រយៈ​ពេល ​២០​ឆ្នាំ​ អូ​ស្ត្រា​លី​ផ្តល់​ អា​ហា​រូប​ករ​ណ៍ ​ដល់​និ​ស្សិត​កម្ពុ​ជា​ជាង​៥០០​នាក់​

នៅ​ក្នុង​រយៈ​ពេល​​ប្រ​មាណ​​២០​​ឆ្នាំ​​ក​ន្លង​​ទៅ​​នេះ​​មាន​​នស្សិត​ និង​​បញ្ញ​វន្ដ​​ខ្មែរ​​ជាង​​៥០០​នាក់​​បាន​​ទ​ទួល​​អា​ហា​រូប​ករណ៍​​ពី​រ​ដ្ឋា​ភិ​បាល​​ អូ​ស្រ្ដា​លី​​ឲ្យ​​មក​សិ​ក្សា​​នៅ​​តាម​​សក​ល​វិ​ទ្យា​ល័យ​​ល្បីៗ​​នៅ​​អូ​ស្រ្ដា​លី​ ដើ​ម្បី​​ព​ង្រឹង​​ចំ​ណេះ​​ដឹង​ និង​​អ​ភិ​វឌ្ឍ​​ខ្លួន​​ឲ្យ​​ក្លាយ​​ជា​​អ្នក​​ដឹក​​នាំ ​ដើ​ម្បី​​ឲ្យ​​និ​ស្សិត​​ខ្មែរ​​ដែល​​ត្រ​ឡប់​​ទៅ​​វិញ​​អាច​​ចូល​​រួម​​ចំ​ណែក​​យ៉ាង​​ស​កម្ម​​ នៅ​​ក្នុង​​ការ​​ជួយ​​អ​ភិ​វឌ្ឍ​​ប្រ​ទេស​​ជាតិ​។

1212_52 Cambodian students to Australia_Sovannara copyរ​បាយ​ការណ៍​នេះ​ត្រូវ​បាន​គេ​បង្ហាញ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០​១៤​នេះ​ ខណៈ​ដែល​ ស្ថាន​ទូត​អូ​ស្ត្រា​លី​ ប្រ​ចាំ​នៅ​កម្ពុ​ជា​ ធ្វើ​កម្ម​វិ​ធី​រំ​លឹក​ខួប​ ២០​ឆ្នាំ​ នៃ​ការ​ផ្តល់​អា​ហា​រូប​​ករ​ណ៍​​ដល់ ​និ​សិ្សត​ កម្ពុ​ជា ​នា​​ស​ណ្ឋា​​គារ​សូ​ហ្វី​តែល ​រាជ​ធា​នី​ភ្នំ​ពេញ​​។

​យោង​តាម​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ រប​ស់​ស្ថាន​ទូត​អូ​ស្ត្រា​លី​ប្រ​ចាំ​កម្ពុ​ជា ​បាន​ឲ្យ​ដឹង​ថា ​រយៈ​ពេល​ជាង​ពីរ​ទស​វត្សរ៍​កន្លង​មក​និ​សិ្សត​ឆ្នើម​កម្ពុ​ជា​ជាង​៥០​០នាក់​ទទួល​បាន​អា​ហា​រូប​ករណ៍​ពី​រាជ​រដ្ឋា​ភិ​បាល​អូ​ស្ត្រា​លី ​ដើ​ម្បី​ទៅ​សិ​ក្សា​នៅ​ទី​នោះ​។ ​ក្រៅ​ពី​នោះ ​ក៏​មាន​ សិស្ស​ និ​ស្សិត​ចំ​នួន​ច្រើន​ជាង​នេះ​ទៅ​ទៀត​ តាម​រយៈ​វិ​ស័យ​ឯក​ជន​ និង​អា​ហា​រូប​ករណ៍​ដទៃ​ទៀត​ បាន​ទៅ​សិ​ក្សា​ នៅ​ប្រ​ទេស​អូ​ស្រ្តា​លី​​ផង​ដែរ​។

​លោក​ស្រី​ អា​លេ​សុន​ ប៊ើរ​រ៉ូ​ ឯក​អគ្គ​រាជ​ទូត​អូ​ស្ត្រា​លី ​ប្រ​ចាំ​កម្ពុ​ជា ​បាន​មាន​ប្រ​សា​សន៍​ថា ​ការ​រំ​លឹក​ខួប​នេះ ​គឺ​ជា​ ឱ​កាស​មួយ​ ដើ​ម្បី​រំ​លឹក​នូវ​ការ​ចូល​រួម​របស់​ពួក​គេ​ក្នុង​ការ​ជួយ​អ​ភិ​វឌ្ឍ​កម្ពុ​ជា​។

លោក​ស្រី​បន្ត​ថា​ “​អ​តីត​និ​ស្សិត​ដែល​បាន​បញ្ចប់​ការ​សិ​ក្សា​ពី​ប្រ​ទេស​អូ​ស្ត្រា​លី​ បាន​ក្លាយ​ជា​រដ្ឋ​មន្ត្រី​, ​ឯក​អគ្គ​រាជ​ ទូត​, ម​ន្ត្រី​ជាន់​ខ្ពស់​, ប្រ​ធាន​ក្រុម​ហ៊ុន​, ​ព្រឹទ្ធ​បុរស​របស់​ស​កល​វិ​ទ្យា​ល័យ​ និង​អ្នក​ដឹក​នាំ​តាម​សហ​គមន៍​។ ខ្ញុំ​មាន​មោទ​នភាព​ដោយ​ឃើញ​នូវ​ការ​ចូល​រួម​របស់​អូ​ស្ត្រា​លី​ ក្នុង​ការ​ជួយ​អភិ​វឌ្ឍ​ប្រ​ទេស​កម្ពុ​ជា​តាម​រយៈ​ការ​បណ្តុះ​ប​ណ្តា​ល​សិ​ស្សនិ​ស្សិត​ឆ្នើម​មក​ពី​ស្រ​ទាប់​សង្គម​”។​

កម្ម​វិ​ធី​​ផ្ដល់​​អា​ហា​រូប​ករ​ណ៍​​អូ​ស្រ្ដា​លី​​ទៅ​​កម្ពុ​ជា​​ ដែល​​គេ​​ស្គាល់​​ថា ​Au​st​ra​lia​ Aw​ar​​ds​ បាន​​ប​ង្កើន​​ចំ​នួន​​អា​ហា​រូប​ករ​ណ៍​​ដល់​​និ​ស្សិត​​ខ្មែរ​​ថ្នាក់​​ក្រោយ​​ឧ​ត្ដម​​សិ​ក្សា​ ​ពី​​ប្រ​មាណ​​២០​នាក់​​នៅ​​ឆ្នាំ​​១៩​៩៤ ​មក​​ជាង​​៥០​​នាក់​​នៅ​​ក្នុង​​ពេល​​បច្ចុ​ប្បន្ន​​នេះ​ ដោយ​​អ្នក​​ទាំង​​នោះ​​បាន​​មក​​សិ​ក្សា​​ក្នុង​​វិ​ស័​យ​​ច​ម្រុះ​​ជា​​ច្រើន​​ដូច​​ជា​​ផ្នែក​ ​អ​ភិ​វឌ្ឍ​ន៍,​ សេ​ដ្ឋ​កិច្ច​, ពា​ណិ​ជ្ជក​ម្ម​, ព័ត៌​មាន​​វិ​ទ្យា​ និង​​វិ​ស្វ​កម្ម​​ជា​ដើម​។

អូ​ស្រ្ដា​លី ​​ជា​​ប្រទេស​​មួយ​​មាន​​អំ​ណាច​​ថ្នាក់​​ក​ណ្ដាល​​ ហើយ​​បាន​​មាន​​ទំ​នាក់​​ទំ​នង​​ការ​​ទូត​​ជា​​មួយ​​កម្ពុ​ជា​​អស់​​ពេល​​ជាង​​៦០​​ឆ្នាំ​​ហើយ​។ ប៉ុន្ដែ​​អូ​ស្រ្ដា​លី​​ក៏​​បាន​​ផ្ដល់​​ការ​​គាំ​ទ្រ​​យ៉ាង​​ខ្លាំង​​ក្លា​​ផង​ដែរ​​ដល់​​ ដំ​ណើរ​​ការ​​ស្វែង​​រក​​សន្ដិ​ភាព​​នៅ​​កម្ពុ​ជា​​តាម​​រយៈ​​កិច្ច​ព្រម​ព្រៀង​​សន្ដិ​ភាព​​ ក្រុង​​ប៉ា​រីស ​និង​​នៅ​​សម័យ​​អ៊ុន​តាក់​​។

​បច្ចុ​ប្ប​ន្ន​​ប្រ​ទេស​​កម្ពុ​ជា​‑អូ​ស្ត្រា​លី​បាន ​សហ​ការ​​គ្នា​​យ៉ាង​ជិត​​ស្និទ្ធ​​លើ​​ការ​​ប្រ​យុទ្ធ​​ប្រ​ឆាំង​​ការ​​ជួញ​​ដូរ​​ ​និង​​រត់​​ពន្ធ​មនុស្ស​, ប​ញ្ហា​​ទេស​ចរណ៍​​ផ្លូវ​ភេទ​, ​បញ្ហា​គ្រឿង​​ញៀន​​ណា​កូ​ទិច​, ​ការ​​ជួយ​​គាំ​ទ្រ​​ដល់​​សា​​លា​ក្ដី​​ខ្មែរ​ក្រ​ហម​​ និង​​ប​ញ្ហា​​ភេរ​វ​កម្ម​​ផង​​ដែរ​។ប៉ុ​ន្ដែ​ ​ថ្មីៗ​​នេះ ​ប្រ​ទេស​​ទាំង​​ពីរ​​បាន​​រង​​ការ​​រិះ​គន់​​ធ្ងន់​ៗ​​ពី​ប​ណ្ដា​​អង្គ​ការ​​សិ​ទ្ធិ​​ម​នុស្ស​​ ជុំ​វិញ​​កិច្ច​ព្រម​​ព្រៀ​ង​​មួយ​​ដែល​​កម្ពុ​ជា​​សុខ​​ចិត្ដ​​ទ​ទួល​​យក​​ជន​​ភៀស​​ខ្លួ​ន​​ អូ​ស្រ្ដា​លី​​ពី​​កោះ​​ណា​រូ​​ដែល​​ស្ម័គ្រ​​ចិត្ដ​​ទៅ​​នៅ​​កម្ពុ​ជា​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ អំ សុភា
ចេញផ្សាយ ៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤

Google Analytics Alternative