​មួយ​ចំ​នួន​ដូច​ជា​ ទី​១​លោក​សូម​អរ​គុណ​ដល់​គ្រូ​ពេទ្យ​ គិ​លា​នុ​ប​ដ្ឋាក​ ឆ្មប​ និ​ង​អ្នក​ពាក់​ព័ន្ឋ​ទាំង​អស់ ​ដែល​បាន​បំ​រើ​ប្រ​ជា​ពល​រដ្ឋ​បាន​ល្អ​ប្រ​សើរ​ និង​ទី​២​ គុណ​ភាព​នៃ​ការ​ផ្តល់​សេវា​រប​ស់​យើង​មាន​គុណ​ភាព​ និង​មិន​ចាញ់​ប​ណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​នោះ​ទេ​។​លោក​បន្ត​ថា​ “​យើង​បាន​និង​កំពុ​ង​ធ្វើ​យ៉ាង​ណា ​ដើ​ម្បី​ផ្តល់​សេ​វា​ប្រ​កប​ដោ​យ​ប្រ​សិទ្ឋិ​ភាព​ថែម​ទៀត​ជូន​ប្រ​ជា​ពល​រដ្ឋ​ ព្រោះ​យើង​មាន​ប្រ​អប់​ផ្តល់​យោ​បល់​ចំ​នួន​៥០​ប្រ​អប់​នៅ​គ្រប់​ផ្នែក​ទាំង​អស់​ ដើ​ម្បី​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​អាច​ផ្តល់​យោ​បល់​​កែ​​លម្អ​ “​​។លោ​កបន្ត​ថា​ “​យើង​យក​យោ​បល់​ទាំង​នោះ​មក​មើល​ទាំង​អស់​គ្នា​ ហើយ​ធ្វើ​ការ​កែ​លំ​អរ​ ដើ​ម្បី​ឲ្យ​ប្រ​ជា​ជន​កាន់​តែ​មាន​ទំ​នុក​ចិត្ត​ ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អ្នក​ជំ​ងឺ​កើន​ទ្បើង​ៗ​”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ គង់ លាងយិន
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative