រឹត​ប​ន្ដឹង​ច្បាប់​ច​រា​ចរ​ណ៍​លើ​ការ​មិន​ពាក់​មួក​សុវ​ត្ថិ​ភាព​និង​ការ​បើ​កប​រក្រោ​ម​ឥ​ទ្ធិ​ពល​​នៃ​​ជាតិ​ស្រ​វឹង​

នៅ​អ​គ្គ​ស្នង​ការ​ដ្ឋាន​ន​គរ​បាល​ជាតិ​កម្ពុ​ជា​បាន​បើក​វគ្គ​​ប​ណ្ដុះ​ប​ណ្ដាល​រំ​លឹ​ក​ឡើង​វិញ​ស្ដី​ពី​នី​តិ​វិ​ធី​រឹត​ប​ន្ដឹង​ច្បាប់​ច​រា​ចរ​ណ៍​ផ្លូវ​គោក​លើ​ការ​មិន​ពាក់​មួក​សុវ​ត្ថិ​ភាព​និង​ការ​បើក​បរ​ក្រោម​ឥ​ទ្ធិ​ពល​នៃ​ជាតិ​ស្រ​វឹង ​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ​២៤ ​ដល់​ ២៥​ ខែ​វិច្ឆិ​កា​ ឆ្នាំ​២០​១៤​​ដែល​មាន​សិ​ក្ខា​កាម​ ចំ​នួ​ន​ ៤៥​នាក់ ​ជា​មន្រ្តី​ន​គរ​បាល​ច​រា​ចរ​ណ៍​មក​ ២៥​ខេត្ត​-​រាជ​ធា​នី​ ។​ 

Oder 02 copy​វគ្គ​ប​ណ្ដុះ​ប​ណ្ដាល​នេះ​មាន​ការ​ចូល​រួម​ពី​លោក​ឧ​ត្តម​សេ​នី​យ៍​ត្រី​ ទី​ ឡុង​ អ​នុ​ប្រ​ធាន​នា​យក​ដ្ឋាន​ស​ណ្ដាប់​ធ្នាប់​ និង​គ្រូ​ប​ង្គោល​លោក​ R​A​Y​ S​H​U​E​Y​អ្នក​ឯក​ទេ​ស​​រឹត​ប​ន្តឹង​ ​ច្បាប់​ច​រា​ចរ​ណ៍​មក​ពី​ប្រ​ទេស​អូ​ស្រ្ដា​លី​ និង​ស​ម្រប​ស​ម្រួល​ដោយ​លោក​ មាស​​ ចា​ន់​​ឌី ​តំ​​ណាង​អង្គ​ការ​ G​R​S​P​ ​។

​គោល​បំ​ណង​បើក​វគ្គ​ប​ណ្ដុះ​ប​ណ្ដាល​រំ​លឹក​នេះ​គឺ​ចង់​ឲ្យ​ភ្នាក់​ងារ​ន​គរ​បាល​ចរា​​ច​រ​​ណ៍​ទាំង​អស់​សុទ្ធ​តែ​បាន​ធ្លាប់​ទ​ទួល​វគ្គ​ប​ណ្ដុះ​ប​ណ្ដាល​នេះ​ទ​ទួល​បាន​ជំ​នាញ​ក្នុង​ការ​រឹត​ប​ន្តឹង​ច្បាប់​លើ​ក​ត្តា​ហា​និ​ភ័យ​សំ​ខាន់​២ ​គឺ​ការ​មិន​ពាក់​មួក​សុវ​ត្ថិ​ភាព​ និ​ង​ការ​បើក​បរ​ក្រោម​ឥ​ទ្ធិ​ពល​នៃ​ជាតិ​ស្រ​វឹង​ ដើ​ម្បី​រឹត​ប​ន្តឹង​ច្បាប់​ប្រ​កប​ដោយ​ប្រសិ​ទ្ធិ​ភាព​ ។

​មាន​ប្រ​សា​សន៍​ក្នុង​ការ​បើក​វគ្គ​ប​ណ្ដុះ​ប​ណ្ដាល​នេះ​លោក​ឧ​ត្តម​សេ​នីយ៍​ត្រី​ ទី​ ឡុង​ បាន​ថ្លែង​ថា ​ការ​បើក​វគ្គ​ប​ណ្ដុះ​ប​ណ្ដាល​នេះ​ដើ​ម្បី​រឹត​ប​ន្តឹង​ច្បាប់​ច​រា​ចរ​ណ៍​ឲ្យ​​បាន​ល្អ​ និង​រួម​ចំ​ណែក​អ​នុ​វត្ត​តាម​ផែន​ការ​ជាតិ​សុ​វត្ថិ​ភាព​ច​រា​ចរ​ណ៍ ​និង​ផ្ដោត​សំ​ខាន់​ទៅ​លើ​នី​តិ​វិ​ធី ​នៃ​ការ​រឹត​ប​ន្តឹង​ច្បាប់​ច​រា​ចរ​ណ៍​លើ​ការ​ពាក់​មួក​សុ​វត្ថិ​ភាព​ និង​ការ​បើក​បរ​ក្រោម​ឥ​ទ្ធិ​ពល​នៃ​ជាតិ​ស្រ​វឹង ​។

​គួរ​ប​ញ្ជាក់​ថា​គ្រូ​ប​ណ្ដុះ​ប​ណ្ដាល​វគ្គ​នេះ​គឺ​ជា​អ្នក​ជំ​នាញ​ខាង​រឹត​ប​ន្តឹង​ច្បាប់​ច​រា​ច​រណ៍​ផ្លូវ​គោក​មួយ​រូប​មក​ពី​អ​ង្គ​ការ​ដៃ​គូ​សុ​វត្ថិ​ភាព​ច​រា​ចរ​ណ៍​ផ្លូវ​គោក​ និង​ជា​អ​តីត​ន​គរ​បាល​ច​រា​ច​រណ៍​ជាតិ​អូ​ស្រ្តា​លី ​ដោយ​មាន​បទ​ពិ​សោ​ធន៍​ជាង​ ៣០​ឆ្នាំ​ លោក​គ្រូ​ជា​អ្នក​ប​ណ្ដុះ​ប​ណ្ដាល​ដ៏​ល្បី​មួយ​រូប​លើ​ឆាក​អ​ន្តរ​ជាតិ​ ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative